ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិក ប្រើប្រាស់​ផ្កាយរណប​ក្នុងការ​កត់ត្រា​ទិន្ន័យ​ កម្ពស់​ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​របស់​ចិន តាមទន្លេមេគង្គ

អន្តរជាតិ៖ តាំងតែ​ពី​ដើមឡើយ​សហរដ្ឋអាមេរិក បានអះអាងថា ទំ​បន់​វា​រី​អគ្គិសនី​របស់​ចិន​ប៉ះពាល់​បរិស្ថាន និង​លំហូរ​ទឹក​សម្រាប់​ប្រទេស​នៅ​ផ្នែក​ខាងក្រោម​។​ ស្រាតែនៅ​ថ្ងៃទី​១៣ ធ្នូថ្មីៗនេះ អាមេរិក បានដាក់​ចេញ​នូវ​គម្រោង​ដែល​ប្រើប្រាស់​ផ្កាយរណប​ក្នុងការ​កត់ត្រា និង​ចេញផ្សាយ​ទិន្ន័យ​ ស្តីពី​កម្ពស់​ទឹក​នៅក្នុង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​របស់​ចិន​។ ចំពោះការបញ្ចេញ​គម្រោង​ថ្មី​នេះ អាច​នឹង​ឈានទៅដល់​ការប្រឈមមុខ​ថ្មី​មួយទៀត​ក្នុង​អនុតំបន់​នេះ​។ ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ក្លិប Borussia Dortmund បណ្តេញលោក Lucien Favre ក្រោយដឹកនាំមិនបានល្អ

លោក Lucien Favre ត្រូវបានក្លិប Borussia Dortmund បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមានទម្រង់លេងអនថយនៅក្នុងក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ការចាញ់យ៉ាងអាម៉ាសក្នុងទឹកដី ៥-១ ... Read More »

រកឃើញហើយក្រុមដែលត្រូវប៉ះគ្នាវគ្គ១៦ក្រុម Champions League និងវគ្គ៣២ក្រុម Europa League

យោងតាមគេហទំព័ររបស់ UEFA បានបង្ហាញកាលយប់ថ្ងៃទី១៤ ខែធ្នូក្នុងការចាប់ឆ្នោតវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League និងវគ្គ៣២ក្រុមក្របខ័ណ្ឌ Europa League ដោយក្រុមដែលត្រូវប៉ះគ្នា សុទ្ធតែមកពីក្លិបផ្សេងគ្នាទាំងអស់។ ក្រុមទាំង៤នៃក្របខ័ណ្ឌ Champions League ... Read More »

អតីតគ្រូបង្វឹកក្រុមហង្សក្រហម-អតីតប្រធានក្រុមជម្រើសជាតិបារាំងលោក Gerard Houllier ស្លាប់ក្នុងវ័យ៧៣ឆ្នាំដោយជំងឺបេះដូង

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីយប់ម្សិលមិញបានឲ្យដឹងថា អតីតអ្នកចាត់ការបាល់ទាត់បារាំងលោកGerard Houllier ដែលជាអតីតគ្រូបង្វឹកក្លិប OlympiqueLyonnais, Paris St-Germain និង Liverpool បានទទួលមរណភាពហើយក្នុងអាយុ៧៣ឆ្នាំ បន្ទាប់ពីការវះកាត់បេះដូងនៅទីក្រុងប៉ារីស។ ... Read More »

នាវាដឹកប្រេង​មួយគ្រឿង​រងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប៊ីសាអ៊ូឌីត

ក្រុមហ៊ុនដឹកជញ្ជូនតាមដែនសមុទ្រ Hafnia បានប្រកាសឲ្យដឹងថា​«មានករណីផ្ទុះនៅលើនាវាដឹកប្រេង​កាលពីវេលាម៉ោង​១​យប់ឈានចូលថ្ងៃទី​​១៤ខែធ្នូ ​​ស្ថិតនៅតំបន់សមុទ្រអារ៉ាប៊ីសាអ៊ូឌីត ។ ក្នុងពេលផ្ទុះនោះនៅលើនាវាមិនមានប្រេងឡើយ គឺបានបញ្ជូនប្រេងឡើងទៅកាន់កំពង់ផែJeddahអស់ហើយ។ ការផ្ទុះនោះមិនមានអ្នកស្លាប់ឬរបួសនោះឡើយ។ នៅយប់ថ្ងៃទី​១៣ ឈានចូលថ្ងៃទី​១៤ខែធ្នូ នៅពេលយកទំនិញចេញពីនាវានៅកំពង់ផែ Jeddah នាវាដឹកប្រេងBW Rhine ក៏មានករណិផ្ទុះកើតឡើងដែរ ... Read More »

