អ្នករៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញាថា អ្នកគាំទ្រដែលចូលរួមការប្រកួត World Cup នៅប្រទេសកាតាឆ្នាំនេះត្រូវតែបង្ហាញភស្តុតាងនៃការធ្វើតេស្តរក COVID-19 អវិជ្ជមានដោយមិនគិតពីស្ថានភាពនៃការចាក់ថ្នាំរបស់ពួកគេនោះទេ។ អ្នកទស្សនាទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅត្រូវតែបង្ហាញលទ្ធផលអវិជ្ជមានពីការធ្វើតេស្ត PCR ដែលបានធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនពេលចេញដំណើររបស់ពួកគេ ឬពីការធ្វើតេស្តរហ័ស Rapid Testដែលបានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលមកដល់។ ... Read More »
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីពូទីនបានស្នើឱ្យកែកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ព
ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ពថ្មី ដោយការជ្រើសរើសអំពាវនាវឱ្យចូលបម្រើកងទ័ពខុសមនុស្ស ។ ដូច្នេះថ្នាក់ក្រោមត្រូវតែកែទម្រង់ក្នុងការជ្រើសរើសទាហានថ្មី បញ្ចៀសការប្រតិកម្មរបស់ពលរដ្ឋ។ សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ... Read More »
ការរងរបួសរបស់កីឡាករកើនឡើង២០% ធៀបនឹងរដូវកាលមុនចំពេលមានកាលវិភាគប្រកួតញឹកញាប់
ការសិក្សាថ្មីមួយបានរកឃើញថា របួសរបស់កីឡាករនៅទូទាំងលីកធំៗទាំង៥របស់ទ្វីបអឺរ៉ុបបានកើនឡើង២០ភាគរយធៀបនឹងកាលពីរដូវកាលមុន និងធ្វើឱ្យក្លិបក្នុងតំបន់ចំណាយប្រាក់កន្លះពាន់លានផោន ដែលបង្កើនការព្រួយបារម្ភអំពីសុខុមាលភាពកីឡាករចំពេលមានការកកស្ទះក្នុងការប្រកួត។ ឈ្មួញកណ្តាលធានារ៉ាប់រងឈ្មោះ Howden’s European Football Injury Index សម្រាប់រដូវកាល២០២១-២០២២ បានប៉ាន់ប្រមាណថាតម្លៃនៃការរបួសរបស់កីឡាករបានកើនឡើង២៩ភាគរយដល់៥១៣.២លានផោន (៥៥៩.៦លានដុល្លារអាមេរិក) ជាមួយនឹងម្ចាស់ជើងឯកបារាំង Paris ... Read More »
អាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៊ីយកពីអ៊ុយក្រែននោះទេ
ក្រោយពេលដែលខេត្តចំនួន៤សម្រេចបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីនោះ ប្រទេសលោកខាងលិចមានអាមេរិកជាដើម មិនព្រមទទួលស្គាល់តាមការចង់បានរបស់ពលរដ្ឋនៅក្នុងតំបន់ស្វ័យភាពនោះទេ។ ដោយសារតែរុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទើបទីក្រុងវ៉ាស៊ីនតោនមិនព្រមទទួលស្គាល់ ។ ផ្ទុយទៅវិញ អុីស្រាអែលកាត់យកទឹកដីប៉ាឡេស្ទីនជាច្រើនដោយមិនបានឆ្លងកាត់ការបោះឆ្នោតប្រជាមតិនោះឡើយ បើទោះបី ទទួលរងការប្រឆាំងពីបណ្តាប្រទេស អារ៉ាប់ក្តី ប៉ុន្តែអាមេរិកបានទទួលស្គាល់ដោយស្របច្បាប់ទៀតផង ។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ... Read More »
