ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បើតាមការបញ្ជាក់ពី ផេកផ្លូវការក្រសួងព័ត៌មាន បានអោយដឹងថា៖ ខេត្តព្រះវិហារត្រៀមបង្កើតរោងចក្រកែច្នៃដំណាំដើមប្រទាលសូត្រដើម្បីផលិតជាខ្សែពួរ ក្រណាត់ ឬបាវ ធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ ដែលជួយបំពេញតម្រូវការទីផ្សារ។ នេះជាការស្រូបយកកម្លាំងពលកម្មក្នុងស្រុក អោយប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការងារធ្វើ កាត់បន្ថយបាននូវភាពក្រីក្រ តាមគោលនយោបាលរបស់រាជរដ្ឋាភិបាល។ ជុំវិញករណីនេះ ... Read More »

ចំនួនអ្នកស្លាប់នៅអាមេរិកឡើងដល់ ជាង១សែននាក់ហើយ

អាមេរិក៖គិតមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ១០០ .៥៧៩នាក់ហើយ។ ចំណែកអ្នកឆ្លងវិញក៏បានកើនឡើងដល់ទៅជាង១,៧លាននាក់ផងដែរ។ អាមេរិកមានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ-១៩គឺនៅដើមខែមីនាឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃទី៣១ ខែមីនា អាមេរិកមានអ្នកស្លាប់តែ៣៨០៧នាក់ប៉ុណ្ណោះ។ ចាប់ពីខែមេសាមកដល់ថ្ងៃទី២៧ ខែឧសភា(ជិត២ខែ)អាមេរិកមានអ្នកស្លាប់ដល់ទៅជិត១សែននាក់ ។ កាលពីថ្ងៃទី៧ ខែមេសា អាមេរិកមានអ្នកស្លាប់កើនឡើងដល់១ម៉ឺននាក់ ... Read More »

មេម៉ាយសប្បាយចិត្ត សុខ សោម៉ាវត្តី ចង់ចូលរោងការឆ្នាំក្រោយ

    ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តីភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយតារាបាល់ទាត់ លី វ៉ាហេទ។ ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្តតារាស្រីរូបនេះបានបង្ហើបពីគម្រោងសុំដូរឈ្មោះលែងចង់ប្រើពាក្យថាសង្សារហើយ ដែលគេដឹងថានាងមានគម្រោងចូលរោងការតែម្តង។ ​ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្ត សុខ សោម៉ាវត្តី បានបង្ហាញរូបថតកៀកកើយ សារជូនពរ ... Read More »

អ្នកកីឡាកាសល្បីល្បាញ Rey Mysterio ​ប្រកាស​ចូល​និវត្តន៍​ ​

អ្នកលេងកីឡាកាសមាឌតូចល្បីឈ្មោះ Rey Mysterio ​ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​គឺ​យប់ថ្ងៃទី១ ខែមិថុនា សប្តាហ៍ក្រោយនេះ។ កីឡាករ Rey Mysterio ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាស នៅ​ឆ្នាំ​១៩៨៩ ​ពោល​គឺ​តាំង​ពី​រូបគេ​នៅ​វ័យ​១៤​ឆ្នាំមក​ម្ល៉េះ។ ​ឈ្មោះ​ដើម​របស់​គេ​គឺ ... Read More »

ប្រធាន IOC ថា គ្មានការពន្យារពេលកីឡាអូឡាំពិកហួសពីឆ្នាំ២០២១ឡើយ

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក (IOC) បានយល់ស្របថា ឆ្នាំ២០២១ គឺជាជម្រើសចុងក្រោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានពន្យារពេល។ លោកអះអាងថា ការពន្យារពេលមិនអាចបន្តជារៀងរហូត ... Read More »

Man Utd ដាក់គោលដៅទិញ Dembele និង Werner ខណៈការខ្ចីជើង Ighalo ត្រូវបញ្ចប់

អង់គ្លេស៖ ក្រោយពីកិច្ចសន្យាខ្ចីជើង Ighalo ត្រូវបានបញ្ចប់លោក Ole Gunnar Solskjaer បានបង្វែរចំណាប់អារម្មណ៍ទៅលើកីឡាករ២រូបគឺខ្សែប្រយុទ្ធ Moussa Dembele វ័យ២៣ឆ្នាំរបស់ក្លិបបារាំង Lyon និងខ្សែប្រយុទ្ធឆ្នើមវ័យ២៤ឆ្នាំ Timo Werner មកពីក្លិបអាល្លឺម៉ង់ RB ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចែកអំណោយដល់ប្រជាពលរដ្ឋ៣៥ គ្រួសារនៅសង្កាត់ក្បាលកោះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ... Read More »

សម្តេចក្រឡាហោម ស ខេង ស្នើដល់សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំទប់ស្កាត់ឱ្យបាននៅការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ... Read More »

ផឹកស្រាជំនួសបាយរហូតដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក

ខេត្តពោធិ៍សាត់៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងអូរ សង្ស័យអាចបណ្ដាលមកពីហត់ហេវព្រោះអត់អាហារ ខណៈដែលគេដឹងថាបុរសរូបនេះគាត់ចូលចិត្តយកស្រាជាគ្នា មិនសូវគិតគូររឿងបាយទឹកនោះទេ។ ហេតុការណ៍ប្រទះឃើញមនុស្សស្លាប់នៅក្នុងអូរខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបនិងឃាត់ខ្លួន ក្រុមមុខសញ្ញាប្លន់ម៉ូតូ បាន៣នាក់នឹងម៉ូតូ៥គ្រឿង

ភ្នំពេញ ៖ កម្លាំងជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការឆ្មក់បង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿង​យកទៅសួរនាំខណះប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេច។  ករណីឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា បំណងវិលត្រឡប់ចូលមកកម្ពុជាវិញ​

ភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ សម្តេចមានប្រសាសន៍ថា៖ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ ... Read More »

ជិះម៉ូតូលឿនគេចរថយន្តផុតជ្រុលទៅបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យរបួសខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងក៏ជ្រុលទៅបុកនិងរ៉ឺម៉កកង់បីពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងាជេីង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HB-2907 បើកបរដោយបុរសម្នាក់និងកូនស្រីរបស់ខ្លួនបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងបានឆ្លងផ្លូវរួចអ្នកបើកកង់បីបានបន្ថយល្បឿនដើម្បីគេចរថយន្តខាងលើ ... Read More »

ជាអ្នកស្រែចម្ការ​ ទៅឃ្វាលគោ​ រន្ទះ​បាញ់​ចំ​ស្លាប់

ខេត្ត​កំពង់ធំ ៖ ពិតជាអកុសលណាស់ដែលបុរស​ម្នាក់​ត្រូវរន្ទះបាញ់ស្លាប់ ខណៈ​កំពុង​ឃ្វាលគោ​នៅ​វាលស្រែ​គ្រាដែលមេឃមានភ្លៀងធ្លាក់ ។ ​គ្រោះអកុសលដោយរន្ទះបាញ់នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃអង្គារ ៥​កើត ខែជេស្ឋ ឆ្នាំជូត​ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០​ ... Read More »

Update៖ កម្មករ១៦នាក់របួសធ្ងន់ស្រាល​ បង្កដោយរថយន្តដឹកជ្រូកបេីកលឿនជ្រុលបុករថយន្តដឹកកម្មករពីក្រោយ

ភ្នំពេញ​៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករ​ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចផ្លូវ​លេខ២១៧​ កែងនឹងផ្លូវ​ ក្រវាត់ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ៦នឹង៣០នាទី​ ព្រឹកថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ។ ​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដែលមានផ្ទៃដីទំហំ ១៩ ហិចតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៥ ឧសភា ២០២០ ... Read More »

លោក ឌុយទែរតេ ទាល់តែមាន​វ៉ាក់សាំងCOVID-19​ ទើបអនុញ្ញាត​ឲ្យ​សិស្ស​ឬ​និស្សិត​ត្រលប់​ទៅ​សាលារៀន​វិញ​បាន

