ភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី៦ ខែតុលារហូតមកទល់ពេលនេះ បណ្តាលឲ្យលិចលង់ជាទ្រង់ទ្រាយធំនៅតាមបណ្តាខេត្ត-ក្រុង ភាគកណ្តាលនៃប្រទេសវៀតណាម ។ តំបន់ដែលលិចលង់ខ្លាំងជាងគេនោះគឺទីក្រុងវ៉េ។ ភ្លៀងធា្លក់ខ្លាំងជាប់គ្នាមិនដាច់ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេហឿងឡើងខ្ពស់បំផុត ។ នៅក្នុទីក្រុងនេះមាន មនុស្ស៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងផ្ទះដល់ទៅ៥៣.៤០០ ខ្នងត្រូវទឹកជន់លិចរហូតដល់៣២ម៉ែត្រ ក្នុងតំបន់មួយចំនួន។ ... Read More »
ព័ត៌មានថ្មី
ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ ដល់ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ
ខេត្តបន្ទាយមានជ័យ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា៖ ប្រជាពលរដ្ឋប្រមាណ២០៥គ្រួសារ នៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចទាំងស្រុង។ លើផេកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា៖ ភូមិនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្ត ហើយការជន់លិចនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ... Read More »
ចិន ប្រកាសគាំទ្រឥណ្ឌូណេស៊ី មានសមត្ថភាពសម្រាប់ការផលិតវ៉ាក់សាំងCOVID-19 នៅអាស៊ីអាគ្នេយ៍
អន្តរជាតិ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីលោក Luhut Pandjaitan បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអះអាងថា៖ រដ្ឋាភិបាលចិន នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតា ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង ... Read More »
Facebook មានឈ្មោះ«មេទ័ពក្រមុំ យកព័ត៌មានចាស់ឆ្នាំ២០១៣ ផ្សាយគោលបំណងអាក្រក់ ដែលមានចេតនាធ្វេីឲ្យប្រជាលរដ្ឋមានការយល់ច្រឡំ បំពុលបរិយាកាសសង្គម ក៏ដូចបង្ខូចកិត្តិយសរបស់សមត្ថកិច្ចនគរបាលជាតិ
ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះហ្វេកបុកផេកឈ្មោះ មេទ័ពក្រមុំ ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៣ យកមកចុះផ្សាយក្នុងគោលបំណងអាក្រក់ ដែលមានចេតនាធ្វេីឲ្យប្រជាលរដ្ឋមានការយល់ច្រឡំ បំពុលបរិយាកាសសង្គម ក៏ដូចបង្ខូចកិត្តិយសរបស់សមត្ថកិច្ចនគរបាលជាតិ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »
ត្រូវប៉ូលិសចងខ្សែហើយដឹកទៅ បុរសជនជាតិស្បែកខ្មៅទាមទារប្រាក់សំណង១លានដុល្លារ
អន្តរជាតិ៖លោក Donald Neely អាយុ៤៤ឆ្នាំបានដាក់ពាក្យបណ្តឹងប្តឹងទៅក្រុមសន្តិសុខនៅទីក្រុងGalveston រដ្ឋតិចសាស់ ក្រោយពេលប៉ូលិសពីរនាក់ចាប់លោកចងដៃហើយដឹក«ដូចដឹកឆ្កែ»។ លោក Donald Neely បានទាមទារប្រាក់សំណង ១លានដុល្លារ ចំពោះទង្វើប្រមាថនិងការភ័យខ្លាចពេលត្រូវប៉ូលិសចាប់ខ្លួន។ ពាក្យបណ្តឹងរបស់លោក ... Read More »
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី
ភ្នំពេញ៖ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard,Ezecom និង Wing មានកិត្តិយសទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer ... Read More »
កម្លាំងនគរបាលរាជធានីភ្នំពេញចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់គងនយនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតនៅថ្ងៃទី១៣ ខែតុលា ... Read More »
ពិធីបើក វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »
លោកកើត ឆែ៖ នៅដើមឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុនដែលមានស្តង់ដារអន្តរជាតិចំនួន៣នឹងចេញ ប្រតិបត្តិការលើការប្រមូលសំរាមនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុនដឹកសំរាមចំនួន៣ដែលជាក្រុមហ៊ុនមានលក្ខណៈអន្តរជាតិ នឹងចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២១ខាងមុខនេះហើយ ក្រោយពីក្រុមហ៊ុនទាំងបីនេះបានសម្រេចជ្រើសរើសជាប់ ។ នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ... Read More »
ស្ថានទូតកម្ពុជា៖ ប្រទេសម៉ាឡេស៊ី បានសម្រេច ដាក់រដ្ឋ និងតំបន់ចំនួន៣ គឺរដ្ឋសេឡាង៉ ទីក្រុងពូត្រាចាយ៉ា និងទីក្រុងកូឡាឡាំពួរ ឲ្យស្ថិតក្រោមបទបញ្ជារឹតបន្តឹងការធ្វើដំណើរ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែតុលាការ ឆ្នាំ២០២០ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា៖ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដាក់រដ្ឋ និងតំបន់ចំនួន៣ គឺរដ្ឋសេឡាង៉ ទីក្រុងពូត្រាចាយ៉ា ... Read More »
បុរសម្នាក់មកលោតទឹកសម្លាប់ខ្លួន តែពេលលង់ជិតស្លាប់មែនទែន ស្រែកឱ្យគេជួយ
ខេត្តបាត់ដំបង៖ ចង់ស្លាប់អត់ពិតប្រាកដ ដល់ជិតស្លាប់ប្រឹងត្រដរខ្យល់ ស្រែករកឱ្យគេជួយទៅវិញ ចំជាឆ្លាតមែន ចេះខ្លាចស្លាប់មែនទែន។ សូមបញ្ជាក់ថា៖ ខណៈខេត្តបាត់ដំបងកំពុងទទួលរងនូវគ្រោះទឹកជំនន់ នោះ បែរជាបុរសម្នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ មកលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានតោ ... Read More »
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្នុងការរៀបចំដំណើរការនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា ក្នុងស្រុកព្រៃឈរ
ខេត្តកំពង់ចាម៖ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្នុងការរៀបចំដំណើរការនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា ដែលមានទីតាំងស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍។ ... Read More »
ពន្ធនាគារខេត្តបន្ទាយមានជ័យកំពុងជម្លៀសជនជាប់ឃុំចេញខណៈទឹកជំនន់វាយលុក
ខេត្តបន្ទាយមានជ័យ ៖ ដោយទឹកជំនន់ហក់ឡើងខ្លាំងជាបន្តបន្ទាប់ធ្វើអោយមានការជនលិចភូមិដ្ឋាននិងអគារស្ថាប័ន មន្ទីរមួយចំនួនក្នុងក្រុងសិរីសោភ័ណ ធ្វើឲ្យអាជ្ញាធរបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ដោយឡែកគណៈគ្រប់គ្រងពន្ធនាគារខេត្តបន្ទាយមានជ័យក៏បានបង្ខំចិត្តធ្វើការជម្លៀសជនកំពុងជាប់ឃុំចេញពីពន្ធនាគាររបស់ខ្លួនទៅកាន់ពន្ធនាគារនៃខេត្តសៀមរាបផងដែរ។ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១៦០០នាក់ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើអោយមានការលិចអគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអគារស្នាក់នៅរបស់ជនជាប់ឃុំ។ ដូច្នេះដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗគណៈគ្រប់គ្រងសម្រេចធ្វើការជម្លៀសចេញបន្ទាន់ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។ ... Read More »
២ថ្ងៃនេះ! កម្ពស់ទឹកស្ទឹងពោធិ៍សាត់ស្រក១តឹក បឹងទន្លេសាបឡើងជិត៣តឹក
ខេត្តពោធិ៍សាត់ ៖ មន្រ្តីនៃមន្ទីរជំនាញខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ គិតពីរសៀលថ្ងៃទី១០មកដល់ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ... Read More »
ក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតជិត១៥ឆ្នាំ
ខេត្តពោធិ៍សាត់៖ ដំណាំក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិច តែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតដល់ជិត១៥ឆ្នាំឯណោះ។ ប៉ុន្តែវាក៏អាស្រ័យទៅលើបច្ចេកទេសនៃការដាំដុះនិងថែទាំដែរ ទើបអាចផ្តល់ផលបានល្អ និងជួយបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារ ដែលប្រកបរបរដាំក្រូចពោធិ៍សាត់នេះ។ លោក ឈឿន គឹមហុង ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ... Read More »
ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ត្រូវបានផ្សឹកហើយ
ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងនឹងស្រីៗនោះ ត្រូវបានផ្សឹកហើយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ... Read More »
លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត
ភ្នំពេញ+ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »
បន្ទាប់ពីផ្លូវជាតិលេខ៣ស្ថាបនារួចរាល់ ជីវភាពប្រជាពលរដ្ឋនៅតំបន់នេះនឹងបានធូរធារច្រើន
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រផ្លូវជាតិ៣បានកែប្រែមុខមាត់ថ្មី និងកាត់បន្ថយការធ្វើចំណាកស្រុក បន្ទាប់ពីផ្លូវជាតិនេះបានស្ថាបនាជិតរួចរាល់ ដោយមានការពង្រីកកាន់តែធំ ហើយសង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នោះ។ លោក ចន មករា អាជីវករដែលកំពុងប្រកបអាជីកម្មរស់នៅក្នុងភូមិផ្សារគុម្ពឫស្សី ស្រុកបាទី ខេត្ដតាកែវ ... Read More »
មេដឹកនាំបាតុកម្មថៃ ប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែតុលានេះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង
អន្តរជាតិ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មេដឹកនាំបាតុកម្មថៃម្នាក់ គឺលោកArnon Nampa បានប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។ ដោយមេដឹកនាំបាតុកម្មរូបនេះបានអះអាងថានៅថ្ងៃទី១៤ ខែតុលាថា បាតុករប្រឆាំងរដ្ឋាភិបាលនឹងប្រមូលផ្តុំគ្នានាវិមានប្រជាធិបតេយ្យ នៅលើរុក្ខវិថីRatchadamnoen រួចបន្តដំណើរទៅវិមានរដ្ឋាភិបាល។ ... Read More »
នៅរយៈពេល៩ខែឆ្នាំនេះ កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ
ភ្នំពេញ៖ បើយោងតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គឺ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កំពង់ផែក្រុងភ្នំពេញ ... Read More »
អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និងវត្តមាន លោក គួច ចំរើន អភិបាល ... Read More »
បុរសម្នាក់មកស្រុកកំណើតធ្វើប្លង់ដីចៃដន្យស្រវឹងស្រាធ្លាក់ចូលទំនប់ទឹកថ្នាបណ្តាលឱ្យស្លាប់នៅស្រុករំដួល
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញធ្លាក់ចូលក្នុងទំនប់ទឹកថ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារបន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោកជាំហើយដើរមិនប្រយ័ត្នរអិលជើងធ្លាក់ចូលទឹកកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុយ យ៉ិន អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ... Read More »
ជនជាតិថៃម្នាក់ដេកស្លាប់ក្នុងតង់ នៅវាលស្រែដោយសារស្ទះសរសៃឈាមបេះដូង
ខេត្តសៀមរាប៖ ជនជាតិថៃម្នាក់បានដេកស្លាប់ក្នុងតង់ នៅវាលស្រែបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំនុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប ដោយសារស្ទះសរសៃឈាមបេះដូង។ មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ JIKKRATHOK ... Read More »
បើចង់ប្លែកមាត់ នូវរសជាតិម្ហូបពិសេស កុំភ្លេចរៀនវិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់មែន !
ភ្នំពេញ៖ វិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់ គឺមានគ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម,ម្នាស់ ៨០ក្រាម,ម្ទេសហាវៃ ៤០ក្រាម,ខ្ទឹមបារាំង ៣០ក្រាម,ប៉េងប៉ោះ ១-២ផ្លែ,ម្ស៉ៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ... Read More »
រដ្ឋាភិបាលជប៉ុន ប្តេជ្ញាពង្រឹងសមត្ថភាពប្រព័ន្ធខែលមីស៊ីលរបស់ខ្លួន ក្នុងការឆ្លើយតបប្រឆាំងមីស៊ីលកូរ៉េខាងជើង
អន្តរជាតិ៖ នៅក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាបង្កើនសមត្ថភាពប្រព័ន្ធខែលមីស៊ីល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដោយសព្វាវុធរបស់កូរ៉េខាងជើងដែលក្រុងតូក្យូចាត់ទុកថាមានលក្ខណៈកាន់តែចម្រុះនិងស្មុគស្មាញ។ ចំពោះការតាំងចិត្តនេះធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាង បានធ្វើព្យុហយាត្រាដ៏សម្បើមមួយកាលពីចុងសប្ដាហ៍មុន ... Read More »
រូងក្រោមដីសម្រាប់ភៀសខ្លួននៅទីក្រុង វូហាន ពេលមានសង្គ្រាមបរមាណូ
កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំងមួយក្នុងទីក្រុងវូហាន ។ នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិននិងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ... Read More »
បុរសជនជាតិតៃវ៉ាន់ម្នាក់ ក្រោយឃុំខ្លួននៅប្រទេសចិន ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន បានចេញមុខសុំទោសលើកញ្ចក់ទូរទស្សន៍រដ្ឋចិន
អន្តរជាតិ៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍រដ្ឋចិននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដែលត្រូវបានឃុំខ្លួននៅប្រទេសចិន ដោយអាជ្ញាធរចោទប្រកាន់ថា បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន ។ បន្ទាប់ពីរូបគេបានសារភាពថា បានថតវីដេអូសមយុទ្ធយោធា ដោយគ្មានការអនុញ្ញាតក្នុងទីក្រុងមួយជាប់ព្រំដែនទីក្រុងហុងកុង អំឡុងបាតុកម្មនៅទីនោះកាលពីឆ្នាំមុន។ បើតាមការអះអាងពីសាច់ញាតិបុរសតៃវ៉ាន់ខាងលើឈ្មោះលី ម៉េងជូ ... Read More »
តោះសុភាពនារី បន្តរៀនពីវិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ពិសា
ភ្នំពេញ៖ ករណីធ្វើ«សម្លណាំយ៉ា » ត្រូវមានគ្រឿងផ្សំ៖ ត្រី ៨០០ក្រាម,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះដូងចុង ៤ចានចង្កឹះ,គ្រឿងបុក ១ចានល្មម(គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ... Read More »
អុីស្រាអែល ជំទាស់ការលក់យន្តហោះចម្បាំងF-35 របស់អាមេរិកទៅឲ្យកាតារ
អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងចារកិច្ចអុីស្រាអែល កាលពីថ្ងៃទី១១ ខែតុលាថ្មីៗនេះ និយាយថា៖ អុីស្រាអែល ចាំបាច់ត្រូវតែរក្សាឧត្តមានុភាពក្នុងវិស័យការពារជាតិនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអុីស្រាអែល ជំទាស់ក្នុងការលក់យន្តហោះចម្បាំងF-35 របស់អាមេរិកទៅឲ្យកាតារ។ បើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួងចារកិច្ចអុីស្រាអែល លោក ... Read More »
អធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ឣង្គារ ១១រោច ខែឣស្សុជ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំ ដោយទទួលបានផែនការពីលោកឧត្តមសេនីយ៍ឯក ស ... Read More »