អាមេរិក ៖ មនុស្សរាប់រយនាក់អាចស្លាប់ដោយសារព្យុះ Ian
ប្រភពព័ត៌មានជាច្រើនបានបង្ហាញពីក្តីបារម្ភថាអាចនឹងមានមនុស្សរាប់រយនាក់ស្លាប់ ដោយសារតែព្យុះកំណាច Ian វាយប្រហាររដ្ឋផ្លរីដា អាមេរិក នាយប់ថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ខែកញ្ញា (ពេលវេលាអាមេរិក)។ សារព័ត៌មាន Sputnik News បានផ្សាយថា នៅពេលនេះក្រុមមន្ត្រីជំនាញកំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិដោយខ្យល់ព្យុះនៅក្នុងរដ្ឋ ផ្លរីដា។ ប៉ុន្តែការវាយតម្លៃមានភាពយឺតយ៉ាវដោយសារតែទឹកជំនន់ទ្រង់ទ្រាយធំ ... Read More »
ក្រុមជម្រើសនារីអង់គ្លេសនឹងបញ្ចប់ការប្រកួតឆ្នាំ២០២២ដោយប៉ះជប៉ុននិងន័រវេស
ក្រុមជើងឯកអឺរ៉ុបជម្រើសជាតិនារីអង់គ្លេសនឹងប្រកួតពីរប្រកួតចុងក្រោយរបស់ពួកគេក្នុងឆ្នាំ២០២២ ទល់នឹងជប៉ុន និងន័រវេសក្នុងខែវិច្ឆិកា។ ឆ្នាំរបស់តោកំណាចនារីអង់គ្លេសបានចាប់ផ្តើមជាមួយនឹងជ័យជម្នះក្នុងការប្រកួតបើកឆាក Arnold Clark Cup ក្នុងខែកុម្ភៈ មុនពេលឈ្នះពានរង្វាន់នារីEuro 2022 នៅរដូវក្តៅ។ ក្រុមរបស់លោកស្រី Sarina Wiegman បានក្លាយជាក្រុមនារីអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់ធំមួយចាប់តាំងពីឆ្នាំ១៩៦៦បន្ទាប់ពីបានផ្តួលក្រុមអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ ... Read More »
កំណត់ត្រារបស់ Erling Haaland និងអ្វីដែលគាត់អាចបំបែកនៅពេលMan City ប៉ះ Man Utd ចុងសប្តាហ៍នេះ
ខ្សែប្រយុទ្ធ Erling Haaland ត្រៀមខ្លួនសម្រាប់ការប្រកួត Manchester Derby ជាលើកដំបូងរបស់គាត់ទល់នឹងក្រុម Manchester United នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការចាប់ផ្តើមបំបែកកំណត់ត្រានៅក្លិប Manchester City។ Haaland ហាក់ដូចជាបំបែកកំណត់ត្រារាល់ពេលដែលគាត់ឡើងលើទីលានសម្រាប់ ... Read More »
លោកស្រី អោង សានស៊ូជី ទទួលទោសបន្ថែមទៀត
តុលាការមីយ៉ាន់ម៉ានៅថ្ងៃទី២៩ខែកញ្ញា បានកាត់ទោសលោកស្រីអោង សានស៊ូជី និងអ្នកសេដ្ឋកិច្ចជនជាតិអូស្ត្រាលី Sean Turnell ឱ្យទទួលទោសជាប់គុកបន្ថែម៣ឆ្នាំទៀតពីបទបំពានច្បាប់សម្ងាត់របស់ជាតិ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅប្រទេសមីយ៉ាន់ម៉ា ... Read More »
ចិន-ជប៉ុនសម្រេចបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរ គឺចិននិងជប៉ុនបានលើកឡើងនៅថ្ងៃទី ២៩ខែកញ្ញានេះថា ទំនាក់ទំនងទ្វេភាគីក្នុងទិសដៅវិជ្ជមានគឺជារឿងសំខាន់បំផុត ខណៈដែលមេដឹកនាំទាំងពីរបានប្រារព្ធខួប៥០ឆ្នាំនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ចំពេលភាពតានតឹងកើនឡើង។ បណ្តាញទូរទស្សន៍រដ្ឋចិន CCTV ... Read More »