ប្រទេសហ្វីលីពីន៖ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាថា ​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែរតេ សង្កត់ធ្ងន់ថា​៖«​ត្រូវមាន​វ៉ាក់សាំង​សិន​។ ប្រសិនបើ​មាន​ហើយ លោក​នឹង​អនុញ្ញាត​បើក​សាលា​ឡើងវិញ​។  ប្រសិនបើ​គ្មាន​នរណា​រៀន​ចប់​ថ្នាក់​ទេនោះ (​គ្រប់គ្នា​)​ត្រូវ​ព្រម​ទទួលស្គាល់​ការពិត​បែបនេះ​»​។ លោកប្រធានាធិបតី​ហ្វីលីពីន បាន​បញ្ជាក់ថា ... Read More »

នគរបាលប៉ុស្តិ៍បឹងទំពុនទី១ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូគេ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ដែលចុះល្បាតប្រទះឃើញ ក៏ពួនស្ទាក់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

ក្រោយជ្រកក្រោមដំបូល Town មួយទសវត្សរ៍ខេម ស្ពាយបង្វិច ទៅកាន់ Galaxy Navatra ហើយ

ភ្នំពេញ៖ ក្រោយជ្រកក្រោមទ្រនំផលិតកម្មទីក្រុងភាពយន្ត ឬ Town អស់រយៈពេលជាច្រើនឆ្នាំ​តារាចម្រៀងល្បីឈ្មោះ ខេម បានសម្រេចចិត្តស្ពាយបង្វិចចេញពីផលិតកម្មនេះហើយ ដែលទ្រនំបន្ទាប់គឺជាផលិតកម្មរបស់លោកឧកញ៉ាវ័យក្មេង គឺផលិតកម្ម Galaxy Navatra។ ​តារាចម្រៀងខេម មានឈ្មោះពិតថា ប៉ុន សុណារិន ... Read More »

ឡានដឹកជ្រូកបុកឡានដឹកកម្មករកំពុងឈប់ភ្លើងស្តុបរបួសធ្ងន់ស្រាលកម្មករចំនួន១០នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តដឹកជ្រូកបើកបុករះរថយន្តដឹកកម្មករដែលកំពុងឈប់ភ្លើងស្តុប «បាគូ» សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលឱ្យកម្មករចំនួន១០នាក់រងរបួសធ្ងន់និងស្រាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។  នាយផ្នែកចរាចរណ៍ខណ្ឌដង្កោ លោក ... Read More »

ថ្ងៃនេះកម្ពុជា ពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក​ ថ្ងៃទី​ ២៧ ខែឧសភា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ក្នុងនោះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះគឺ៖  ១-ឈ្មោះ​ ប្រុស ពិសិដ្ឋ ... Read More »

រយ:ពេល២៦ថ្ងៃ មានយានយន្ត ៣៨.១៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថារយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ចាប់ពីថ្ងៃទី០១ដល់២៦ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស ... Read More »

ខឹងគេជិះម៉ូតូវ៉ាជែងលឿន​ រួចជិះម៉ូតូដេញបំបុកពីក្រោយឲ្យដួលហេីយចុះទៅវាយបែកមុខបែកមាត់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន

ភ្នំពេញះ បុរសជើងខ្លាំងម្នាក់ខឹងនិងយុវជនជាបុគ្គលិកដឹកម្ហូបក្រុមហ៊ុនញ៉ាំ24hម្នាក់ជិះម៉ូតូ វ៉ាជែងម៉ូតូខ្លួនលឿន ក៏ជិះម៉ូតូដេញបំបុកពីក្រោយបណ្តាលឲ្យដួលរួចចុះទៅវាយបែកមុខបែកមាត់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២០ នៅចំណុចស្តុកពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។ ​ ... Read More »

សល់តែ១អាទិត្យទៀតធ្វេីពិធីភ្ជាប់ពាក្យ​ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់លេីស្ពានលីយ៉ុងផាត់​ រួមទាំងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ​៖​ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ​ បានជ្រុលទៅបុករថយន្តបែនដឹកដីដែលឈប់លេីស្ពាន​ ចំពីក្រោយពេញទំហឹង​ បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនិឹងកន្លែង​  រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ​ កាលពីវេលាម៉ោង១១:០០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២០ នៅចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ ។  ​    ... Read More »

