ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លិចទូកដឹកអ្នកដំណើរដោយសារខ្យល់ខ្លាំងនៅ​ អ៊ុយហ្គានដា​ស្លាប់​២៦នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស​២៦នាក់​​ ស្លាប់ដោយការលិចទូកដឹកអ្នកដំណើរ​នៅដងទន្លេAlbert ស្ថិតនៅក្នុងប្រទេសអ៊ុយហ្គានដា​ មូលហេតុដោយសារតែខ្យល់ខ្លាំង​។ សារព័ត៌មានGuardian នៅថ្ងៃទី​២៦ខែធ្នូ​បានដកស្រង់សំដី​ មន្ត្រីអ៊ុយហ្គានដា​បានឲ្យដឹងថា ទូកជួបគ្រោះថ្នាក់ដឹកអ្នកដំណើរ​៥០ នាក់​បានក្រឡាប់លិចពេល​ កំពុងធ្វើដំណើរនៅទន្លេ Albert។ កម្លាំងជួយសង្គ្រោះបានជួយមនុស្ស​២១នាក់ទាន់ពេលវេលា​។​ ក្រោយមក ក៏បានរកឃើញសាកសព​២៦នាក់​ និងមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ ... Read More »

ប្រជាជនអូស្រ្តាលីរាប់រយនាក់នាំគ្នាប្រមូលផ្ដុំនៅថ្ងៃបុណ្យណូអែល លែងខ្លាចឆ្លងកូវីដ-១៩ ត្រូវប៉ូលិសអូស្ដ្រាលីតាមបំបែក (មានវីដេអូ)

អន្តរជាតិ៖ ប៉ូលិសអូស្រ្តាលីផ្នែកបង្រ្កាបកុបកម្ម កាលពីរសៀលថ្ងៃសុក្រទី២៥ ធ្នូម្សិលមិញនេះ បានព្យាយាមបំបែកហ្វូងមនុស្សជាច្រើនរយនាក់ ដែលបានប្រមូលផ្ដុំគ្នា ដើម្បីអបអរពិធីបុណ្យណូអែលនៅឆ្នេរ ​Bronte ជាឆ្នេរដ៏ពេញនិយមប្រចាំទីក្រុងស៊ីដនី បើទោះបីជាករណីឆ្លងវីរុសកូវីដ-១៩នៅតែបន្ដរាលដាលទូទាំងទីក្រុងមួយនេះក៏ដោយ។ បើយោងតាមរយៈវីដេអូឃ្លីបខ្លីមួយ បានបង្ហាញឲ្យឃើញថា មនុស្សមួយហ្វូងធំដែលភាគច្រើនពាក់មួកណូអែល បាននាំគ្នារាំអបអរយ៉ាងសប្បាយរីករាយ ដោយពុំបានគោរពវិធានការគម្លាតសង្គមនោះទេ ... Read More »

បាញ់ប្រហារនៅរដ្ឋធានី ប៊ែកឡាំង មនុស្ស​៣នាក់រងរបួស

យ៉ាងហោចណាស់ក៏មានមនុស្ស​៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ក្រោយការបាញ់ប្រហារ នៅកណ្តាលទីក្រុង​ប៊ែកឡាំងប្រទេសអាល្លឺម៉ង់​។ ការបាញ់ប្រហារកើតឡើងក្រោយរយៈពេល​១ថ្ងៃនៃពិធីបុណ្យគ្រឹស្តស្មាស់។ សារព័ត៌មានរ៉យទ័រ​បានដកស្រង់សំដី​ ស្នងការប៉ូលិសអាល្លឺម៉ង់​បានឲ្យដឹងថា ​ ការបាញ់ប្រហារ​កើតឡើងនៅក្នុងខណ្ឌ Kreuzberg ក្នុងរដ្ឋធានីប៊ែកឡាំង​នាព្រឹកថ្ងៃទី​២៦ខែធ្នូ (ពេលវេលាក្នុងតំបន់)។ តាមសារព័ត៌មានរ៉យទ័រ មានមនុស្ស៣នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ​។ ចំណែកសារព័ត៌មាន ... Read More »