ក្រុមយក្សនៅអឺរ៉ុបកំពុងបង្ហាញទម្រង់លេង ខណៈ World Cup ខិតចូលមកដល់
នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះពីការចាប់ផ្តើមនៃការប្រកួត World Cup នឹងចូលមកដល់ ហើយទម្រង់លេងដ៏អន់របស់ក្រុមយក្សនៅអឺរ៉ុបមួយចំនួនបានបង្ហាញថា អាចមានការផ្លាស់ប្តូរច្រើននៅក្នុងប្រទេសកាតា។ បណ្តាប្រទេសនៅអឺរ៉ុបបានឈ្នះរាល់ការប្រកួត World Cup ចាប់តាំងពីប្រេស៊ីលលើកពាន៥ចុងក្រោយនៅជប៉ុន និងកូរ៉េខាងត្បូងកាលពីឆ្នាំ២០០២។ ទ្វីបអឺរ៉ុបបានកាន់កាប់ក្រុមចំនួន១៣ក្នុងចំណោម១៦ក្រុមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ៤លើកកន្លងមក ... Read More »
Verstappen អាចនឹងដណ្ដើមជើងឯកពិភពលោកជាលើកទី២កម្មវិធីFormula 1 នៅសិង្ហបុរី
Max Verstappen ដែលជាកីឡាករលេចធ្លោរបស់ក្រុម Red Bull អាចនឹងដណ្តើមបានជើងឯកប្រណាំងរថយន្តពិភពលោកជាលើកទី២នៅពេលដែលការប្រកួត Singapore Grand Prix ត្រឡប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីអវត្តមានរយៈពេល៣ឆ្នាំដោយសារ COVID-19។ អ្នកជិះយន្តហោះជនជាតិហូឡង់រូបនេះមានឱកាសដណ្តើមជើងឯកពិភពលោកក្នុងការប្រកួតនៅរង្វង់ផ្លូវ Marina Bay ... Read More »
អាមេរិក ជប៉ុន កូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមប្រឆាំងនាវាមុជទឹកក្រោយផ្អាករយៈពេល៥ឆ្នាំ
នៅថ្ងៃទី២៩ខែកញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងថា ប្រទេសនេះនិងអាមេរិក ជប៉ុន នឹងធ្វើសមយុទ្ធរួម ដែលមានយុទ្ធសាស្ត្រប្រឆាំងនាវាមុជទឹក ។ សមយុទ្ធនឹងធ្វើឡើងនៅថ្ងៃទី៣០ខែកញ្ញា ដែលជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំ។ តាមសារព័ត៌មាន TTXVN ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ការធ្វើសមយុទ្ធឆ្នាំនេះ ... Read More »
ព្យុះ Lan បង្កើនភាពគ្រោះថ្នាក់ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក
ព្យុះ Lan បានបង្កើនកម្រិតខ្លាំងជាងមុន ហើយធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ខែកញ្ញា ។ មជ្ឈមណ្ឌលព្យាករណ៍ពីខ្យល់ព្យុះអាមេរិកបានបញ្ជាក់ថានឹងមានរលកធំៗ ខ្យល់ខ្លាំងដ៏គ្រោះថ្នាក់បង្កឡើងដោយព្យុះ «ឡាន»។ តាមការព្យាករណ៍នឹងមានល្បឿនខ្យល់ដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានកម្រិតទឹកភ្លៀងដល់ទៅ៣០៥មិលី្លម៉ែត្រ។ សារព័ត៌មាន Reuters ... Read More »
ព្រះរជ្ជទាយាទ bin Salman ក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត
នៅថ្ងៃទី២៨ខែកញ្ញា ព្រះរជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីត Salman bin Abdulaziz បានចេញរាជក្រឹត្យពីការកែទម្រង់ គណៈរដ្ឋមន្ត្រី ក្នុងនោះព្រះរជ្ជទាយាទ Mohammed bin Salman ត្រូវបានជ្រើសរើសកាន់តំណែងជានាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់ Khalid ... Read More »
លោកពូទីននឹងដាក់បញ្ចូលខេត្តទាំង៤នៅអ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនាថ្ងៃទី៣០ខែកញ្ញា
តាមគម្រោងប្រធានាធិបតីរុស្ស៊ី លោកពូទីន នឹងដាក់បញ្ចូលខេត្តចំនួន៤ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនដែលទើបតែបោះឆ្នោតប្រជាមតិ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីនាថ្ងៃទី៣០ខែកញ្ញា ។ នៅថ្ងៃទី២៨ខែកញ្ញា ទីក្រុងមូស្គូ នឹងដាក់បញ្ចូលខេត្តចំនួន៤នៅក្នុងប្រទេសអុយក្រែនតាមការចង់បានរបស់ពលរដ្ឋនៅទីនោះ ។ តាមលទ្ធផលបោះឆ្នោត មានពលរដ្ឋរហូតដល់ជាង ៩០% តំបន់ខ្លះជិត១០០% មានបំណងចង់ចូលជាមួយរុស្ស៊ី ។ ... Read More »
Real Madrid គ្រោងនឹងចុះហត្ថលេខាលើកីឡាករ Jude Bellingham ពី Dortmund
ប្រភពបានបញ្ជាក់ថា ក្លិបអធិរាជស Real Madrid កំពុងតែដាក់ផែនការនាំយក Jude Bellingham មកកាន់អេស្ប៉ាញ។ នេះបើតាមប្រភពពីសារព័ត៌មាន 90min ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ សារព័ត៌មាន 90min ... Read More »
អតីតតារាជម្រើសជាតិនីហ្សេរីយ៉ា និងតោខៀវ John Mikel Obiចូលនិវត្តន៍ពីបាល់ទាត់
អតីតកីឡាករជម្រើសជាតិនីហ្សេរីយ៉ា John Mikel Obi បានចូលនិវត្តន៍ពីបាល់ទាត់នៅវ័យ៣៥ឆ្នាំដោយប្រកាសខ្លួនឯងថា “ពេញចិត្តនឹងអ្វីដែលខ្ញុំអាចធ្វើបាន” ក្នុងអំឡុងពេល១៨ឆ្នាំនៅក្នុងវិស័យកីឡាបាល់ទាត់។ ខ្សែបម្រើដែលជួយក្រុមលើកពាន Champions League ជាមួយ Chelsea ក្នុងឆ្នាំ២០១២ បានបង្ហាញខ្លួន៨៩ប្រកួតឱ្យនីហ្សេរីយ៉ា និងបានជួយក្រុមនេះឈ្នះពាន ... Read More »
បាតុកម្មនៅអុីរ៉ង់ឈានចូលថ្ងៃទី១១ អំពើហិង្សាក៏កាន់តែកើនឡើងខ្ពស់
តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល រលកបាតុកម្មនៅក្នុងប្រទេសអុីរ៉ង់ បានឈានចូលថ្ងៃទី ១១ហើយ ដោយមានអំពើហិង្សាជាច្រើន បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់៧៦នាក់និងរងរបួសជាច្រើននាក់ផងដែរ។ សារព័ត៌មាន AFP បានផ្សាយថា តាមការលើកឡើងរបស់អង្គការសិទ្ធិមនុស្សប្រទេសអុីរ៉ង់បានបញ្ជាក់ថា មានអ្នកស្លាប់កើនឡើងដល់ទៅ៧៦នាក់ ក្រោយពីមានបាតុកម្មប្រឆាំងនឹងកម្លាំងប៉ូលិសដែលចាប់ឃុំខ្លួនស្ត្រីម្នាក់ហើយស្លាប់នៅក្នុងពន្ធនាគារ។ បាតុកម្មបានឈានចូលដល់ថ្ងៃទី១១ហើយ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ នៅថ្ងៃទី២៦ខែកញ្ញា ... Read More »
