ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំងបង្ក្រាបបទល្មើសនេសាទ សហការជាមួយមន្ត្រីជលផលឃាត់រថយន្ត១គ្រឿង ដឹកជញ្ជូនលៀសចំណី ចំនួន៥៥បេ ស្មើនឹង៤១២៥គីឡូក្រាម

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយ មានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កម្លាំងបង្ក្រាបបទល្មើសនេសាទ ទិសទី១ឆ្នុកទ្រូ ... Read More »

ឪពុកបង្កើតប្រើកាំភ្លើងកែច្នៃ បាញ់សម្លាប់កូនប្រុសខ្លួនឯងយ៉ាងរន្ធត់ នៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ៖ មានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ករណីអំពើហិង្សាដ៏ឃោរឃៅមួយក្នុងរង្វង់គ្រួសារ ដែលបុរសជាឪពុកបង្កើតបានសម្រេចចិត្ត ប្រើប្រាស់កាំភ្លើងកែច្នៃបាញ់ប្រហារលើកូនប្រុសបង្កើតរបស់ខ្លួន បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអធ័ម។ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ... Read More »

សង្ស័យឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ក្រាំងធ្នង់ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង

ភ្នំពេញ៖ ឃ្លាំងស្តុកសម្ភារៈមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅក្បែរនោះ រាយការណ៍សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ... Read More »

ខេត្តកោះកុង ប្រមូលទិន្នផលនេសាទបាន៣៦៣០០តោន

ខេត្តកោះកុង៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានបង្ហាញថា ៩ខែឆ្នាំ២០២៦នេះ ប្រជានេសាទបានប្រមូលទិន្នផលនេសាទបានប្រមាណ៣៦៣០០តោន។ ជាក់ស្តែងទិន្នផលនេសាទទាំងត្រូវបានដឹកជញ្ជូនទៅលក់នៅលើទីផ្សាររាជធានី និងបណ្តាខេត្តផ្សេងៗ។ តំណាងលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង គឺលោក ហ៊ិន ឡា នាយរងខណ្ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្អាកការផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ដោយសារបញ្ហាបច្ចេកទេស

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយពីការផ្អាកការផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ដោយសារបញ្ហាបណ្តាញខ្សែគាំទ្របច្ចេកទេស ដែលកំពុងជួបប្រទះ។ បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួង កំពុងតែខិតខំដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីឱ្យប្រព័ន្ធដំណើរការឡើងវិញបានឆាប់រហ័ស។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីម្តងទៀត ... Read More »

លោក លី ធុជ៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល និងក៏ មិនព្រងើយ កន្តើយចំពោះការគំរាមកំហែងថ្មីដែរ 

ភ្នំពេញ៖  តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល និងក៏ ... Read More »

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួច និងប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវនគរបាលខណ្ឌដង្កោ បញ្ចូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានបញ្ចូនជនសង្ស័យ០២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹង ករណីលួច   (ដែកចាក់ជើងសសរ) និងប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ... Read More »

មន្ទីរពេទ្យ Grand Eye និងទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សា លើការពិនិត្យភ្នែកជូនដោយឥតគិតថ្លៃជូនពលករកម្ពុជា

ទីក្រុង​សេអ៊ូល​៖​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ​ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមន្ទីរពេទ្យ Grand Eye ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Young Seop នាយកប្រតិបត្តិនៃមន្ទីរពេទ្យ Grand ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ ចំនួន០២នាក់

ភ្នំពេញ៖  ក្មេងទំនើង២នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនខណៈពួកគេបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ខាងលើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង០២ និង៥០នាទី នៅចំណុចតាម ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ... Read More »

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគ ទី៤ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម មិនគិតពីថ្ងៃឈប់សម្រាក

ខេត្តកំពង់ធំ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទោះបីថ្ងៃអាទិត្យ ... Read More »

ក្រុមឧក្រិដ្ឋជនជនជាតិចិន-ខ្មែរ ៥នាក់ ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នាំចេញពីឡាវឆ្ពោះទៅកាន់ប្រទេសទី៣

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដែលក្រុមឧក្រិដ្ឋជនបាននាំចេញពីប្រទេសឡាវ ដើម្បីឆ្លងកាត់ប្រទេសកម្ពុជា និងឆ្ពោះទៅប្រទេសទី៣ ដោយកម្លាំងនគរបាល បានរឹបអូសថ្នាំញៀនមួយចំនួនធំ ព្រមទាំងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនមួយចំនួន៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិចិនម្នាក់ ... Read More »

