ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លិប Premier League នឹងជួបវិបត្តិដោយសារ COVID-19 រាលដាលនៅអង់គ្លេស

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា ក្លិបនៅ Premier League នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី២០ ខែធ្នូនេះ ដើម្បីពិភាក្សាពីការរំខានដែលបណ្តាលមកពី COVID-19 បន្ទាប់ពីការប្រកួតបាល់ទាត់កំពូលចំនួន៩ដែលបានកំណត់ត្រូវបានពន្យារពេលដោយសារតែការផ្ទុះឡើងនៅក្រុមផ្សេងៗ។ ក្រុម Chelsea និង Liverpool មានកីឡាករសំខាន់ៗមិនបានបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុម ... Read More »

ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះនៅហ្វុីលីពីនកើនឡើងខ្ពស់

នៅថ្ងៃទី១៩ខែធ្នូ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វុីលីពីន បានបញ្ជាក់ថា អ្នកស្លាប់ដោយព្យុះ Rai បានកើនឡើងដល់ទៅ៧៥នាក់ ហើយ ។ ក្នុងរបាយការណ៍ថ្ងៃទី១៨ ខែធ្នូគឺមានតែ៣៣នាក់ប៉ុណ្ណោះ ។ ពលរដ្ឋជាង៣សែននាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ប្រព័ន្ធទូរគមនាគមន៍ត្រូវកាត់ផ្តាច់បង្កផលលំបាកយ៉ាងខ្លាំងក្នុងការទាក់ទង ប្រព័ន្ធទូរស័ព្ទត្រូវកាត់ផ្តាច់។ ផ្ទះជាច្រើនប៉ើងដំបូលនៅសល់តែបង្គោលបេតុងប៉ុណ្ណោះ។ ... Read More »

អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីលលោក Ronaldo ទិញ​យក​ក្រុម​ Cruzeiroលេងនៅលីគទី​២របស់ប្រេសុីល

អតីតខ្សែប្រយុទ្ធ Real Madrid និងប្រេស៊ីល លោក Ronaldo ដែលចូលនិវត្តន៍បានទិញភាគហ៊ុនគ្រប់គ្រងនៅក្នុងអតីតក្លិបរបស់គាត់ឈ្មោះCruzeiro ដែលកំពុងលេងនៅលីកទី២នៃប្រទេសប្រេស៊ីល។ លោក Ronaldo ដែលបានលេងឱ្យក្រុម Cruzeiro ក្នុងវ័យជំទង់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបន្តក្លាយជាខ្សែប្រយុទ្ធដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានធ្វើកិច្ចព្រមព្រៀងដោយមានជំនួយពីធនាគារវិនិយោគរបស់ប្រេស៊ីល ... Read More »

អ្នកទេសចរបរទេសចូលមកកម្សាន្តនៅក្នុងប្រទេសថៃធ្លាក់ចុះខ្លាំងដោយសារអូមីក្រុង

ថៃកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនអ្នកទេសចរ បរទេសចូលមកប្រទេសនេះចាប់តាំងពីថ្ងៃទី៨ខែធ្នូមកទល់ពេលនេះ ។ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះបានថយចុះនៅសល់ក្រោម៣ពាន់នាក់ក្នុងមួយថ្ងៃ។ លោក Yuthasak Supasorn តំណាងក្រសួងទេសចរណ៍ថៃបានលើកឡើងថា អ្នកទេសចរបរទេសធ្លាក់ចុះ ចាប់តាំងពីការផ្ទុះកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ។ ចាប់តាំងពីថ្ងៃទី ... Read More »

ប៉ូលិស​ចាប់ខ្លួនមនុស្ស​ម្នាក់​បន្ទាប់ពីមានករណី​បំពាន​រើសអើង​ជាតិសាសន៍​ក្នុងការប្រកួតរវាងក្រុម Leeds Unitedទល់ Arsenal

ប៉ូលិសបានចាប់ខ្លួនមនុសុសម្នាក់បន្ទាប់ពីក្លិបកាំភ្លើងធំ Arsenal បានរាយការណ៍ថា អ្នកគាំទ្រម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពានពូជសាសន៍ដែលបានជេរប្រមាថទៅកៅអីបម្រុងរបស់ពួកគេក្នុងអំឡុងពេលក្រុមកាំភ្លើងធំឈ្នះក្រុម Leeds United ៤ទល់១ ក្នុងការប្រកួតក្របខ័ណ្ឌPremier League កាលពីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ។ ក្លិប Leeds បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​ដោយ​អះអាង​ថា ... Read More »