លោកបៃឌិន នឹងបើកព្រំដែនទទួលជនភៀសខ្លួន ឡើងវិញ

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់ភៀសខ្លួនរបស់រដ្ឋាភិបាលលោកត្រាំ ​ដោយបើកព្រំដែនឲ្យជនភៀសខ្លួនចូលមកទឹកដីអាមេរិកវិញ។ ប៉ុន្តែដោយខ្លាចជនភៀសខ្លួនសម្រុកមកកាន់ព្រំដែនភាគខាងត្បូង​នៅថ្ងៃទី​២០ខែមករាឆ្នាំ២០២១​ជាពេលវេលាដែលលោកបៃឌិនស្បថចូលកាន់តំណែង ​លោកបៃឌិនបានប្រកាសថា ​នឹងមិនទាន់អាចផ្លាស់ប្តូរ​ភ្លាមៗនោះឡើយពាក់ព័ន្ធច្បាប់ អន្តោប្រវេសន៍។ នៅក្នុងពេលឃោសនាបោះឆ្នោត លោកបៃឌិន​បានសន្យាថា នឹងកែប្រែច្បាប់អន្តោប្រវេសន៍ របស់លោកត្រាំ​។ ប៉ុន្តែនៅពេលនេះលោកបៃឌិន សម្រេច​ពន្យារពេល ... Read More »

វាយប្រហារនៅថ្ងៃបុណ្យណូអែល ក្នុងប្រទេស Ethiopia អ្នកស្លាប់កើនឡើង​២០៧នាក់

ចំនួនអ្ននស្លាប់ដោយការវាយប្រហារ​ក្នុងរដ្ឋ Benishangul-Gumu ភាគខាងលិចប្រទេសEthiopia បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់​២០៧នាក់ហើយ។ គណៈកម្មការសិទ្ធិមនុស្ស​Ethiopia (EHRC) បានឲ្យដឹងថា ជនរងគ្រោះ​ ក្នុងការវាយប្រហារ​នោះមានបុរស​១៣៣នាក់​​​ ស្ត្រី​៣៥នាក់ មនុស្សចាស់​២០ នាក់ និង​កុមារ១៧នាក់ ។ ការវាយប្រហារកើតឡើង ... Read More »

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងជាង​៨០លាននាក់ហើយ

តាមតួលេខរបស់គេហទំព័រ​Worldometers គិតដល់ថ្ងៃទី​២៦ខែធ្នូនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ80.194.841 នាក់ និងស្លាប់1.756.947 នាក់ ។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ56.460.230 នាក់ផងដែរ ។ អាមេរិក នៅតែជាប្រទេស​ដែលមានអ្នកឆ្លងច្រើនជាងគេ ដោយកូវីដ​-១៩ គឺរហូតដល់ទៅ19.210.166 ... Read More »

ផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យគគ្រើក ទីក្រុង Nashville ក្នុងថ្ងៃណូអែល សង្ស័យមានចេតនា

មន្ត្រីអាមេរិក បានឲ្យដឹងថា ​ការផ្ទុះយ៉ាងខ្លាំង​ ក្នុងថ្ងៃគ្រឹស្តស្មាស់​ នៅទីក្រុង Nashville គឺជាសកម្មភាព​មានចេតនា ប៉ុន្តែក្រុមជំនាញ​កំពុងស្រាវជ្រាវពីការវាប្រហារភេរវកម្ម។ករណីផ្ទុះកើតឡើង នៅវេលាម៉ោង​៦ និង​៣០ នាទីព្រឹក ថ្ងៃទី​២៥ខែធ្នូ​ស្ថិតនៅទីក្រុង​Nashville រដ្ឋTennessee។ ការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យអគារនៅទីក្រុង Nashville ... Read More »

Aubameyang ជំរុញឲ្យកីឡាករវ័យក្មេងរបស់ក្រុម Arsenal ឱ្យមានភាពអត់ធ្មត់

ប្រធានក្រុមកាំភ្លើងធំ កីឡាករ Pierre-Emerick Aubameyang បាននិយាយថា កីឡាករវ័យក្មេងដែលមានបំណងចង់បង្កើនសមត្ថភាពខ្លួនឯងនៅក្រុម Arsenal ត្រូវតែមានភាពអត់ធ្មត់ក្នុងការរង់ចាំសកម្មភាពលេង និងការសហការយ៉ាងល្អក្នុងក្រុម។ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាលនេះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងការប្រកួតក្នុងលីគ រយៈពេលជិតកន្លះសតវត្សរ៍ចាប់តាំងពីរដូវកាល ១៩៧៤-១៩៧៥ និងចុងក្រោយបានឈ្នះការប្រកួតក្នុងទឹកដីមួយប៉ុណ្ណោះកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ... Read More »

កីឡាករវាយសីលេខ១ពិភពលោក Momota ត្រឡប់មកទីលានវិញក្រោយពីខកខានដោយសារគ្រោះថ្នាក់ចរាចរណ៍

សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២០ថា កីឡាករវាយសីលេខ១ពិភពលោក Kento Momota របស់ជប៉ុនបានចូលទីលានប្រកួតដំបូង ដោយឈ្នះគូប្រកួតរបស់ខ្លួននៅទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍គឺជិតមួយឆ្នាំបន្ទាប់ពីកីឡាកររូបនេះរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍។ Momota បានផ្តួលកីឡាករ Koshiro Moriguchi ក្នុងលទ្ធផល ... Read More »

កីឡាករឆ្នើមៗរបស់ពិភពលោកនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២១

យោងតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃទី២៥ ខែធ្នូ បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើមៗនៅលើពិភពលោករួមមានកីឡាការវាយតឺន្នីសWTA លេខ១ Ash Barty និងម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល Novak Djokovic នឹងចូលរួមប្រកួតនៅលានក្នុងព្រឹត្តិការណ៍ Australian Open ... Read More »

លោក Mauricio Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្លិប PSG

លោក Mauricio Pochettino អតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham គឺជាអ្នកត្រូវបានក្លិបនៅបារាំងទុកចិត្ត និងផ្តល់ឲ្យធ្វើជាគ្រូបង្វឹកក្រុម Paris St-Germain បន្ទាប់ពីលោក Thomas Tuchel ត្រូវបានបណ្តេញចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ... Read More »

ប្រទេសអារ៉ាប់រួមចាក់វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន ដល់ពលរដ្ឋឥតគិតថ្លៃ

ប្រទេសអារ៉ាប់រួម (UAE) ក្លាយជាប្រទេសដំបូងគេបង្អស់ លើពិភពលោកដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសចិនឲ្យពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ។ ក្រសួងសុខាភិបាល UAE បានប្រកាសថា វ៉ាក់សាំងផលិតដោយក្រុមហ៊ុនSinopharm របស់ចិន ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្រទេសនេះកាលពីដើមខែធ្នូ ក្រោយធ្វើតេស្តលើកចុងក្រោយមានប្រសិទ្ធភាព ៨៦ភាគរយ។ ... Read More »

ក្រុមគ្រូពេទ្យ គុយបាទៅកាន់ប្រទេសប៉ាណាម៉ា ជួយទប់ស្កាត់កូវីដ-១៩

ក្រសួងសុខាភិបាល ប្រទេសប៉ាណាម៉ា បានប្រកាសនៅលើបណ្តាញសង្គមថា ក្រុមគ្រូពេទ្យប្រទេសគុយបា មកកាន់ប្រទេសនេះដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ តាមសារព័ត៌មាន TTXVN បានផ្សាយថា កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងសុខាភិបាល ប៉ាណាម៉ា បានប្រកាសថា ក្រុមគ្រូពេទ្យ ២២០នាក់ របស់គុយបា ... Read More »

អ្នកដំណើរ​បរទេស​ទាំងអស់ បើចង់ទៅហុងកុង អាចនឹងធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់២១ថ្ងៃ

អន្តរជាតិ៖ អាជ្ញាធរក្រុងហុងកុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​ក្រុម​វីរុស​ថ្មីដែលមាន​អត្រា​ឆ្លង​កម្រិត​ខ្ពស់​ បាន​បង្កើន​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់ ​រហូត​ដល់​២១​ថ្ងៃ ខណៈ​កន្លងមក​អនុវត្ត​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ​។ ខណៈអ្នកដំណើរ​មកពី​ចិន និង​តៃវ៉ាន់ បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដដែល​។ ជាក់ស្តែងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​ហុងកុង បាន​លើកឡើងថា រយៈពេល​នៃ​ការចេញ​រោគសញ្ញា​កូ​វីដ​-១៩ មាន​រយៈពេល១៤​ថ្ងៃ ... Read More »

ពលរដ្ឋអាមេរិក​ធ្វើបាតុកម្ម ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ​ម្នាក់

បុរសជនជាតិស្បែកខ្មៅ ដើមកំណើតអាហ្វ្រិក​​ គ្មានអាវុធនៅក្នុងដៃ ត្រូវ កម្លាំងប៉ូលិសនៅទីក្រុងOhio បាញ់សម្លាប់ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីក្រុមជនជាតិស្បែកខ្មៅដោយចោទប្រកាន់ថាជាការរើសអើងជាតិសាសន៍។ នៅថ្ងៃទី​២៤ខែធ្នូ (ពេលវេលាអាមេរិក) មានក្រុមបាតុករ​មួយក្រុមបានដង្ហែរក្បួនបាតុកម្ម ​ដើម្បី គោរពដល់វិញ្ញាណក្ខន្ធ ​​Andre Maurice Hill ... Read More »

