ព័ត៌មានទាន់ហេតុការណ៍៖
'

Liverpool ច្រានចោលការដេញថ្លៃ៣០លានផោនរបស់ Sadio Mane ពីBayern Munich

Liverpool បានច្រានចោលកិច្ចព្រមព្រៀងដែលមានតម្លៃ៣០លានផោនសម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ពីក្លិបយក្សអាល្លឺម៉ង់Bayern Munich។ ក្រុមហង្សក្រហមត្រូវបានទុកឱ្យមានការរំជើបរំជួលបន្ទាប់ពីក្លិបអាល្លឺម៉ង់មួយនេះបានត្រឡប់មកវិញជាមួយនឹងការផ្តល់ជូនបន្ទាប់ពីការដេញថ្លៃដំបូងដែលត្រូវបានគេរាយការណ៍ថា មានតម្លៃរហូតដល់២៥លានផោនត្រូវបានបដិសេធ។ Liverpool ត្រូវបានគេយល់ថា ចង់បានប្រហែល៥០លានអឺរ៉ូ (៤២.៨លានផោន) សម្រាប់ Mane ដែលមានអាយុ៣០ ... Read More »

នគរបាលរាជធានីភ្នំពេញ បំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន  និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។  បុគ្គលរូបនេះបានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យប្រគល់ផ្ទះ០១ខ្នងជូនស្ត្រីមេម៉ាយទីទាល់ក្រមានកូនច្រើន

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារទីទាលើក្រកូនច្រើនរស់នៅក្នុងបន្ទុកឈ្មោះ វឿន សារឿង អាយុ៤០ឆ្នាំ នៅភូមិអូរស្ងួត ឃុំអូរស្ងួត ស្រុកមង្គលបូរី  ។រស់នៅក្នុងសភាព មិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនៗ ធ្វើកម្មករនិងដោយមានសមាជិករស់នៅអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៦នាក់ (ស្រី ... Read More »

ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង នៅស្រុកថ្មគោល​ ត្រូវ​បានអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុង

     ខេត្ត​បាត់ដំបង ៖ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួ​ន០៣ខ្នង​ បានរងការខូចខាតទាំងស្រុង០២ខ្នង និងខូចខាត២០% ចំនួន០១ខ្នង​ ក្នុងករណីអគ្គិភ័យមួយកើតឡើង ... Read More »

លោក ស សុខា អញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ចំនួន ៣០០គ្រួសារ នៅឃុំជ្រៃ

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំជ្រៃ និងភរិយា រួមនឹងក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ... Read More »

ថៃ៖ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី៩រូប ប្រឈមមុខនឹងការជជែកដេញដោលពីការបោះឆ្នោតលើទំនុកចិត្ត

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា និងរដ្ឋមន្ត្រី៩រូបក្នុងគណរដ្ឋមន្ត្រី គឺជាគោលដៅនៅក្នុងការជជែកដេញដោលពីការបាត់បង់ទំនុកចិត្តមុនពេលឈានដល់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងរដ្ឋសភា ។ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានឱ្យដឹងថា គណបក្សប្រឆាំងនឹងស្នើដល់ប្រធានរដ្ឋសភាបោះឆ្នោតជ្រើសលើសេចក្តីទុកចិត្តនៅថ្ងៃទី១៦ខែមិថុនាខាងមុខ។ ក្រៅពីនាយករដ្ឋមន្ត្រី នៅមានរដ្ឋមន្ត្រីជាច្រើនរូបទៀតមកពីគណបក្សអំណាចប្រជាជន គណបក្ស ... Read More »

ឃាត់ខ្លួន​​មុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ម្នាក់​ តាមដីកាតុលាការ

ខេត្ត​ពោធិ៍សាត់៖ បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ​បានឱ្យដឹងថា​ កាលពីវេលាម៉ោង​១០​និង១៥នាទីយប់ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ​២០២២​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ​បានចុះល្បាតតាមគោលដៅសំខាន់ៗពេលយប់ក៏បានធ្វេីការបង្រ្កាបនិងឃាត់ជនសង្ស័យជាមុខសញ្ញាមានដីកាចាប់ខ្លួនពីបទជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅចំណុចភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្ត​ពោធិ៍សាត់។    ... Read More »

រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃកម្ពុជា៖ ការលើកឡើងដែលថា «គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ គឺជាអន្ទាក់បំណុល» គឺជាការចោទប្រកាន់មិនត្រឹមត្រូវ

ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាយល់ឃើញថា ការចោទប្រកាន់ដែលថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ ... Read More »

មន្ត្រីស៊ើបអង្កេត ក.ប.ប. បន្តការងារអង្កេតទីផ្សារ ដោយធ្វើការដកហូតទំនិញមិនមានអនុលោមភាពប្រមាណ ២៦.៦៤គីឡូក្រាមពីទីផ្សារ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍្ត​ទី​០៩​ ខែមិថុនា​​ ឆ្នាំ​២០២២​នេះថា​៖​ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តកំពង់ធំ ខេត្តកែប ខេត្តតាកែវ ខេត្តពោធិ៍សាត់ ... Read More »

លោកស្រី ឱ វណ្ណឌីន បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៥) ជូនដល់មន្ត្រីជួរមុខ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

បាញ់ប្រហារនៅអាមេរិក ស្លាប់៣នាក់ ប៉ូលិសម្នាក់រងរបួស

ក្រោយបាញ់ប្រហារនៅក្រុមហ៊ុនមួយក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិករួចហើយ ខ្មាន់កាំភ្លើងបានបន្តបាញ់ប្រហារទៅលើកម្លាំងប៉ូលិសក្នុងពេលដែលប៉ូលិសតាមចាប់ខ្លួន ។ បើទោះបីជារងរបួសក្តី ក៏ប៉ូលិសបានបន្តបាញ់ប្រហារសម្លាប់ជនដៃដល់ដែរ។ សារព័ត៌មាន AP បានផ្សាយថា បុរសម្នាក់បានបាញ់ប្រហារទៅលើក្រុមហ៊ុនផលិតមានឈ្មោះថា Columbia Machine Inc ក្នុងតំបន់ Smithsburg ... Read More »

ឃាត់ខ្លួន​ក្រុមក្មេងទំនេីងចំនួន ៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា

ភ្នំពេញ​៖​ ក្រុមក្មេងទំនេីងចំនួន ៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនបាន។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ... Read More »

អនុញ្ញាតឱ្យក្រសួងការពារជាតិអនុញ្ញាតឱ្យរេីសពលទាហានថ្មីចំនួន ៦០០នាក់ចំណុះបញ្ជារការដ្ឋានកាំភ្លេីងធំ

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ចំណុះបញ្ជារការដ្ឋានកាំភ្លេីងធំ។ សម្រេច:  ប្រការ១ : អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០ (ប្រាំមួយរយនាក់ ដើម្បីបំពេញក្របខ័ណ្ឌ ... Read More »

ស្ត្រីម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនឯងខណៈសមត្ថកិច្ចថាមិនដឹងមូលហេតុ

   ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បបួលកូនឲ្យស្លាប់ជាមួយមិនស្លាប់បែជាយកសាំងចាក់ដុតសម្លាប់ខ្លួននៅវេលាម៉ោង១៧ និង៥៣ នាទីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឡធ្យូង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។   សមត្ថកិច្ចប្រាប់ថា ... Read More »

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិន បានចុះបង្ក្រាបសារធាតុញៀនឃាត់ខ្លួនមនុស្សម្នាក់និងវត្តុតាង

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី ០៩ខែមិថុនាឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន ឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លើក នៅភូមិអូរច្រាកើត ... Read More »

ក្រសួងកសិកម្ម ចេញសេចក្តីណែនាំស្តីពីការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២

ភ្នំពេញ ៖ ការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ I. សភាពការណ៍រួម ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿននិងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាប កណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹក ភ្លៀងផងដែរ។ គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ... Read More »

តោះ! អ្នកណាខ្លះចង់ទៅលេងទឹកធ្លាក់ឆាយយោង!

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ តោះទៅលេងទឹកធ្លាក់ឆាយយោង! ទឹកធ្លាក់ឆាយយោងស្ថិតក្នុងឧទ្យាជាតិជួរភ្នំក្រវ៉ាញកណ្តាល ក្នុងភូមិសាស្ត្រ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ។  ប្រភពដដែលបន្តថា​ ទឹកធ្លាក់ឆាយយោងដែលមានចម្ងាយផ្លូវ ១៥០គីឡូម៉ែត្រ  ... Read More »

ពលរដ្ឋប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត៥០គ្រាប់

ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈពួកគាត់កំពុងភ្ជួរដីដាំដំណាំ។ ករណីប្រទះឃើញនេះកាលពីទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចហុងទី៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។  សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ ហែម សុផល ... Read More »