ទទួលបានព័ត៌មានថាមានគ្រាប់បែកនៅលើយន្តហោះសុីវិល សិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំងទៅការពារយន្តហោះនោះ
កម្លាំងទាហានសិង្ហបុរី បានបញ្ជូនយន្តហោះចម្បាំងទៅអមការពារយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហើយបានចុះចតជាបន្ទាន់ដោយសុវត្ថិភាព ក្រោយទទួលបានព័ត៌មានពីការគំរាមកំហែងថាមានគ្រាប់បែក ។ តាមការប្រកាសរបស់ក្រសួងការពារជាតិសិង្ហបុរី ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២៨ខែកញ្ញា ពេលអ្នកដំណើរប្រុសម្នាក់អាយុ៣៧ឆ្នាំ មានជើងហោះហើរលេខ SQ33 របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានហោះហើរពី ... Read More »
ការនាំចេញត្រីធូណារបស់វៀតណាមកើនឡើងខ្ពស់ ពិសេសទៅកាន់តំបន់អឺរ៉ុប
បើទោះបីវៀតណាមទើបតែមាន ក្រុមហ៊ុនចំនួន៥ប៉ុណ្ណោះពីការនាំចេញត្រីធូណាទៅកាន់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺទីផ្សារប្រទេសដាណឺម៉ាកក្តី ក៏នៅក្នុងឆ្នាំនេះការនាំចេញបានកើនឡើងដល់ទៅ៤ដងបើប្រៀបធៀបនឹងឆ្នាំ ២០២១។ តាមអគ្គនាយកដ្ឋានគយវៀតណាមបានប្រកាសនៅថ្ងៃទី ២៨ខែកញ្ញាថា វៀតណាមរកចំណូលបាន ៧៣០លានដុល្លារពីការនាំចេញត្រីធូណា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង ៥៥%។ នៅក្នុងខែសីហាតែមួយ ... Read More »
Messi អាចនឹងបដិសេធកិច្ចសន្យានៅ PSG ហើយចាកចេញដោយមិនមានតម្លៃខ្លួនក្នុងរដូវក្តៅខាងមុខ
តារាឆ្នើមអាហ្សង់ទីន Lionel Messi អាចនឹងត្រូវចាកចេញពី PSG បន្ទាប់ពីរយៈពេល២ឆ្នាំនៅក្នុងក្លិបរបស់ប្រទេសបារាំងមួយនេះ បន្ទាប់ពីមានរបាយការណ៍ជាច្រើនថា គាត់នឹងបដិសេធកិច្ចព្រមព្រៀងថ្មីណាមួយពីក្លិបយក្សបារាំង។ Lionel Messi គ្រោងនឹងចាកចេញពី PSG នៅរដូវក្តៅនេះ ខណៈដែលគាត់មានគម្រោងបដិសេធការផ្តល់ជូនកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក Ligue ... Read More »
ស្ត្រីម្នាក់ដែលធ្វើឱ្យតំបន់អឺរ៉ុបទាំងមូលព្រួយបារម្ភ
ប្រមុខដឹកនាំតំបន់អឺរ៉ុបបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ក្រោយពេលលោកស្រី Giorgia Meloni អាចនឹងក្លាយទៅជាប្រមុខដឹកនាំប្រទេសអុីតាលីលើកដំបូងក្រោយបញ្ចប់សង្គ្រាមកូវីដ-១៩ ។ នៅថ្ងៃទី២៦ខែកញ្ញា លោកស្រី Giorgia Meloni ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រមុខដឹកនាំអុីតាលី ។ លោកស្រីគឺជាអ្នកនយោបាយដែលមានគោលបំណងបោះបង់ប្រាក់រួមអឺរ៉ូ ។ ... Read More »
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Fury លុបចោលការប្រកួតជាមួយJoshua
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC កីឡាករ Tyson Fury បានលុបចោលការប្រកួត “Battle of Britain” របស់គាត់ជាមួយកីឡាករAnthony Joshua ដោយនិយាយថា មិត្តរួមជាតិរបស់គាត់មិនបានចុះហត្ថលេខាលើកិច្ចសន្យានេះមុនថ្ងៃកំណត់កាលពីថ្ងៃអង្គារ។ Fury បានជំទាស់នឹង ... Read More »
