ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាល់ទាត់នៅហុល្លង់ថ្ងៃនេះម្ចាស់ ផ្ទះ Excelsior, Breda, Fortuna, Volendam រំពឹងឈ្នះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Excelsior, Breda, Fortuna, Volendam ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី រំពឹងឈ្នះសម្រាប់ដើម រដូវកាលថ្មីនេះ ។ ហុល្លង់ Eredivisie Excelsior(3) Vs ... Read More »

មន្ត្រីគណបក្សសាធារណរដ្ឋជាង១០០រូបចុះហត្ថលេខាលើលិខិតប្រឆាំងលោក​ដូណាល់ ត្រាំ

មន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សសាធារណរដ្ឋបានចុះហត្ថលេខាលើលិខិតមួយ ច្បាប់អំពាវនាវឲ្យគណបក្សទាំងមូលបោះបង់ការគាំទ្រដល់បេក្ខភាព ដូណាល់ ត្រាំ ដោយផ្តោតទៅលើការការពារសំឡេងភាគ ច្រើនរបស់បក្សនៅក្នុងសភា និងព្រឹទ្ធ សភា។ បើមិនដូច្នេះទេគណបក្សសាធារណរដ្ឋនឹងត្រូវបាត់បង់សំឡេងគាំទ្រជាច្រើន ធ្វើឲ្យគណបក្សបន្តបរាជ័យនៅក្នុងពេលបោះឆ្នោតលើកក្រោយទៀត។ សារព័ត៌មាន Huffington Post បាន ដកស្រង់ខ្លឹមសារនៅក្នុងលិខិតដែលមានពីរទំព័រផ្ញើទៅកាន់គណៈកម្មាធិការគណ ... Read More »

Lyon, Brest, Auxerre, Havre, Bastia មានប្រវត្តិខ្លាំងជាងគូប្រកួតនៅបារាំងថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Lyon, Brest, Auxerre, Havre, Bastia ជាក្រុមដែលមានប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 Lyon (1) ... Read More »

សង្គ្រាមនៅប្រទេសស៊ីរីអាចបញ្ចប់ក្រោយពីសហរដ្ឋអាមេរិកបោះឆ្នោតប្រធានាធិបតី

សង្គ្រាមនៅក្នុងប្រទេសស៊ីរី មិនអាចរកឃើញទីបញ្ចប់ឡើយរយៈពេលជាច្រើនឆ្នាំកន្លងមក បើទោះបីមានការខិតខំប្រឹងប្រែង បែបណាពីសហគមន៍អន្តរជាតិក៏ដោយ។ ប៉ុន្តែការបញ្ចប់សង្គ្រាមស៊ីរីក៏រង់ចាំមេដឹកនាំថ្មីអាមេរិកទើបអាចបញ្ចប់បាន។ ដូចជានៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានជាដើម ប្រធានាធិបតី ប៊ូស មិនអាចរកឃើញ ទីបញ្ចប់នោះឡើយរង់ចាំរហូតដល់ប្រធានាធិបតី អូបាម៉ា ឡើងកាន់តំណែង ទើបអាចបញ្ចប់បានដោយការសម្លាប់មេដឹកនាំ អូសាម៉ាប៊ិនឡាឌិន នៅក្នុងប្រទេសប៉ាគី ... Read More »

ក្រោយការចោទប្រកាន់ ទួរគីស្នើឲ្យអាល្លឺម៉ង់បកស្រាយឲ្យបានច្បាស់រដ្ឋាភិបាលទួរគីបង្ហាញការខឹងយ៉ាងខ្លាំង