ទីបំផុត! លោក អា​បេ ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​សំណុំរឿង​ លេខា​លោក​ចាយលុយ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ

អន្តរជាតិ៖ ទីបំផុតនៅ​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២០នេះ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ិន​ហ្សូ នៅមុខ​សភា​ជប៉ុន លោកបាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​សំណុំរឿង​លេខា​លោក​ចាយលុយ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ​។ខណៈកាលពី​ខែ​មុន លោក​ អាបេ បដិសេធ​នៅ​ចំពោះមុខ​សភា​ថាការិយាល័យ​នយោបាយ​លោក​មិនបាន​បំពាន​ច្បាប់​មូលនិធិ​នយោបាយ​ដ៏​តឹងរ៉ឹង​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែធ្នូ លោក​ទទួលបាន​ស្គាល់​ករណីនេះ តែ​អះអាងថា ... Read More »

ឆេះទីតាំងយោធាអាមេរិក មនុស្ស ៧ពាន់នាក់ជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ទីតាំងយោធាPendletonស្ថិតនៅរដ្ឋ កាលីហ្វ័រនីញ៉ាអាមេរិក​ រងការឆាបឆេះ​ នៅព្រឹកថ្ងៃទី​២៤ខែធ្នូ​(ពេលវេលាអាមេរិក)​បង្ខំឲ្យជម្លៀសពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីតាំងមានសុវត្ថិភាព ក្រោយការឆាបឆេះរាលដាលខ្លាំង។ ភ្លើងឆេះព្រៃ​មានឈ្មោះថា”Creek Fire” បានឆាបឆេះ នៅយប់ថ្ងៃទី​២៣ខែធ្នូ (ពេលវេលាអាមេរិក) នៅតាមជើងភ្នំភាគខាងកើត នៃទីតាំងយោធា Pendleton ។ អណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស​ ... Read More »

អុីរ៉ង់​ដាក់ប្រព័ន្ធការពារ​ដែនអាកាសនៅក្បែរទីតាំងរោងចក្របរមាណូ

អុីរ៉ង់បានបង្កើនសកម្មភាពទប់ស្កាត់ការវាយប្រហារពីអាមេរិក ទៅលើទីតាំងបរមាណូរបស់ខ្លួន ដោយ ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅជិតទីតាំងរោងចក្របរមាណូ។ តាមសារព័ត៌មានAl-Qabas របស់ប្រទេសគុយវែត​បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុីរ៉ង់​បានដាក់ពង្រាយ​ប្រព័ន្ធមីស៊ីលការពារ ទប់ស្កាត់ការវាយប្រហារពី​អាមេរិក នៅតាមរោងចក្របរមាណូ​ស្ថិតនៅក្នុងខេត្តIsfahan។ សកម្មភាពខាងលើរបស់អុីរ៉ង់​កើតឡើង ក្រោយពេលទីក្រុងតេអុីរ៉ង់ និងវ៉ាស៊ីនតោន​ប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតីត្រាំ កាលពីថ្ងៃទី​២៤ខែធ្នូ​បានចោទប្រកាន់អុីរ៉ង់​នៅពីក្រោយការវាយប្រហារទៅលើ​ស្ថានទូតអាមេរិក​នៅរដ្ឋធានីបាដាត​ ប្រទេសអុីរ៉ាក់​។ ... Read More »

Barcelona ពិចារណានាំយក Mustafi ពី Arsenal

សារព័ត៌មាន Marca បានផ្សាយថា កីឡាករ Shkodran Mustafi របស់ក្រុម Arsenal បានក្លាយជាគោលដៅសម្រាប់ក្រុម Barcelona នៅរដូវរងារនេះ ខណៈដែលក្រុម Barcelona កំពុងស្វែងរកការជំនួសកន្លែងរបស់កីឡាករ Gerard ... Read More »

ការធ្វើកោសល្យវិច័យលើសាកសពលោកម៉ារ៉ាដូណាបង្ហាញថាគ្មានដានជាតិអាល់កុល ឬគ្រឿងញៀនទេ

ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើកោសល្យវិច័យលើកទី២បានបង្ហាញថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona មិនបានទទួលទានស្រា ឬគ្រឿងញៀននៅក្នុងប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport និងសារព័ត៌មានស៊ីនហួរ។ អតីតតារាឆ្នើមជួយឲ្យអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ ... Read More »

