ព័ត៌មានទាន់ហេតុការណ៍៖
'

លោក អនុប្រធានាធិបតីឥណ្ឌា និងលោកជំទាវ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩

ភ្នំពេញ ៖ លោក Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោកស្រី អញ្ជើញមកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន-ចិន បើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China ... Read More »

គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ”ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១

ភ្នំពេញ ៖ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ... Read More »

ការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

ភ្នំពេញ ៖ ការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ១. នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៥ ... Read More »

ចាស់ឥតទីពឹង និងអ្នកងាយរងគ្រោះបំផុតចំនួន ២៩គ្រួសារ រស់នៅខេត្តកំពង់ស្ពឺ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ... Read More »

មន្ត្រីប៉ូលិសពាក់ព័ន្ធនៅក្នុងសោកនាដកម្ម Itaewon ដែលបានស្លាប់អាចជាការធ្វើអត្តឃាត

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីប៉ូលិស Yongsan ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងការប្រជ្រៀតជាន់លើគ្នានៅតំបន់ Itaewon ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃទី១១ ខែវិច្ឆិកា។ មន្ត្រីទទួលបន្ទុកស៊ើបការណ៍សម្ងាត់អាយុ៥៥ឆ្នាំដែលមាននាមត្រកូល Jeong ត្រូវបានរកឃើញស្លាប់ដោយសមាជិកគ្រួសារនៅផ្ទះរបស់គាត់នាភាគខាងជើងនៃទីក្រុងសេអ៊ូលនៅវេលាម៉ោង១២ និង៤៥នាទីរសៀល(ម៉ោងនៅកូរ៉េខាងត្បូង)។ ស្នងការប៉ូលីស Yongsan នៃនាយកដ្ឋានពន្លត់អគ្គិភ័យ និងរដ្ឋបាល ... Read More »

សេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ១. តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ជូននាយករដ្ឋមន្ត្រីចិនចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន ... Read More »

ចិនកាត់បន្ថយការរិតត្បិតចំពោះគោលនយោបាយ Zero-COVID

ប្រទេសចិនបានបន្ធូរបន្ថយបទប្បញ្ញត្តិ Zero-COVID មួយចំនួន ដូចជាការបន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) ការបន្តជើងហោះហើរអន្តរជាតិឡើងវិញ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រទេសចិនបានបន្ធូរបន្ថយវិធានការរឹតត្បិត COVID-19 មួយចំនួន (ហៅម្យ៉ាងទៀតថា Zero-COVID) ដូចជាការបន្ថយរយៈពេលធ្វើចត្តាឡីស័ក រយៈពេលពីរថ្ងៃសម្រាប់អ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ ... Read More »

ក្រៅឆាកខណៈកម្ពុជាប្រធាន ឃើញទេ ! សម្រស់ស្ត្រីទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងធ្វើឱ្យញាក់អារម្មណ៍ និងទាក់ទាញនេត្រាវេទិកាអាស៊ាន

ភ្នំពេញ ៖ សម្រស់ស្ត្រីទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូង រូបគាត់ល្អពិតឥតឧបមា ល្អអើយសែនល្អបីដូចផ្កា សក់ខ្លីប្រាសស្មាគួរបេតីយ ចរិតមាយាទសមជាស្ត្រីទី១ ធ្វើអោយប្រធានាធិបតីកូរ៉េខាងត្បូង គ្រប់វិនាទី ស្រឡាញ់ ស្រមៃនឹក មិនអោយឃ្លាតឡើយ។  ការពិតលោកស្រី ប្រហែលជាស្ត្រីទីមួយដែលរូបសម្រស់ល្អដាច់សម្រស់ស្ត្រីទី១ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ ៖ នៅវេលាម៉ោង២៖៤៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ! លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ  ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា កម្ពុជាមានភាពចាស់ ទុំនិងបង្ហាញភាពច្បាស់លាស់ក្នុងកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធបានថ្លែងថា ”នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២ ពោលគឺក្នុងឆ្នាំ ២០១២យើងបានទទួលការស្តីបន្ទោសដោយគេថាមកពីកម្ពុជាទើបអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍បាន ប៉ុន្តែតាមពិតនោះវាជាកំហុសរបស់ប្រទេសមួយចំនួន ដែលមិនបានគោរពនូវគោលការណ៍របស់អាស៊ានទេ។ ទោះបីយ៉ាងណានៅលើកនេះឃើញថាយើងបានបង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់កម្ពុជាហើយគេក៏បានយល់ពីជំហររបស់កម្ពុជាដែរ”។ ថ្លែងក្នុងបទសំភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ... Read More »

