ព័ត៌មានទាន់ហេតុការណ៍៖
'

ហង្សក្រហម Liverpool តាមក្រុមកំពូលតារាង Man City យ៉ាងប្រកៀក ក្រោយឈ្នះ Arsenal

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះ និង​មិន​បោះ​បង់​ចោល​ការ​ប្រជែងក្រុម​កំពូល​តារាង Premier League គឺ​ Man City ដែលការប្រកួតសម្រាប់សប្តាហ៍ទី២៩ ដោយចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ ... Read More »

ជនមិនស្គាល់មុខលួចម៉ូតូគេយកទៅបញ្ចាំសមត្ថកិច្ចស្រាវចាប់ខ្លួនបានម្ចាស់ទីតាំងករណីទទួលផលចោរកម្ម

ខេត្តកណ្ដាល ៖ ជនសង្ស័យជាម្ចាស់ទីតាំងបញ្ចាំម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីទទួលផលចោរកម្ម ក្រោយពីជនសង្ស័យជាម្ចាស់ទីតាំងខាងលើនេះ បានទទួលបញ្ចាំយកម៉ូតូពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បន្ទាប់ពីលួចម៉ូតូគេបានកាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២វេលាម៉ោង០៧និង០០នាទី មុខផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។    មន្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ដល់ថ្នាក់ប្រទេសអ្នកមាន​ហេីយ​នៅតែ​ធ្វើ​រឿង​មួយនេះ! ខណៈសាំងឡើងថ្លៃខ្លាំងប៉ូលិសអាមេរិកព្រមាន…

សហរដ្ឋ​អាមេរិក ៖ ខណៈ​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ នៅអាមេរិក​ ដោយ​ក្នុងមួយហ្គាឡុងមានតម្លៃរហូតដល់៤,៣ដុល្លារ​ ហេីយ​ប៉ូលិសជាន់ខ្ពស់របស់អាមេរិក​បានព្រមានជាសាធារណៈទៅកាន់ប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ខ្លួន​ឱ្យ​ចេះការពារប្រេងសាំងរបស់ពួកគេនៅក្នុងរថយន្តដែលចតចោលនៅ​តាមផ្លូវ​សាធារណៈ​ បន្ទាប់​ពី​ពេលថ្មីៗនេះ​ មានសកម្មភាពនៃការលួចសាំងចេញពីរថយន្តបានកើតមានឡើងជាប​ន្តបន្ទាប់។ នេះបេី​យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Boston25 News។ ជាក់ស្ដែង​ប៉ូលិស​ជាន់ខ្ពស់​របស់អាមេរិក​បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បន្ទាប់​ពី​កំណើនតម្លៃប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ពេក​​ ក៏ជំរុញឱ្យមានជនខិលខូចមួយចំនួនបែកគំនិតដើរលួចសាំងចេញពីរថយន្តរបស់អ្នកដទៃ។ ដោយក្រុមចោរទាំងនោះបានប្រើប្រាស់ប្រដាប់បូមសាំងយ៉ាងឆាប់រហ័ស ... Read More »

ប្រធាន WTA អះអាងថា កីឡាករមិនគួរត្រូវបានហាមឃាត់ជុំវិញវិបត្តិអ៊ុយក្រែនទេ

ប្រធានសមាគមកីឡាវាយតឺន្នីសនារី (WTA) លោក Steve Simon បាននិយាយថា អត្តពលិកម្នាក់ៗមិនគួរត្រូវបានពិន័យសម្រាប់ការសម្រេចចិត្តនៃភាពជាអ្នកដឹកនាំផ្តាច់ការ ចំពេលមានការព្រួយបារម្ភថា កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារូសអាចត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការប្រកួត។ កីឡាកររុស្សី និងបេឡារូសត្រូវបានអនុញ្ញាតឱ្យលេងនៅលើវិញ្ញាសា ATP និង WTA ... Read More »

កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បញ្ជូនខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ទៅតុលាការ​

ខេត្ត​ព្រះសីហនុ៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​បញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៣នាក់​ បន្ទាប់​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ហេីយ​នាំខ្លួនយកទៅសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​។  យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ... Read More »

ក្រសួងសុខាភិបាល លុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ហើយអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។ នៅព្រឹកថ្ងៃទី១៧ ... Read More »

ត្រី​ប៉ា​សេ​អុី,​ត្រី​ប៉ា​វ៉ា​មុខ​មួយ​,​ប៉ា​វ៉ា​មុខ​ពីរ ​,ត្រី​ឆ្ពិន ​,ត្រី​ក្អែក​ ,ត្រី​ព្រួល​ ,ត្រី​ខ្យា ​,ត្រី​ឆ្លាំង ,ត្រី​តា​នេ​ល ​,ត្រី​កេះ​​ ​នៅតែ​ថ្លៃ​លើ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​

ខេត្ត​​ស្ទឹងត្រែង ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ធនធាន​ជលផល​ត្រី​ទឹកសាប​នៅក្នុង​ខេត្តស្ទឹងត្រែង​ នាភាគឦសាន​គឺសម្បូរទៅដោយ​ត្រី​មេ​ពូជ​ធំៗ​ ពីព្រោះថា​នៅតាម​អន្លង់​ជ្រៅ​សំបូរ​ថ្ម​ព្រៃ​លិច​ទឹក​និង​មាន​ដង​ទន្លេ​ចំនួន​បួន​ ​គឺ​ទន្លេមេគង្គ​,ទន្លេសេកុង,​ទន្លេសេសាន​ និង​ទន្លេស្រែពក​ ​ហើយ​បាន​ផ្លាស់ប្ដូរ​ចរន្តទឹក​ហូរ​ពី​រដូវ​កាល​ ​គឺ​រដូវវស្សា​និង​រដូវ​ប្រាំង​។​ ថែមទាំង​មាន​ត្រី​ខុសពី​តំបន់​ដទៃទៀត​ពិសេស​បឹង​ទន្លេសាប​ជង្រុក​ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​​ ជាក់ស្ដែង​ខេត្តមួយនេះ គឺសំបូរ​ត្រី​ធម្មជាតិ​ ដែល​មាន​ឱរសជាតិ​ឆ្ងាញ់​ដូចជា​៖ ត្រី​ប៉ា​សេ​អ៊ុី,ត្រី​ប៉ា​វ៉ា​មុខ​មួយ​,​ប៉ា​វ៉ា​មុខ​ពីរ  ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

