ព័ត៌មានទាន់ហេតុការណ៍៖
'

ចិនពង្រីកការធ្វើសមយុទ្ធក្នុងពេលកំពុងតានតឹងជាមួយកោះតៃវ៉ាន់

ចិនបានប្រកាសធ្វើសមយុទ្ធថ្មីបន្ថែមទៀតនៅក្នុងតំបន់សមុទ្រជិតកោះតៃវ៉ាន់ ខណៈដែលសមយុទ្ធកន្លងមកទើបតែបញ្ចប់។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យោធាចិននាថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនកំពុងបន្តការធ្វើសមយុទ្ធដដែលនៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាសជុំវិញកោះតៃវ៉ាន់ នៅថ្ងៃទី៨ខែសីហានេះ។ ដំណឹងខាងលើត្រូវបានប្រកាស តាមរយៈប្រព័ន្ធបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ... Read More »

សិក្ខាកាមចំនួន ១៨២នាក់ចូលរៀនវគ្គបំប៉នជំនាញបោសសម្អាតមីន នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក

ខេត្តតាកែវ ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ... Read More »

ពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំនៃការបង្កើតអាស៊ាន ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ... Read More »

កងរាជអាវុធហត្ថស្រុកស្រែអំបិល ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និងរថយន្តដឹកឈេី​ខុសច្បាប់​ ០២គ្រឿង

ខេត្ត​កោះកុង ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់កម្លាំង​កងរាជអាវុធហត្ថខេត្ត​កោះកុង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកស្រែអំបិល បានធ្វេីការ​ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និងរថយន្តដឹកឈេីខុសច្បាប់​ ០២គ្រឿង។  របាយការណ៍​ដដែល​បន្តថា​ កាលពីវេលាម៉ោង០៣​ និង២៥នាទីរសៀលថ្ងៃទី០៧ ខែសីហាម្សិលមិញនេះ​ កម្លាំងកងរាជអាវុធហត្ថ ... Read More »

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនទទួលមរណភាព

តាមប្រភពព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា នៅថ្ងៃទី៧ខែសីហា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនបានទទួលមរណភាពក្នុងទីក្រុង Kunming ។ ប៉ុន្តែភាគីមីយ៉ាន់ម៉ាមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ ។ មន្ត្រីការទូតមីយ៉ាន់ម៉ានៅទីក្រុងប៉េកាំង និងគេហទំព័រមួយចំនួនរបស់មីយ៉ាន់ម៉ាបានផ្សាយថា មូលហេតុគឺដោយសារតែជំងឺបេះដូង។ នេះជាមន្ត្រីការទូតបរទេសលើកទី៤ហើយដែលបានស្លាប់នៅប្រទេសចិនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីដំណឹងមរណភាពរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាខាងលើ គឺលោក U ... Read More »

ក្រសួងកសិកម្ម រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center

ភ្នំពេញ ៖ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ... Read More »

រដ្ឋបាលខណ្ឌ​កំបូល​ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២នេះ

ភ្នំពេញ​៖​ នៅបរិវេណសួនកុមារបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ សាលាខណ្ឌកំបូល នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក

ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម  ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក ដើម្បីរំដោះបរិមាណធារទឹកហូរទៅផ្នែកខាងក្រោមបានលឿន ក្នុងខណៈពេលមានភ្លៀងធ្លាក់នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិតកម្ពស់ ១០៧,៥ មម ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ... Read More »

បុរសម្នាក់សាកថ្មទូរស័ព្ទទាំងដៃសើមមិនប្រយ័ត្នឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះមានខ្លួនប្រាណនិងដៃសើមហើយយកទូរស័ព្ទទៅសាកថ្មមិនប្រយ័ត្នបណ្ដាលឆ្លងចរន្តអគ្គិសនីឆក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រលប់ម៉ោងជិត៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចការដ្ឋានមួយកន្លែងក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។     បុរសដែលស្លាប់មានឈ្មោះ ណេប ភាណិត ... Read More »

ក្រសួងទេសចរណ៍ ៖ សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម(ជាប់ពន្ធតូច និងពន្ធមធ្យម)