បុរសម្នាក់បេីករថយន្តស៊េរីទំនេីបរេចង្កូតបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ឯតៃកុងក៏រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ បន្ទាប់ពីបេីករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ទំនងជាងងុយដេក បានរេចង្កូត ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅ បុករថយន្តសណ្ដោងកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យរងការខូចយ៉ាងដំណំ  ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus)

ខេត្ត​ពោធិ៍សាត់ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) ។  សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ ... Read More »

កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាការចំពោះកិច្ចនៃសម្ព័ន្ធសីតកម្ម និងការចូលរួមសន្និសីទពិភពលោកប្រចាំឆ្នាំលើកទី៧ ស្ដីពីប្រសិទ្ធភាពថាមពល

ប្រទេសដាណឺម៉ាក៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃព្រហស្បតិ៍្ត​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កិច្ចប្រជុំលើកទី១ របស់គណៈកម្មាការចំពោះកិច្ចនៃសម្ព័ន្ធសីតកម្ម និងការចូលរួមសន្និសីទពិភពលោកប្រចាំឆ្នាំលើកទី៧ ស្ដីពីប្រសិទ្ធភាពថាមពល ដែលបានប្រព្រឹត្ដទៅចាប់ពិថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Sondernorg  ... Read More »

ស្ត្រីមេម៉ាយម្នាក់ ដាក់ពាក្យប្តឹងអតីតប្តីរបស់ខ្លួន រួមជាមួយអ្នកជិតខាង៣នាក់ ចោទប្រកាន់ករណីធ្វើឱ្យ ខូចខាតដំណាំ ជេរប្រមាថ និងហិង្សាដោយចេតនា ខណ:តុលាការកោះហៅចុងចោទទៅសួរនាំ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បានកោះហៅបុរសម្នាក់ ជាអតីតប្តីស្រ្តីមេម៉ាយម្នាក់ រួមជាមួយនឹងស្រ្តីអ្នកភូមិចំនួន០៣នាក់ ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីស្រ្តីរូបនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ដោយចោទប្រកាន់ ... Read More »

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអគ្គនាយកដ្ឋានក.ប.ប. ធ្វើការស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM)

ភ្នំពេញ៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់​ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំ​កិច្ចប្រជុំលើកទី៧ របស់ គ.ជ.ក.ប.។​ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ផាន ... Read More »

សម្តេចតេជោ និងព្រះរាជសារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃព្រុយណេដារ៉ូស្សាឡាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃព្រុយណេដារ៉ូស្សាឡាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រះចៅស៊ុលតង់ ហាជី ... Read More »

មុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព សារព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ គឺព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

ឃុំខ្លួនស្ត្រីម្នាក់ចេញសែកអត់សាច់ប្រាក់ចំនួន៧មុឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន៥ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឆឹម  ឬទ្ធី ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីចេញសែកគ្មានប្រាក់ចំនួន៧មុឺនដុល្លារឱ្យដៃគូរកសុីជាមួយគ្នា ។      ... Read More »

គណៈកម្មការសាងសង់ព្រះចេតិយ ចាប់ផ្តើមកសាងព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមាធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញ

ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថា, គណៈកម្មការកសាងសង់ព្រះចេតិយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលដឹកនាំដោយ ... Read More »

សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ... Read More »

បន្តសវនាការអតីតមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ

ភ្នំពេញ ៖ សំណុំរឿងមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ យ៉ាងកក្រើក ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកបន្តសវនាការនារសៀលថ្ងៃទី ០៩មិថុនា ឆ្នាំ២០២២នេះនៅចំពោះមុខក្រុមជនជាប់ចោទទាំងអស់ ។   សវនាការនេះដឹកនាំដោយលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធាម ច័ន្ទពិសិដ្ឋ ... Read More »

អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែងរងការខូចខាតស្ទើរទាំងស្រុង នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន

ភ្នំពេញ ៖ ឃ្លាំងស្តុកគ្រឿងសំណង១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ស្ទើរទាំងស្រុង និងប្អូនពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ តែចំពោះការខូចខាតនិងរបួសនោះសមត្ថកិច្ចមិនទាន់បញ្ជក់នៅឡើយទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកគ្រឿងសំណង់ ខាងលិចប្រឡាយទឹកស្អុយបន្តិច តាមបណ្ដោយផ្លូវលេខ៤៤៦ មូលដ្ឋានសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន ... Read More »