ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវល្បឿនលឿនបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងរបួសម្នាក់

ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាល ឲ្យបុរសជាជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបុរសជនជាតិខ្មែរជាអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាកALPHARD បើកលឿនបុករថយន្ត១គ្រឿងទៀតម៉ាកFOTON ពីក្រោយយ៉ាងពេញ ទំហឹង ធ្លាក់ចេញពីលើផ្លូវល្បឿនលឿនថែមទៀតផង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ... Read More »

អបអរសាទរ! ទុរេនទូដំបូងរបស់កម្ពុជា ត្រូវបានវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដានេះ 

ភ្នំពេញ ៖ ពិតជា ! សូមចូលរួមអបអរសាទរ ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ ... Read More »

ឆមាសទី១ សមត្ថកិច្ចបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក ឃាត់ខ្លួន មនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ 

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានីខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ 

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ជួបជាមួយ គណៈប្រតិភូ មូលនិធិ ... Read More »

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក វ៉ាង ... Read More »

បារាំង បន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា 

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ... Read More »

បុរសម្នាក់បើករថយន្ដហ្វ័តមិនប្រយ័ត្នទៅបុករុឺម៉កបណ្ដាលអោយក្រឡប់ផ្ងារជើងរងការខូចខាត

ភ្នំពេញ៖ រុឺម៉កដឹកអីវ៉ានធ្វើម៉ាសុីនត្រជាក់មួយគ្រឿង ត្រូវរថយន្ដម៉ាកហ្វ័តបុកចំពីចំហៀងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជា០៤ ក្នុងបរិវេណបឹងកក់បណ្ដាលអោយក្រឡាប់ផ្ងារជើងម្ខាង ចំណែករថយន្ដខ្ទេចពីមុខធ្លាក់កាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១៦៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់ស្រះចក ... Read More »

លោក​ ហ៊ុន​ ម៉ានី​៖​ ថ្ងៃនេះ ខ្ញុំឈរនៅទីនេះ ពាក់អាវ «មោទនភាពជាតិខ្មែរ» ដែលរំឮកដល់ព្រឹត្តិការណ៍ ដំណើរថ្មើរជើងដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខរបស់យើង (Solidarity March)

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​ថា​ ថ្ងៃនេះ ខ្ញុំឈរនៅទីនេះ ពាក់អាវ «មោទនភាពជាតិខ្មែរ» ដែលរំឮកដល់ព្រឹត្តិការណ៍ ដំណើរថ្មើរជើងដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខរបស់យើង (Solidarity March)។  ... Read More »

រថយន្តឡិចស៉ីសបេីកបុកម៉ូតូពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់បានបេីករថយន្តលឿនរេចង្កូតទៅបុកម៉ូតូហុងដាពីក្រោយបណ្តាលឲ្យស្លាប់បុរសម្នាក់របួសស្ត្រីម្នាក់ធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ​ ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ បុរី​ រាជ្យ​ អាយុ២៩ឆ្នាំ​ ... Read More »

ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះបានប្រកាស សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន (Command  ... Read More »

Update ៖ ក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានជម្រាបមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ អំពីការផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយយោងតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

សម្តេចធិបតី អញ្ជើញ ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ... Read More »

ការពារសុខភាពអ្នកជាប់ឃុំ! អគ្គនាយកដ្ឋានពន្ធនាគារចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!

ភ្នំពេញ ៖ នៅពេលដែលក្រសួងសុខាភិបាល បានប្រកាសពីសារសំខាន់នៃការបន្តចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទទួលគោលការណ៍ណែនាំភ្លាមពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រញាប់ចាត់ចែងរៀបចំចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែ​កក្កដា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ចិន ធ្វើជាមិត្តដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ក្នុងពេលស្ថានការណ៍អន្តរជាតិមានការប្រែប្រួល

ភ្នំពេញ ៖ អ្នកវិភាគសង្គមចាត់ទុកការប្រកាសរបស់ចិន «ធ្វើជាមិត្តដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ក្នុងពេលស្ថានការណ៍អន្តរជាតិមានការប្រែប្រួល» បញ្ជាក់ពីកម្រិតនៃការជឿទុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។  ក្នុងពេលជួបគ្នា នៅប្រទេសម៉ាឡេស៊ី ក្រៅកិច្ចប្រជុំអាស៊ាន ប្រមាណជា១សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើសមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះ នៅផ្សារទំនើបអ៊ីអន១

ភ្នំពេញ ៖ ខណៈបញ្ហាអគ្គិភ័យ បានកើតឡើងជាញឹកញាប់នៅទូទាំងប្រទេស គួរឲ្យព្រួយបារម្ភ អគ្គស្នងការដ្ឋាននគរបាលជាតិ  ដែលមាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ដសហការជាមួយផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្រៀនទៅដល់ប្រជាពលរដ្ឋ អាជីវករ ... Read More »

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកលនៅប្រទេសចិន

ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបង្ហាគារចាប់អារម្មណ៍ចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវចំណុចសំខាន់ចំនួន៤។ លោកបណ្ឌិតបញ្ជាក់ថា កិច្ចប្រជុំនេះ ជាការបង្កើនកម្លាំងដល់គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ... Read More »

អាមេរិក និងឥណ្ឌូណេស៊ីឈានដល់កិច្ចព្រមព្រៀងពន្ធបដិការ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ដោះស្រាយ​បញ្ចប់លើ​កិច្ច​ព្រមព្រៀង​ពន្ធ​មួយផ្សេង​ទៀតដោយលើក​នេះ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី។  ទាំងលោក Trump និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានបញ្ជាក់ថា ពន្ធគយដែលប្រឈមមុខដោយប្រទេសឥណ្ឌូនេស៉ីនឹងត្រូវកាត់បន្ថយពី 32% ទៅ 19% ។ ... Read More »

កិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងនៃគម្រោងព្រែកជីកហ្វូណនតេជោ

  ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie ... Read More »

ត្រឡប់មកពីផឹកស្រាដាល់ប្រពន្ធ១ដៃ និងយកពន្លាក ចាក់ បណ្តាលឱ្យរងរបួសត្រូវនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន ខណៈដែលផឹកស្រាស្រវឹង មក ដល់ផ្ទះវាយប្រពន្ធមួយដៃ ហើយថែមទាំង យកពន្លៀក ចាក់ដៃរបស់ប្រពន្ធបណ្តាលឱ្យរងរបួស ប្រពន្ធទ្រាំមិនបានក៏ដាច់ចិត្តដាក់ពាក្យប្តឹងឱ្យនគរបាលឃាត់ខ្លួន។ ហេតុការណ៍ប្តីស្រវឹងវាយនិងចាក់ប្រពន្ធខ្លួនឯងខាងលើនេះបានកើតឡើងកាលពី យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥  នៅក្នុងភូមិពោធិមាស ... Read More »

ចូលរួមរំលែកទុក្ខ! យុវជនម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយប្រភេទទេចរណ៏បុកស្លាប់

ខេត្តស្វាយរៀង:យ៉ាងហោចណាស់មាន យុវជនម្នាក់បាន ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយប្រភេទទេចរណ៏ បុកស្របទិសគ្នាពីពេញទំហឹងបណ្ដាលអោយស្លាប់ពេលដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ម៉ោង ៤និង២៥ នាទី រសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ លើផ្លូវជាតិលេខ០១ ... Read More »

ក្រសួងការពារជាតិ ៖ អបអរសាទរខួបទី៦០ នៃឈ្មោះ ” ទៀ បាញ់ “( ១៧.៧.១៩៦៥ – ១៧.៧.២០២៥ )

ភ្នំពេញ ៖ ផេកផ្លូវការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះថា ៖ អបអរសាទរខួបទី៦០ នៃឈ្មោះ ” ទៀ បាញ់ “( ១៧.៧.១៩៦៥ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ អណ្ដែតទឹកច្រាំងទន្លេ នៅក្នុងភូមិតាសេត

ភ្នំពេញ៖ ប្រជាពលរដ្ន ប្រទះឃេីញសពបុរសម្នាក់ហើមស្ពីម អណ្ដែតទឹកច្រាំងទន្លេ នៅក្នុងភូមិតាសេតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក  នៅក្នុងភូមិតាសេត ក្នុងសង្កាត់តាសេត ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ ... Read More »

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជិត ១ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តពោធិ៍សាត់ដែលទើបត្រឡប់មកពីប្រទេសថៃ

ខេត្តពោធិ៍សាត់៖ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ហេង ... Read More »

អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan ... Read More »

🔴លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ កូនចៅខ្លួនឯង ត្រូវ ស្ត្រីរងគ្រោះប្ដឹងទៅតុលាការពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស់មានស្ថានទម្ងន់ទោស

ខេត្តព្រះវិហារ ៖ មានរឿងរ៉ាវ ស្ត្រីជាមន្ត្រីរាជការ បច្ចុប្បន្នបម្រើការងារនៅរដ្ឋបាលស្រុកត្បែងមានជ័យខេត្តព្រះវិហារ មានប្ដីជាមន្ត្រីយោធាកំពុងឈរជើងនៅសមរភូមិមុខទិសភ្នំខ្មោច ត្រូវបានលោកអភិបាលស្រុកគំរាមដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ បន្ទាប់ពីរូបគាត់ស្ត្រីរងគ្រោះបានទម្លាយរឿងរ៉ាវនៃការលេបខាយពាក្យសំដី និងបៀតបៀនកេរ្តិ៍ខ្មាស់ ជាច្រើនលើកច្រើនសារ និងចុងក្រោយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច នៅកន្លែងធ្វើការ(បរិវេណសាលាស្រុកស្បែកមានជ័យ)។ ជាមួយនិងសារសម្លេងរៀបរាប់ ពីសកម្មភាព ... Read More »

មន្ត្រីជាង៤០០នាក់ទៀតបានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងខែមិថុនា!

ភ្នំពេញ ៖ ពេញមួយខែមិថុនា ឆ្នាំ២០២៥នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦រូប ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣រូប។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បណ្តេញចេញ ព្រះរាជអាជ្ញា សុខ សុផាន់ណារ៉ា ពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក សុច សុផាន់ណារ៉ា ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ... Read More »

ជោគវាសនារួមកម្ពុជា-ចិន ពួតដៃគ្នាឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ

ភ្នំពេញ ៖ ទំនាក់ទំនងកម្ពុជា-ចិន កើតមានមកជាង១៣សតវត្សរួចមកហើយ និងមានទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលនឹងមានអាយុកាល ៦៧ ឆ្នាំហើយបើគិតត្រឹមពេលនេះ។ ទំនាក់ទំនងកម្ពុជាចិននេះ បានបន្តវឌ្ឍនភាពរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរគ្រប់កម្រិត និង ... Read More »

អត់លុយទិញថ្នាំ លួចជើងអង្រឹងយកទៅដូរគ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់

ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ កក្កដា ២០២៥ ក្នុងករណីលួចជើងអង្រឹងដែក និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង ០០:៣៧នាទីរំលងអាធ្រាត្រ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ នៅផ្ទះជនរងគ្រោះ ... Read More »