ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី ០១ ឧសភា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ក្រុម Houthis ប្តេជ្ញាឈរជាមួយអុីរ៉ង់ ប្រសិនបើសង្គ្រាមផ្ទុះឡើង

កងកម្លាំង Houthis ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតនៅយេម៉ែន បានប្រកាសថា ខ្លួននឹងគាំទ្រ និងឈរក្បែរអុីរ៉ង់ជានិច្ច ឬសម្ព័ន្ធមិត្តផ្សេងទៀត ប្រសិនបើសង្គ្រាមផ្ទុះឡើង។ នៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយថ្មីៗនេះជាមួយទស្សនាវដ្តីញូវយ៉ក លេខាធិការរងផ្នែកទំនាក់ទំនងរបស់ក្រុម Houthis លោក Nasr al-Din Amer ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១៨ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់ និងរកឃើញជនបរទេស ៧នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ថា៖​ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) ជាមួយក្រុមបាល់ទាត់ Kun Khmer All Stars នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) ជាមួយក្រុមបាល់ទាត់ Kun ... Read More »

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី

យោងតាម Royal Gazette លោក Maris Sangiampongsa ត្រូវបានព្រះមហាក្សត្រថៃអនុម័តជាផ្លូវការជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះ។ អ្នកឆ្លើយឆ្លងព័ត៌មាន VNA នៅទីក្រុងបាងកកបានដកស្រង់ប្រភពព័ត៌មានពី Official Gazette ដែលនិយាយថា លោក Maris ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបន្តពង្រឹងនូវកិច្ចសហការគ្នាជាអតិបរមា ដើម្បីភាពសុខដុមរមនានៃមហាគ្រួសារសង្គមជាតិខ្មែរ ជាពិសេសរវាងនិយោជិត និងនិយោជក ដែលប្រៀបបីដូចគូស្វាមីភរិយា ហើយត្រូវតែមានការបំពេញឱ្យគ្នាទៅវិញទៅមកជាប្រចាំ

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ... Read More »

វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ ៖​ ថ្ងៃទី១​ ខែឧសភានេះ​ កំដៅកើនឡើងខ្លាំងរហូតដល់៤៦អង្សាសេមិនធ្លាប់មានកន្លងមក​ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព

ភ្នំពេញ​ ៖​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ដោយកើនឡើងរហូតដល់៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។​  ​     លោកជំទាវវេជ្ជបណ្ឌិត ... Read More »

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានសារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់! លោកឧបនាយករដ្ឋមន្ត្រី​ ស​ ... Read More »

សាលារៀនជិត ១០០ខ្នងរងការគំរាមវាយប្រហារគ្រាប់បែក

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថាសាលារៀនប្រហែល 100 កន្លែងនៅទូទាំងក្រុងដេលី និងតំបន់រដ្ឋធានីជាតិ (NCR) នៃប្រទេសឥណ្ឌា បានទទួលការគម្រាមកំហែងគ្រាប់បែកតាមអ៊ីមែល។ នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា ... Read More »

មន្រ្តីជំនាញក.ប.ប. បន្តដុតកំទេចចោលសាច់បង្កក​ និងគ្រឿងឧបភោគបរិភោគ ខូចគុណភាពប្រមាណជិត២០តោន

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីក.ប.ប.​បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាព ប្រមាណជិត២០តោនរួមមាន៖​ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ... Read More »

ស្ត្រីម្នាក់ធ្វើការនៅកាស៉ីណូញ៉ូវហ្វធូណាព្រំដែន មានអាការវិលមុខដួលស្លាប់ដោយរូបគាត់មានរោគបេះដូង

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅ នៅវេលាម៉ោង១៩និង១៦ នាទី ថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋស្លាប់ចំនួន១ករណី (ដួលស្លាប់) ស្ថិតនៅចំណុចកាស៉ីណូញ៉ូវហ្វធូណា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ប្ដីប្រពន្ធទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី។ សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ... Read More »

🔴ចេះធ្វើរឿងបែបហ្នឹងទៅរួច ! … អតិថិជនអន់ចិត្តខាង nham 24 ដឹកជញ្ជូនសុីភ្នែកជញ្ជីង ទិញ(គីនឆាយ) ២គីឡូក្រាម ផ្តល់អោយតែ ១គីឡូក្រាម

ភ្នំពេញ ៖ ខាងដឹកជញ្ជូន nham 24 ធ្វើឲ្យអតិថិជនមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិនបានបំពេញកាតព្វកិច្ចជូនអតិថិជនតាមការកម្មង់ទិញ និយាយរួមគឺ nham 24 សុីភ្នែកជញ្ជីង ទិញ(គីនឆាយ) ២គីឡូក្រាម ផ្តល់អោយតែ ១គីឡូក្រាម ... Read More »

លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាជិកា សមាជិករបស់សមាគម ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅវត្តឧណ្ណាលោម

ភ្នំពេញ​៖​ លោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ... Read More »

លោក Rangnick កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកនៅ Bayern Munich

ការចរចាររវាងក្លិប Bayern Munich និងគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Ralf Rangnick កំពុងបន្តដើម្បីឱ្យគាត់ក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ លោក Rangnick អាយុ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា គាត់ត្រូវបានទាក់ទងអំពីការងារដោយក្លិប Bundesliga ។ Bayern ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ចង់បានសុខសន្តិភាព មិនចង់បានសង្រ្គាមដូចកាលពីអតីតកាលនោះទេ

ខេត្តព្រះសីហនុ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នម្ចាស់ការចេញមុខបកស្រាយរាល់ការចោទប្រកាន់នានា ហើយត្រូវផ្សព្វផ្សាយឱ្យទូលាយ

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

❗️សូមប្រុងប្រយ័ត្ន❗️ គណនី (Tik Tok) ក្នុងរូបភាពនេះ !

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ គណនី (Tik Tok) ខាងក្រោមនេះជាទម្រង់ការឆបោកតាមរយៈការផ្ដល់ជំនួយផ្សេងៗ និងចុចតំណភ្ជាប់ ... Read More »

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤

ខេត្តក្រចេះ ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី  ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ ... Read More »

លោកឧកញ៉ាមហាមន្រ្តី បាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដែលបាននាំយកនូវព្រះរាជអំណោយជូនដល់ក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្ត

ខេត្តរតនគិរី៖ រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងសង្ស័យគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនទើបត្រូវបានកម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។     ការបង្ក្រាបរថយន្តវ៉េអងដឹកផ្លែសំរ៉ងនោះកម្លាំងអធិការទន្លេមេគង្គបានស្ទាក់ចាប់នៅវេលាម៉ោង៤ទៀបភ្លឺទី២៩ឈានចូលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នៅត្រង់ចំណុចហួសភ្នំយោលបន្ដិចក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។    រថយន្តវ៉េអងដែលកម្លាំងជំនាញអធិការទន្លេមេគង្គបង្ក្រាបបាននោះមានក្បាលពណ៌សលាយឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-4858 ហើយរុឺម៉កខាងក្រោយពាក់ស្លាកលេខកំពងចាម4A-1215 បើកបរមានទិសដៅពីលិចទៅកើតចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវតាមបណ្ដោយផ្លូវជាតិលេខ៧៨ក្នុងបំណងធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម តែត្រូវកម្លាំងជំនាញស្ទាក់ជាប់។ ... Read More »

អាជ្ញាធរខេត្តបាត់ដំបង កំពុងស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកកខ្វក់ចំនួន២ទីតាំងផ្សេងគ្នា ចំណាយថវិកាជាង៥០លានដុល្លារ សម្រាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ គម្រោងហិរញ្ញប្បទានធនាគារអភិវឌ្ឍអាស៊ី ADB នូវថវិកាជាង៥០លានដុល្លារ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង២ទីតាំងនេះបាននិងកំពុងស្ថាបនា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ និងចុងឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធ្វើការរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងបានល្អប្រសើរនោះ រដ្ឋបាលខេត្តបាត់ដំបង ទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន២កន្លែង។   លោក ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលម្សិលមិញនេះ​(ថ្ងៃទី៣០ខែមេសា) នៅចំណុចផ្ទះជួល ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ... Read More »

អ្នកចាំទីសញ្ជាតិបែលហ្សិក Courtois ខកខានបង្ហាញខ្លួនព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់ឆ្នាំនេះ

អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក នឹងខកខានការប្រកួត Euro 2024 បន្ទាប់ពីរបួសសរសៃពួរជង្គង់ បើទោះបីជាអាចត្រឡប់មកពេល Bayern Munich ប៉ះ Real Madrid វិញក៏ដោយ។ ... Read More »

Update ៖ សោកស្ដាយណាស់ តារាកំប្លែងមាឌធំ នាយធុង បាន ទទួល មរណភាព ព្រោះតែជួបគ្រោះថ្នាក់និងជំងឺ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ តារាកំប្លែងនាយធុង បានទទួលមរណភាពហើយ ដោយសារតែជំងឺសួត  ហើយគាត់បានរអិលជើងដួលក្នុងបន្ទប់ទឹក ចំណាយពេលជាយូរទេីបអាចយកគាត់ទៅមន្ទីរពេទ្យបាន។ ដំណឹងនេះបានធ្វើអោយអ្នកគាំទ្រជាច្រើន រួមទាំងសិល្បករ សម្តែងក្តីសោកសង្រេង ព្រោះមិនគួរអោយជឿ វាពិតជាលឿនពេកហើយ ពិបាកនិងទទួលយកខ្លាំងមែនទែន។ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ​៥០៛)​ ត្រូវ​លក់តម្លៃ​៤,៤៥០រៀល ខណៈម៉ាស៊ូត​(ចុះថ្លៃ​១០០៛)លក់៤,១០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ!

  ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ​សាំង​(ចុះថ្លៃ​៥០៛)​ ខណៈ​ប្រេងម៉ាស៊ូត ... Read More »

លោក ហ៊ុន ម៉ានី ៖ ស.ស.យ.ក. ជាទីកន្លែងដែលបង្រៀនយើងអំពីការងារស្ម័គ្រចិត្តតាមរយៈការបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការធ្វើការងារជាក្រុម វិន័យ ការអត់ធ្មត់ តស៊ូព្យាយាម ជម្នះការលំបាក

ភ្នំពេញ ៖ ស.ស.យ.ក. ជាទីកន្លែងដែលបង្រៀនយើងអំពីការងារស្ម័គ្រចិត្ត តាមរយៈការបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការធ្វើការងារជាក្រុម វិន័យ ការអត់ធ្មត់ តស៊ូព្យាយាម ជម្នះការលំបាក។  ការចូលរួមជាមួយ ស.ស.យ.ក. គឺធ្វើឱ្យយើងចេះលះបង់ផ្នត់គំនិតនៃការគិតពីផលប្រយោជន៍បុគ្គល ឬមួយក្រុម ឱ្យចេះរួបរួម ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន ឱ្យសម្រេចដល់សាលានានាមានសិទ្ធិផ្អាកការសិក្សាបណ្ដោះអាសន្នសិនក្នុងករណីដែលកម្ដៅក្ដៅខ្លាំង

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាទៅកាន់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន ឱ្យសម្រេចដល់សាលានានាមានសិទ្ធិផ្អាកការសិក្សាបណ្ដោះអាសន្នសិនក្នុងករណីដែលកម្ដៅក្ដៅខ្លាំង។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីសម្ដេចបានឃើញការលំបាកសិក្សារបស់សិស្សានុសិស្សជាពិសេសក្មេងតូចៗដែលសិក្សាក្នុងស្ថានភាពក្ដៅខ្លាំងដូចបច្ចុប្បន្ន។  ថ្លែងក្នុងជំនួបជាមួយបុគ្គលិកធ្វើការនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុសហើយ

ខេត្តព្រះសីហនុ ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាអ្នកដែលបង្កើតចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែប្រឆាំងនឹងចលនាជាតិរបស់ប្រជាជនខ្មែរ ដែលព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍ឱ្យជាតិយ៉ាងច្រើន។ សម្ដេចថាព្រែកជីកនេះជាដង្ហើមដករបស់កម្ពុជា។  ថ្លែងក្នុងជំនួបជាមួយបុគ្គលិកធ្វើការនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី១ ខែឧសភា ... Read More »