អង់គ្លេសប៉ះ​អុីតាលី និង​អាល្លឺម៉ង់, ព័រទុយហ្គាល់ប៉ះអេស្ប៉ាញ ខណៈបារាំងប៉ះក្រូអាត​ក្នុងពានរង្វាន់​ Nations League ឆ្នាំក្រោយ

ក្រុមអង់គ្លេសត្រូវបានចាប់ឆ្នោតសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ឆ្នាំ២០២២-២០២៣ បន្ទាប់ពីពួកគេត្រូវបានដាក់ជាក្រុមជាមួយក្រុមជើងឯកអឺរ៉ុបអុីតាលី និងអាល្លឺម៉ង់ក្នុងការចាប់ឆ្នោតធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។ អង់គ្លេស​បាន​យក​ឈ្នះ​អាល្លឺម៉ង់​ក្នុង​វគ្គ​ជម្រុះយូរ៉ូកាល​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ចាញ់​អុីតាលី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​កីឡដ្ឋាន Wembley។ អង់គ្លេស​ក៏​នឹង​ជួប​ជាមួយ​ហុងគ្រី ដែល​ពួកគេ​បាន​លេង​២ដង​ក្នុង​វគ្គ​ជម្រុះ World Cup។ ជើងឯក ... Read More »

ស្ថានភាពកូវីដ-១៩នៅអឺរ៉ុបកាន់តែធ្ងន់ ហុល្លង់បិទប្រទេស បារាំងផ្អាកសកម្មភាពបាញ់កាំជ្រួចអបអរឆ្នាំថ្មី

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបកាន់តែច្រើនឡើងៗ ជាពិសេសគឺករណីឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង ។ ក្នុងពេលនេះដែរប្រទេសហុល្លង់បានប្រកាសបិទប្រទេសចាប់ពីថ្ងៃទី ១៩ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីហុល្លង់លោក Mark Rutte បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅយប់នៅថ្ងៃទី១៨ខែធ្នូថា ហុល្លង់នឹងបិទប្រទេសចាប់ពីថ្ងៃទី១៩ធ្នូ ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ... Read More »

ថៃនិងមីយ៉ាន់ម៉ាប្រឈមមុខតានតឹងដាក់គ្នានៅតំបន់ព្រំដែន

ការវាយប្រហាររបស់កម្លាំងទាហានមីយ៉ាន់ម៉ានៅលើភូមិនៅជិតព្រំដែនថៃ បង្កឱ្យមានរលកជនភៀសខ្លួនចូលទៅកាន់ទឹកដីថៃកាន់តែច្រើនឡើងៗ។ តាមប្រភពព័ត៌មានពីកម្លាំងយោធាថៃបានឱ្យដឹងថា នៅថ្ងៃទី១៧ខែធ្នូ កម្លាំងទាហានប្រទេសថៃបានផ្ទុះអាវុធចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ាជាការតបតនិងជាការព្រមានដល់យោធា មីយ៉ាន់ម៉ាដែលបានបាញ់ចូលក្នុងទឹកដីថៃ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ថៃបាញ់គ្រាប់ផ្សែងពីរគ្រាប់ចូលទៅក្នុងទឹកដីមីយ៉ាន់ម៉ាដើម្បីព្រមានស្របទៅតាមច្បាប់អន្តរជាតិ ឱ្យបញ្ឈប់ការបាញ់គ្រាប់ចូលក្នុងទឹកដីថៃ ។ កម្លាំងទាហានថៃបានបញ្ជាក់ថា នេះមិនមែនជាសកម្មភាពប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានោះឡើយ។ រដ្ឋាភិបាលថៃបានប្រកាសឱ្យដឹងថា មានជនភៀសខ្លួនមីយ៉ាន់ម៉ាដល់ទៅ២៥០០នាក់បានភៀសខ្លួនចេញពីរដ្ឋ ... Read More »

ឆេះនាវាការពារបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវនៅរុស្ស៊ី របួស៣នាក់

អណ្តាតភ្លើងបានឆាបឆេះក្នុងបរិវេណប្រមាណ៨០០គីឡូម៉ែត្រ ធ្វើឲ្យបន្ទប់បើកបរ ទីបញ្ជាការ នៃនាវាអមការពារ Provorny រងការខូចខាតយ៉ាងខ្លាំង បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។ ក្រុមហ៊ុនផលិតនាវា USC របស់រុស្ស៊ីបានប្រកាសថា គ្រោះអគ្គិភ័យកើតឡើងនៅលើនាវា Provorny ស្ថិតនៅក្នុងគម្រោង ២០៣៨៥កំពុងតែផលិតនៅទីតាំង Severnaya ... Read More »

អំពើហិង្សានៅមន្ទីរឃុំឃាំងថៃ ដោយសារតែការផ្ទុះកូវីដ-១៩

អ្នកទោសនៅក្នុងមន្ទីរឃុំឃាំងនៃខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ ដោយក្រុមអ្នកទោសបានដុតបំផ្លាញអគារ ដើម្បីរត់ចេញពីមន្ទីរឃុំឃាំង។ ក្រុមអ្នកទោសខឹងសម្បាយ៉ាងខ្លាំងព្រោះនៅក្នុងមន្ទីរឃុំឃាំង មានមនុស្សដល់ទៅ៣០០នាក់ឆ្លងកូវីដ-១៩។ សន្តិសុខត្រូវបានរឹតបន្តឹងនៅមន្ទីរឃុំឃាំង ក្នុងខេត្ត Krabi ហើយស្ថានភាពសន្តិសុខនៅពេលនេះត្រូវបានគ្រប់គ្រងពេញលេញហើយ។ កម្លាំងប៉ូលិសបានប្រើពេលដល់ទៅ២០ម៉ោងដើម្បីបញ្ចប់អំពើហិង្សា។ កម្លាំងប៉ូលិសប្រឆាំងអំពើហិង្សាមានប្រមាណ១០០នាក់ប្រដាប់ដោយអាវុធបានទៅទប់ស្កាត់អំពើហិង្សា ហើយចាប់ខ្លួនបាតុករ ៣១នាក់។ ... Read More »

បារាំងចង់ស្នើឱ្យអឺរ៉ុបប្តឹងអង់គ្លេស ពាក់ព័ន្ធរឿងនេសាទ

រដ្ឋាភិបាលបារាំងបានអំពាវនាវដល់សហគមន៍អឺរ៉ុបឱ្យដំណើរការផ្លូវច្បាប់ប្រឆាំងអង់គ្លេស ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងឡុងដុង ដកហូតលិខិតអនុញ្ញាតនេសាទរបស់នាវានេសាទបារាំង។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានបញ្ជាក់ថា បារាំងមានលិខិតអនុញ្ញាតឱ្យនេសាទដល់ទៅ៩៣% ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប ។ ប៉ុន្តែតាមការលើកឡើងរបស់អ្នកគ្រប់គ្រងដែនសមុទ្របារាំង លោក Annick ... Read More »

អាមេរិក អង់គ្លេស មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់គួរឱ្យបារម្ភ

ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់មិនធ្លាប់មាន ពិសេសនៅក្នុងរដ្ឋញូវយ៉ក ដែលមានករណីឆ្លងជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះដែរនៅទូទាំងសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៦៣,៧០៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៦៥៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ... Read More »

Andy Murray ផ្តួល Rafael Nadal ក្នុងសិតជាប់ៗគ្នានៅ MubadalaWorld Tennis Championship

កីឡាករវាយតឺន្នីសលំដាប់កំពូល Andy Murray របស់ចក្រភពអង់គ្លេសបានផ្តួលគូប្រជែងចាស់ Rafael Nadal ក្នុងសិតជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ Mubadala World Tennis Championship។ Murray វ័យ៣៤ឆ្នាំបានឈ្នះក្នុងលទ្ធផល ៦-៣ ៧-៥ ... Read More »

ការផ្ទុះឡើងនៃជំងឺ Covid-19 ធ្វើឲ្យកម្មវិធីប្រកួតចំនួន៤ទៀតនៅPremier League ចុងសប្តាហ៍នេះត្រូវពន្យារពេល

