ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្ពុជាមានច្បាប់ត្រូវអនុវត្តមិនរើសអើងពូជសាសន៍មិនថាជនបរទេសរឺជនជាតិកម្ពុជានោះឡើយ​ គឺត្រូវ​តែអនុវត្តទោសស្មើភាពគ្នា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោកលី ស៊ាងមីង ... Read More »

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ

ភ្នំពេញ​៖​ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនរំកិលផុតឡើងទៅលើ ខណៈសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២៣ ៖ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

រដ្ឋធានីហាណូយ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូបុកឡំប្រឺតាពីក្រោយរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី  សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សាក់ សុខ ភេទប្រុស អាយុ៣៨ឆ្នាំ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញអ្នកជំនាញជាន់ខ្ពស់ ដើម្បីធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល លោកសាស្ត្រាចារ្យ ឈាង ... Read More »

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ

រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh ... Read More »

រថយន្តដឹកអេតចាយមួយគ្រឿងដាក់ខ្ពស់ ទាក់ខ្សែភ្លើងធ្លាក់លើផ្លូវបណ្តាលទាក់អ្នកជិះម៉ូតូដួលរងរបួសធ្ងន់មនុស្សចំនួន០២នាក់

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំដឹកអេតចាយមួយគ្រឿងដាក់ខ្ពស់បើកទាក់ខ្សែភ្លើងធ្លាក់លើផ្លូវបណ្តាលទាក់អ្នកជិះម៉ូតូដួលរងរបួសធ្ងន់មនុស្សចំនួន០២នាក់ចំណែកម្ចាស់រថយន្តបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នៅភូមិសុវណ្ណគីរី ឃុំភ្នំតូច ស្រុកមង្គលបូរី ។ នគរបាលចរាចរណ៍ប្រាប់ថា មានរថយន្តម៉ាកហ៊ីយ៉ានដាយមួយគ្រឿងពាក់ផ្លាកលេខកំពង់ចាម3B .0799និងរុឺម៉កពាក់ផ្លាកលេខត្បូងឃ្មុំ4A.1672ប្រភេទរថយន្តភ្លៅប្រាំដឹកអេតចាយបើកបរតាមផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូងបានទាក់ខ្សែបាក់បង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យខ្សែធ្លាក់លើផ្លូវទាក់អ្នកជិះម៉ូតូបណ្តាលមនុស្សប្រុស ស្រីប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ ចំណែករថយន្តបង្កព្យាយាមបើករត់ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពុងចាប់ល្បឿនស្ទាក់ចាប់បាន។ នគរបាលជំនាញប្រាប់ថា បន្ទាប់ពីស្ទាក់ចាប់រថយន្តបង្កបាន ទាំងរថយន្តនិងអ្នកបើកបរត្រូវបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ... Read More »

Update ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យដែលប្លន់ម៉ូតូនិងវាយជនរងគ្រោះ នៅផ្សារតាហោក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង និងកំលាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេសនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលប្លន់ម៉ូតូនិងវាយជនរងគ្រោះ នៅផ្សារតាហោក្រុងស្វាយរៀងនៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះថា ឆាន់ រ៉ាណេង ហៅឃ្នាក  អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។ ... Read More »

មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ... Read More »

ក្រុមក្មេងទំនើង០២នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ

រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យក្មេងទំនើង ០៦នាក់ក្នុងចំណោមបក្សពួក១០នាក់ទៅតុលាការខេត្ដស្វាយរៀងពាក់ព័ន្ធករណីហិង្សា

ខេត្ដស្វាយរៀង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាក្មេងទំនើង០៦នាក់ក្នុងចំណោមបក្សពួក១០នាក់ទៅតុលាការខេត្ដស្វាយរៀងពាក់ព័ន្ធករណីហិង្សា(វាយគ្នាទៅវិញទៅមក)នៅរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣។     សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកស្នងការនគរបាលខេត្តស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោក មាស ធួក ជាអធិការបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់ក្នុងចំណោមបក្សពួក ១០នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកនៅភូមិចក ... Read More »

ADB អបអរសាទរកម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំន២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Mr. Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ... Read More »

យុវជន យុវតី កម្ពុជា រៀនពូកែៗណាស់បច្ចប្បន្ន ! ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣ សូមចូលរួមអបអរសាទរ ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ ... Read More »

ជំនួបសម្តែងការគួរសមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម

រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu ... Read More »

អគ្គិភ័យឆាបឆេះរោងបណ្តុះផ្សិតបង្កឱ្យមានការភ្ញាក់ផ្អើលជួយអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តកំពង់ស្ពឺ៖ រោងបណ្តុះផ្សិតមួយកន្លែងនៅក្នុងស្រុកគងពិសីត្រូវបានអគ្គិភ័យលេបត្របាក់អស់បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងជំនាញជួយបាញ់ទឹកពន្លត់ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ហេតុការណ៍អគ្គិភ័យឆាបឆេះរោងបណ្តុះផ្សិតនេះបានកើតឡើងកាលពីវេលាយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នគរបាលបាននិយាយឱ្យដឹងថា មានករណីឆាបឆេះរោងបណ្តុះផ្សិត ចំនួន១៧ខ្នង(រោងបណ្តុះផ្សិតនេះទុកចោលរយ:ពេល០៤ឆ្នាំមកហើយ) ស្ថិតនៅខាងក្រោយរោងចក្រស្លដែកចម្ងាយ៤៥ម៉ែត្រ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១១ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៣០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៨គ្រឿង, រថយន្តធំ ០០គ្រឿង, ... Read More »

ចោទប្រកាន់ជាផ្លូវការ ទៅលើជនត្រូវចោទ ជាអ្នកបើករថយន្តព្រូស បុកមនុស្សជិះម៉ូតូស្លាប់ នៅរង្វង់មូលកោះពេជ្រ

ភ្នំពេញ ៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនត្រូវចោទម្នាក់ឈ្មោះ លី ថាដារ៉ាវិ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗ។ លោក វុិត មឃៈ ព្រះរាជអាជរង និងជាសមាជិកអ្នកនាំពាក្យអយ្យការអមសារដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះថា  ... Read More »

ប្រធានាធិបតីចិនបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែកនេះ

ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១២-១៣ ខែធ្នូ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើង។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់សម្តីមន្ត្រីដែលបាននិយាយថា ចិននិងវៀតណាម គ្រោងឯកភាពគ្នាលើការងារអភិវឌ្ឍផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងគម្រោងឌីជីថលផងដែរ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១១ ធ្នូ ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧ នាក់(ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែធ្នូ ។ ... Read More »

អ្នកនាំពាក្យ​ក្រសួងកសិកម្ម ច្រានចោល​ព័ត៌មានមិនពិត​ ជុំវិញ​ការឈូសឆាយ​តំបន់អភិរក្សភ្នំតាម៉ៅ​

ភ្នំពេញ​៖​ កញ្ញា អ៉ឹម រចនា ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣នេះថា៖​ ក្រសួង​កសិកម្ម​ សូមបដិសេធច្រានចោលនូវការចុះផ្សាយព័ត៌មានមិនពិតថា ​រាជរដ្ឋាភិបាល​កំពុងឈូសឆាយតំបន់អភិរក្សដីព្រៃភ្នំតាម៉ៅបន្ថែមទៀត​ យកទៅវិនិយោគឱ្យឯកជន។ ... Read More »

អង្គការសហប្រជាជាតិត្រូវការថវិកាចំនួន 46.4 ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការសង្គ្រោះនៅឆ្នាំ 2024

នៅថ្ងៃទី 11 ខែធ្នូ អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ខ្លួនត្រូវការថវិកាចំនួន 46.4 ពាន់លានដុល្លារក្នុងឆ្នាំ 2024 ដើម្បីផ្តល់ជំនួយ “ធានាអាយុជីវិត” ដល់ប្រជាជនប្រហែល 180 លាននាក់នៅក្នុងស្ថានភាពអស់សង្ឃឹមជុំវិញពិភពលោក។ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១១ ធ្នូ កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់), រងរបួសសរុប ... Read More »

Update ៖ ក្រុម​ជនជាតិចិនប្រមាណ​១០​នាក់​ត្រូវ​បានសមត្ថកិច្ច​ចម្រុះចាប់​វាយ​ខ្នោះ​និង​ឃាត់ខ្លួនបន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​បុរស​ចិន​២​នាក់​ទៀតរួម​ទាំង​វាយ​កម្ទេច​រថយន្ត​១​គ្រឿងនៅ​លើ​ដង​ផ្លូវ ​​បណ្តាល​ឱ្យ​ខូចខាត

ភ្នំពេញ ៖ ក្រុម​ជនជាតិចិនប្រមាណ​១០​នាក់​ត្រូវ​បានសមត្ថកិច្ច​ចម្រុះចាប់​វាយ​ខ្នោះ​និង​ឃាត់ខ្លួនបន្ទាប់​ពី​អ្នកទាំងនេះប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​បុរស​ចិន​២​នាក់​ទៀត រួម​ទាំង​វាយ​កម្ទេច​រថយន្ត​១​គ្រឿងនៅ​លើ​ដង​ផ្លូវបណ្តាល​ឱ្យ​ខូចខាត កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​នៅ​ទល់មុខ​ធនាគារ​វី​ង សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ពួកគេដូចជាព្រហើន ... Read More »

នៅថ្ងៃទី១២ខែធ្នូអង្គការសហប្រជាជាតិបើកមហាសន្និបាតស្តីពីស្ថានភាពហ្គាហ្សា

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូវយ៉ក) ដើម្បីពិភាក្សាអំពីវិបត្តិមនុស្សធម៌នៅឯតំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ... Read More »

កម្ពុជាលើឆាកអន្តរជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ទីក្រុងឌូបៃ៖ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ កម្ពុជាមានកិត្តិយសគួរជាទីមោទនៈ នៅលើឆាកអន្តរជាតិនៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨(COP28) ដោយទទួលបានការចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើឯកសាររបស់ក្រុមប្រឹក្សាស្ការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទស្តីពីតួនាទីនិងភារកិច្ចសម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង ។      បន្ថែមពីនេះ កម្ពុជាទទួលការអញ្ជើញពីសន្និសីទកំពូលនេះឱ្យថ្លែងសុន្ទរកថាគន្លឹះ ... Read More »

Update៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ

ទីក្រុង​ហាណូយ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ... Read More »

ដំណឹងល្អ ! មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យអូស្ត្រាលី បើកការព្យាបាលជំងឺឬសដូងបាត និងភ្នែក ឥតគិតថ្លៃ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្តីជូនដំណឹង មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ... Read More »

មានវិបត្តិអី មកលោតទឹកសម្លាប់ខ្លួនពីលើ​ស្ពាន​ព្រែក​ព្នៅ (​ហៅ​ស្ពាន​ លី​ យ៉ុង​​​​ផាត់​) ?

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេថតពីចម្ងាយ បន្ទាប់ពីឃើញ ឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួនពីលើ​ស្ពាន​ព្រែក​ព្នៅ (​ហៅ​ស្ពាន​ លី​ យ៉ុង​​​​ផាត់​)  ។  តាមរយៈរូបភាពនេះ អ្នកលេង Facebook  បានបង្ហោះថា ៖ ពិតជា​ក្លាហាន​មែន​​ឡើងឈរ​លើ​បង្កាន់ដៃស្ពានរក​ឃាត់​មិន​ទាន់​ ... Read More »