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។ ... Read More »

អាវុធ៧០% ដែលលោកខាងលិចបានផ្តល់ជូន មិនបានទៅដល់ដៃទាហានអ៊ុយក្រែនឡើយ

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន CBS ដែលបានផ្សាយថា មានអាវុធដល់ទៅ៧០%ដែលជាជំនួយរបស់ប្រទេសលោកខាងលិចមិនបានទៅដល់ដៃកម្លាំងទាហានអ៊ុយក្រែននោះឡើយ ។ ចំណែកភាគីអ៊ុយក្រែនវិញបានលើកឡើងថា រុស្ស៊ីបានប្រើប្រាស់សង្គ្រាមព័ត៌មានដើម្បីធ្វើឱ្យក្រុមអ្នកផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនមានការខកចិត្ត។ បណ្តាញព័ត៌មាន RT បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្តបានសន្យាផ្តល់អាវុធទៅឱ្យអ៊ុយក្រែនជាទ្រង់ទ្រាយធំ ប៉ុន្តែអាវុធដែលលោកខាងលិចផ្តល់ជំនួយនោះមិនបានទៅដល់កម្លាំងជួរមុខក្នុងសង្គ្រាមរបស់អ៊ុយក្រែននោះឡើយ ។ តាមពាក្យចចាមអារ៉ាមបាននិយាយថា ដោយសារតែអំពើពុករលួយនិងទីផ្សារងងឹតនៅអ៊ុយក្រែនទើបធ្វើឱ្យអាវុធជាច្រើនត្រូវបាត់បង់។ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​​ ជំរុញដល់មន្ត្រីច្រកចេញចូលតែមួយ ,មេឃុំ,ក្រុមប្រឹក្សាឃុំ​ និងស្មៀន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេល និងមានតម្លាភាព

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាតី្រ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ ... Read More »

កញ្ញាឯក សារី ស្រីពេជ្រ និងបុរសឯក សិដ្ឋ សាតមុនី សាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ៖ ទីបំផុត កញ្ញាសារី ស្រីពេជ្រ និងលោកសិដ្ឋ សាតមុនី បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការប្រកួតកម្មវិធីសម្រស់Miss  & Mister Petite Global ២០២២ នៅប្រទេសម៉ាឡេស៊ីកាលពីរាត្រីថ្ងៃទិ០៧ ខែសីហាឆ្នាំ ២០២២នេះ។ ... Read More »

កម្លាំងនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)

ខេត្ត​កណ្តាល ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)​ កាលពីថ្ងៃទី៧ ខែសីហាម្សិលមិញនេះ​។ លោកវរសេនីយ៍ឯក ... Read More »

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន២នាក់រឹបអូសថ្នាំញៀន១ កញ្ចប់ទម្ងន់៥,០៥ក្រាម

ខេត្តបាត់ដំបង ៖  លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យ បិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ក្រោយពីបង្កភាពគ្រោះថ្នាក់ដល់ពលរដ្ឋមក

ភ្នំពេញ៖  អនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនិងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង ... Read More »

ក្រុមហ៊ុន ហាន់សុីញ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ៥ ធ្វើរាប់ឆ្នាំមិនរួចរាល់ ឥឡូវខូចវិញបណ្តើរហើយ !

ភ្នំពេញ ៖ ក្រុមហ៊ុន ហាន់សុីញ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ៥ ធ្វើរាប់ឆ្នាំមិនរួចរាល់ ឥឡូវខូចវិញបណ្តើរហើយ ! តើខាងក្រសួងសាធារណការនិងដឹកជញ្ជូន គិតយ៉ាងណា ? ជាក់ស្តែង នៅចំណុចពី PK162-ដល់165 ដែលបានស្ថាបនារួចហើយនោះ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួន​ជនសង្ស័យម្នាក់ រំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជនម្នាក់ចំនួន៤លើកទៅតុលាការ

ភំ្នពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យនេះគឺមានការសម្របសម្រួលនិងឯកភាពពីលោក គឹម ... Read More »

បាញ់ប្រហារនៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សរងរបួស៩នាក់

កម្លាំងប៉ូលិសទីក្រុង Cincinnati ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក នៅថ្ងៃទី ៧ខែសីហា បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុងនេះបណ្តាលឱ្យមានមនុស្ស៩នាក់រងរបួស។ តាមការលើកឡើងរបស់លោក Mike John មន្ត្រីប៉ូលិសក្នុងទីក្រុង Cincinnati បានឱ្យដឹងថា ... Read More »

Sevilla យល់ព្រមចុះហត្ថលេខាយក Isco លើការផ្ទេរដោយមិនមានតម្លៃខ្លួន

ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាលើកីឡាករ Isco ដែលមិនមានតម្លៃខ្លួនលើកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមក្លិប La​ Liga មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យទី៧ ខែសីហា។ ក្លិប Sevilla បានបន្ថែមថា អតីតខ្សែបម្រើរបស់ក្លិបអធិរាជស Real ... Read More »

ការដ្ឋានសំណង់ខុនដូ២៨ជាន់នៅជាប់សាលាខណ្ឌទួលគោកធ្លាក់ដែករន្ទាជាច្រើនដើម របួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ និងខូចខាតរថយន្ត៤គ្រឿង

    ភ្នំពេញ ៖ ដែករន្ទាជាច្រើនដើមបានធ្លាក់រាយប៉ាយលើដងផ្លូវពីជាន់លើបំផុតនៃសំណង់អគារខុនដូមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក ដោយធ្លាក់ចំរថយន្ត៤គ្រឿង និងរបួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។      សូមបញ្ជាក់ថា ការដ្ឋានសំណង់ខុនដូ នៅជាប់សាលាខណ្ឌទួលគោក ... Read More »

ប្រជាពលរដ្ឋចំនួន៧០គ្រួសារទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នំ២០២២នេះប្រជាពលរដ្ឋចំនួន៧០គ្រួសារមកពី៧សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ បានមកទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីលោក ហែម ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ៣៥នាក់ ,អ្នក​ជាសះស្បើយ​ ២៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃចន្ទ​ទី​០៨ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ៣៥នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ពិធីប្រកាសតែងតាំងប្រធានមន្ទីររ៉ែ​ និងថាមពលខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរ រ៉ែ និងថាមពល ក្រោមអធិបតីភាព លោក  ... Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលមានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​០៦​ និង​០០នាទី​ព្រឹកនៅចំណុចផ្លូវបេតុង​ ក្រុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ម្ចាស់ម៉ូតូរងគ្រោះ​ឈ្មោះ​នី​ ផាន់ណា​​ ... Read More »

កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការបន្ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជនជាតិថៃម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត នៅព្រឹកថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ៕​  លោក នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ករណីនេះធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណី រក្សាទុក ... Read More »

របួសធ្ងន់ស្រាល ៦នាក់ ដោយសាររថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ មនុស្ស៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ  ខេត្តមណ្ឌលគិរី ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីការប្រឈមមុខដោយសង្គ្រាមបរមាណូ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៨ខែសីហា បានព្រមានថា ការប្រឈមមុខដាក់គ្នាដោយគ្រាប់បែកបរមាណូបានវិលត្រឡប់មកវិញ ក្រោយរយៈពេលជាច្រើនទសវត្សរ៍ស្ងប់ស្ងាត់។ អគ្គលេខាធិការAntonio Guterres បានអំពាវនាវដល់បណ្តាប្រទេសបរាមណូត្រូវសន្យាមិនប្រើប្រាស់អាវុធប្រល័យលោកទាំងនោះ។ ការព្រមានរបស់អគ្គលេខាធិការក្នុងពេលដែលលោកបានចូលរួមនៅក្នុងពិធីគោរពវិញ្ញាណកន្ធជនរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង ហ៊ីរ៉ូស៊ីមាប្រទេសជប៉ុនឆ្នាំ១៩៤៥។ នេះជាលើកដំបូងដែលលោក Antonio ... Read More »

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួន ខណៈដែលជនសង្ស័យទាំង៣នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី ក្នុងភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។      មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ... Read More »