ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អុីរ៉ង់សម្រេចសងសំណងដល់ជនរងគ្រោះ​ក្នុងករណីបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរក្នុងម្នាក់ៗ​១៥០ពាន់ដុល្លារ

រដ្ឋាភិបាលអុីរ៉ង់​បានសម្រេចសងសំណងដល់គ្រួសារជនរងគ្រោះស្លាប់ដោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន១៧៦នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់​១៥០ពាន់ដុល្លារ។ ជើងហោះហើរលេខ​៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ​ត្រូវកម្លាំងទាហានការពារអុីរ៉ង់​បាញ់ច្រឡំកាលពីថ្ងៃទី ៨ខែមករាឆ្នាំ​២០២០ ក្រោយពេលយន្តហោះនេះចាប់ផ្តើមហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ​ ចេញពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini ក្នុងទីក្រុងតេអេរ៉ង់​។ អ្នកដំណើរទាំង​១៧៦នាក់ស្លាប់ទាំងអស់។ មន្ត្រីអុីរ៉ង់​បានឲ្យដឹងថា ហេតុការណ៍ខាងលើគឺជាកំហុសរបស់មនុស្ស​។ រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថា ប្រាក់សំណងខាងលើ​នឹងផ្តល់ជូនគ្រួសារជនរងគ្រោះ​មិនថាជាតិសាសន៍ណាឡើយ ... Read More »

អាកាសយានដ្ឋានប្រទេសយេម៉ែនរងការវាយប្រហារក្នុងពេលយន្តហោះនាយករដ្ឋមន្ត្រីចុះចត

មានមនុស្ស ២២នាក់ស្លាប់ និងជាង​៥០នាក់រងរបួសនៅក្នុងករណីវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុង Aden ប្រទេសយេម៉ែន​។ ការវាយប្រហារនេះចំពេលដែលយន្តហោះដឹកនាយករដ្ឋមន្ត្រីAbdulmalik និងគណៈរដ្ឋមន្ត្រីចុះចតភ្លាម។ នៅលើយន្តហោះ​ មាននាយករដ្ឋមន្ត្រី​Abdulmalik និងគណៈរដ្ឋមន្ត្រីទាំងអស់​ដែលទើបតែតែងតាំង​។ ក្រៅពីនេះរួមមានឯកអគ្គរដ្ឋទូត​ប្រទេសអារ៉ាបីសាអ៊ូឌីត គឺលោកMohammed Said al-Jaber ផងដែរ ... Read More »

ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ! អាជ្ញាធរថៃ ដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស

អន្តរជាតិ៖ ក្រោយពីអាជ្ញាធរថៃ បាន​រកឃើញ​ករណី​ឆ្លង​​កូ​វីដ​-១៩ប្រចាំថ្ងៃ​ខ្ពស់បំផុត​នោះ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​អាក្រក់​ជំងឺ​រាតត្បាត​សកល​ ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល២០២១​នេះ រដ្ឋាភិបាលថៃ បានដាក់​បម្រាម​លើ​ការ​ការជួបជុំ និង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ជុំវិញ​ប្រទេស។ ​បើតាមក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ បាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ថ្មី ... Read More »

អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅថ្ងៃទី​២៧ខែធ្នូឆ្នាំ​២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង​២៧​ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​នៅថ្ងៃទី​២១ ខែធ្នូ ។ នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ​បំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ​៤៥០លាននាក់រស់នៅ ។ ... Read More »

Diego Costa ចាកចេញពី Atletico Madrid ជាផ្លូវការហើយ

ក្លិបលីគកំពូលអេស្ប៉ាញ Atletico Madrid បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយជាមួយខ្សែប្រយុទ្ធ Diego Costa ត្រូវបានឈានដល់បញ្ចប់កិច្ចសន្យារបស់គាត់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស្នើសុំជាផ្លូវការ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marcaកាលពីថ្ងៃទី៣០ ធ្នូ។ អនុស្សាវរីយ៍នៃការប្រកួតចុងក្រោយសម្រាប់អ្នកគាំទ្រក្លិប Atletico Madridគឺជាការប្រកួតដែលកីឡាករវ័យ៣២ឆ្នាំរូបនេះទទួលបានបាល់ពិន័យ១១ម៉ែត្រទៅលើក្រុម ... Read More »

ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។ ក្រុម Fulham ... Read More »

តារាវាយតឺន្នីសឆ្នើម Federer និង Nadal ជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សាកីឡាកររបស់ ATP

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើម២រូបគឺ Rafael Nadal និង Roger Federer ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៥ នៅលើពិភពលោកត្រូវបានជាប់ឆ្នោតជាថ្មីក្នុងក្រុមប្រឹក្សារបស់កីឡាករ ATP ... Read More »

ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន១,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង១សប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍។ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ... Read More »

ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ​​១៣០០ដុល្លារ​

រដ្ឋាភិបាលថៃ បាន​ហាមប្រាម​ប្រមូលផ្តុំគ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ជាថ្មី ​លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ ​និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ​ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ​។ អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រង​ជំងឺឆ្លងកូវីដ​-១៩(CCSA) លោក​Taweesilp Visanuyothin បានប្រកាសថា ... Read More »

ក្រោយការរញ្ជួយដីកម្រិតខ្លាំងបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ក្រូអាតបន្តរងការរញ្ជួយដី​ពីរលើកផ្សេងទៀត

ក្រោយការរញ្ជួយដីកម្រិត​​៦,៤ រុិចទ័រ​ សម្លាប់មនុស្ស​៧នាក់ និង​រងរបួសរាប់សិបនាក់ ​ក្នុងទីក្រុង Sisak ប្រទេស Croatiaមក ពេលនេះប្រទេសមួយនេះបានរងការរញ្ជួយដីពីរលើកផ្សេងទៀត មានកម្រិត​៤,៨ និង ៤,៧ រុិចទ័រ ​ស្ថិតនៅក្នុងស្រុក Petrinja ... Read More »

សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisiana ស្លាប់ដោយកូវីដ​-១៩

កាលពីយប់ថ្ងៃទី​២៩ខែធ្នូ លោកLuke Letlow​សមាជិករដ្ឋសភាអាមេរិក​ប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ​-១៩​ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ តាមសារព័ត៌មាន​Politico បានផ្សាយថា លោក​ Luke Letlow អាយុ​៤១ឆ្នាំ​បានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី​១៨ខែធ្នូ ក្រោយលោកប្រកាសថា ... Read More »

ក្រុមហ៊ុនចិនដាក់សំណើអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩ ជាផ្លូវការ​

ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានដាក់លិខិតស្នើដល់ក្រសួងគ្រប់គ្រង​ឱសថរបស់ចិន​អនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយ​​ក្នុងប្រទេសចិននិង ជុំវិញពិភពលោក។ ក្រុមហ៊ុន​Sinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់ប្រទេសនេះមានប្រសិទ្ធភាពដល់ទៅ​៧៩,៣៤% ក្នុងការសាកល្បងចុងក្រោយបង្អស់។​ វ៉ាក់សាំងនេះក្រោយចាក់លើកទីពីរ នឹងបង្កើតអង់ទីគ័រ ប្រឆាំងកូវីដ​-១៩​ដល់ទៅ ៩៩,៥២ភាគរយ គឺជាជោគជ័យ៉ាងធំធេង​។ កន្លងមក ក្រុមហ៊ុនចិនផលិតឱសថ​មួយទៀតគឺ ... Read More »

