ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់របួសធ្ងន់ដោយសារកំពប់ទឹកក្តៅស្រោចរលាកភ្លៅ

  ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ពេលម្តាយមិននៅផ្ទះក៏ដាំទឹកក្តៅទុកឲ្យពេលទឹកកំពុងពុះស្រាប់តែនាងលើកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចលើភ្លៅបណ្តាលឲ្យរបួសភ្លៅទាំងសងខាងកាលពីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។    អាជ្ញាធរភូមិបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះធ្វើរដ្ឋបាលនៅតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញ

    ភ្នំពេញ៖ ក្នុងគោលដៅអនុវត្តគោលនយោបាយ « ភូមិ_សង្កាត់ មានសុវត្ថិភាព » ឱ្យមានប្រសិទ្ធភាព  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការចុះធ្វើរដ្ឋបាលជាប្រចាំនៅតាមតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញដើម្បីគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី និងមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រព្រិឹត្តបទល្មើសផ្សេងៗចូលមកសម្ងំលាក់ខ្លួននៅតាមបន្ទប់ផ្ទះជួលនិងតំបន់ស្មុគស្មាញ ។      ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធើណេត​ ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ប្រទេសលីប៊ី

អន្តរជាតិ៖ ដើម្បីពិភាក្សាអំពីប្រទេសលីប៊ី និងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) ខណៈដែលមានការរាតត្បាតពីជំងឺកូវីដ–១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអ៉ីនធើណេត​ កាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំនោះដែរ លោក Dang Dinh Quy ឯកអគ្គរដ្ឋទូតវៀតណាមតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានថ្លែងមតិអំពាវនាវឱ្យ ... Read More »

វេណេហ្ស៊ុយអេឡា ដាក់កម្លាំងទាហានជើងទឹកការពារនាវាដឹកប្រេងពីអុីរ៉ង់ ខ្លាចអាមេរិកចាប់តាមផ្លូវ

កម្លាំងទាហានវេណេហ្ស៊ុយអេឡាបានប្រកាសថា ខ្លួននឹងបញ្ជូន នាវាចម្បាំងទៅការពារនាវាដឹកប្រេង ពីអុីរ៉ង់មកប្រទេសរបស់ខ្លួនបើទោះបី រងការប្រឆាំងយ៉ាងខ្លាំងពីអាមេរិកក្តី។ សារព័ត៌មាន Sputnik កាលពីថ្ងៃទី២០ខែឧសភា បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ វេណេហ្ស៊ុយអេឡា លោក Vladimir Padrino López ដែលបានបញ្ជាក់ថា ... Read More »

ឃាត់ខ្លួនអ្នកលក់ដូរតាមអនឡាញម្នាក់ ក្រោយខ្ជីលុយគេជិត៩ពាន់ដុល្លារ មិនព្រមសង

ភ្នំពេញ៖ នារីម្នាក់ ជាអ្នកលក់ដូរតាមអនឡាញ បានខ្ជីលុយអ្នកស្គាល់គ្នាជិត៩ពាន់ដុល្លារអាមេរិក ប៉ុន្តែមិនព្រមសងឲ្យជនរងគ្រោះវិញ ទើបម្ចាស់លុយប្តឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យ ឃាត់ខ្លួនយកមកសាកសួរតែម្តង ។ ករណីឃាត់ខ្លួននារីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នៅចំណុចខុនដូរីវេីរ៉ា កោះពេជ្រ បន្ទប់០៨០៩ ជាន់ទី៩ ... Read More »

លួចម៉ូតូបានហេីយ កំពុងដោះដូរគ្រឿង សមត្ថកិច្ចមកដល់ល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច នៅចំណុចភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០​ ខែឧសភា​ឆ្នាំ​ ២០២០​ ហេីយយកទៅដោះដូរគ្រឿង នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវនគរបាលក្របួចជាប់ចំនួន៥នាក់ កាលពីវេលាម៉ោង ... Read More »

គណ:សង្ឃនាយកកម្ពុជា ប្រតិកម្មលោក ខាន់ សុវណ្ណបង្ហោះហ្វ៊េសប៊ុក ផ្សឹកលោកសង្ឃពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឲ្យអស់

ភ្នំពេញ÷លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះបានសរសេរនៅលើ Facebook របស់ខ្លួនឈ្មោះថា «សុវណ្ណ ខាន់ អពប» ថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ... Read More »

ប្រវត្តិ- អ្នក​តា​ទ្វារ​ស្រុក

នៅ​ភូមិ​កំពង់​សំរឹទ្ធិ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ (កំពង់​ចាម) មាន​អ្នក​តា​មួយ​សំខាន់​ជាង​គេ​ឈ្មោះ​អ្នក​តា “ទ្វារ​ស្រុក” មាន​ទី​លំនៅ​ៗ​លើ​ដី​ទួល​មួយ​ខ្ពស់ ជិត​ជើង​ភ្នំ ។ ត្រង់​កន្លែង​ដី​ទួល​នោះ កាល​ពី​ដើម​គ្មាន​ដើម​ឈើ​សោះ​ទេ មាន​តែ​វាល​ទទេ យូរ​ក្រោយ​បន្តិច​មក ស្រាប់​តែ​មាន​តា​ចាស់​ម្នាក់​ស្លៀក​ពាក់​ស្អាត​បាត ទៅ​និយាយ​នឹង​លោក​គ្រូ​ចៅ​អធិការ​វត្ត​កំពង់​សំរឹទ្ធ​ថា ... Read More »

គួរឲ្យអាសូរណាស់! ម្ដាយជិះម៉ូតូដឹកកូនយកបាយទៅឲ្យតៃកុងរថយន្តដឹកដីតែអកុសលរអិលដួលធ្លាក់កូនចូលក្នុងទន្លេបណ្ដាលឲ្យក្មេងប្រុសអាយុ២ឆ្នាំម្នាក់ស្លាប់

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ជិះម៉ូតូជាមួយម្ដាយយកបាយទៅឲ្យតៃកុងរថយន្តដឹកដី តែអកុសល​ខណៈមកដល់លើស្ពានក៏ស្រាប់តែរអិលដួល បណ្ដាលឲ្យក្មេងប្រុសខ្ទាតតាមបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកទន្លេបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា​ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩  ត្រង់ចំណុចស្ពានដែកបាឡេសិត្បូ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល  រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​ ... Read More »

ពលរដ្ឋខ្មែរ​និងជនបរទេស​ធ្វើដំណេីរចូល​ប្រទេស​កម្ពុជា​តម្រូវឲ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាព​ គ្មានជំងឺកូវីដ១៩ ទទួល​ស្គាល់ដោយសុខាភិបាលម៉ាឡេស៊ី

ភ្នំពេញ​ ៖​ ស្ថានឯកអគ្គរាជទូតនៃព្រះរា​ជា​ណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បានប្រកាសជូនដំណឹងដល់ពល​ករ-ពល​ការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សា​ និងបម្រេីការងារនៅ​ ប្រទេសម៉ាឡេស៊ី​ ហេីយមានបំណង​ ត្រឡប់មកកម្ពុជា​ រួមទាំងអ្នកដំណេីរជន​ បរទេស​ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ... Read More »

របួសធ្ងន់ ៣នាក់ ងាប់គោ ១ក្បាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣លើកនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចសត្វពាហនៈ(គោ) ១ក្បាលបានងាប់កណ្ដាលទ្រូងផ្លូវ និងមនុស្សចំនួន ៣នាក់បានរងរបួសរដូករណែល(ធ្ងន់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បីលើក នៅខេត្តពោធិ៍សាត់ ។  ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន ស្រុកក្រគរ និងក្រុងពោធិ៍សាត់ប្រាប់ថា នាយប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យនិងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការ៉ូឡាសួនច្បារនិងដាំដើមឈើលើចិញ្ចើមផ្លូវព្រះនរោត្តមនិងអ៊ុតកៅស៊ូលើផ្លូវ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរៀបចំការ៉ូឡា រៀបជាសួនច្បារជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តមនិងនៅលើផ្លូវលេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។    ... Read More »

Update ៖ រថយន្តបុកនិងរថយន្តក្រឡាប់ផ្ងារជើងខូចខាតផ្ទះពលរដ្ន២ខ្នង ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាល៤នាក់

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ពីមន្រ្ដីនគរបាលចរាចរណ៍ស្រុកពួក នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកកបុកជាមួយនឹងរថយន្តដឹកត្រី ក្នុងទិសដៅស្របគ្នាពីកើតទៅលិច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃពុធ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ... Read More »

ក្តីសង្ឃឹមដឹកនាំអាមេរិកអាណត្តិទីពីររបស់លោកត្រាំកាន់តែបាត់បង់ក្រោយការគាំទ្រធ្លាក់ចុះ

អាមេរិក៖ ការគាំទ្រប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការដឹកនាំរបស់លោក មិនបានល្អនាពេលចុងក្រោយនេះ ពិសេសគឺក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។ តាមលទ្ធផលស្ទង់មតិ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បាននាំមុខប្រធានាធិបតី ដូណាល់ ត្រាំដល់ទៅ១១ពិន្ទុ ... Read More »

អគ្គនាយក WHO៖ នេះមិនមែនជាពេលទម្លាក់ការទទួលខុសត្រូវពីកូវីដ-១៩ លើអ្នកណាឡើយ

ក្រោយពេលលោកត្រាំចេះតែទម្លាក់ការទទួលខុសត្រូវទៅលើចិន និងអង្គការសុខភាពពិភពលោកមកនៅពេលនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោកនឹងទទួសខុសត្រូវចំពោះបញ្ហាទាំងអស់ពាក់ព័ន្ធនឹងកូវីដ ប៉ុន្តែមិនមែនពេលនេះទេគឺក្រោយពេលដែលកូវីដ-១៩ត្រូវគ្រប់គ្រងបានទាំងស្រុងសិន។ សារព័ត៌មាន CNN បានដកស្រង់សម្តីប្រធានកម្មវិធីគ្រប់គ្រងគ្រោះអាសន្នរបស់ WHO លោកស្រី ... Read More »

ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% ហើយ

ខេត្តកំពត៖ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត (១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និង ពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋានដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ... Read More »

ប្រាប់ច្រើនដងហើយនៅតែមិនស្តាប់ចាប់ចាក់សោកង់ម្តងមើល

ភ្នំពេញ៖ ដើម្បីអនុវត្តនច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពនោះ កម្លាំងនគរបាលខណ្ឌសែនសុខបាននិងកំពុងបន្តចុះចាប់ចាក់សោកង់រថយន្តដែលម្ចាស់បើកយកមកចតនៅលើចិញ្ចើមផ្លូវគ្មានរបៀបរៀបរយធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខក្រោមការដឹកនាំរបស់លេាក  ម៉ូវ ម៉ានិត  អភិបាល​នៃគណៈអភិបាលខណ្ឌសែនសុខ​ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានបញ្ជាឲ្យមន្ត្រីរបស់លោកបន្តចុះអនុវត្តច្បាប់ចរាចរណ៍ចំពោះម្ចាស់រថយន្តទាំងឡាយណាដែលបើកមកឈប់ចតនៅតាមចិញ្ចើមផ្លូវសាធារណៈដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ ស្ទះចរាចរណ៍និងអាចបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរទៀតផង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះគឺធ្វើនៅតាមបណ្តេាយផ្លូវភ្នំពេញ- ... Read More »

ឈូសឈើនឹងម៉ូទរ័ត្រូវខ្សែភ្លើងឆក់សន្លប់ សំណាងល្អអ្នកធ្វើដំណើរតាមផ្លូវឃើញជួយសង្គ្រោះទាន់ពេល

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ដួលសន្លប់ស្ដូកស្ដឹង ខណ:កំពុងតែឈូសឈើនឹងម៉ូទ័រហើយឆ្លងចរន្ដ នៅថ្ងៃទី២០ខែ ឧសភាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សមត្កិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ាន ហន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានឱ្យដឹងបន្តថា ... Read More »

រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យនិង បិទទីសប្បាយភាព នានាមួយចំនួនក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាល ... Read More »

អ៊ុន សុធា តបទៅអ្នកគាំទ្រ រឿងធ្លាក់ខ្លួនសម្តែងជាតួរង

    ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាសម្តែង ប្រុសលោក អ៊ុន សុធា ក្តាប់បានឱកាសតំណែងតួឯកទាំងក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំ ឈុតផ្សព្វផ្សាយនានា។ ក្នុងភាពយន្តភាគថ្មីលើកញ្ចក់ទូរទស្សន៍មួយ តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រលោករសាប់រសល់ចិត្តបញ្ចេញមតិមិនពេញចិត្តព្រោះតែតារារូបនេះបានធ្លាក់ដល់តំណែងតួរងក្នុងរឿង។ លោកអ៊ុន សុធា បានឆ្លើយត​ប​នឹងការលើ​កឡើង ... Read More »

លីកកំពូលកូរ៉េខាងត្បូង ពិន័យក្លិប FC Seoul ចំនួន១០០លានវ៉ុនរឿងតុក្កតាសិច

កូរ៉េខាងត្បូង៖ ក្លិបកូរ៉េខាងត្បូង FC Seoul ត្រូវបានពិន័យជាប្រាក់ចំនួន១០០លានវ៉ុន (៦៦.៥០០ផោន) ដោយសហព័ន្ធបាល់ទាត់លីកកំពូលកូរ៉េខាងត្បូង (K-League) សម្រាប់ការដាក់តុក្កតាសិចឲ្យអង្គុយនៅកៅអីទំនេរ ដែលធ្លាប់តែមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានរបស់ក្លិបមួយនេះនៅក្នុងការប្រកួតក្នុងទឹកដីរបស់ពួកគេនាពេលថ្មីៗនេះ។ ក្លិប FC Seoul បានដាក់លក្ខណៈពិសេសយ៉ាងល្អិតល្អន់ចំនួន៣០ និងមិនឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ដោយសារតែការពារខ្លាចឆ្លងមេរោគកូវីដ១៩។ ... Read More »

ខ្សែការពារ Adrian Mariappa របស់ Watford បញ្ជាក់ពីការឆ្លងកូវីដ១៩ខណៈ Kante ខកខានការហ្វឹកហាត់ព្រោះខ្លាចឆ្លង

អង់គ្លេស៖ ខ្សែការពាររបស់ក្លឹប Watford កីឡាករ​ Adrian Mariappa និយាយថាគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ដែលបានធ្វើតេស្តរកមេរោគកូរ៉ូណានៅឯក្លឹប។ កាលពីថ្ងៃអង្គារក្លិបបានប្រកាសថា មានការសាកល្បងវិជ្ជមានចំនួន៦រូបនៅលើក្លឹបក្នុងក្របខ័ណ្ឌ Premier League ចំនួន៣។ បុគ្គលិក២នាក់នៅ Watford និងជំនួយការអ្នកគ្រប់គ្រង ... Read More »

ក្រុមចោរ៤នាក់ត្រូវប៉ូលីសអេហ្ស៊ីបចាប់ខ្លួន ពេលពាក់របាំងមុខរូបខ្សែប្រយុទ្ធ Mohamed Salah ចូលប្លន់ក្នុងហាងមួយ