Conor McGregor ត្រូវតស៊ូជាមួយ Dustin Poirier នៅសង្វៀន UFC

សារព័ត៌មាន Marca បានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា ប្រធានស្ថាប័ន UFC លោក Dana White បានបញ្ជាក់ថា អ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor នឹងវិលត្រឡប់ចូលវិស័យកីឡាវិញដោយត្រូវប្រកួតជាមួយ Dustin Poirier ... Read More »

អតីតអ្នកចាំទី Iker Casillas ត្រឡប់មក Real Madrid វិញក្នុងនាមជាជំនួយការអគ្គនាយករង

ក្លិប Real Madrid បានបញ្ជាក់ថា លោក Iker Casillas បានវិលត្រឡប់មកកាន់ក្លិបវិញដើម្បីចូលរួមជាមួយមូលនិធិ Real Madrid ក្នុងនាមជាជំនួយការអគ្គនាយករង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីដើមសប្តាហ៍នេះ។ ព័ត៌មានអំពីការវិលត្រឡប់របស់អតីតអ្នកចាំទីរូបនេះទៅកាន់ទឹកដី ... Read More »

ទីក្រុងស៊ីដនី នៅតែរៀបចំពិធីបាញ់កាំជ្រួចភ្ញីភ្លើងទទួលឆ្នាំថ្មីដដែល

ប្រទេសជាច្រើននៅលើពិភពលោកបានសម្រេចលុបចោលពិធីទទួលឆ្នាំថ្មី​ និងបាញ់កាំជ្រួចភ្ញីភ្លើង​ ក្នុងនោះមានឥណ្ឌូនេស៊ីជាដើម​​បានសម្រេចលុបចោលទាំងស្រុងឲ្យពលរដ្ឋទទួលឆ្នាំថ្មីនៅផ្ទះ។ ដោយឡែក នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីវិញពិធីបាញ់កាំជ្រួចភ្ញីភ្លើង​ល្អបំផុតនៅលើពិភពលោក​នឹងបន្តធ្វើឡើងដូចរៀងរាល់ឆ្នាំ ។ អភិបាលរដ្ឋNew South Wales (NSW) លោក ស្រីGladys Berejiklian នៅថ្ងៃទី​២៤ខែធ្នូ​បានប្រកាសថា ពិធីបាញ់កាំជ្រួចនៅតែរៀបចំឡើងដដែលនាយប់ថ្ងៃទី​៣១ខែធ្នូ ... Read More »

អាហ្សង់ទីនបញ្ជូនយន្តហោះទៅកាន់រុស្ស៊ីទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ជាលើកដំបូង

ក្រុមហ៊ុនអាកាសចរណ៍អាហ្សង់ទីន​ Aerolineas Argentinas កាលពីថ្ងៃទី ២៣ខែធ្នូ បានទៅកាន់ប្រទេសរុស្ស៊ីដើម្បី​ទទួល​វ៉ាក់សាំង Sputnik V ជាលើកដំបូងនៅទីក្រុងមូស្គូ​​។ នៅថ្ងៃទី​២៤ខែធ្នូនេះ​វ៉ាក់សាំង៣សែនដូសនឹងទៅដល់អាហ្សង់ទីន ដើម្បីចាក់ជូនពលរដ្ឋ។ តាមគម្រោងក្នុងរយៈពេល​២១ថ្ងៃទៀត​ ក្រុមហ៊ុន​អាកាសចរណ៍អា ហ្សងទីននឹងទៅកាន់រុស្ស៊ីម្តងទៀតដើម្បីទទួលយកវ៉ាក់សាំង​Sputnik V ... Read More »

ឥណ្ឌូនេស៊ី​ហាមពលរដ្ឋ​ចូលរួមបុណ្យគ្រឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ី​បានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាក្នុងឱកាសបុណ្យគ្រិឹស្តស្មាស់និងទទួលឆ្នាំថ្មី​នៅទីសាធារណៈ។ ច្បាប់ហាមប្រាមនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៨ខែមករាឆ្នាំ​២០២១។ ច្បាប់ហាមប្រាមនេះដោយសារតែចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់​​ក្រោយការឈប់សម្រាកពិធីបុណ្យនៅចុងខែតុលា​ឆ្នាំ​២០២០ ។ កម្លាំងទាហាន និងប៉ូលិស​នឹងចូលរួមដើម្បីធានាដល់ការអនុវត្តច្បាប់របស់ពលរដ្ឋ​​។ ពិធីបាញ់កាំជ្រួចឆ្នាំថ្មីក៏នឹងត្រូវលុបចោលផងដែរ​។ ​បើទោះបីចេញច្បាប់ហាមប្រាមពលរដ្ឋ​ជួបជុំគ្នា​ស្វាគមន៍ឆ្នាំថ្មីក្តី ប៉ុន្តែ រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ត​ក្នុងប្រទេសដោយអនុវត្តទៅតាមច្បាប់គម្លាតពីគ្នា ។ អ្នកទេសចរចូលទៅកាន់កោះបាលី​នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត​ ... Read More »

អាមេរិកបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន​១លាននាក់ហើយ

គិតត្រឹមថ្ងៃទី​២៣ខែធ្នូ​(ពេលវេលាអាមេរិក) ប្រធាន​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក ​(CDC) លោក Robert Redfield បានបញ្ជាក់ថា​ មានពលរដ្ឋជាង​១លាននាក់ហើយ​បានចាក់វ៉ាក់សាំងប្រឆាំងកូ​វីដ​-១៩​ ។ លោក​ Robert Redfield បានបន្តទៀតថា «អាមេរិកបានឈានដល់ការចាក់វ៉ាក់សាំងចំនួន​១លាននាក់មុនពេលគ្រោងទុក​។ តាមរបាយការណ៍ ... Read More »

ចិន​ខឹងសម្បារនឹង អាមេរិក ក្រោយអនុម័ត​ច្បាប់គាំទ្រជ្រើសរើស​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា

អន្តរជាតិ៖ ប្រធាន​រដ្ឋបាលកណ្តាល​ទី​បេ លោក Lobsang Sangya ដែលជា​រដ្ឋាភិបាល​ទី​បេ​និរទេស​នៅ​ឥណ្ឌា នៅ​ថ្ងៃទី​២២ ខែធ្នូ ថ្មីៗនេះបាននិយាយថា ការអនុម័ត​ច្បាប់​គោលនយោបាយ និង​គាំទ្រ​ទី​បេ (TPSA)​ ដោយ​សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក ជា​រឿង​ប្រវត្តិសាស្ត្រ​។ ... Read More »

អាជ្ញាធរសិង្ហបុរី ប្រកាសរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ទម្រង់ថ្មីដំបូងបំផុត ក្រោយត្រឡប់មកពី ចក្រភពអង់គ្លេស

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា ក្រសួងសុខាភិបាលសិង្ហបុរី នៅយប់ថ្ងៃពុធទី២៣ ធ្នូ ម្សិលមិញនេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ អ្នកផ្ទុកវីរុស COVID-19 ... Read More »

អាជ្ញាធរថៃ ឃាត់ខ្លួនពលករឡាវ ៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ខណៈថៃកំពុងផ្ទុះកូវីដ-១៩ខ្លាំង

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយសារព័ត៌មាន​ បាងកកប៉ុស្តិ៍ បាននិយាយថា អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនពលករឡាវ ចំនួន៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ កាលពីព្រឹកព្រលឹមថ្ងៃអង្គារទី២២ ខែធ្នូថ្មីៗនេះ ខណៈថៃកំពុងផ្ទុះកូវីដ១៩ខ្លាំង។ សារព័ត៌មាន​ បាងកកប៉ុស្តិ៍ បានបន្តទៀតថា ខណៈពលរដ្ឋឡាវទាំង ... Read More »

បេសកកម្ម​ស៊ើបអង្កេត​របស់​WHO ទៅកាន់​ចិន​ ដើម្បី​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ មិនមែន​ដើម្បី​រក​កំហុស​របស់​ប្រទេស​ណា​ឡើយ​

អន្តរជាតិ៖ បើតាមការអះអាងពីសមាជិក​ម្នាក់​នៃ​ក្រុមការងារ WHO  បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បេសកកម្ម​ស៊ើបអង្កេត​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទៅកាន់​ចិន​ដើម្បី​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នឹង​ពិនិត្យ​លើ​គ្រប់​ច្រកល្ហក​ទាំងអស់​ដើម្បី​ស្វែងយល់​ពី​ជំងឺ​នេះ​។សមាជិក​រូបនេះ​ បន្ថែមទៀតថា ប៉ុន្តែ​បេសកកម្ម​នេះ មិនមែន​ដើម្បី​រក​កំហុស​របស់​ប្រទេស​ណា​ឡើយ​។ ​លោក Fabian Leendertz ... Read More »