ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រឿងដដែលបែបនេះ ! មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» រងការចោទប្រកាន់ពីឪពុក-ម្តាយកូនប្រុសអាយុ៨ខែម្នាក់ ដែលព្យាបាលរហូតដល់ស្លាប់

ភ្នំពេញ ៖ បញ្ហានេះបានកើតឡើងជាញឹកញាប់ ! ឥឡូវថ្មីទៀតហើយ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។  ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ... Read More »

អាវុធហត្ថក្រុងអរិយក្សត្រ បង្ក្រាបករណីជួញដូរគ្រឿង ញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ាទឹកកក ២កញ្ចប់តូច រួមនឹងប្រាក់ ៥ម៉ឺនរៀល

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៦:៣០នាទី រសៀលថ្ងៃទី០៥ខែកក្កដា ២០២៥​ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ... Read More »

ស្នងការនគរបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដាឆ្នាំ២០២៥

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការរង,លោកនាយការិយាល័យទាំង៣១,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥,លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជាតិជ្រៃធំ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១៣ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ... Read More »

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

អំពេីហិង្សារវាងអ្នកបើកតាក់សុីនិងអ្នកលក់ខ្នាយតាន់ ត្រូវនគរបាលឃាត់ខ្លួន ៥នាក់

ភ្នំពេញ៖ រថយន្តតាក់សុី១គ្រឿងបានបើករយ៉ែថយក្រោយកិនតុលក់ខ្នាយតាន់ រួចអ្នកបើករថយន្តតាក់សុីខាងលើបានវាយទៅលើអ្នកលក់ខ្នាយតាន់៣ដៃ ក៏ត្រូវបានអ្នកលក់ខ្នាយតាន់ខលហៅប្រពន្ធនិងកូនប្រុសព្រមទាំងបងប្អូនអោយទៅជួយព្រួតវាយទៅលើអ្នកបើករថយន្តតាក់សុីនោះវិញយ៉ាងចាស់ដៃ បន្ទាប់មកក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនទាំងសងខាងប្រុសស្រីចំនួន៥នាក់តែម្ដង ។  ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុីត្រង់ចំណុច ស្តុបយូអេង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។  ... Read More »

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ... Read More »

លោក ឈន សាណាត និងលោក ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩ នៅខេត្តកោះកុង

ខេត្តកោះកុង ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកស្រី សុខ វណ្ណា រួមនិង ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ាង ... Read More »

ប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតនៅលើបណ្តាញសង្គម

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញ សេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម !  ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា ... Read More »

សាធារណរដ្ឋឆែកកោតសរសើរនិងបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ ៖ ជាប្រទេសមួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បានប្រកាសបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា។ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra)  ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម ... Read More »

រដ្ឋសភាជាតិ ទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ រដ្ឋសភាជាតិ ទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន។  អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភា ... Read More »

សមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនក្មេងទំនេីង០២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ យកមកអប់រំ នៅអធិការដ្ឋានស្រុកសំពៅលូន

ខេត្ត​បាត់ដំបង៖ កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្កឲ្យមានភាពអានាធិបតេយ្យ កាលពី រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥​ និង១៥នាទី ... Read More »

នគរបាលខណ្ឌដង្កោ​ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់នៅក្នុងមូលដ្ឋាន​ ពាក់ព័ន្ធករណីគ្រឿងញៀន

​     ភ្នំពេញ​៖ ឯកឧត្តមឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែ​កក្កដា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យសេចក្តីស្នើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធការដកហូតសញ្ជាតិខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ។ ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ... Read More »

ពុទ្ធោ​អើយ! មន្ត្រីព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង​៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់, ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន

ភ្នំពេញ៖ លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។ សាច់សត្វបង្កកទាំងអស់នេះ ... Read More »

លោក​ ទូច​ សុខៈ៖​ កម្ពុជា​ ឈ្នះថៃសម័យសម្ដេចឪ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងប្រាសាទព្រះវិហារ!