សិង្ហបុរី​អនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនPfizer-BioNTech

នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លីសៀងឡុង ​​បានប្រកាសថា ពលរដ្ឋ​​៥,៧លាននាក់​នឹងទទួលបានវ៉ាក់សាំង​គ្រប់គ្នា ដោយអត់គិតថ្លៃ​ ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​១៤ខែធ្នូ បានផ្សាយថា នាយករដ្ឋមន្ត្រី លីសៀងឡុង​ ​បានអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ​ផលិតដោយក្រុមហ៊ុន​Pfizer-BioNTech​។ តាមគម្រោង ... Read More »

ក្រៅពីសេអ៊ូល ខេត្តនិងក្រុងធំៗរបស់កូរ៉េ កំពុងឈឺក្បាលនឹងកូវីដយ៉ាងសម្បើមដែរ បញ្ហាកង្វះគ្រែពេទ្យបន្តជាចំណុចក្តៅនៅសឹងគ្រប់ទីកន្លែង

កូរ៉េខាងត្បូង៖ នៅព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានដកស្រង់ពីគេហទំព័រ(ខ្មែរនៅកូរ៉េNews) មកផ្សព្វផ្សាយលើ page ផ្លូវការថា, រដ្ឋបាលខេត្ត និងក្រុងទូទាំងប្រទេសកូរ៉េខាងត្បូងឥឡូវនេះកំពុងត្រៀមខ្លួនក្នុងភាពអាសន្នហាក់ដូចជាស្រុកកំពុងមានសង្គ្រាមរៀងៗខ្លួនហើយ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩។ ហើយព័ត៌មានថ្ងៃនេះក៏យោងតាម ការរាយការណ៍ក្នុងសារព័ត៌មាន ... Read More »

លោកត្រាំបដិសេធចាក់វ៉ាក់សាំង ដល់បុគ្គលិកសេតវិមាន

ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ​បានប្រកាសថា មន្ត្រីសេតវិមានមិនមែនជាបុគ្គល​ដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេនោះឡើយ​។ លោកត្រាំបាន​បង្ហោះនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី​១៤ខែធ្នូថា «អ្នកដែលធ្វើការនៅសេតវិមាន គួរតែទទួលបានការចាក់វ៉ាក់សាំង យឺតជាងនេះ​ លើកលែងតែករណីពិសេស​។​ ចំណែកខ្ញុំក៏មិនមានគម្រោងចាក់វ៉ាក់សាំងដែរ​ ​ប៉ុន្តែនឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ... Read More »

កូវីដ-១៩ បានផ្ដាច់ជីវិតនាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី ក្នុង​មន្ទីរពេទ្យ​មួយនៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង

អន្តរជាតិ៖ ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ភាគខាងត្បូង នៅ​ថ្ងៃទី​១៣ ខែធ្នូម្សិលមិញនេះថានាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី លោក Ambrose Dlamini បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង បន្ទាប់ពី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ ឧបនាយករដ្ឋមន្ត្រី​អ៊ី​ស្វា​ទី​នី លោកThemba Masuku ... Read More »

ប្រធានសមាគមចិន World Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយបន្តដោយសារព័ត៌មានចិន បានបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មប្រឆាំងនឹងបុគ្គលពុករលួយ និងបណ្តាញរបស់ពួកគេ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាហ្វ្រិក និងអាស៊ី ដែលរួមមានក្នុងនោះឈ្មោះ Wan Kuok-koi ហៅBroken Tooth ដែលជាពាណិជ្ជករផ្នែក ... Read More »