លោក ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍

ខេត្តត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ... Read More »

នគរបាល ឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ដែលជាមុខសញ្ញា រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តឧត្តរមានជ័យ៖ អនុវត្តតាមបញ្ជាឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន  នៅថ្ងៃសៅរ៍ ៥រោចខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ... Read More »

កម្លាំងនគរបាលខណ្ឌសែន សុខ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ ដែលហិង្សាលើស្រ្តីខ្មែរ១នាក់ជាសង្សារ

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណី ហិង្សាដោយចេតនា(ប្រើដៃវាយ និងកាន់កាំបិតបុ័ងតោ ភ្ជង់ក) នៅចំណុចបន្ទប់ជួល ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ... Read More »

ស្រ្តីលក់អនឡាញល្បីឈ្មោះម្នាក់ សៅ លីឈីង ត្រូវបាននគរបាលចរាចរណ៍ បញ្ជូនទៅតុលាការ ក្រោយបើកឡានបុកគេស្លាប់

ភ្នំពេញ៖ ស្រ្តីលក់អនឡាញល្បីឈ្មោះម្នាក់ សៅ លីឈីង (Sao LyChhing) ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការបន្តទៀតតាមច្បាប់។ គួររម្លឹកថា រថយន្ដស៊េរីទំនើបមួយគ្រឿង ... Read More »

Update៖ ករណីឃាតកម្មដោយចេតនាបើកឡានបំបុកជនរងគ្រោះបណ្តាលអោយស្លាប់នៅស្រុកបរសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិវៀតណាមម្នាក់ស្លាប់ ក្រោយត្រូវរថយន្ត Toyota Alphard បុកផ្ទប់នឹងជញ្ជាំងផ្ទះ ខណៈភរិយាសពអះអាងថា មូលហេតុផ្តើមពីការយកគ្រឿងញៀនក្នុងវ៉ាលីសទៅដុតចោល។ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីត្រូវបានបុរសម្នាក់បើករថយន្តម៉ាក Toyota Alphard បុកផ្ទប់នឹងជញ្ជាំងទ្វារកញ្ចក់ផ្ទះ បន្ទាប់ពីមានជម្លោះប្រតាយប្រតប់គ្នា នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ... Read More »

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងពលតូចអន្តរាគមន៍លេខ១២៨ នៅទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នាព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជាការរងយោធភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងពលតូចអន្តរាគមន៍លេខ១២៨ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ... Read More »

ផ្អើលទាំងយប់! ស្ត្រីចោទអ្នករត់ PassApp ស្ទាបអង្អែលភ្លៅ តែចុងក្រោយសារភាពថា «យល់ច្រឡំ»

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានអញ្ជើញបុរសអ្នករត់ PassApp និងស្ត្រីជាភ្ញៀវមកបំភ្លឺ ក្រោយមានការចោទប្រកាន់ថា អ្នករត់ PassApp បានយកដៃស្ទាបអង្អែលភ្លៅស្ត្រី ខណៈនាងស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១:៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែវិច្ឆិកា ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកកម្មករ​រោងចក្រ​ ជួបគ្រោះថ្នាក់ជាមួ​យរថយន្ដដឹកថ្មរបួស៥នាក់

ខេត្តកំពង់ស្ពឺ​៖​ វេលាម៉ោង​ ១៨:៥៤នាទី​  ថៃ្ង​ទី៣១​ ខែ តុលា​ ឆ្នាំ​២០២៦ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកកម្មករ​-កម្ម​ការិនី​ រោងចក្រ​ បានជួបគ្រោះថ្នាក់ជាមួ​យរថយន្ដដឹកថ្មមួយគ្រឿង​ ក្នុងទិសដៅបញ្រ្ចាសគ្នា​លើកំណាត់​ផ្លូវជាតិលេ​ខ៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩- ៣០​ ស្ថិត​នៅ​ភូមិបេង​ ឃុំ​ស្ដុក​ ស្រុក​គងពិសី​ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្ស3នាក់ក្នុងចំណោមបក្ខពួក៥នាក់ពាក់ពន្ធករណីលួចមានស្ថានទម្ងន់ទោសកាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនពាក់ពន្ធករណីលួចមានស្ថាន។ ករណីនេះសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០១ខែវិឆ្ឆិកាឆ្នាំ២០២៦ វេលាម៉ោង  ០២និង១០នាទី ស្ថិតនៅចំណុចផ្លូវបេតុងច្រកចូលផ្ទះសំណាក់៣ដុល្លាភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់ ស្លៀកពាក់សុីវិលមធ្យោបាយម៉ូតូចំនួន២គ្រឿង. ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្សយ័ដែលឃាត់ខ្លួនបានមាន៖ ១/ឈ្មោះ រឹម សុធារ៉ាម ... Read More »

លោកស្រី ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាទី៣៤១ជូនលោកយាយ លោកតាចាស់ជរា នៅខេត្តតាកែវ 

ខេត្តតាកែវ ៖ ផ្ទះទេវតាទី៣៤១ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត ... Read More »

នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់និងមុខសញ្ញាម្នាក់

ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ... Read More »

ម្ចាស់មិននៅ,ផ្ទះគ្រូបង្រៀនមួយខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ប្រហែល 60%

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ បញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ផ្លង ជំនិត អធិការស្រុកពេជ្រាដាបានចុះទៅដល់ កន្លែងករណីភ្លើងឆេះផ្ទះកន្លែង «ម្ចាស់ផ្ទះមានឈ្មោះ ផៃ ... Read More »

ក្រុមជំនួយការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម

រាជធានីភ្នំពេញ៖  ក្រុមជំនួយការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦បាននាំយកអង្ករ និងថវិកា ដែលជាអំណោយឧបត្ថម្ភប្រចាំខែរបស់ ... Read More »

រដ្ឋបាលខេត្តក្រចេះ បំភ្លឺការចុះផ្សាយនៅក្នុងបណ្តាញសង្គមអំពីករណីដីធ្លីក្នុងស្រុកសំបូរ ខេត្តក្រចេះ ថា “អភិបាលខេត្តក្រចេះ បានរឹបអូសដីស្រែប្រជាជនប្រមាណជាង ២០គ្រួសារ ហើយថែមទាំងមិនមានជូនដំណឹងជូនពួកគាត់ជាមុននោះទេគឺយកស្ងាត់ៗតែម្តង” 

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានការចុះផ្សាយនៅក្នុងបណ្តាញសង្គមអំពីករណីដីធ្លីក្នុងស្រុកសំបូរ ខេត្តក្រចេះ ថា “អភិបាលខេត្តក្រចេះ បានរឹបអូសដីស្រែប្រជាជនប្រមាណជាង ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពត៖ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះរដ្ឋបាលពិនិត្យ នៅក្លឹបកម្សាន្តនឹកEX និងក្លឹបកម្សាន្ត ស្តូឌីយូ សង្កាត់ចតុមុខ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់សុវត្ថិភាពសង្គមក្នុងមូលដ្ឋាន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះរដ្ឋបាលពិនិត្យ នាយប់ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ចុះណែនាំអ្នកគ្រប់គ្រង ក្លឹបកម្សាន្តនឹកEX ដែលមានទីតាំងផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ និងក្លឹបកម្សាន្ត ស្តូឌីយូ ដែលមានទីតាំងផ្លូវលេខ៥៥(ក្រោយក្រុមហ៊ុនសែលកាត) សង្កាត់ចតុមុខ ខណ្ឌដូនពេញ  ក្នុងគោលបំណងឲ្យម្ចាស់ក្លឹបនិងអ្នកគ្រប់ទាំង២ ... Read More »

អ្នកគ្រូ រតនា ដារីតា សុខចិត្តបោះបង់ប៉ុស្តិ៍គ្រូវិទ្យាល័យព្រោះផ្ទះឆ្ងាយ តែសុំរៀនគរុកោសល្យដើម្បីពង្រឹងគុណវុឌ្ឍិ

ភ្នំពេញ ៖ នាឱកាសនៃការរៀបចំចាត់ចែងទីតាំងបំពេញការងារជូនបេក្ខជនជ័យលាភី ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រឿងរ៉ាវដ៏គួរឱ្យកោតសរសើររបស់អ្នកគ្រូ រតនា ដារីតា បានក្លាយជាចំណាប់អារម្មណ៍ផងដែរ។ ទោះបីជាបានឆ្លងកាត់ការប្រឡងប្រជែង ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៧នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមាមជ័យៈជនសង្ស័យទាំងអស់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី៣១​ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕    សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ពុធ ស្រីម៉ៅ ... Read More »

សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ​សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៧២នាក់ (ស្រី ១២នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ពួកគេត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៣០ ... Read More »