អេហ្សុីប៖ក្រុមចោរ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបបន្ទាប់ពីបានប្រើរបាំងមុខរូបកីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool បន្លំចូលប្លន់ហាងមួយ។ ក្រុមចោរប្លន់មួយក្រុមនេះត្រូវបានប៉ូលីសនៅតំបន់ Cairo ចាប់បានដោយប្រើរបាំងមុខរូបកីឡាករMohamed Salah ដើម្បីបន្លំអត្តសញ្ញាណរបស់ពួកគេ ។ ក្រុមចោរទាំង៤នាក់ត្រូវបានចាប់ខ្លួននៅពេលប៉ុនប៉ងប្លន់ហាងមួយនៅលើផ្លូវ Hassanein Heikal ស្ថិតក្នុងសង្កាត់ Nasr ... Read More »

ម្ចាស់ជើងឯកប្រណាំងកង់៤សម័យកាល Chris Froome មានពាក្យចរចាមអារាមចង់ចាកចេញពីក្រុម Ineos

ម្ចាស់ពានរង្វាន់ប្រណាំងកង់ Tour de France ៤សម័យកាល Chris Froome បានវិលត្រឡប់ទៅហ្វឹកហាត់ក្រៅផ្ទះវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបគេអាចចាកចេញពីក្រុមប្រណាំងកង់ Ineos នៅរដូវកាលនេះ។ បុរសវ័យ៣៤ឆ្នាំរូបនេះបានសរសេរលើបណ្តាញសង្គមកាលពីថ្ងៃពុធថាគាត់កំពុងហ្វឹកហាត់ម្តងទៀតនៅតាមដងផ្លូវជុំវិញផ្ទះរបស់គាត់នៅទីក្រុងម៉ូណាកូដែលការរឹតត្បិតការដើរហើរត្រូវបានបន្ធូរបន្ថយ ដោយសារស្ថានភាពវិបត្តិកូវីដ១៩។ របាយការណ៍នាពេលថ្មីៗនេះបានលើកឡើងថាលោក ... Read More »

ហេង ចន្ថា បញ្ជាក់រឿងភ្ញាក់ផ្អើលនាងភ្ជាប់ពាក្យ

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហោះរូបថតក្នុងពិធីភ្ជាប់ពាក្យមួយ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបដិសេធថានាងមិនបានភ្ជាប់ពាក្យនោះទេដែលរូបភាពទាំងនោះគឺដកស្រង់ចេញពីការថតភាពយន្តមួយប៉ុណ្ណោះ។ កញ្ញា ហេង ចន្ថា មិនបានបង្ហាញមុខមាត់បុរសដែលលេចមុខក្នុង​ពិធីភ្ជាប់ពាក្យរបស់នាងសោះឡើយ ទោះបីមានអ្នកគាំទ្រជាច្រើនទទូចសួរនាំ ... Read More »

ព្រឹកនេះ សម្តេចប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ... Read More »

រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនី ២៥ភាគរយ​ ដល់វិស័យឧស្សាហកម្ម កសិកម្ម ​ពាណិជ្ជកម្ម និងសេវាកម្មរយៈពេល ៥ខែ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។ ក្នុងសេចក្តីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ ... Read More »

ក្រសួងសាធារណការ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ បានលេចចេញជារូបរាងហើយ

ភ្នំពេញ៖ នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹក ដល់ជនរួមជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា៖ យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សម្តេចបន្តថា៖ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ... Read More »

អគារការិយាល័យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពគ្រោងបើកចូលធ្វើការនៅចុងឆ្នាំនេះ

ភ្នំពេញ៖ អគារការិយាល័យធ្វើការថ្មីកំពស់១៨ជាន់ របស់មជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នឹងបើកអោយដំណើរការធ្វើការ ក្នុងខែវិច្ឆកា ឆ្នាំ២០២០ បច្ចុប្បន្នសាងសង់បាន៧៥%ហើយ។   ក្នុងដំណើរចុះពិនិត្យ អគារការិយាល័យធ្វើថ្មី ... Read More »