ពាក់កណ្តាលនៃការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ ឥឡូវនេះត្រូវបានបិទ បន្ទាប់ពីការប្រកួតចំនួន៤ទៀតត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃជំងឺ Covid-19។ ការប្រកួតចុងក្រោយដែលរងផលប៉ះពាល់គឺក្រុម Southampton ប៉ះ Brentford, Watford ប៉ះCrystal Palace, West ... Read More »

អ្នកនយោបាយឥណ្ឌា ៖ ស្ត្រីរងគ្រោះក្នុងបទល្មើសរំលោភផ្លូវភេទ«គ្រាន់តែដេកសម្ងំហើយទទួលក្តីសុខ»

តំណាងរាស្ត្រឥណ្ឌានៅក្នុងរដ្ឋ Karnataka លោក K.R. Ramesh Kumar ត្រូវសុំទោសជាសាធារណៈដល់ពលរដ្ឋឥណ្ឌា ដោយសារតែការលើកឡើងរបស់លោកធ្វើឱ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង។ លោក K.R. Ramesh Kumar បាននិយាយលេងថា «ការរំលោភបំពានគឺមិនអាចគេចផុត យកល្អស្ត្រីរងគ្រោះគួរតែដេកសម្ងំស្ងៀមទទួលក្តីសុខ»។ ... Read More »

ក្លិប Ipswich Town តែងតាំងអតីតជំនួយការក្រុមបិសាចក្រហមManchester United ជាគ្រូបង្វឹកថ្មី

ក្លិប Ipswich Town បានតែងតាំងជំនួយការគ្រូបង្វឹកក្រុម Manchester United លោក Kieran McKenna ជាអ្នកចាត់ការថ្មីរបស់ពួកគេ។បុរសវ័យ៣៥ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះដើម្បីជំនួសតំណែងលោក Paul Cook ដែលក្លិប Ipswich Town ... Read More »

រដ្ឋាភិបាលឡាវកំណត់ពេលវេលាបើកទ្វារប្រទេសតាម៣ដំណាក់កាល

ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវបានកំណត់ពេលវេលាបើកទ្វារប្រទេសជាតិតាមបីដំណាក់កាលគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់យ៉ាងតិច១លាននាក់នៅក្នុងឆ្នាំ២០២២ខាងមុខ។ សារព័ត៌មាន TTXVN បានផ្សាយថា ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានប្រកាសថានឹងបើកទ្វារប្រទេសជាតិតាម៣ដំណាក់កាល ដោយដំណាក់កាលទីមួយគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ ២០២២, ដំណាក់កាលទីពីរនៅថ្ងៃទី១ខែមេសាឆ្នាំ២០២២ និងដំណាក់កាលទីបី នៅថ្ងៃទី១ខែមិថុនាឆ្នាំ ២០២២។ តាមគម្រោងអ្នកទេសចរចង់ទៅកម្សាន្តនៅ«តំបន់ខៀវ»នៃប្រទេសឡាវ គឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ចំនួន២ដូសឱ្យបានមុន១៤ថ្ងៃមុនពេលចូលប្រទេសឡាវ ... Read More »

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលដាក់ទណ្ឌកម្ម៣៤ក្រុមហ៊ុនចិន

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន រហូតដល់ទៅ៣៤ក្រុមហ៊ុន និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ចិន។ ក្នុងចំណោមក្រុមហ៊ុនទាំង៣៤ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក មានវិទ្យាសាស្ត្រវេជ្ជសាស្រ្តយោធាចិន (AMMS) និងវិទ្យាស្ថានស្រាវជ្រាវចំនួន១១ទៀត។ ក្រុមហ៊ុន វិទ្យាស្ថានទាំងនោះត្រូវបានហាមប្រាមទិញបច្ចេកវិទ្យាពីអាមេរិក លើកលែងតែទីក្រុងវ៉ាស៊ីនតោនអនុញ្ញាត។ ជាមួយនឹងការសម្រេចខាងលើរបស់រដ្ឋាភិបាលអាមេរិក មកទល់ពេលនេះមានក្រុមហ៊ុនចិនរហូតដល់ទៅ២៦០ហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ក្នុងនោះក៏មានក្រុមហ៊ុន ... Read More »