ជនភៀសខ្លួនជាង២ពាន់នាក់ស្លាប់ ពេលព្យាយាមឆ្លងសមុទ្រចូលទៅប្រទេសអេស្ប៉ាញ

កាលពីថ្ងៃទី​២៩ខែធ្នូ​​ អង្គការជនភៀសខ្លួន​បានឲ្យដឹងថា មានជនភៀសខ្លួនជិត​២.២០០នាក់បានស្លាប់ ពេលធ្វើដំណើរតាមដែនសមុទ្រចូលទៅកាន់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ​២០២០​។ ភាគច្រើនជនភៀសខ្លួន​ជួបគ្រោះថ្នាក់ពេលធ្វើដំណើរឆ្ពោះទៅកាន់កោះCanary ។ អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបានតាមដាន​សកម្មភាព​ជនភៀសខ្លួន គឺអង្គការ Caminando Fronteras បានឲ្យដឹងថា ក្រុមជនភៀសខ្លួនបានព្យាយាម​ចូលទៅកាន់កោះ​​Canary ដើម្បីបន្តដំណើរទៅកាន់អឺរ៉ុប ... Read More »

អាមេរិករកឃើញវីរុសកូវីដ​-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado

វីរុសទម្រង់ថ្មីដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស ត្រូវបានរកឃើញ​នៅក្នុងរដ្ឋ Colorado អាមេរិក ។ អភិបាលរដ្ឋColorado លោកJared Polis នៅថ្ងៃទី​២៩ខែធ្នូ​(ពេលវេលាអាមេរិក) បានប្រកាសថា បានរកឃើញវីរុសកូវីដ​-១៩ទម្រង់ថ្មី​មួយករណី ដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស​ដែរ។ ពាក់ព័ន្ធការឆ្លងកូវីដ​-១៩ នេះដែរ​ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ... Read More »

រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត

ពលរដ្ឋក្រូអាត​បានរងទុក្ខដោយសារការឆ្លងកូវីដ​-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិ​រញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ ​បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី មិនខុសអ្វីពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននោះឡើយ។ ការរញ្ជួយដី មានកម្រិត​៦,៤រ៉ិចទ័រ​កើតឡើងនៅក្នុងស្រុក Petrinja ជិតទីក្រុង​Zagreb ... Read More »

អ្នកចាត់ការទូទៅក្លិប Kilmarnock ត្រូវបានគេរំលោភបំពានរឿងប្រកាន់ជាតិសាសន៍

សេចក្តិថ្លែងការណ៍មួយរបស់ក្លិប Kilmarnock ដែលជាសមាជិកនៃលីគកំពូលស្កុតឡេនបានទាក់ទងទៅប៉ូលិសបន្ទាប់ពីទទួលបានលិខិតមួយកាលពីថ្ងៃចន្ទដែលមាន “ការរំលោភបំពានរើសអើងជាតិសាសន៍” ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Alex Dyer។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ផ្សាយកាលពីថ្ងៃទី២៩ ធ្នូ។ បុរសអង់គ្លេសអាយុ៥៥ឆ្នាំ Alex Dyer ... Read More »

បិសាចក្រហមរកបាន១គ្រាប់ចុងម៉ោងឡើងឈរលេខ២បណ្តោះអាសន្ននៅ Premier League

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះថា ក្រុមបិសាចក្រហម Manchester United បានរំកឹលឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល១ទល់០សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែធ្នូ ... Read More »

ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល Gabriel លេងនៅក្លិបកាំភ្លើងធំ Arsenal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្រុមកាំភ្លើងធំ Arsenal បានប្រកាសថា ... Read More »

Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។ អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer ... Read More »

សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ នៅព្រឹកថ្ងៃទី​៣០ខែធ្នូ

ចាប់ពីព្រឹកថ្ងៃទី​ ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរី​នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរី​ក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន។ តាមគម្រោង​បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យ​ជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំង​មុនគេបង្អស់​ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ​។ ​ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ​២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី

ក្រោយរយៈពេល​១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោក​បានត្រៀមឈានចូលឆ្នាំ​២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល​ តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ​-១៩​ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មី​របស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី​២៩ខែធ្នូ។ នៅក្នុងសារផ្ទាល់មាត់របស់លោក​Antonio ... Read More »