នូវែលហ្សេឡង់ ត្រៀមបើកព្រំដែនជាមួយអូស្ត្រាលីជាថ្មី

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី​ Jacinda Ardern នៅថ្ងៃទី​១៤ខែធ្នូ​បានប្រកាសថា​ ប្រទេសរបស់លោកស្រី​បានត្រៀមលក្ខណៈបើកព្រំដែនជាមួយ អូស្ត្រាលីជាថ្មី​នៅដើមខែមករាឆ្នាំ​២០២១។ ពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរមិនចាំបាច់ធ្វើចត្តាឡីស័ក​១៤ថ្ងៃនោះឡើយ។ ការបើកព្រំដែនលើកនេះ​ ដោយសង្ឃឹមថានឹងមិនបិទ ជាថ្មីឡើងវិញនោះឡើយដោយសារតែ មានវ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ហើយ។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ... Read More »

យុទ្ធនាការចែកចាយវ៉ាក់សាំង ទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក

រថយន្តធុនធំដឹកវ៉ាក់សាំង​បានចាប់ផ្តើមវិលគង់ហើយ ដោយនាំវ៉ាក់សាំង ជាច្រើនទៅកាន់បណ្តារដ្ឋនានានៅអាមេរិក ដើម្បីបញ្ចប់ការឆ្លងរាលដាលកូវីដ​-១៩​ នាំមកជីវភាពរស់នៅល្អប្រសើរឡើងវិញ។ វ៉ាក់សាំង ដំបូង​ផលិតដោយក្រុមហ៊ុន Pfizer/BioNTech នៅរដ្ឋ​Michigan ត្រូវបានដឹកទៅបណ្តារដ្ឋ ដើម្បីទប់ស្កាត់ ជំងឺដ៏កាចសហាវ សម្លាប់ពលរដ្ឋអាមេរិកប្រមាណ​២៤០០នាក់ ក្នុងមួយថ្ងៃៗ តាមគម្រោងវ៉ាក់សាំង​៣លានដូស ... Read More »

សត្វខ្លាឃ្មុំ “ផេនដា” អាចនឹងផុតពូជពីផែនដី ដោយសារមូលហេតុចម្បងជាច្រើន

អន្តរជាតិ៖ សត្វខ្លាឃ្មុំ ប្រភេទផេនដា (Panda) ដែលមានលក្ខណៈងាយស្រួលក្នុងការចំណាំ ដោយសារតែស្បែកពណ៌ ស និងពណ៌ខ្មៅដ៏ក្រាស់របស់ពួកវា។ មិនត្រឹមតែប៉ុណ្ណោះ ផេនដាមិនស៊ីអ្វីក្រៅពីឫស្សីសម្រាប់ជាចំណីរបស់វានោះទេ។ ចំពោះប្រភេទសត្វខ្លាឃ្មុំដទៃ ដូចជា៖ ខ្លាឃ្មុំទឹកកក ឬខ្លារឃ្មុំភ្នំ ពួកវាមិនមានពណ៌ពីរដូចខ្លារឃ្មុំផេនដានោះទេ។ ... Read More »

ផ្ទុះអាវុធនៅខាងក្រៅព្រះវិហា​រក្នុងទីក្រុងញូវយ៉ក អាមេរិក

ប៉ូលិសទីក្រុងញូវយ៉កអាមេរិក នៅថ្ងៃទី​១៣ខែធ្នូបានប្រកាសឲ្យដឹងថា មានខ្មាន់កាំភ្លើងម្នាក់បាញ់ទៅលើពិធីបុណ្យនៅខាងក្រៅព្រះវិហារ John ដ៏ល្បីល្បាញនៅតំបន់​Upper West Side។ អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងញូវយ៉ក លោក​Edward Riley​បានឲ្យដឹងថា​ ខ្មាន់កំាភ្លើង​បានបាញ់សំដៅកម្លាំងប៉ូលិស ប៉ុន្តែ​មិនមាន​ ប៉ូលិសឬពលរដ្ឋណាម្នាក់រងរបួសនោះឡើយ​។ ខ្មាន់កាំភ្លើង​ ក្រោយមកក៏បានធ្វើអត្តឃាត ... Read More »