Edouard Mendy ត្រឡប់មកហ្វឹកហាត់ជាមួយ Chelsea វិញក្រោយពីជាសះស្បើយពីរបួសជង្គង់
អ្នកចាំទី Edouard Mendy របស់ក្រុមតោខៀវ Chelsea បានត្រឡប់មកហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមដែលនៅសល់អំឡុងពេលសម្រាកអន្តរជាតិ ខណៈដែលគាត់ចាប់ផ្តើមការជាសះស្បើយពីរបួសជង្គង់។ កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះត្រូវបានសម្រាកសម្រាប់ការប្រកួតចុងក្រោយនៃការដឹកនាំរបស់លោក Thomas Tuchel ទល់នឹងក្រុមDinamo Zagreb មុនពេលត្រូវបានចាកចេញទាំងស្រុងក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោក Graham Potter ... Read More »
អេស្ប៉ាញផ្តួលព័រទុយហ្គាល់ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Nations League
ខ្សែប្រយុទ្ធ Alvaro Morata ដណ្តើមបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលដោយរកបាន១គ្រាប់ដែលជាគ្រាប់ជ័យជម្នះជួយឲ្យក្រុមអេស្ប៉ាញផ្តួលក្រុមព័រទុយហ្គាល់ក្នុងទីក្រុង Braga ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League កាលពីរាត្រីថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ ខែកញ្ញានេះ។ អតីតខ្សែប្រយុទ្ធមកពីក្រុម Chelsea រូបនេះបានស៊ុតបញ្ចូលទីនៅនាទីទី៨៨ បន្ទាប់ពីការបញ្ជូនបាល់ពី Nico ... Read More »
តំបន់ផ្តាច់ខ្លួនអ៊ុយក្រែនទាំង៤បានគាំទ្រដាក់បញ្ជូលក្រោមការដឹកនាំរបស់រុស្ស៊ី
ដំណើរការដាក់បញ្ជូលតំបន់ស្វ័យភាពរបស់អ៊ុយក្រែននៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនឹងត្រូវចំណាយពេលមួយរយៈទៀតដើម្បីរៀបចំឯកសារទៅតាមផ្លូវច្បាប់។ ក្នុងពេលនេះដែរ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ការដាក់បញ្ជូលតំបន់ទាំងនោះក្នុងការគ្រប់គ្រងរបស់រុស្ស៊ី នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ការបោះឆ្នោតប្រជាមតិបានធ្វើឡើងនៅក្នុងតំបន់ទាំង៤ នៅប្រទេសអ៊ុយក្រែន តាំងពីថ្ងៃទី ២៣ដល់ថ្ងៃទី២៧ខែកញ្ញា ។ ពលរដ្ឋភាគច្រើនបានគាំទ្រចូលជាមួយរុស្ស៊ី ។ នៅក្នុងតំបន់សាធារណរដ្ឋ Donetsk មានពលរដ្ឋដល់ទៅ ... Read More »
ព្យុះទ្រង់ទ្រាយធំវាយប្រហារប្រទេស គុយបា កាត់ផ្តាច់ប្រព័ន្ធអគ្គិសនីទាំងស្រុង
នៅយប់ថ្ងៃទី២៧ខែកញ្ញា បណ្តាញអគ្គិសនីជាតិគុយបា បានកាត់ផ្តាច់ទាំងស្រុង ក្រោយពេលព្យុះឈ្មោះ ឡាន (Lan) បានវាយប្រហារទៅលើប្រទេសនេះ ដោយមានខ្យល់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។ ព្យុះ ឡាន មានល្បឿនខ្យល់ដល់ទៅ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ... Read More »
