ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឱ្យសហរដ្ឋអាមេរិកបំពេញលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ

មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានប្រកាសថាអ៊ីរ៉ង់ត្រូវធានាថាសហរដ្ឋអាមេរិកបំពេញលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។ យោងតាមកាសែត Anadolu ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ Mohsen Rezaei នៅថ្ងៃទី 27 ខែតុលា មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei ... Read More »

សមត្ថកិច្ចអាមេរិក និងកម្ពុជា សហការបង្ក្រាបការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់

ភ្នំពេញ៖ សមត្ថកិច្ចអាមេរិក និងកម្ពុជាបានសហការគ្នាបង្ក្រាបការជួញដូរគ្រឿងញៀនតាមផ្លូវសមុទ្រ ដោយរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន ៨នាក់។ យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រតិបត្តិការនេះធ្វើឡើងដោយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទមួយដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។ ... Read More »

អាជ្ញាធរចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែងនៅស្រុកមេមត់ ដកហូតសម្ភារៈមួយចំនួន

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតនៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបិទមិនឱ្យបន្តសកម្មភាពអាជីវកម្មទៀត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ តាមការឱ្យដឹងពីសមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតម៉ាស៊ីនភ្លើងចំនួន១គ្រឿង ម៉ាស៊ីនខ្យល់ចំនួន១គ្រឿង ... Read More »

បុរសម្នាក់ឡើងលាបថ្នាំផ្ទះ ប៉ះពាល់ខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ខេត្តកណ្តាល៖ ករណីបុរសម្នាក់ឡើងលាបថ្នាំផ្ទះ ប៉ះពាល់ខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ អាជ្ញាធរអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងជាងសំណង់ បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើការងារជិតបណ្តាញអគ្គិសនី។ ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង ១០: ០០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ... Read More »

Espanyol បណ្តេញគ្រូបង្វឹក Manolo Gonzalez ក្រោយចាញ់ក្រុមលីគទី៤ ក្នុង Copa del Rey យ៉ាងគួរឱ្យភ្ញាក់ផ្អើល

ក្លិប Espanyol បានសម្រេចបណ្តេញគ្រូបង្វឹក Manolo Gonzalez បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Sestao River Club ដែលប្រកួតនៅលីគទី៤ ក្នុងពានរង្វាន់ Copa del Rey។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិប ... Read More »

លោក ឃួង ស្រេង វេទិកាសេដ្ឋកិច្ចសរទៈ រដូវឆ្នាំ២០២៦ក្រោមប្រធានបទការរួម បញ្ចូល គ្នានិងជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ តាមផែនការអភិវឌ្ឍប្រកប ដោយអព្យាក្រឹតនៅឆ្នាំ២០៥០ 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូល រួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៦ ... Read More »

កម្ពុជា ពង្រីកការតភ្ជាប់ផ្លូវអាកាសជាមួយចិន និងកូរ៉េ គាំទ្រដល់កំណើនភ្ញៀវទេសចរ តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ

ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្វាគមន៍ចំពោះសេវាហោះហើរតាមរដូវថ្មីពីសាធារណរដ្ឋកូរ៉េ និងការបន្ថែមជើងហោះហើរពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ (SAI) ។ ខណៈកម្ពុជាពង្រីកការតភ្ជាប់ផ្លូវអាកាសជាមួយសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិន តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។ ចំពោះ ... Read More »

រដ្ឋបាលក្រុងព្រះសីហនុកម្ទេចទូហ្គេមខុសច្បាប់ចំនួន១៨៣គ្រឿង ដើម្បីចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក ឃន ម៉ន អភិបាលរង តំណាងលោក សរ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនសង្ស័យ៦១នាក់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសណ្ឋាគារឈ្មោះ «ប៊ែនប៊ែន» កម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អុំ រាត្រី ... Read More »

មន្ទីរសង្គមកិច្ចអន្តរាគមន៍កិច្ចការពារ លើករណីកុមារា ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន 

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដដោយទទួលការចង្អុលបង្ហាញនិងការណែនាំពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ... Read More »

លោកសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំឯកសារ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីនគរបាលជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការជំរឿន ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យក្រសួងអប់រំ សហការជាមួយ ក្រសួងសេដ្ឋកិច្ច ធ្វើការសិក្សាពីការបន្ថែមម៉ោងសិក្សាដល់សិស្សរហូតដល់៦ម៉ោងក្នុងរយៈពេលមួយថ្ងៃ ខណៈពេលបច្ចុប្បន្ន រៀនរយៈ៤ម៉ោងក្នុងមួយថ្ងៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការសិក្សាពីការបន្ថែមម៉ោងសិក្សាដល់សិស្សរហូតដល់៦ម៉ោងក្នុងរយៈពេលមួយថ្ងៃ ខណៈពេលបច្ចុប្បន្ន រៀនរយៈ៤ម៉ោងក្នុងមួយថ្ងៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ជំរាបជូនជនរួមជាតិអំពីដំណើរការអភិវឌ្ឍន៍ ប្រទេសដើម្បីកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិអំពីដំណើរការអភិវឌ្ឍន៍ ប្រទេសដើម្បីកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៖ ក្នុងពិធីសំណោះសំណាលជាមួយសិស្សនិទ្ទេស ... Read More »