ក្លិបនៅអឺរ៉ុបអាចនឹងរារាំងកីឡាកររបស់ខ្លួនមិនឲ្យចូលរួមការប្រកួត Africa Cup of Nations

ក្លិបកំពូលៗនៅអឺរ៉ុបកំពុងគំរាមមិនបញ្ចេញកីឡាករសម្រាប់ការប្រកួត Africa Cup of Nations (AFCON) ដែលនឹងធ្វើឡើងនៅប្រទេសកាមេរូន ដោយសារការភ័យខ្លាចជុំវិញពិធីសារសុខភាព COVID-19 របស់ខ្លួន។សមាគមក្លិបអឺរ៉ុប ដែលតំណាងឱ្យក្លិបឈានមុខគេនៅទូទាំងទ្វីបបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននេះទៅដល់ FIFA នៅក្នុងលិខិតមួយដែលចេញផ្សាយដោយសារព័ត៌មាន AFP ផងដែរ។ ... Read More »

អូស្ត្រាលីលែងបិទខ្ទប់ទៀតហើយបើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក៏ដោយ

បើទោះបីករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងខ្ពស់ក៏ដោយ ក៏រដ្ឋាភិបាលប្រទេសនេះបានប្រកាសថា ស្ថានភាពនៃការឆ្លងគឺដូចជាការព្យាករណ៍ទុកជាមុន។ ដូច្នេះអូស្ត្រាលីបានត្រៀមលក្ខណៈប្រឈមមុខជាមួយការឆ្លងដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំដូចមុនឡើយ។ មួយសប្តាហ៍កន្លងមក អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ នៅថ្ងៃទី១៣ខែធ្នូ ក្នុងរដ្ឋ New South Wales មានករណីឆ្លងកូវីដ-១៩ចំនួន៥៣៦នាក់ក្នុងរយៈពេល២៤ម៉ោង។ ចំណែកថ្ងៃទី១៧ខែធ្នូនេះ នៅក្នុងរដ្ឋនេះមានករណីឆ្លងដល់ទៅ២.២១៣នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ... Read More »

ក្រុម Hacker បារាំង បានបង្កើតលិខិតវ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤.០០០សន្លឹក

ក្រុមហែកឃើរ (Hacker) បារាំង បានវាយប្រហារកំព្យូទ័ររបស់គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុង ណង់ត៍(Nantes) ហើយលួចយកទិន្នន័យបង្កើនលិខិតចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅ៥៤ពាន់លិខិត ដែលអាចធ្វើដំណើរបាននៅក្នុងតំបន់ ។ រដ្ឋាភិបាលបារាំងបានប្រកាសថា មកទល់ពេលនេះមានបណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងក្លែងក្លាយដល់ទៅជាង១១០ពាន់បណ្ណ កំពុងតែប្រើប្រាស់នៅក្នុងប្រទេសបារាំង។ ប្រព័ន្ធធ្វើកាតសុខាភិបាលបារាំង បានដំណើរការដូចជាបណ្តាប្រទេសក្នុងតំបន់អឹរ៉ុប។ ប្រព័ន្ធបានដំណើរការដោយមានលេខកូដ ដែលអាចស្កែនដឹងថាអ្នកបានចាក់វ៉ាក់សាំងរួចរាល់។ ... Read More »

ឥណ្ឌូនេស៊ី ៖ គ្រូបង្រៀនរំលោភសិស្សជាច្រើនរូបរហូតដល់មានផ្ទៃពោះធ្វើឲ្យកក្រើកទូទាំងប្រទេស

ច្បាប់ស្តីពីការដាក់ទោសដល់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសឥណ្ឌូនេសុីបានកក្រើកប្រទេសនេះ ក្រោយពីមានករណីរំលោភផ្លូវភេទលើសិស្សស្រីនៅក្នុងសាលាអន្តេវាសិកដ្ឋានសាសនា ត្រូវបានបែកធ្លាយ។ សារព័ត៌មាន SCNP នៅថ្ងៃទី ១៧ខែធ្នូ បានផ្សាយថា រយៈពេលជាច្រើនខែកន្លងមក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានផ្សាយជាច្រើនស្តីពីការរំលោភបំពានលើសិស្សស្រី ។ កន្លងមកមានស្ត្រីម្នាក់ធ្វើអត្តឃាតក្រោយពីត្រូវមិត្តប្រុសបង្ខំឱ្យយកកូនចេញ តែនាងមិនព្រម។ នៅក្នុងករណីមួយផ្សេងទៀត គ្រូបង្រៀននៅសាលាអន្តេវាសិកដ្ឋាន ... Read More »