បង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរំខានដល់សមត្ថកិច្ចត្រូវជាប់ខ្នោះ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តឈប់នៅស្តុបពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០ និង១០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ពេលនោះជំនាញចរាចរណ៍បានចុះធ្វេីការវាស់វែងយកម្ចាស់និងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌ ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីសម្តេចម៉ែ

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីសម្តេចម៉ែ សម្តេចយាយ សម្តេយាយទួត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានសព្វព្រះរាជហរទ័យប្រោសព្រះរាជទាន នូវព្រះរាជអំណោយជាសាប៊ូចំនួន ៣០កេស ... Read More »

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿងប្រភេទ B-1B ទៅកាន់សមុទ្រ ចិនខាងត្បូង

អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer មកបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី ២៦ខែឧសភា។ តាមទីបញ្ជាការហោះហើរ អាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ បែកខាងលើបានហោះហើរពីទីតាំងទាហានអាកាស Dyess ក្នុងរដ្ឋតិចសាស់។ ទីបញ្ជាការកងទ័ពអាមេរិក បានបញ្ជាក់ថា ... Read More »

រុស្ស៊ីសម្រេចដង្ហែក្បួនព្យុហយាត្រា៧៥ឆ្នាំថ្ងៃជ័យជម្នះលើរបបហ្វាស៊ីសនាថ្ងៃទី២៤ខែមិថុនា

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប្រធានាធិបតីពូទីន បានសម្រេចចិត្ត ដង្ហែក្បួនព្យុហយាត្រា អបអរទិវាជ័យជម្នះលើរបបហ្វាស៊ីសនាថ្ងៃទី២៤ ខែមិថុនា ខាងមុខ ជំនួសថ្ងៃទី៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ថ្ងៃជ័យជម្នះ លើរបបហ្វាស៊ីសតែងតែធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ... Read More »

រថយន្តសាំយ៉ុងក្បាលស សរសេរអក្ស រOK<>OK អត់ដំបូលដឹកឈើសម្ញែង ត្រូវកងរាជអាវុធហត្ថស្រុកស្នួលបង្ក្រាប

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងក្បាលសមួយគ្រឿង សរសេរអក្សរOK<>OK ជាសម្គាល់និងដឹកឈើសម្ញែងលានចេញក្រៅត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្នួលបង្ក្រាបបានភ្លាមៗខណៈដែលអ្នកបើកបរកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគឃ្លើន។ ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចភូមិផ្អាក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាវេលាម៉ោង៥និង៥៣នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ ការបង្ក្រាបរថយន្តដឹកឈើខាងលើ ដឹកនាំដោយលោកម៉ៅ ... Read More »

ម្តាយរវល់ភ្លេចខ្លួនកូនតូចអាយុ៤ឆ្នាំលង់ទឹកអណ្តូងស្លាប់

   ខេត្តកំពង់ស្ពឺ៖ក្មេងតូចអាយុ៤ឆ្នាំម្នាក់បានលង់ទឹកកុង(ឬហៅថាខ្នោះអណ្តូង)ស្លាប់ខណៈដែលម្តាយកំពុងតែជាប់រវល់ភ្លេចមើលកូនក៏លង់ស្លាប់បង្កអោយមានការភ្ញាក់ផ្អើល រាយការណ៍ដល់សមត្ថកិច្ចកាលពីវេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នៅក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបសេដ្ឋបានប្រាប់ថាក្មេងតូចរងគ្រោះមានឈ្មោះ សាវ ផានិតភេទប្រុសអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ បានទៅលេងទឹកកុង(ទឹកខ្នោះអណ្តូង) នៅខាងក្រោយផ្ទះចម្ងាយប្រហែល១៥ម៉ែត្រខាងក្រោយផ្ទះដោយម្ដាយ ភ្លេចខ្លួន ... Read More »