ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ផ្ទះឈើមួយខ្នង រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង និងសម្ភារនៅក្នុងផ្ទះជាច្រើនត្រូវអគ្គិភ័យឆាបឆេះគ្មានសល់

ខេត្តឧត្ដរមានជ័យ ៖លំនៅដ្ឋានមួយខ្នង បូករួមសម្ភារនៅក្នុងផ្ទះនិងរថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និ៤៩ នាទី យប់ ស្ថិតនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ... Read More »

ស្ងាត់ៗ…អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចសាងសង់សំណង់លើដីច្រមុះជ្រូក រំលោភយកដីសាធារណៈធ្វើជាសំណង់រឹងមាំ

ខេត្តកំពត៖ ករណីរំលោភយកដីសាធារណៈច្រមុះជ្រូក នៅចំកណ្តាលក្រុងកំពត ប្រព្រឹត្តដោយអនុប្រធានមន្ទីរសុខាភិបាល នោះ គឺបានដកខ្លួនប៉ុន្មានខែមកហើយ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ជំនាញ ប៉ុន្តែសន្ទុះនៃការរិៈគន់ពីមន្ត្រីរាជការតាមមន្ទិរជុំវិញខេត្ត ប្រជាជនច្រើនព្រោងព្រាត ឃើញថា បានផ្អាកសកម្មភាព តែមិនមានការចុះបង្ក្រាបពី សមត្ថកិច្ច អាជ្ញាធរ ... Read More »

ផ្នែកពុទ្ធចក្រនិងអាណាចក្ររួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នៅច្បារអំពៅ

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយផ្នែកអាណាចក្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអប់រំផ្សព្វផ្សាយ បញ្ជ្រាប់ការយល់ដឹងអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២០​ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ បានប្រគល់នូវទេយ្យវត្ថុ​ និងបច្ច័យជូនលោក ចេង ... Read More »

បុគ្គលិកអុិនធឺណេតម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើបង្គោលស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ បុគ្គលិកអុិនធឺណេតម្នាក់ ត្រូវខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅខាងត្បូងហាងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។  ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំ​ជំរុញរកទីផ្សារផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំងខេត្ត

​ខេត្តបន្ទាយមានជ័យ ៖ដើម្បីរកទីផ្សារនិងស្វែងរកការគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំង​ខេត្តឲ្យបានកាន់តែប្រសើរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហានេះនៅសៀលថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ដោយមានការចូលរួម ពីលោក​លី​ សារី អភិបាលរងខេត្តលោកប៉ុកឡាជីប្រធានមន្ទីរពាណិជ្ជកម្ម​ខេត្ត និង​មានការចូលរួមពីមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​។ ​ក្នុង​កិច្ចប្រជុំ​នោះ​លោក ប៉ុក ឡា​ជី បាន​មានប្រសាសន៍ថា​សព្វថ្ងៃនេះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​អនុវត្ត ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៧ ភូមិលូ ... Read More »

ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​ត្រឡប់មកវិញផ្ទះក្លាយជាផេះ

ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​សាងសង់​ពី សសរ​ថ្ម​ឈើដំបូល​ប្រក់​ស័ង្កសី​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​នៅ​សល់​តែ​ផេះ ខណៈ​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​។ មន្ត្រីមូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​អគ្គីភ័យ​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០ ប៉ុន្តែ​ម្ចាស់ផ្ទះ​បានដឹង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃខែ ដដែល ស្ថិតនៅ​ចំណុច​ភូមិ ស្ទឹង​ឆាយ​ខាងត្បូង ... Read More »

ថ្ងៃនេះ គ្មានអ្នកឆ្លង គ្មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ , សរុបជាសះស្បើយ១១៩នាក់ដដែល និង៣នាក់នៅបន្តព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ នេះ គឺមានតួលេខ -សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់ ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ដោយតម្លាភាព ស្មើភាព និង គ្មានការលើកលែង , នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ។ ... Read More »

បន្តប្រុង​ប្រយ័ត្ន​ ខណៈ​ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធន​ធានទឹក​ និង​ឧតុនិយម​បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសថា​ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០​ តំបន់ទំនាបកណ្តាល​ តំបន់ជួរ​ភ្នំដងរែក​ និងតំបន់មាត់សមុទ្រ​ មានសីតុណ្ហភាពឋិតក្នុងកម្រិតប្រហាក់ប្រហែលគ្នា​ ... Read More »

ចតរថយន្តទុកនៅមុខផ្ទះគេ​ ត្រូវគេយកSprayបាញ់ថ្នាំពីក្រោយរថយន្ត​ថា​ ហាមចតមុខផ្ទះ

ភ្នំពេញ: បុរសម្នាក់បើករថយន្តប្រភេទទេសចរណ៍មួយគ្រឿងយកទៅចតមុខផ្ទះប្រជាពលរដ្ឋរួចចូលទៅហូបបាយនៅផ្ទះមិត្តភក្កិស្រាប់តែចេញមកវិញមានគេយក Spray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ” បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ចំណុចមុខផ្ទះប្រពលជារដ្ឋមួយកន្លែង ក្បែរនឹងហាងបញ្ចាំលីហួរ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួជនសង្ស័យ០៣នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅ៨នឹង៤០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ សុខ រិទ្ធ ... Read More »

ជនសង្ស័យម្នាក់ទាញកាំបិតដេញកាប់ប្រជាពលរដ្ឋផ្អេីលពេញបេនឡាន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានទាញកាំបិតផ្គាក់កាប់ប្តីប្រពន្ធមួយគូខណះកំពុងអង្គុយបណ្តាលឱ្យប្តីរងរបួសស្មាខាងឆ្វេងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចបេនឡានរិទ្ធមុន្នី​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ជនសង្ស័យឈ្មោះអៀង ថន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរ ធ្វេីចំការ ស្នាក់នៅ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន នឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ចូលមកក្នុងប្រទេសមួយនេះ ដើម្បីទប់ស្កាត់ COVID-19

ទីក្រុងតូក្យូ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19  លោក អាបេ ស៊ីនហ្សូ (Abe Shinzo) នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ជប៉ុននឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ... Read More »

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា៖ ខ្ញុំម្ចាស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ... Read More »

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារ សម្រាប់ខួបទី ១៥៧ ទិវា ៨ឧសភា ឆ្នាំ២០២០ និងចំនួន ៣ពាន់ដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា៖ ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ... Read More »

គ្រូពេទ្យជួរមុខអាមេរិក៖ អ្នកណាមើលថែកូន ពេលខ្ញុំចាកចេញទៅ?

អាមេរិក៖ គេហទំព័រ Zingនៅថ្ងៃទី២៧ខែមេសា បានដកស្រង់ អត្ថបទមួយដែលបានចុះផ្សាយនៅលើ សារព័ត៌មាន New York Times ស្តីពីរឿងរ៉ាវរបស់ស្វាមីភរិយា ដែលជាគ្រូពេទ្យជួរមុខ ក្នុងទីក្រុងញូវយ៉ក ហើយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ជារឿងរាល់ថ្ងៃ។ ប្តីប្រពន្ធគ្រូពេទ្យខាងលើ ... Read More »

ក្រសួងសុខាភិបាលផ្តល់ចំណាត់ថ្នាក់ល្អប្រសើរ Grade “A” ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម លើគោលការណ៍អនុវត្តអនាម័យល្អ!

ភ្នំពេញ៖ ផ្អែកលើគោលការណ៍អនុវត្តអនាម័យល្អ ក្រសួងសុខាភិបាលផ្តល់ចំណាត់ថ្នាក់ល្អប្រសើរ Grade EXCELLENT “A” ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម។ ឌឹដ្រាម ជាភោជនីយដ្ឋាន និងផាប់ មានម្ហូបឆ្ងាញ់ៗ មានរស់ជាតិនិងគ្មានប៊ីចេង បែបខ្មែរ ... Read More »

កិច្ចខិតខំប្រឹងប្រែងក្នុងផ្តល់សេវាអប់រំ ជូនដល់សិស្សានុសិស្សដែលកំពុងសម្រាកនៅតាមគេហដ្ឋាន

ខេត្តកំពង់ចាម៖ នេះជាសកម្មភាពកិច្ចខិតខំប្រឹងប្រែងក្នុងផ្តល់សេវាអប់រំ ជូនដល់សិស្សានុសិស្សដែលកំពុងសម្រាកនៅតាមគេហដ្ឋាន ក្នុងដីខេត្តកំពង់ចាម ពីក្រុមការងារ លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ។ លោក បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូ ... Read More »

យើងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពីក្រុមបំពុលសង្គម

ខេត្តកណ្តាល៖ មួយរយៈនេះ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឆាំងក្រុមបំពុលសង្គម ឃើញថា ប្រជាពលរដ្ឋបានធ្វើមានប្រសិទ្ធភាព និងធ្វើអោយជនរួមជាតិបានដឹងពី ក្រុមជ្រុលនិយមខ្លះ ពិតជាបានបំភ្លើសពីកម្ពុជា។ សូមបញ្ជាក់ថា៖ ខ្លឹមសារនៃការបង្ហោះខាងក្រោមនេះគឺជាព័ត៌មានក្លែងក្លាយ ខណៈដែលការបោះតង់របស់កងទ័ពវៀតណាមគឺបានធ្វើឡើងនៅលើតំបន់ស ដែលមិនទាន់មានការឯកភាពគ្នាក្នុងការវាស់វែងបោះបង្គោលព្រំដែន ហើយពេលនោះកម្លាំងនគរបាលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ... Read More »

ឆ្នាំនេះក្រសួងសុខាភិបាល មិនបានធ្វេីទេពី(ទិវាអនាម័យដៃ)

ភ្នំពេញ៖ “ទិវាអនាម័យដៃ” ដែលតែងតែប្រារព្ធធ្វេីនៅថ្ងៃទី៥​ ខែឧសភា។ តែឆ្នាំនេះ​ក្រសួងសុខាភិបាល មិនបានធ្វេីទេ​ ដោយអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ និងការមិនប្រមូលផ្តុំគ្នា​ច្រេីន​ សម្រាប់ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ នាឱកាស​ “ទិវាអនាម័យដៃ”ឆ្នាំនេះក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដូចតទៅ៖ នៅលើសកលលោកនេះមនុស្សចាំបាច់ណាស់ត្រូវតែអនាម័យឲ្យបានល្អ ដើម្បីទទួលបានសុខភាពល្អប្រសើរ ស្របទៅតាមដំណើរជីវិត។ ... Read More »

ប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះយកមកគប់លេងផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តបន្ទាយមានជ័យ៖មនុស្សប្រុសស្រី៤នាក់ក្នុងនោះ ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណៈនាំគ្នាទៅបេះផ្លែព្រីងទុំហើយបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងមិនទាន់ផ្ទុះ(ប្រភេទបេ៤០)នាំគ្នារើសមកគប់លេងបណ្ដាលឲ្យផ្ទុះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២.០០០ម៉ែត្រ ស្ថិតក្នុងភូមិ  កណ្តាល ឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។   មន្ត្រីនគរបាល ស្រុកអូរជ្រៅបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់ បាននាំគ្នាដើរទៅបេះព្រីងទុំនៅព្រៃក្រោយភូមិ។ នៅពេលនោះមានម្នាក់ឈ្មោះ ឈ្មោះ សុខ ... Read More »

អាជ្ញាធរខេត្តចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោនិងហាមមិនអោយប្រមូលផ្ដុំពិសារគ្រឿងស្រវឹងតាមការណែនាំរបស់រាជរដ្ឋាភិបាល

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តនិងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើនបានចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោនិងហាមមិនអោយប្រមូលផ្ដុំពិសារគ្រឿងស្រវឹងដើម្បីចូលរួមការពារទប់ស្កាត់អំពីជំងឺកូវិដ១៩។ ការចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងនៅរសៀលថ្ងៃថ្ងៃច័ន្ទ៦កើត ខែពិសាខ ឆ្នាំជូន ទោស័កព.ស២៥៦៣ ត្រូវនៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅឆ្នេរអាងទន្លេរវ៉ៃគោ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ... Read More »

ក្របខ័ណ្ឌអុីតាលី Serie A៖ ក្លិបទាំងអស់ត្រៀមវិលត្រឡប់ចូលហ្វឹកហាត់ទីលានផ្ទាល់ខ្លួននៅថ្ងៃទី៤ ខែឧសភា

អុីតាលី៖ ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអុីតាលី Serie A នឹងត្រូវបានអនុញ្ញាតឱ្យក្លិបទាំងអស់វិលត្រឡប់ទៅហ្វឹកហាត់ជាលក្ខណៈបុគ្គលនៅថ្ងៃទី៤ ខែឧសភា និងជាក្រុមនៅថ្ងៃទី១៨ ខែឧសភាបន្ទាប់ពីនាយករដ្ឋមន្រ្តីអុីតាលីបានប្រកាសពីជំហានដំបូងក្នុងការលុបចោល បំរាមទាំងឡាយក្នុងវិស័យបាល់ទាត់ដោយសារការរីករាយរាល់ដាលវីរុសកូរ៉ូណា ។ ការប្រកួតដណ្តើមពានរង្វាន់ Serie A អាចនឹងចាប់ផ្តើមឡើងវិញនៅចន្លោះថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនាដោយមានកាលបរិច្ឆេទបញ្ចប់សម្រាប់រដូវកាលនៅដើមខែសីហាឆ្នាំនេះ ។ ... Read More »

តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល នាំយកថវិកា បេឡាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម បានចាត់អោយក្រុមការងារនាំយកថវិកា បេឡាមរណៈសង្គ្រោះចំនួន១២លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន០៣សព។ ១-ស្រុកស្រីសន្ធរ ... Read More »

សម្តេចតេជោ​ អរគុណកូនក្មួយនៅ​ម៉ាឡេស៊ីដែលយោគយល់ដល់វិធាន​ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ​ ៖​ មកទល់ថ្ងៃនេះកម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ហើយ​មកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅថ្ងៃ​នេះបានថ្លែងថា​រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុង​នោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ... Read More »

អាកាសយានដ្ឋានសុវណ្ណភូមិ ត្រៀមនឹងបើកដំណើរការឡើងវិញ បើទោះបីតួលេខអ្នកឆ្លង Covid-19 ថ្ងៃនេះមាន៩នាក់ថ្មីក៏ដោយ

ប្រទេសថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិគ្រោងនឹងបើកដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ ដោយបញ្ជាក់ថា៖ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃសុក្រ បានចាប់ផ្តើមការហោះហើរឡើងវិញ ខណៈបានផ្អាកអស់រយៈពេលមួយខែដោយសារការភ័យខ្លាច និងបទបញ្ជារឹតបន្តឹងលើការធ្វើដំណើរដើម្បីបញ្ឈប់ការរីករាលដាលើនៃវីរុស Covid-19 ។ សូមបញ្ជាក់ថា៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ហាមឃាត់ការហោះហើរអន្តរជាតិទាំងអស់ចាប់ពីការចុះចតនៅក្នុងប្រទេសថៃកាលពីដើមខែនេះ។ ... Read More »

បេីក​បររថយន្តស៊េរីទំនើបតែខ្វះការប្រុងប្រយ័ត្ន​បង្កគ្រោះថ្នាក់​ដល់គេឯង

ភ្នំពេញ៖ ដោយសារតែកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន និងពុំចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាក់ស្ដែងដូចករណីនេះផងដែរ មាន រថយន្តស៊េរីទំនើប១គ្រឿង ម៉ាកសឺដែស បើកបរដោយជនបរទេស ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកជាបួន បង្កបុកម៉ូតូនិងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទៀតត្រូវរថយន្តអ្នកធ្វើដំណើររងការខូចខាតទ្វារចំហៀងបង្កអោយយុវជនម្នាក់រងរបួសធ្ងន់ បញ្ជូនមន្ទីរពេទ្យភ្លាមៗ។ ... Read More »

សត្វទន្ទ្រីតធំ ហើរចម្ងាយជាង ៨,០០០ គីឡូម៉ែត្រ ពីប្រទេសអូស្ត្រាលី​មកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវប្រទេសកម្ពុជា

ភ្នំពេញ ៖​ អង្គការ ជីវិតសត្វស្លាបអន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែល​រកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ហើយជា​តំបន់​ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការ BirdLife នៅក្នុងប្រទេសកម្ពុជា ដែលទី​តាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។ បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី​ពីប្រភេទ​ទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សី ... Read More »

Update ៖ ករណីប្តីតាមទាន់ប្រពន្ធចូលផ្ទះសំណាក់ជាមួយប្រុសផ្សេងផ្អើលដល់សមត្ថកិច្ច ភាគីខាងប្តីដកពាក្យបណ្តឹង និងសម្រេចលែងលះគ្នាហើយ

ខេត្តកណ្តល៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រឿងរ៉ាវដ៏បាត់បង់សីលធម៍ជានារីខ្មែរ ខណៈប្តីតាមទាន់ប្រពន្ធចូលផ្ទះសំណាក់ជាមួយប្រុសផ្សេងផ្អើលដល់សមត្ថកិច្ច គឺភាគីខាងប្តី បានដកពាក្យបណ្តឹង និងសម្រេចលែងលះគ្នាត្រឹមហ្នឹង ឯកភាពចែកទ្រព្យសម្បត្តិ និងកូន ស្វែងរកទ្រនំថ្មីរៀងៗខ្លួនចុះ បើនិស្ស័យជាប្តីប្រពន្ធ ត្រូវបញ្ចប់ត្រឹមនេះ។ សូមបញ្ជាក់ថា៖ ... Read More »