ហេសហេបង 2AP-1767 លេងចឹងៗម៉ងនៅលើផ្លូវល្បឿនលឿន? ខុសច្បាប់ចរាចរណ៍ ខុសវិន័យសីលធម៌ហើយទាន ! សម័យ facebook យល់ ?

ខេត្តកំពង់ស្ពឺ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនសូមធ្វើការក្រើនរំលឹកដល់បងប្អូនអ្នកបើកបរលើផ្លូវល្បឿនលឿនមេត្តាជ្រាបថា៖ -គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។ -គន្លងវ៉ាជែង ជាគន្លងស្ថិតនៅខាងឆ្វេងដៃបំផុត គឺសម្រាប់ប្រើប្រាស់ក្នុងការវ៉ាជែងតែប៉ុណ្ណោះ មិនមែនសម្រាប់ចរាចរណ៍ធម្មតាឡើយ។ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ... Read More »

បញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តដែលជាប់ចោទយកកាំបិតចុងស្រួចប៉ងធ្វើឃាតស្ត្រីចំណាស់សង្ស័យចេះអាបធ្មប់

ខេត្តមណ្ឌលគិរី  ៖ មន្ត្រីនគរបាលនៃស្នងនគរបាលខេត្ត មណ្ឌលគិរីនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តពីបទប៉ុនប៉ងមនុស្សឃាត។ បុរសជាជនជាប់សង្ស័យបានចោទ ប្រកាន់ស្ត្រីចំណាស់ម្នាក់ថាចេះអំពើអាបធ្មប់ហើយបានប៉ងចាក់សម្លាប់ស្ត្រីនោះ។ សមត្ថកិច្ចនគរបាលស្រុកកោះញែកឲ្យដឹងថា គេបានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២២ ពីបទយកកាំបិតចុងស្រួច ប៉ងចាក់សម្លាប់ស្ត្រីម្នាក់ដែលបុរសនោះសង្ស័យចេះអំពើ ធ្មប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិរវាក់ ឃុំរយ៉ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយឧបត្ថម្ភ​ និងលេីកទឹកចិត្តដល់​លោកយាយលោកតាពីរនាក់ប្តីប្រពន្ធ​ កំពុងជរាពិការ​ និងមានជំងឺប្រចាំកាយ​ រស់នៅស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ ៖ ដោយអារម្មណ៍ក្តុកក្តួល​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បបានចាត់ឱ្យលោកស្រី ម៉ែន​ ... Read More »

អ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបង្ហាញពីការជួយទិញផលិតផលនិងរកការងារធ្វើដល់ប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ក្នុងពេលយកទំនិញជាផលិតផលក្នុងស្រុកដែលមានទាំងគ្រឿងឧបភោគ បរិភោគនិង របស់របរប្រើប្រាស់ជា ហូលផាមួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២នៅក្នុងសណ្ឋាគារសុខារាជធានីភ្នំពេញ ក្រុមអ្នកលក់ផលិតផលកែច្នៃទាំងនោះបានបង្ហាញពីការជួយដល់សហគមន៍ក្នុងការជួយរកការងារ និងជួយទិញផលិតផលរបស់ពួកគាត់សំដៅដើម្បីជួយលើកស្ទួយជីវភាពអ្នកផលិតឱ្យកាន់តែប្រសើរឡើង។ ... Read More »