ខ្សែការពារ Motjeka Madisha របស់អាហ្រ្វិកខាងត្បូងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានអាយុ២៥ឆ្នាំ

សហព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខ្សែការពារម្នាក់ឈ្មោះ MotjekaMadisha ស្លាប់ជាមួយអ្នកបើកបរម្នាក់ទៀតនៅជាមួយគ្នា ដែលធ្វើឲ្យសហព័ន្ធមួយនេះធ្វើពិធីកាន់ទុក្ខផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។ កីឡាករបាល់ទាត់ដែលមានអាយុទើបតែ២៥ឆ្នាំរូបនេះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរថយន្តនោះមាន Motjeka Madisha និងមនុស្សម្នាក់ដែលធ្វើដំណើរជាមួយគាត់បានស្លាប់ទាំង២នាក់ ។ ... Read More »

អារ៉ាប់រួម និងបារ៉ែន អនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm, ទីបំផុត!ប្រទេសគូវ៉ែត អនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech

អន្តរជាតិ៖ ខណៈប្រទេសឈូងសមុទ្រពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែនអនុម័តវ៉ាក់សាំងCOVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ស្រាប់តែនៅថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងសុខាភិបាលនៃប្រទេសគូវ៉ែត សម្រេចអនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋគូវ៉ែត KUNA ចុះផ្សាយថា ... Read More »

Mark Selby យកឈ្នះ Ronnie O’Sullivan រក្សាតំណែងជើងឯកស្នូកឃ័រ Scottish Open 2020

យោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា កីឡាករ Mark Selby បានរក្សាតំណែងជើងឯកស្នូកឃ័រ Scottish Open ឆ្នាំ២០២០ ជាមួយនឹងការទទួលជ័យជម្នះក្នុងលទ្ធផល ៩-៣ ... Read More »

Neyma រងរបួស អាចខកខានការបង្ហាញខ្លួនរយៈពេលយូរ ខណៈ PSGបាត់បង់៣ពិន្ទុ

ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain កីឡាករ Neymar បានរងរបួសកជើងធ្ងន់ធ្ងរអំឡុងពេលក្រុមរបស់គេប្រកួតចាញ់ក្រុម Lyon ក្នុងការប្រកួតលីគកំពូលបារាំងកាលពីរាត្រីថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអាចខកខានការបង្ហាញខ្លួនរយៈពេលយូរ ដើម្បីព្យាបាលរបួសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News ... Read More »

កាំភ្លើងធំ Arsenal បរាជ័យក្នុងទឹកដី ខណៈហង្សក្រហម និងមាន់ខ្នាយមាសបានត្រឹមស្មើ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងសប្តាហ៍ទី១២ បានបញ្ចប់ហើយ ដោយក្រុមខ្លាំងៗមួយចំនួនបានត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ និងក្រុមដែលធ្លាប់តែខ្លាំង បែរជាបរាជ័យក្នុងទឹកដីរបស់ខ្លួន។ ក្នុងនោះក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottanham ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ... Read More »

អ្នកកាសែតប្រឆាំងអុីរ៉ង់ត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ.ក

បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់IRIB នៅថ្ងៃទី១៣ខែធ្នូបានផ្សាយថា អ្នកកាសែតប្រឆាំង អុីរ៉ង់ ឈ្មោះ Ruhollah Zam ត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរ.ក នៅព្រឹកថ្ងៃទី១២ខែធ្នូ។ លោក Ruhollah Zam បានបង្កើតបណ្តាញព័ត៌មានប្រឆាំងមានឈ្មោះថាAmad News ... Read More »

លោកបៃឌិនចេញបញ្ជាឲ្យ បោសសម្អាតសេតវិមាន មិនឲ្យមានអ្វីសេសសល់ពីលោកត្រាំឡើយ

លោកបៃឌិន បានស្នើដល់សេតវិមាន ឲ្យរៀបចំបោសសម្អាត រុះរើ មិនឲ្យមានស្លាកស្នាមណាមួយរបស់លោកត្រាំ នៅទីនេះឡើយ។ សារព័ត៌មាន Daily Mail នៅថ្ងៃទី១៣ខែធ្នូបានផ្សាយថា លោកបៃឌិន ត្រៀមលក្ខណៈបញ្ជូនអីវ៉ាន់ទៅកាន់ សេតវិមានដែលមានទំហ៊ុំ ៥១០០ ម៉ែត្រការ៉េ ... Read More »