ភ្នំពេញ​៖​ លោកបណ្ឌិត​ ទូច​ សុខៈ​ អ្នកនាំពាក្យ​រងក្រសួង​មហាផ្ទៃ​ បានថ្លែង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖​ កម្ពុជាឈ្នះថៃសម័យសម្ដេចឪ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងប្រាសាទព្រះវិហារ! លោកអ្នកនាំពាក្យ​ បានបន្តថា​ ... Read More »

“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់យានយន្តធុនតូច អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%

ខេត្ត​ក្រចេះ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ... Read More »

រឿង៖ ខ្សែជីវិតកងកុមារ

មីងលី គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនរាប់សែននាក់ ដែលបានឆ្លងកាត់ការរស់នៅដោយគ្មានសិទ្ធិសេរីភាព និងគ្មានការជួបជុំគ្រួសារបងប្អូនឡើយ។ អ្វីៗ ត្រូវរស់នៅជាក្រុមទៅតាមការចាត់តាំងរបស់អង្គការ។ មនុស្សចាស់ត្រូវរស់នៅក្រុមមនុស្សចាស់ យុវជនត្រូវរស់នៅក្រុមយុវជន ក្មេងត្រូវរស់នៅក្រុមក្មេង ប្រុសនៅដោយប្រុស ស្រីនៅដោយស្រី លើកលែងតែគូស្វាមីភរិយាដែលទើបតែរៀបការរួច និងក្មេងមិនទាន់អាចធ្វើអ្វីបានប៉ុណ្ណោះ ទើបអាចនៅជាមួយគ្នាបាន។ មីងលី ... Read More »

ជិះម៉ូតូទៅទិញនំទុកធ្វេីខួបកំណេីតខ្លួនឯងត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅទិញនំទុកធ្វេីខួបកំណេីតខ្លួនឯងត្រូវបានរថយន្តបេីកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១០៥k សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ... Read More »

ក្រសួងការពារជាតិ ប្រកាសបដិសេធដាច់អហង្ការចំពោះសារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន អះអាងថា ប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិត

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចេញសេចក្តីប្រកាសឆ្លើយតបការលើកឡើងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន៖ សូមអាន​ខ្លឹមសារពីក្រសួងការពារជាតិ សម្រាប់សារព័ត៌មាន​ជុំវិញ​ប្រាសាទតាក្របី​ មានដូចខាងក្រោម​៖ ទី១. កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៦ កក្កដាម្សិលមិញនេះ​ កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូត៣៥%​ ខណៈ​រងឥទ្ធិពលពីព្យុះទី៣ ឈ្មោះ មូន និងព្យុះទី៤ ឈ្មោះ ដាណាស

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស ... Read More »

សម្ដេចធិបតី​៖​ អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ )

ខេត្ត​ព្រះវិហារ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ ... Read More »

បុរសម្នាក់ជិះម៉ូតូ មិនប្រយ័ត្នទៅបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកខ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើម ។ ហេតុការណ៍នេះបង្កការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១២យប់ រំលងអធ្រាត្រឈានចូល ថ្ងៃ ទី ០៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ... Read More »

អភិបាលខេត្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការដាំកូនឈើជំហានទី១ និងការស្ថាបនាច្រាំងស្ទឹង

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោក ខូយ រីដា ... Read More »

ផ្លូវថ្មើរជើងWalk Street ក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ រាត្រីថ្ងៃសៅរ៍អាទិត្យ

ភ្នំពេញ៖ គិតមកដល់ពេលនេះផ្លូវថ្មើរជើង Walk Street  មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០៦ខែកុម្ភៈ ដល់ទី០៦ខែកក្ដដា ២០២៥នេះ ដោយចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនិងកំពុងទទួលប្រជាប្រិយ៍ភាព យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ... Read More »

ថៃផ្អាកបញ្ជូន វត្ថុ បុរាណឱ្យខ្មែរវិញ ក្រោមហេតុផល ខ្វះថវិកាដឹកជញ្ជូន តែក្រសួង វប្បធម៌ កម្ពុជាថា រាល់ការចំណាយនៃការដឹកជញ្ជូនជា បន្ទុករបស់កម្ពុជាទេ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោរពជូនលោកស្រី Paetongtarn Shinawatraរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ចំពោះករណីនៃការព្រមព្រៀងប្រគល់វត្ថុបុរាណ ២០ដុំ មកកម្ពុជា !  លោកស្រីជាទីរាប់អាន! ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើ ការលើកឡើងរបស់លោកស្រី ... Read More »