អង់គ្លេស អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង់គ្លេសបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៨៨.៣៧៦នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩មកទល់ពេលនេះ។ ជាមួយការឆ្លងយ៉ាងច្រើននោះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអង់គ្លេសកើនឡើងដល់ទៅជាង ១១លាននាក់ និងស្លាប់ជាង១៤៦ពាន់នាក់។ ក្នុងចំណោមករណីឆ្លងថ្មី មាន ១.៦៣១នាក់ឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ហើយនេះជាករណីឆ្លងអូមីក្រុងច្រើនបំផុតចាប់តាំងពីបង្ហាញវត្តមាននៅក្នុងប្រទេសអង់គ្លេសមក។ គិតមកទល់ពេលនេះ ... Read More »

ស្លាប់២៧នាក់ដោយគ្រោះអគ្គិភ័យយ៉ាងរន្ធត់នៅជប៉ុន

យ៉ាងហោចណាស់ក៏មានមនុស្ស ២៧នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារមួយនៅក្នុងទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន។ កម្លាំងប៉ូលិសសង្ស័យថា គ្រោះអគ្គិភ័យកើតឡើងដោយសារតែសកម្មភាពបំផ្លាញ ។ ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា ការឆាបឆេះកើតឡើងនៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៧ខែធ្នូ២០២១នេះ ហើយអណ្តាតភ្លើងឆាបឆេះចេញពីជាន់ទី៤ នៃអគារស្ថិតនៅជិតស្ថានីយរថភ្លើង JR Osaka ... Read More »

Chelsea បានត្រឹមស្មើក្នុងទឹកដី ខណៈ Liverpool បន្តជ័យជម្នះតាមប្រកៀកក្រុមកំពូលតារាង

ក្រុមតោខៀវ Chelsea បានខកខានឱកាសមួយដើម្បីរកបាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League គឺក្រុម Manchester City ខណៈដែលក្រុមភ្ញៀវ Everton រកបានគ្រាប់បាល់តាមស្មើ ដែលបាត់បង់ឱកាសទទួលបាន៣ពិន្ទុដ៏អស្ចារ្យនៅកីឡដ្ឋាន Stamford Bridge ។ ... Read More »

ក្លិបបាល់ទាត់បានចំណាយជាង៥០០លានដុល្លារអាមេរិកសម្រាប់ថ្លៃភ្នាក់ងារកីឡាករក្នុងឆ្នាំ២០២០

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្លិបបាល់ទាត់បានចំណាយប្រាក់ចំនួន៥០០.៨លានដុល្លារអាមេរិកសម្រាប់ថ្លៃសេវាដល់ភ្នាក់ងារកីឡាករក្នុងឆ្នាំ២០២០ច្រើនជាងឆ្នាំមុន ទោះបីជាការចំណាយលើការផ្ទេរកីឡាករធ្លាក់ចុះក៏ដោយក៏។ នៅក្នុងរកបាយការណ៍បានបន្តថា ការចំណាយរបស់ក្លិបលើថ្លៃផ្ទេរបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ជាប់ៗគ្នា ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ប៉ុន្តែការថយចុះនេះមិនបានបន្តដល់ការចំណាយលើថ្លៃសេវាអន្តរការី ដែលនៅតែមានកម្រិតដដែល ដូច​ក្នុង​ឆ្នាំ២០២០បានកើន​ឡើង​បន្តិច​ត្រឹម០,៧ភាគរយ។ ក្លិបអឺរ៉ុបមានចំនួន៩៥.៨ភាគរយនៃចំនួនសរុបដែលបានចំណាយលើថ្លៃសេវាអន្តរការីជាមួយនឹងក្លិបមកពីប្រទេសអង់គ្លេស (១៣៣.៣លានដុល្លារអាមេរិក), ក្លិបនៅអាល្លឺម៉ង់ ... Read More »