អាល្លឺម៉ង់បិទសាលារៀន ហាងលក់ទំនិញមិនសំខាន់ រហូតដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២១

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យបានជួបប្រជុំជាមួយអភិបាលរដ្ឋទាំង១៩ ស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ លើកទីពីរ ដោយមានអ្នកឆ្លងកើនឡើងខ្ពស់ រយៈពេល កន្លងមក។ ដោយមិនអាចទប់ស្កាត់រលកទីពីរនៃការឆ្លងកូវីដ១៩ បាន រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តបិទ តឹងតែង ជាងមុន ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធរបស់ក្រុម Juventus និងអាហ្សង់ទីន Paulo Dybalaវ័យ២៧ឆ្នាំត្រូវបានគេផ្តល់ជូនដល់ក្រុមធំៗចំនួន៦ក្នុងក្របខ័ណ្ឌ Premier League ... Read More »

តារាចម្រៀងស្រីដ៏ល្បីរបស់សហរដ្ឋអាមេរិកម្នាក់ នាងTaylor Swift បានបង្ហាញវីដេអូចម្រៀងថ្មី នៅប្រាសាទរបស់ប្រទេសកម្ពុជា (វីដេអូ)​

អន្តរជាតិ៖ ពិតជាមោទនភាពមែនសម្រាប់ប្រសាទរបស់ប្រទេសកម្ពុជា ត្រូវបានតារាចម្រៀងស្រីដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រជាច្រើន មិនថានៅប៉ែកអាស៊ី ឬអឺរ៉ុប គឺនាង Taylor Swift ដែលមានទាំងរូបសម្រស់ សមត្ថភាព ព្រមទាំងទ្រព្យសម្បត្តជាច្រើន ទើបតែបានបញ្ចេញវីដេអូបទចម្រៀងថ្មី​របស់នាងនៅថ្ងៃនេះ ដែលថតនៅប្រាសាទកម្ពុជា។ Taylor ... Read More »

អាមេរិកចាប់ផ្តើមចែកចាយវ៉ាក់សាំងកូវីដ​១៩ ដល់បណ្តារដ្ឋ ត្រៀមចាក់ដល់ពលរដ្ឋ

នៅថ្ងៃទី១២ខែធ្នូ រដ្ឋាភិបាលអាមេរិក​បានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់បណ្តារដ្ឋ​ត្រៀមចាក់ ជាទ្រង់ទ្រាយធំដល់ពលរដ្ឋឲ្យបានឆាប់បំផុត​។ ការចែកចាយធ្វើឡើងក្រោយ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់​​នៅវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនPfizer សហការជាមួយ ក្រុមហ៊ុនអាល្លឺម៉ង់​។ នេះជាប្រភេទវ៉ាក់សាំង​ដំបូងបង្អស់​ដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នៅលើទឹកដីអាមេរិក ។ កន្លងមក​ប្រទេស ... Read More »

បាតុកម្មនៅទីក្រុងប៉ារីសក្លាយជាអំពើហិង្សា មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន

នៅរដ្ឋធានីបារាំង​ ​ស្ថិតនៅក្នុងភាពចលាចល នាថ្ងៃចុងសប្តាហ៍​ ដោយសារតែបាតុកម្មក្លាយជាហិង្សា ហើយកម្លាំងសន្តិសុខបានចាប់ខ្លួនបាតុករជាច្រើនរូប​។ នេះជាការធ្វើបាតុកម្ម​ សប្តាហ៍ទី៥ ហើយ ដោយជារៀងរាល់ចុងសប្តាហ៍គឺមានបាតុកម្មផ្ទុះឡើងនៅទីក្រុងប៉ារីស​។​ តាមសារព័ត៌មាន​​ RT ​ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីលានChâtelet​ និងទីលាន​Republique ។ ក្រុមបាតុករបានលើកស្លាកបដាប្រឆាំង​ ... Read More »