រុស្ស៊ីអាចនឹងដាក់បញ្ចូល៤តំបន់របស់អ៊ុយក្រែនក្នុងការគ្រប់គ្រងរបស់រុស្ស៊ី
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអង់គ្លេសបានព្យាករថា រុស្ស៊ីអាចនឹងប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្នុងសប្តាហ៍នេះ។ ក្រសួងសន្តិសុខជាតិអង់គ្លេសបានប្រកាសថា «ប្រធានាធិបតីរុស្ស៊ី លោកពូទីន អាចនឹងថ្លែងសុន្ទរកថាដំបូងប្រកាសដាក់បញ្ចូលតំបន់ចំនួន៤ក្នុងទឹកដីអ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការបោះឆ្នោតប្រជាមតិកំពុងតែធ្វើឡើងតាំងពីថ្ងៃទី២៣ខែកញ្ញា និងបញ្ចប់ទៅនៅថ្ងៃទី២៧ខែកញ្ញានេះ»។ តាមការប្រកាសរបស់ក្រសួងសន្តិសុខជាតិអង់គ្លេស ប្រធានាធិបតីរុស្ស៊ីនឹងថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសភារុស្ស៊ីនាថ្ងៃទី ៣០ខែកញ្ញា ហើយពេលវេលានោះ លោកអាចនឹងប្រកាសដាក់បញ្ចូលតំបន់ស្វ័យភាពដែលទើបតែបោះឆ្នោតប្រជាមតិដោយមានការគាំទ្រខ្ពស់ក្នុងការផ្តាច់ខ្លួនចូល ជាមួយរុស្ស៊ីដូចជាតំបន់គ្រីមៀ។ ... Read More »
ពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីអាបេ មានពលរដ្ឋរាប់សិបពាន់នាក់ទៅដាក់កម្រងផ្កា
ពិធីបុណ្យសពថ្នាក់ជាតិជូនដល់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ មានពលរដ្ឋរាប់សិបពាន់នាក់ចូលរួមដាក់កម្រងផ្កាជាការបង្ហាញនូវការគោរព្ធស្រឡាញ់ដល់រូបលោកដែលរងការធ្វើឃាត។ ក្រៅពីនេះក៏មានប្រមុខដឹកនាំប្រទេសជាច្រើនចូលរួមផងដែរ។ ពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរៀបចំឡើងនៅល្ងាចថ្ងៃទី២៧ខែកញ្ញា ។ នេះជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំដែលជប៉ុនរៀបចំពិធីបុណ្យជាតិជូនអតីតនាយករដ្ឋមន្ត្រី។ ពិធីបុណ្យសពរបស់លោកអាបេ នឹងចាប់ផ្តើមឡើងនៅវេលាម៉ោង ១៤ ថ្ងៃទី២៧ខែកញ្ញា ... Read More »
រុស្ស៊ីបំផ្លាញអាកាសយានដ្ឋាន Krivoy Rog ដោយកាំជ្រួចមីស៊ីល Kh-59
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កម្លាំងទាហានប្រទេសនេះបានបំផ្លាញអាកាសយានដ្ឋាន Krivoy Rog ក្នុងទីក្រុង Kryvyi Rih ប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ កាំជ្រួចមីស៊ីល Kh-59 ជាមីស៊ីលអន្តរទ្វីបដែលមានកម្រិតគោលដៅខ្ពស់។ ក្នុងពេលនេះដែរសង្គ្រាមវាយប្រហារគ្នារវាងរុស្ស៊ីនឹងអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់ ខណៈដែលការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ស្វ័យភាពឈានដល់ថ្ងៃទីបញ្ចប់។ សារព័ត៌មាន Reuters ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច