ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បើទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាមក៏សមាគមនារីនិងUNFPA បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ 

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ បើទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លេខាធិការដ្ឋានអាស៊ាន ក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងប្រទេសស្វីស ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃ 

ភ្នំពេញ ៖ កម្ពុជាមានកិត្តិយស និងមោទកភាពយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ ដែលបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកជំនាញវិជ្ជាជីវៈសារព័ត៌មាន អ្នកស្រាវជ្រាវ តំណាងសង្គមស៊ីវិល និងដៃគូក្នុងវិស័យបច្ចេកវិទ្យា។ ការជួបជុំគ្នានាពេលនេះ ឆ្លុះបញ្ចាំងពីការយល់ដឹង និងការទទួលស្គាល់រួមគ្នាថា បរិយាកាសព័ត៌មានដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់សុខុមាលភាពរបស់ប្រជាជន ភាពស្អិតរមួតនៃសង្គម ... Read More »

ភ្លើងឆេះផ្ទះជិតផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបស្ទើរតែទាំងស្រុង

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប មានករណីភ្លើងឆេះផ្ទះ នៅចំណុចជិតផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ... Read More »

កម្មករជាង ២,០០០នាក់ធ្វើការនៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង(Bright Flushing Co., Ltd.)នាំគ្នាតវ៉ាភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនកាត់ប្រាក់ថ្លៃធ្វើដំណើរ ២.៥០ ដុល្លារក្នុងម្នាក់ៗ

ខេត្តតាកែវ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្មករ កម្មការិនី ប្រមាណជាង ២,០០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក (Bright Flushing Co., ... Read More »

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោក ឧត្តមសេនីយ៍ត្រី ... Read More »

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី «ការអភិវឌ្ឍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី «ការអភិវឌ្ឍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដើម្បីបង្ហាញអំពីការអភិវឌ្ឍ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តស្ទឹងត្រែង។ សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងនិងរថយន្តសាំយ៉ុង ក្នុងស្រុកកំពង់ត្រឡាច ស្លាប់មនុស្សប្រុស០៣ នាក់

ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ក្រុង នឹងរថយន្តសាំយ៉ុង បណ្ដាលឲ្យរងរបួសមនុស្ស ចំនួន៨នាក់,ប្រុស០៣នាក់ ,ធ្ងន់០១នាក់ប្រុស (អ្នក បើកបររថយន្តក្រុង) និងស្លាប់មនុស្សប្រុស០៣ នាក់ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។ ប្រភពពីសមត្ថកិច្ចដដែល នៅថ្ងៃទី០៣ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃបណ្ណសារដ្ឋានជាតិ ដែលធ្លាប់ត្រូវបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា ចាប់តាំងពីការកកើត រហូតដល់អាយុកាល១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០»

  ប្រទេសចិន ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកសារ និងបណ្ណសារជាតិ គឺជាឫសគល់នៃអត្តសញ្ញាណជាតិប្រៀបបាននឹងដើមឈើមានឫសកែវ ទើបឈរបានរឹងមាំយូរអង្វែង

  ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការថែរក្សាមរតកឯកសារ និងបណ្ណសារជាតិ គឺជាឫសគល់ ឬសកែវនៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលមិនអាចខ្វះបាន ដោយប្រៀបបាននឹងដើមឈើដែលមានឫសទើបអាចឈរបានមាំ ... Read More »

ពលករខ្មែរប្រុស ស្រី៧៨នាក់ខុសច្បាប់ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យៈពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់នៅក្នុហស្រុកថៃត្រូវបានសមត្ថកិច្ចកម្ពុជាបានទទួលចំនួន៧៨នាក់ពីរសមត្ថកិច្ចថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។  សមត្ថកិច្ចបន្តថាៈអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ... Read More »

កម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងនិងប្រវត្តិសាស្រ្តជាច្រើនទម្រាំធ្វើអោយបណ្ណសារដ្ឋានជាតិក្លាយជាស្ថាប័នដែលរឹងមាំដោយសន្តិភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់តាំងពីបង្កើតបណ្ណសារដ្ឋានជាតិរហូតមកដល់ពេលនេះ កម្ពុជាបានឆ្លងកាត់ព្យុះភ្លៀងនិងប្រវត្តិសាស្រ្តជាច្រើនជាពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពេលនោះបណ្ណសារដ្ឋានជាតិត្រូវបានគេបោះបង់ចោលហើយថែមទាំងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និងបំផ្លិចបំផ្លាញឯកសារជាច្រើន ប៉ុន្តែដោយសារស្មារតីស្នេហាជាតិ និងភាពធន់អត់រាថយ អ្នកថែរក្សាការចងចាំរបស់ជាតិយើងដែលជាមន្រ្តីទទួលការបណ្តុះបណ្តាលថ្មីក្រោយសម័យសង្គ្រាមបានរៀបចំឯកសារឡើងវិញពីគំនរផេះផង់ចាប់តាំងពីឆ្នាំ១៩៧៩រហូតបង្កើតបានជាស្ថាប័នដែលរឹងមាំដោយសន្តិភាព។ សម្តេចធិបតី ... Read More »

នគរបាលខេត្តមណ្ឌលគិរីបង្ក្រាបករណីលួចកាត់ខ្សែ ភ្លើងនៅតំបន់បិទខ្ទប់ ចាប់ខ្លួនជនសង្ស័យ ៦នាក់

ខេត្តមណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញនិងដាក់បញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី  កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បំបែកករណីលួចកាត់ខ្សែភ្លើង ដោយឃាត់ខ្លួនជនជាតិវៀតណាមម្នាក់និងបក្ខពួក៥នាក់ទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី១ ... Read More »

អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ខណៈភ្នំពេញជាទីតាំងម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៩២ ប្រទេសជុំវិញពិភពលោកចូលរួម 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ ... Read More »

ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃបានដាក់ពង្រាយរថក្រោះចំនួន ០២គ្រឿង នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ 

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:៥៤នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជួលបន្ទប់ដើម្បីជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៣ខែវិច្ឆិកា នេះមន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

ហ្វូងសត្វដំរីព្រៃបានចល័ត មកដល់ក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ហ្វូងសត្វដំរីព្រៃបានចល័ត មកដល់ក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ។ រដ្ឋបាលស្រុកជាំក្សាន្ត បានបន្តយកចិត្តទុកដាក់តាម ដានសកម្មភាពចល័តរបស់ហ្វូងសត្វដំរីព្រៃ ដែលបានចល័តចេញពីភាគខាងលិចនៃភូមិកំប្រាក់ ឆ្ពោះទៅកាន់ភូមិអូរដា ឃុំយាង ស្រុកជាំក្សាន្ត ដោយដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងជៀសវាងការប៉ះពាល់ដល់សត្វដំរីព្រៃ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបក្មេងទំនើង០៤នាក់ ពាក់ព័ន្ធករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ សមត្ថកិច្ចបន្តថា៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦  កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ថៃ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ វិច្ឆិកា កើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦) ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភអាវរងារជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធជាតិ ដោយបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាជាអាវរងារជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ... Read More »

កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរនៅឆ្នាំ២០២៧

ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោក Danny Annan ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពវប្បធម៌ ដែលមានសក្តានុពល ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះ១នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារបានធ្វើ សកម្មភាពឆក់ខ្សែកជនរងគ្រោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងនោះមាន១នាក់ជាមុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារបានធ្វើ សកម្មភាពឆក់ខ្សែកជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។ ស្តីពីករណី អំពើលួច មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកនិងបណ្តោងត្បូងជីណេលមួយគ្រាប់) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង៤០នាទី ... Read More »

សម្តេច ម៉ែន សំអន៖ ជាអធិបតីក្នុងពិធីអភិសេករូបបដិមា ព្រះគោ ព្រះកែវ នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ... Read More »

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ស្នើឱ្យអាជ្ញាធរចាត់វិធាន ការ ចំពោះសិប្បកម្មធ្វើថ្មម៉ាប ធ្វើឱ្យហុយនិងមានសម្លេងរំខាន ពិបាកការរស់នៅពិសេសគឺប៉ះពាល់ដល់សុខភាព 

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ បានស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងនោះមានទាំងការស្នើសុំឱ្យមានវិធានការចំពោះសិប្បកម្មធ្វើថ្មម៉ាប ដែលធ្វើឱ្យហុយនិងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។ សំណើររបស់ប្រជាពលរដ្ឋបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦  ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ... Read More »

កម្ពុជា-ចិន ត្រៀមចុះ MoU លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងសៀមរាបឡើងវិញ

ខេត្តគ័នស៊ូ, ប្រទេសចិន៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាជាគោលការណ៍ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម រួមទាំងការប្តេជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ... Read More »

ស្រ្តីលក់អនឡាញល្បីឈ្មោះម្នាក់ សៅ លីឈីង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ សៅ លីឈីង ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស បទល្មើសទី១ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងបទល្មើសទី២ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈមេធាវី

ភ្នំពេញ៖ ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក កើត រិទ្ធ ... Read More »

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យឈ្មោះអុឹម អេង បានហើយ ករណីសម្លាប់ប្រពន្ធនៅឃុំបន្ទាយដែក

ខេត្តកណ្ដាល៖ អនុវត្តបញ្ជាឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌខេត្តនិងដឹកនាំពីវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយស្រាវ ជ្រាវឈានទៅឃាត់ខ្លួនបានហើយ ជនសង្ស័យដែលសម្លាប់ប្រពន្ធកាលពីសប្តាហ៍មុន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទាន់ពេលវេលាលើករណីលួច (គាស់ផ្ទះ) ព្រម ទាំងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងពាក់ព័ន្ធ ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០១ ... Read More »