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ដង្ហែរក្បួន​គាំទ្រលោកត្រាំ

ពលរដ្ឋអាមេរិក​រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួន​​នៅទីក្រុងវ៉ាស៊ីនតោន​ នៅថ្ងៃទី​១២ខែធ្នូ គាំទ្រ ប្រធានាធិបតីដូណាល់ ត្រាំ នឹងទាមទារប្រែក្រឡាស់លទ្ធផលបោះឆ្នោត អាមេរិក​។ ជាមួយគ្នានេះក្រុមអ្នកគាំទ្រលោកត្រាំ​បានអំពាវនាវឲ្យពលរដ្ឋ ​នៅទូទាំងប្រទេសដង្ហែរក្បួនបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត។ ក្រុមអ្នកគាំទ្រលោកត្រាំ​បានចោទប្រកាន់ថាមានបន្លំក្នុងការបោះឆ្នោត ហើយថ្កោលទោសដល់តុលាកាកំពូលអាមេរិក​ដែល​ ច្រានចោទពាក្យបណ្តឹង​។ ក្រុមបាតុករ ... Read More »

បញ្ជីឈ្មោះ៥៥នាក់ចុងក្រោយសម្រាប់ពានរង្វាន់ FIFA FifPRO Men’s World XI ឆ្នាំ២០២០

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានឲ្យដឹងនៅចុងសប្តាហ៍នេះក្នុងគេហទំព័ររបស់ខ្លួន ដោយបានបង្ហាញបញ្ជីឈ្មោះបេក្ខជនចំនួន៥៥នាក់សម្រាប់ព្រឹត្តិការណ៍ FIFA FIFAPRO បុរស ១១ នាក់នៅឆ្នាំនេះ។ Robert Lewandowski និង Manuel Neuer គឺជាកីឡាករពីរនាក់ក្នុងចំណោមជម្រើស១១នាក់នៃក្រុមបាល់ទាត់ក្លិបតែមួយគឺ ... Read More »

លោកត្រាំ​​ខឹងយ៉ាងខ្លាំង​ពីការច្រានចោលពាក្យបណ្តឹងរបស់អភិបាលរដ្ឋតិចសាស់ពី​​តុលាការកំពូល​

មកទល់ពេលនេះហើយលោកត្រាំ​នៅតែមិនព្រម​ ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន​​ក្នុងការបោះឆ្នោត​ កាលពីថ្ងៃទី​៣ខែវិច្ឆិកា​​។ ​លោកត្រាំ​នៅតែព្យាយាម​កែប្រែលទ្ធផល​បើទោះបី ដឹងថាមិនអាចកែប្រែបានក្តី។ នៅថ្ងៃទី​១២ខែធ្នូ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​​ បានថ្កោលទោសយ៉ាងខ្លាំង​ដល់តុលាការកំពូល​​ ដែលបានច្រានចោលពាក្យបណ្តឹង​របស់អភិបាលរដ្ឋតិចសាស់​​ ក្នុងគោលដៅ ប្រែក្រឡាស់លទ្ធផលបោះឆ្នោត​​អាមេរិក។ នៅលើបណ្តាញសង្គមលោកត្រាំ​បានបញ្ជាក់ថា​«មិនមានការយល់ដឹង​ មិនមានភាពក្លាហាន។ តុលាការកំពូលធ្វើឲ្យយើងខកចិត្តយ៉ាងខ្លាំង»។ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩​កើនឡើងខ្ពស់​ប្រធានធិបតីកូរ៉េខាងត្បូង ប្រកាសថា​នឹងប្រើកម្លាំងទាំងអស់ទប់ស្កាត់

ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ជេអុីន(Moon Jae-in) នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​បានប្រកាសថា​ នឹងប្រើប្រាស់ កម្លាំង ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។ កូរ៉េខាងត្បូង​មានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​៩៥០​នាក់ ក្នុងរយៈពេល​២៤ម៉ោង​។ ប្រធានាធិបតីមូន ចាត់ទុកការឆ្លងរាលដាល​កូវីដ-​១៩​នាពេលនេះគឺជា ស្ថានភាពអាសន្ន​។ ... Read More »