អឺរ៉ុប៖​ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់​អាចនឹងពិបាកក្នុងការ​ធ្វើដំណើរក្នុងតំបន់

ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។​ ប៉ុន្តែប្រទេសមួយចំនួន​បានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។ ជាក់ស្តែងប្រទេស​អេស្ប៉ាញ​​ក្រសួងសុខាភិបាលប្រទេសនេះបានបង្កើត​បញ្ជីឈ្មោះ​ពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បើទោះបីទទួលបានសំណើពី​មន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប​ ប៉ុន្តែឯកសារនោះមិនបាន​ប្រកាសជាសាធារណៈឡើយ។ ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំង​អាច​ជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។​ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី​២៨ខែធ្នូ។ តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ​លោកSalvador ... Read More »

អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

អន្តរជាតិ៖ ​​អ្នកកាសែត​ពលរដ្ឋ​ចិន​ម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន និង​ការរិះគន់​ក្នុង​បណ្តាញ​សង្គម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​មួយនេះ។ ស្រាប់តែនៅ​ថ្ងៃទី​២៨ ខែធ្នូ តុលាការក្រុង​សៀង​ហៃ បាន​កាត់ទោស​ដាក់​គុកចំនួន ៤​ឆ្នាំ​។ ​លោកស្រី Zhang Zhan ជា​មេធាវី​ប្រែខ្លួន​ទៅជា​អ្នកសារព័ត៌មាន បាន​រាយការណ៍​យ៉ាង​លម្អិត​ពី​ស្ថានភាព​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19 ... Read More »

ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត

ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ... Read More »

Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។ កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ ... Read More »

ឥណ្ឌូនេស៊ី​រកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា

នៅក្នុងជំរំហ្វឹកហាត់​ ក្រុមភេរវករ​ បានរៀបពីវិធីសាស្ត្រ​ការពារខ្លួនដោយដៃទទេ និងវិធីប្រើកាំបិតបង្កៃគ្រាប់បែក និង រៀនក្បាច់គុន។ កាលពីថ្ងៃទី​២៨ខែធ្នូ មន្ត្រីឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​ ​ កម្លាំងភេរវកម្មពិសេស ​(Densus 88) របស់ប្រទេសនេះ​បានរកឃើញ​ទីតាំងហ្វឹកហាត់របស់ក្រុមភេរវកម្មJemaah Islamiyah ​១២​កន្លែង ... Read More »

រដ្ឋសភាអាមេរិក​អនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ​-១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

កាលពីថ្ងៃទី​២៨ខែធ្នូ​ រដ្ឋសភាអាមេរិក​បានអនុម័ត​សំណើបង្កើន​ប្រាក់ជំនួយកូវីដ​-១៩​ដល់ពលរដ្ឋពី​៦០០ដុល្លារ ឡើងដល់​២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក ​បានបោះឆ្នោតអនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង​១៣៤​។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ៤៤រូបគាំទ្រ​។ ក្រោយការអនុម័ត​​ពីរដ្ឋសភា សំណើបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភា​ដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័តនោះ គឺជាជោគជ័យ ដោយរង់ចាំតែប្រធានាធិបតីចុះហត្ថលេខា និឹងក្លាយជាច្បាប់ចំណាយមូលនិធិកូវីដ​-១៩ ... Read More »

ហុងគ្រីទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី

នៅថ្ងៃទី​២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង​ Sputnik V ចំនួន​៦ពាន់ដូស។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសហុងគ្រីមិនដឹងថានឹងប្រើប្រាស់វ៉ាក់សាំងបែបណានោះឡើយ តាមច្បាប់របស់អឺរ៉ុប​។ តាមច្បាប់ ... Read More »

Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែងពានរង្វាន់នេះលើកីឡាករ Lionel Messi, Ronaldinho និង Mohamed Salah ។ ចំណែកគ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១ដែរបានទៅលើលោក Pep Guardiola ... Read More »

Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ... Read More »