កូនប្រុស Tyson Fury វ័យ ១៥ ឆ្នាំ ទទួលបានកិច្ចព្រមព្រៀងឧបត្ថម្ភ មុនការប្រកួតប្រដាល់ដំបូង

Prince Fury កូនប្រុសរបស់អតីតម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់ធ្ងន់ Tyson Fury បានចាប់ផ្តើមដើរតាមគន្លងឪពុករបស់ខ្លួន មុនពេលបង្ហាញខ្លួនក្នុងការប្រកួតប្រដាល់ស្ម័គ្រចិត្តជាលើកដំបូង ដោយទទួលបានកិច្ចព្រមព្រៀងឧបត្ថម្ភពាណិជ្ជកម្មដំបូង។ កិច្ចសហការថ្មីនេះធ្វើឱ្យ Prince ក្លាយជាដៃគូរបស់ BOXRAW ដែលជាម៉ាកសម្លៀកបំពាក់ និងសម្ភារៈប្រដាល់ ហើយបច្ចុប្បន្នឧបត្ថម្ភកីឡាករប្រដាល់អាជីពល្បីៗជាច្រើន ... Read More »

បណ្ឌិត កៅ មុយថង ៖ កម្ពុជាអាចរៀនសូត្រ ៣ចំណុចធំៗ ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ ជាពិសេស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ ស្របពេលដែលកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បាននិងកំពុងរៀបចំឡើង នៅទីក្រុងប៉េកាំង, អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត កៅ មុយថង ដែលតាមដានយ៉ាងជាប់លាប់ បានបង្ហាញពីការយល់ឃើញថា កិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់សម្រាប់ស្វែងយល់ពីអភិបាលកិច្ចរបស់ចិន ហើយ ... Read More »

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ ដឹកនាំមន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសជលផលនៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង​

ខេត្តព្រៃវែង÷នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយ មានការណែនាំពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការ, ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានដឹកនាំនាយ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស ... Read More »

នគរបាលស្រុកកំរៀង បង្រ្កាបឃាត់ខ្លួនមុខសញ្ញាសរុប ៦នាក់ ក្នុង០៣ករណីផ្សេងគ្នា ករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ដើម្បីការពារកុំឱ្យកើតមានករណី កូនខ្មែរ មិនចេះសរសេរ មិនចេះអានអក្សរខ្មែរ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ខណះអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣” បានមានប្រសាសន៍ ណែនាំឱ្យពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា  ... Read More »

ចិន ចេញមុខព្រមានកុំឱ្យយក «វេទិកាការពារជាតិអាស៊ាន» នៅហ្វីលីពីន ធ្វើជាឧបករណ៍បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu ឱ្យដឹងថា ប្រទេសចិនបានចេញមុខអំពាវនាវកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា កុំឱ្យមានការប្រើប្រាស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលរៀបចំឡើងនៅសប្តាហ៍នេះ ដើម្បីធ្វើជាឈ្នាន់បម្រើរបៀបវារៈ ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសណាមួយឡើយ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete ... Read More »

បង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាប្រុស-ស្រី ១៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ  និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ... Read More »

បុរសម្នាក់ជិះម៉ូតូបុកម៉ូតូពីក្រោយបណ្តាលឱ្យបាក់ជេីងម្នាក់ហេីយព្យាយាមគេចខ្លួនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរបួសបាក់ជេីងខ្លួនឯងវិញ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPCX បុកម៉ូតូហុងដាមួយគ្រឿងពីក្រោយបណ្តាលឱ្យភាគីម៉ូតូហុងដារងរបួសបាក់ជេីង ហេីយបានលេីកម៉ូតូជិះគេចខ្លួនក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសបាក់ជេីងខ្លួនឯងវិញហេីយរថយន្តបានគេចខលួនបាត់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។ ហេតុការណ៍ នេះបានកេីតឡេីងកាលីវេលាម៉ោង១១និង៤៤នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្លាំងជំនាញកងរាជអាវុធហត្ថបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូទៅ​សាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ÷តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកសំរោងទង។   អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ... Read More »

គ្រូបង្វឹក Anthony Hudson រងការគំរាមសម្លាប់ពីអ្នកគាំទ្រថៃ ក្រោយចាញ់វៀតណាម និងឥណ្ឌូណេស៊ី

ខ្សែការពារ Nicholas Mickelson បានចេញមុខការពារជាសាធារណៈចំពោះលោក Anthony Hudson គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បន្ទាប់ពីអ្នកគាំទ្រជ្រុលនិយមមួយចំនួនបានប្រើពាក្យប្រមាថ និងគំរាមសម្លាប់លោក ក្រោយក្រុមថៃចាញ់គូប្រជែងក្នុងតំបន់ គឺវៀតណាម និងឥណ្ឌូណេស៊ី។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានរាយការណ៍ថា បានទទួលសារគំរាមកំហែងអស់រយៈពេលជាច្រើនខែមកហើយ។ ... Read More »

ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន (៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៦ ... Read More »

អាស៊ានអាចត្រូវការពេលច្រើនឆ្នាំ ដើម្បីត្រៀមខ្លួនទប់ទល់នឹងវិបត្តិថាមពលធំម្តងទៀត៖ រដ្ឋមន្ត្រីថាមពលហ្វីលីពីន

កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ីអាគ្នេយ៍ក្នុងការត្រៀមខ្លួនទប់ទល់នឹងវិបត្តិថាមពលធំម្តងទៀត អាចត្រូវការពេលច្រើនឆ្នាំ ខណៈប្រទេសនានាកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនស្តុកប្រេងឥន្ធនៈបម្រុងសម្រាប់គ្រាអាសន្ន។ នេះបើតាមការលើកឡើងរបស់លោកស្រី Sharon Garin រដ្ឋមន្ត្រីថាមពលហ្វីលីពីន កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា។ ថ្លែងប្រាប់សារព័ត៌មាន CNA នៅក្រៅកិច្ចប្រជុំ Singapore ... Read More »

ភាគហ៊ុនក្រុមហ៊ុនមនុស្សយន្តចិន Unitree កើនជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ទោះព្រមានពីហានិភ័យឧស្សាហកម្មក៏ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមនុស្សយន្តចិន Unitree Robotics បានកើនឡើងជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ដោយសារការរំពឹងទុកកាន់តែខ្លាំងលើទីផ្សារមនុស្សយន្តរូបរាងមនុស្ស។ ទោះយ៉ាងណា ក្រុមហ៊ុនបានព្រមានវិនិយោគិនអំពីហានិភ័យនៃឧស្សាហកម្មដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនេះ។ ភាគហ៊ុន Unitree ដែលចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ បានកើនឡើង ៧,៧% កាលពីថ្ងៃចន្ទ ... Read More »

របាំងសាច់អួនក្រឡាញឹកជាង ១,២០០ ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ត្រូវបានកងកម្លាំងចម្រុះខេត្តកំពង់ធំ បំផ្លាញចោលនៅនឹងកន្លែង

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ... Read More »

ថៃ ព្រមានធ្ងន់ៗទៅ មីយ៉ាន់ម៉ា៖ បើហ៊ានបាញ់គ្រាប់ផ្លោងចូលដីថៃទៀត នឹងរៀបចំវិធានការតបតវិញភ្លាមៗ!

ឆ្លើយតបនឹងសភាពការណ៍ប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅតាមបណ្តោយព្រំដែន អាជ្ញាធរថៃបានប្រកាសពង្រឹងកម្លាំងការពារសន្តិសុខឱ្យកាន់តែរឹងមាំ និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត។ ក្រៅពីការបន្ថែមទ័ពទៅកាន់តំបន់ព្រំដែន ទីក្រុងបាងកកក៏បានផ្ញើសារព្រមានចំៗទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ផងដែរ បន្ទាប់ពីមានគ្រាប់បាញ់ផ្លោងជាច្រើនបានធ្លាក់ចូលក្នុងដែនដីថៃជាបន្តបន្ទាប់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងពិសេស ... Read More »

កូរ៉េខាងជើងរៀបចំពិព័រណ៍ពាណិជ្ជកម្មរដូវស្លឹកឈើជ្រុះអន្តរជាតិ

យោងតាម KCNA អាជីវកម្មជាង 130 មកពីកូរ៉េខាងជើង ចិន ម៉ុងហ្គោលី បង់ក្លាដែស បានចូលរួម ដោយបង្ហាញផលិតផលជាង 10,000 មុខនៅទូទាំងវិស័យផ្សេងៗ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅអាស៊ីឦសាន កូរ៉េខាងជើងបានរៀបចំពិព័រណ៍ពាណិជ្ជកម្មរដូវស្លឹកឈើជ្រុះអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ក្រោមទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់។ ... Read More »