ក្លិប Southampton តែងតាំងលោក Nathan Jones ជាគ្រូបង្វឹកថ្មី

ក្លិប Southampton នៅលីគកំពូលអង់គ្លេសបាន​បញ្ជាក់​ពី​ការ​តែង​តាំងលោNathan Jones ជា​អ្នក​ចាត់​ការ​ថ្មី​​បន្ទាប់​ពី​ការ​បណ្តេញ​លោក Ralph Hasenhuttl។ លោក Nathan Jones វ័យ៤៩ឆ្នាំបានចាកចេញពីក្លិប Luton Town ដែលកំពុងលេងនៅលីគអង់គ្លេស Championship ទៅកាន់តួនាទីនេះ ... Read More »

តម្លៃ​ប្រេង​ឥន្ធនៈនៅកម្ពុជា​៖​ សម្រាប់សាំងធម្មតាលក់ ៤,៤០០រៀល/លីត្រ និង៥,១០០រៀល សម្រាប់ប្រេងម៉ាស៊ូត​ គិតចាប់ពីថ្ងៃទី១១​ ដល់២០ខែវិច្ឆិកា​!

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​រសៀលថ្ងៃ​សុក្រ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ សាំងធម្មតាឡេីងថ្លៃ១,៥០រៀល ត្រូវ​លក់​ ... Read More »

លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ ៖ នៅវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ  ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ... Read More »

ប្រធានអាស៊ាន : ទោះបីការរាតត្បាតជំងឺកូវីដ-១៩ រយៈពេល ៣ឆ្នាំ អាស៊ានបានឈ្នះលើការគំរាមកំហែងជាសកល , អាស៊ានត្រូវរួមគ្នា ប្តេជ្ញាចិត្តដើម្បីទទួលបានចីរភាព និងភាពធន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទោះបីការរាតត្បាតជំងឺកូវីដ-១៩ រយៈពេល ៣ឆ្នាំ អាស៊ានបានឈ្នះលើការគំរាមកំហែងជាសកល ប៉ុន្តែសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅតែមានភាពផុយស្រួយ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,  កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៥% ... Read More »

សម្តេចតេជោហ៊ុនសែន ៖ ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផឹកផ្លូវការសម្តេចថា,  ប្រមុខដឹកនាំអាស៊ាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។ សម្តេចតេជោថ្លែងបញ្ជាក់ថា, ... Read More »

ពលរដ្ឋអាមេរិក រាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ដោយសារព្យុះ Nicole

នៅយប់ថ្ងៃទី ១០ខែវិច្ឆិកា (ពេលវេលាអាមេរិក) មានពលរដ្ឋរហូតដល់ទៅ ជាង៣សែនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Florida ដោយសារតែខ្យល់ព្យុះ Nicole ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា ... Read More »

ពិធីបើកសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្ដីពី គីមី និងជីវិត

ភ្នំពេញ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមបើកសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្ដីពី “គីមី និងជីវិត” ដែលបានរៀបចំដោយ សមាគមគីមីកម្ពុជា ... Read More »

បោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមានអ្នកឈ្នះ អ្នកចាញ់ហើយ

បើទោះបីលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនទាន់ប្រកាសជាផ្លូវការក្តី ប៉ុន្តែអាចកំណត់បានថា បេក្ខភាពគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានបង្ហាញយ៉ាងច្បាស់។ មកដល់ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិមិនទាន់ចេញជាផ្លូវការនៅឡើយទេ ។ ការរាប់សន្លឹកឆ្នោតនៅតែបន្ត ហើយក្នុងតំបន់មួយចំនួន ការគាំទ្រប្រកៀកប្រកិតគ្នា ។ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ពលរដ្ឋកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរដ្ឋអារីហ្ស៊ូណា ... Read More »

សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ

ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិក អាស៊ានរបស់ទីម័រឡេស្តេ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណា លើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ... Read More »

ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០២ ក្រុមហ៊ុន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០២ ក្រុមហ៊ុន រួមមាន៖ ១. ការីទេសចរណ៍ ស៊ី អ៊ិន អ៊ិនធើណេសិនណល ត្រាវែល (C.N International ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival)

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព (ASEAN Unity for Peace ... Read More »

សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអ៊ុយក្រែន ជួបពិភាក្សាទ្វេភាគី

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរ អ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគីជាមួយ លោក ... Read More »