ក្រោយពេលដែលអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសនេះថាជាអ្នកផ្តល់ជំនួយដល់ក្រុមភេរវកម្មISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់ ហើយប្រទេសនេះទទួលបានផលប្រយោជន៍ជាច្រើនពីការទិញប្រេង និងលក់អាវុធទៅឲ្យក្រុម IS ។ ក្រោយការចោទប្រកាន់នោះក្រសួងការបរទសទួរគីនៅថ្ងៃពុធ ទី១៧ ខែសីហា បានរិះគន់របាយការណ៍របស់ប្រទេសអាល្លឺម៉ង់ដែលបានចោទថា ទួរគីបានប្រែ ក្លាយជាទីតាំងសកម្មភាពកណ្តាលរបស់ ឧទ្ទាមរដ្ឋអ៊ិស្លាមនៅតំបន់មជ្ឈិមបូព៌ា ។ សារព័ត៌ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃពុធ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Málaga, Deportivo, Dundee, ManUnited សង្ឃឹមរកបាន៣ពិន្ទុក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Málaga, Deportivo, Dundee, ManUnited ជាក្រុមដែលមានប្រវត្តិល្អ និងមាន សង្ឃឹមរកបាន៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន ។ អេស្ប៉ាញ Primera Liga បើករដូវកាលថ្មី Málaga Vs ... Read More »

ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមដំណើរការផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនទូរស័ព្ទដ៏ធំជាងគេបំផុតទី៣ របស់ពិភពលោក Huawei នឹងចាប់ផ្តើម ផលិតទូរសព្ទរបស់ខ្លួននៅក្នុងប្រទេស ឥណ្ឌានាពេលឆាប់ៗនេះ ហើយសម្រាប់ ព័ត​៌មានលម្អិតនៃការផលិតនេះនឹងត្រូវ បានបញ្ជាក់ប្រហែលជាមួយខែទៀត។ លោក Peter Zhai ប្រធានក្រុមហ៊ុន ពាណិជ្ជាកម្ម Huawei ... Read More »

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Thai AirAsia ក្នុងត្រីមាសទី២កើនឡើង១៣ភាគរយ

ក្រុមហ៊ុន Thai AirAsia Aviation បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង១៣ភាគរយដល់ចំនួន៧,៧៥ពាន់លានបាត។ ក្រុមហ៊ុនបានបញ្ជាក់ថានៅក្នុងត្រីមាសទី២នេះអតិថិជនរបស់ខ្លួនបានកើនឡើង ១៨ ភាគរយដល់ចំនួន៤,១៧លាននាក់។ លោក Tassapon Bijileveld ប្រធាន ប្រតិបត្តិរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា សកម្មភាពពាណិជ្ជកម្មរបស់ខ្លួន បានបន្តដំណើរការយ៉ាងល្អចាប់តាំងពីត្រីមាសទី១មក។ ... Read More »

អ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 នៅតំបន់ភាគខាងកើត

កម្លាំងទាហានអ៊ុយក្រែនបានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S -300 ទៅកាន់តំបន់ Nilolaev និងKherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី ។ ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែនបានផ្សាយថា រុស្ស៊ីបានបញ្ជូនអាវុធជាច្រើនចូលទៅកាន់តំបន់គ្រីមៀ ក្នុងនោះមានទាំង អាវុធបរមាណូផងដែរ។ ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែនបង្ហាញ ឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែល ... Read More »

Burnley បំបែកកំណត់ត្រារបស់ខ្លួនទិញ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Steven Defour

ក្រុម Burnley នៅក្នុងក្របខ័ណ្ឌអង់ គ្លេស Premier league បានចំណាយទឹក ប្រាក់យ៉ាងច្រើនមិនធ្លាប់មានពីមុនឡើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដើម្បីទិញខ្សែ បម្រើអន្តរជាតិSteven Defourក្នុងតម្លៃខ្លួន ៧លានផោនពីក្រុមAnderlecht។ កីឡាករវ័យ២៨ឆ្នាំ Steven Defour បានថ្លែងនៅក្នុងគេហទំព័ររបស់ក្លិបBurnleyថា ... Read More »

ខ្សែប្រយុទ្ធ Lukas Podolski ប្រកាសលាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់

កីឡាករ Lukas Podolski អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ។ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះកំពុងតែលេងឲ្យក្លិប Galatasaray របស់ ប្រទេសទួរគី។ គាត់ធ្លាប់បានបញ្ជាក់ថាកម្មវិធីយូរ៉ូឆ្នាំ២០១៦គឺជាការប្រកួតចុងក្រោយរបស់គាត់លើឆាកអន្តរជាតិ។ គាត់បានចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ពេលឈ្នះក្រុមស្លូវ៉ាគីដោយលទ្ធផល៣-០ក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង។ អាល្លឺម៉ង់បានធ្លាក់ចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តដោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះបារាំងដោយលទ្ធផល២-០។ កីឡាករ Podolski ... Read More »