ម្ចាស់ជើងឯក Euro ២០២០ អុីតាលី នឹងត្រូវជួបម្ចាស់ជើងឯក Copa America អាហ្សង់ទីននៅទីក្រុងឡុង

ម្ចាស់ជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ) ក្រុមជម្រើសជាតិអុីតាលី នឹងត្រូវជួបក្រុមម្ចាស់ជើងឯក Copa America ក្រុមជម្រើសជាតិអាហ្សង់ទីន នៅទីក្រុងឡុងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង Conmebol បានព្រមព្រៀងគ្នាក្នុងខែកញ្ញា ដើម្បីលេងការប្រកួតអន្តរទ្វីបចំនួន៣។ ... Read More »

កូរ៉េខាងត្បូងអនុវត្តវិធានការរឹតត្បិត គម្លាតសង្គមជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

រយៈពេលមួយខែកន្លះក្រោយលុបច្បាប់រឹតត្បិតតាមគោលនយោបាយ«រស់នៅជាមួយកូវីដ-១៩» នៅថ្ងៃទី១៦ខែធ្នូនេះ កូរ៉េខាងត្បូងបានប្រកាសថានឹងអនុវត្តវិធានការរឹតត្បិតជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ខណៈករណីឆ្លងកូវីដ-១៩ក្នុងប្រទេសនេះកើនឡើងខ្ពស់ ។ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ការរឹតត្បិតថ្មី នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៨ខែធ្នូ ដោយការជួបជុំគ្នាលក្ខណៈគ្រួសារមិនលើសពី៤នាក់ ហើយអ្នកទាំងនោះគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ។ បណ្តាភោជនីយដ្ឋាន ហាងកាហ្វេ ក្លិបរាត្រី គឺត្រូវតែបិទទ្វារចាប់ពីម៉ោង ... Read More »

ករណីឆ្លងដែនខុសច្បាប់កើនឡើងខ្ពស់នៅក្នុងតំបន់អឺរ៉ុប

គិតត្រឹមបំណាច់ខែវិច្ឆិកាឆ្នាំ២០២១ សហគមន៍អឺរ៉ុបចាប់បានអ្នកឆ្លងដែនខុសច្បាប់ចូលក្នុងតំបន់នេះមានដល់ទៅ១៨៤ពាន់នាក់ ។ នៅថ្ងៃទី១៥ខែធ្នូ ស្ថាប័នការពារព្រំដែនអឺរ៉ុប Frontex បានប្រកាសថា ក្នុងខែវិច្ឆិកាកន្លងមកចាប់បានជនឆ្លងដែនខុសច្បាប់ចំនួន២២.៤៥០នាក់ ដែលភាគច្រើនធ្វើដំណើរតាមទូកចូលមកអឺរ៉ុប។ នេះជាតួលេខនៃការឆ្លងដែនខុសច្បាប់ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥មក។ គិតពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២១ មានជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងដែនចូលអឺរ៉ុបត្រូវបានកម្លាំងការពារព្រំដែនចាប់ខ្លួនមានរហូតដល់ទៅជាង១៨៤ពាន់នាក់។ ផ្លូវដែលក្រុមជនភៀសខ្លួនចូលមកតំបន់អឺរ៉ុបមានច្រកផ្លូវភាគខាងលិច Balkan គឺមានអ្នកឆ្លងដែនខុសច្បាប់ជិត៨ពាន់នាក់។ ... Read More »

ប្រទេសដំបូងគេក្នុងតំបន់អាស៊ានប្រកាសផ្អាកសកម្មភាពស្វាគមន៍ឆ្នាំថ្មី

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង រដ្ឋាភិបាលម៉ាឡេសុីបានហាមប្រាមរាល់សកម្មភាពប្រមូលផ្តុំគ្នាអបអរសាទរឆ្នាំថ្មី ២០២២។ នៅថ្ងៃទី១៦ខែធ្នូ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសពីវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសឆ្លងឆ្នាំ។ ក្នុងនោះមានការហាមជួបជុំគ្នាច្រើន ។ ជាមួយគ្នានេះដែរក៏បានស្នើឱ្យចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin ... Read More »