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីចុះចេញពីតំណែងដោយសារតែមានសញ្ជាតិពីរ

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានបង្ខំចិត្តដកតំណែងរដ្ឋមន្ត្រីថាមពលនិង ធនធានធម្មជាតិលោក អារកង់ដ្រា តាហារ ដោយសារតែលោកមានសញ្ជាតិ២គឺអាមេរិកនិងឥណ្ឌូនេស៊ី។ ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតីលោក ប្រា ទិកណូ ប្រកាសបន្ទាប់ពីគេរកឃើញថាលោកមានសញ្ជាតិដល់ទៅពីរ។ នៅក្នុងសេចក្តីប្រកាសខ្លីកាលពីថ្ងៃទី១៦ ខែសីហា លោក ... Read More »

ចិន«ត្រជាក់ឆ្អឹងខ្នង»ចំពោះអាវុធការពាររបស់ប្រទេសជិតខាង

អាមេរិកនឹងផ្តល់អាវុធការពារដ៏ទំនើបនិងឆ្លាតវៃបំផុត Aegis រួមទាំងនាវាបំពាក់ មីស៊ីល៣គ្រឿង KDX ឲ្យទៅកូរ៉េខាងត្បូង និងជប៉ុន។ សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលចិនបាន ប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាម បរមាណូ។ កន្លងមកជប៉ុនមាននាវាចម្បាំង៤គ្រឿង គឺប្រភេទ Kongo ២គ្រឿង និង ... Read More »

ក្លិបយក្សប្រទេសទួរគីFenerbahceប្រកាសតែងតាំងDick Advocaatជាគ្រូបង្វឹកថ្មី

ក្លិបបាល់ទាត់ Fenerbahce ដែលជាក្លិបធំមួយនៅក្នុងប្រទេសទួរគីបានប្រកាស តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងរបស់លោក Vitor Pereira ដែលត្រូវបណ្តេញចេញពីតំណែង។ Fenerbahce បានសម្រេចចិត្តបណ្តេញលោកគ្រូបង្វឹកវ័យ៤៨ឆ្នាំ Vitor Pereira ចេញពីតំណែងកាលពីថ្ងៃចន្ទដោយហេតុផលថាគាត់មិនធ្វើតាមផែនការរបស់ក្លិបដែលបានគ្រោងទុក ... Read More »

ឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចកប៉ាល់នេសាទ៧១គ្រឿង

នៅថ្ងៃទី១៧ ខែសីហាខាងមុខ គឺជា ទិវាឯករាជ្យឥណ្ឌូនេស៊ី ហើយប្រទេសនេះនឹងបាញ់កម្ទេចកប៉ាល់នេសាទបរទេស៧១ គ្រឿងដែលចូលនេសាទនៅក្នុងប្រទេសនេះត្រូវកម្លាំងទាហានយាមល្បាតតាមដែន សមុទ្រចាប់បាននាពេលកន្លងមក។ សកម្ម ភាពខាងលើគឺជាការខិតខំរបស់រដ្ឋាភិបាល ទីក្រុងហ្សាការតាដើម្បីការពារធនធានធម្មជាតិរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ឥណ្ឌូនេស៊ីបានបំផ្លាញកប៉ាល់នេសាទ ១៧០គ្រឿងដែលចូលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសនេះ។ ក្រៅពីនេះ ទីក្រុងហ្សាការតាចង់ផ្ញើសារទៅឲ្យប្រទេស ... Read More »

មន្ត្រី៖បំណុលបរទេសរបស់មីយ៉ាន់ម៉ាមានចំនួនជាង​៨ពាន់លានដុល្លារសហរដ្ឋអាមេរិក

លោក U Maung Maung Win អនុរដ្ឋមន្ត្រីផែនការនិងហិរញ្ញវត្ថុបានប្រាប់សភាថាប្រទេសមីយ៉ាន់ម៉ានៅតែមានបំណុល បរទេសសរុបចំនួន ៨,៧៤២ពាន់លាន ដុល្លាសហរដ្ឋអាមេរិកដដែល បើទោះបីជាប្រទេសនេះបានសងចំនួន៣៤៤.៣១៦លានដុល្លារសហរដ្ឋអាមេរិកដល់ម្ចាស់កម្ចីជាច្រើនកាលពីឆ្នាំសារពើពន្ធ២០១៥ ដល់២០១៦ ហើយក៏ដោយ។ ដោយយោងទៅតាមស្ថិតិរបស់ក្រសួងនេះបានឱ្យដឹងថា បំណុលបរទេសសរុប របស់ប្រទេសនេះកើនដល់៩,០៨ពាន់ ... Read More »

ថៃប្រឈមនឹងអសន្តិសុខក្រោយពេលរដ្ឋធម្មនុញ្ញាថ្មីគាំទ្រយោធា

ក្រោយពេលពលរដ្ឋថៃបានបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អាទិភាពឲ្យ កម្លាំងយោធាថៃប្រឈមនឹងការគំរាម កំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិគឺមានការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់និងមានគ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវប៉ូលិស រកឃើញ។ នៅខេត្តហួហ៊ីន ប្រទេសថៃ រងការ វាយប្រហារគ្រាប់បែកបណ្តាលឲ្យស្លាប់ មនុស្ស២នាក់នោះ នគរបាលថៃទើបតែបាន រកឃើញគ្រាប់បែកមិនទាន់ផ្ទុះជាច្រើន គ្រាប់ផ្សេងទៀតដែលគេដាក់ប្លុងចោលនៅតាមខេត្តភាគខាងត្បូង។ ដំណាក់កាល នេះធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យថា ការដាក់បង្កៃបំផ្ទុះគ្រាប់បែកទាំងនេះអាចជាស្នាដៃរបស់ពួកឧទ្ទាមអ៊ិស្លាមផ្តាច់ខ្លួននៅភាគខាងត្បូងដែលនេះគឺវាឃ្លាតឆ្ងាយពីការសង្ស័យរបស់រដ្ឋាភិបាលដែលបាន ... Read More »

ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ទប់ស្កាត់ Hacker ដោយជោគជ័យ

កាលពីថ្ងៃទី១៥ ខែសីហា កាំជ្រួចមី ស៊ីលរុញរបស់ចិនបាននាំផ្កាយរណបទំនាក់ ទំនងដែលអាចទប់ស្កាត់ការវាយប្រហារ «Hacker» បានយ៉ាងល្អបំផុត។ ការបាញ់ បង្ហោះដោយជោគជ័យនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងកម្មវិធីអវកាសរបស់ទីក្រុង ប៉េកាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្មវិធី អវកាសរបស់ចិនគឺជាអាទិភាពចាប់តាំងពីលោក ស៊ី ជីងពីង ... Read More »

Man Cityសំពងក្រុមSteaua Bucharest 5-0 ខណៈខ្សែប្រយុទ្ធSergio Aguero រកបានបីគ្រាប់

ក្លិបបាល់ទាត់ Manchester City របស់ អង់គ្លេសបានយកឈ្នះលើក្រុម Steaua Bucharest របស់ប្រទេសរូម៉ានីដោយលទ្ធ ផល ៥-០ នៅក្នុងកម្មវិធី Champions League វគ្គជម្រុះជើងទី១។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន ... Read More »

នាវាដឹកប្រេងជាង៩០០.០០០លីត្រត្រូវចោរប្លន់នៅសមុទ្រប្រទេសឧណ្ឌូនេស៊ី

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ថា នាវារបស់ប្រទេសម៉ាឡេស៊ីមួយគ្រឿង មានដឹកប្រេងរហូតដល់៩០០.០០០លីត្រត្រូវចោរសមុទ្រស្ទាក់ប្លន់យកទៅបាត់ដោយសុវត្ថិភាព ស្ថិតនៅក្នុងដែនសមុទ្រប្រទេសឥណ្ឌូនេស៊ី ។ នេះបើតាមប្រភពព័ត៌មានពីទាហានជើងទឹករបស់ប្រទេសនេះ ។ ប្រភពបានបញ្ជាក់ថា នាវាដឹកប្រេង MT Vier Harmoni ... Read More »

ជាលើកទីមួយ គណៈប្រតិភូរុស្ស៊ីទស្សនកិច្ចកូរ៉េខាងជើង

បណ្តាញព័ត៌មានKBS បានផ្សាយថា គណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃទី១៥ ខែសីហា បានទស្សនកិច្ចប្រទេសកូរ៉េខាងជើងជាលើកទីមួយ ចាប់តាំងពីប្រទេសនេះ ទទួលរងការដាក់ទណ្ឌកម្មដឹកជញ្ជូន ។ គណៈប្រតិភូសេដ្ឋកិច្ចរុស្ស៊ី រួមមានតំណាងក្រុមហ៊ុនរដ្ឋ និងឯកជន ក្នុងនោះមានទាំងមន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច មន្ទីរពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ។ ... Read More »

ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល

បើទោះបីប្រធានាធបិតី ពូទីន កំណត់ពេលវេលាចុងក្រោយ គឺនៅឆ្នាំ២០១៨ ស្ពានឆ្លងកាត់សមុទ្រ Kerch ចូលទៅកាន់គ្រីមៀរពីរុស្ស៊ីត្រូវពន្យារពេលរហូតដល់ឆ្នាំ២០១៩ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីបានប្រកាស ពន្យារពេលវេលាសាងសង់ស្ពានតភ្ជាប់គ្រីមៀរជាមួយរុស្ស៊ី ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តនៅតែបន្តធ្វើតាមគម្រោង ចំណែកផ្លូវរថភ្លើងត្រូវពន្យារពេលមួយឆ្នាំ ... Read More »

ជម្រុះ UEFA Champions League ថ្ងៃនេះ Ludogorets, Celtic, Villarreal រំពឹងឈ្នះក្នុងដី

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League វគ្គ​ Play-offs ថ្ងៃនេះក្រុម Ludogorets, Celtic, Villarreal មានសង្ឃឹមឈ្នះក្នុងទឹកដីសម្រាប់ ជើងទី១ដើម្បីបានចំណេញគ្រាប់បាល់ ឈានទៅប្រកួតជើងទី២ ។ Ludogorets ... Read More »

វិស័យទេសចរណ៍ថៃនឹងបាត់បង់ប្រាក់ចំណូលប្រមាណ៣០០លានដុល្លារក្រោយការវាយប្រហារគ្រាប់បែក

ថៃអាចនឹងបាត់បង់អ្នកទេសចរបរទេសយ៉ាងតិច២សែននាក់និងខាតបង់ទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកក្រោយរងការវាយប្រហារគ្រាប់បែកជាច្រើនលើកនាពេលកន្លងមកនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសនេះ។ លោក Yuthasak Supasorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានឲ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា ប្រទេសថៃនឹងបាត់បងអ្នកទេសចរប្រមាណ២សែននាក់ និងខាត បង់ប្រាក់ប្រមាណ២៩៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។ កន្លងមកថៃរំពឹងថានឹងមានអ្នកទេសចររហូតដល់ទៅ៣២លាននាក់អាចនាំមកនូវចំណូលជូនជាតិប្រមាណ ៧០ពាន់លានដុល្លារ។ ប៉ុន្តែសកម្មភាពវាយប្រហារភេរវកម្មជាបន្តបន្ទាប់បានធ្វើឲ្យបាត់បង់ប្រាក់ចំណូលអ្នកទេសចរថយចុះ។ កន្លងមកមានការបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តចំនួន៥ស្ថិតនៅប៉ែកខាងត្បូងដែលបណ្តាលឲ្យមនុស្សស្លាប់៤នាក់និងរបួសជាច្រើននាក់ ការស៊ើបអង្កេតស្វែងរកក្រុមជនដៃដល់បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម បំផុត។ ... Read More »

ប្រទេសចិន និងប្រទេសរុស្ស៊ីចាប់ដៃគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ថ្មីនៅលើពិភពលោក

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសថា សម្ពន្ធមិត្តយោធាថ្មីរវាង ចិននឹងរុស្ស៊ីនឹងធ្វើឲ្យសម្ពន្ធមិត្តយោធាណាតូ «អសមត្ថភាព» និងជាសញ្ញាខណ្ឌចប់សម្រាប់មហិច្ឆតារបស់ប្រទេសមហា អំណាចលោកខាងលិច។ នៅក្នុងឱការខួបគម្រប់៩៥ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិនកាលពីខែមុនប្រធានា ធិបតីចិន ស៊ី ជីនពីង បានលើកឡើងពី គម្រោងបង្កើតសម្ពន្ធមិត្តយោធាថ្មីជាមួយ ... Read More »

QPR, Reading, Blackburn ប៉ះក្រុមខ្លាំងក្រៅទឹកដីនៅអង់គ្លេស Championship ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម QPR, Reading, Blackburn ត្រូវប៉ះជាមួយក្រុម ខ្លាំង Barnsley, Cardiff, Newcastle នៅ ក្រៅទឹកដីរបស់ខ្លួន ។ Barnsley(13) ... Read More »

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung Electronics នឹងកើនឡើងដល់ ៣០ទ្រីលានវ៉ុនក្នុងឆ្នាំ២០១៦

កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុម ហ៊ុន Samsung Electronics បានព្យាករថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននឹង កើន​ឡើងជាង៣០ទ្រីលានវ៉ុន(២៧ប៊ីលានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំនេះ ដោយសារតែតម្រូវការខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូន។ តាមរយៈការនាំចេញនេះគឺជាលើកទី ២ ហើយដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់៣០ទ្រីលានវ៉ុន។ កាលពី ឆ្នាំ២០១៣ដោយយោងទៅតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ FnGuide ... Read More »

កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោកទៅលក់ការ៉េម

ខ្សែបម្រើអន្តរជាតិបារាំង Paul Pogbaដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ នៅលើពិភពលោកបានឆ្លៀតឱកាស សម្រាកពីការងារទៅធ្វើជាអ្នកលក់ការ៉េម ក្នុងហាងមួយកន្លែងបង្កការភ្ញាក់ផ្អល់ដល់អតិថិជនដែលបានទៅទិញយ៉ាងខ្លាំង។ កីឡាករ Paul Pogba ដែលក្លិបបិសាច ក្រហម Manchester United ទើបតែទិញ ពីក្រុម ... Read More »

សម្ពន្ធអារ៉ាប់ច្រានចោលព័ត៌មានថាបានទម្លាក់គ្រាប់ចំសាលារៀនបណ្តាលឲ្យសិស្សជិត៤០នាក់ស្លាប់និងរបួស

នៅថ្ងៃទី១៥ ខែសីហា ប្រទេសអារ៉ាប៊ីសាអូ៊ឌីតបានច្រានចោលព័ត៌មានចោទ ប្រកាន់ថា សម្ពន្ធមិត្តយោធាដែលដឹកនាំ ដោយអារ៉ាប៊ីសាអូ៊ឌីតបានវាយប្រហារ ទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហាត់ របស់ក្រុមឧទ្ទាមមិនមែននៅក្នុងសាលារៀន ដូចការចោទប្រកាន់នោះឡើយ។ កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ក្រុមគ្រូពេទ្យនៅក្នុងប្រទេសយេមែនបញ្ជាក់ថាមានសិស្សសាលាយ៉ាងតិច១០នាក់បានស្លាប់ និង២៨នាក់រងរបួសនៅក្រោមគ្រាប់បែករបស់សម្ពន្ធអារ៉ាប់ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូ៊ឌីត។ តាមប្រសាសន៍របស់តំណាងក្រុមគ្រូពេទ្យ ... Read More »

ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿងញៀនជិត១ពាន់នាក់ក្នុងរយៈពេល៣ខែ

បុរសសង្ស័យម្នាក់ត្រូវបានប៉ូលិសបាញ់ សម្លាប់ក្រោយពេលដែលមានសកម្មភាពប្រឆាំងនឹងការអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស។ ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ ប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល៣ខែនេះបានសម្លាប់ក្រុមជនល្មើសដល់ទៅជិត១ពាន់នាក់។ លោក Rodrigo Duterte បញ្ជាក់ថា កម្លាំងប៉ូលិស ទាហាន នឹងមិនមានទោសឡើយនៅពេល ដែលសម្លាប់មនុស្សក្នុងពេលបំពេញការងារបោសសម្អាតក្រុមជួញដូរគ្រឿងញៀន។ ... Read More »