ភ្នំពេញ ៖ នាព្រឹក ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ, លោក កើត ... Read More »

លោកពូទីន៖ លោកខាងលិចថារុស្ស៊ីដកថយ គឺពួកគេមិនយល់អ្វីឡើយ

ប្រធានាធិបតីរុស្សុីលោកពូទីន នៅថ្ងៃទី១៦មីនាបានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោងដណ្តើមគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ ហើយយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺបានដើរទៅតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែមីនា ថា «វត្តមានរបស់កម្លាំងទាហានរុស្ស៊ីនៅជិតរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនមែនជាសកម្មភាពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ យើងមិនមានគោលដៅបែបនោះឡើយ»។ លោកពូទីនបញ្ជាក់ទៀតថា សកម្មភាពយោធា នៅអ៊ុយក្រែនគឺបានដើរតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ... Read More »

Villarreal ធ្វើបានល្អ ទម្លាក់ Juventus ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម

ក្រុមខ្លាំងមកពីអេស្ប៉ាញ Villarreal បានស៊ុតបញ្ចូលទី៣គ្រាប់ចុងម៉ោងដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Juventus បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ក្រុមអេស្ប៉ាញមិនមានការស៊ុតចំគោលដៅទេ ក្នុងតង់ទី១ រហូតដល់តង់ទី២ កីឡាករ Gerard ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ដល់ករ ! ឈ្មួញដឹកឈើ១យប់ ជាង១០០ម៉ែត្រគូប ទៅជាង២០០ម៉ែត្រ ពីខេត្តរតនគិរី ឆ្លងទៅវៀតណាមតាមច្រករបៀង ភុឡំ ស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ មកដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម បានដំណើរការជាង១សប្តាហ៍ហើយ ដោយប្រើមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ យ៉ាងហោចណាស់ក៏ត្រូវប្រើម៉ូតូកែច្នៃជិត២០០គ្រឿង ដែលម៉ូតូ១គ្រឿងដឹកបានជិត១ម៉ែត្រគូប ឬទៅ១ម៉ែត្រគូប ។ ច្រកអន្តរជាតិអូរយ៉ាដាវ អត់ចេញឈើទេ ... Read More »

រថយន្តសាំយ៉ុងដឹកផ្លែឈើបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកផ្លែឈើយ៉ាងលឿនហើយបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់ តែសំណាងល្អដែលមិនបណ្តាលឱ្យមានអ្នករងរបួស។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ... Read More »

បញ្ជូនខ្លួនឃាតកសម្លាប់ប្រពន្ធខ្លួនឯងនៅខណ្ឌសែនសុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យដែលជាឃាតក សម្លាប់ប្រពន្ធខ្លួនឯងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។    ជនសង្ស័យ​ឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អុីនធើណេត​ ... Read More »

បុរសជាអ្នកដើររើសអេតចាយម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក សង្ស័យខ្យល់គរ

   ភ្នំពេញ ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីគាត់ហូបបាយនិងផឹកស្រាជួបជុំក្រុមគ្រួសាររួច។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     ... Read More »

ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា

ប្រទេសជប៉ុន ៖ សេចក្ដីជូនដំណឹង៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណៈជន ជ្រាបថា ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើ    ... Read More »

ទីក្រុងតូក្យូដាច់ភ្លើងទ្រង់ទ្រាយធំ ក្រោយការរញ្ជួយដីកម្រិត៧,៣រុិចទ័រ

ការរញ្ជួយដីកម្រិត៧,៣រុិចទ័រនៅតំបន់ភាគឦសាននៃប្រទេសជប៉ុន ធ្វើឱ្យកក្រើកញប់ញ័រដល់រាជធានីតូក្យូ បង្កឱ្យមានការដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយមន្ត្រីជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ ការរញ្ជួយដីកើតឡើងនៅក្នុងតំបន់មានជម្រៅប្រមាណ៦០ គីឡូម៉ែត្រ ជិតឆ្នេរសមុទ្រនៅក្នុងខេត្ត Fukushima ។ ការរញ្ជួយដីនោះបណ្តាលឱ្យកម្រើកញប់ញ័រដល់ខេត្តជាច្រើនដូចជា Miyagi, Fukushima និងខេត្តជាច្រើនផ្សេងទៀត ។ ចំណែករាជធានីតូក្យូ ... Read More »

ខ្សែការពារ Christian Eriksen ត្រឡប់​មក​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក

កីឡាករ Christian Eriksen ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិដាណឺម៉ាកជាលើកដំបូងចាប់តាំងពីគាត់គាំងបេះដូងពេលលេងនៅព្រឹត្តិការណ៍ Euro 2020 កាលពីរដូវក្តៅមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនបេះដូង បន្ទាប់ពីគាត់គាំងបេះដូងពេលប្រកួតជាមួយក្រុមហ្វាំងឡង់។ គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងខែមករាបន្ទាប់ពីចាកចេញពីក្រុម Inter ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៣២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣៧៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍្ត​ទី​១៧ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៣២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៧៩នាក់ អ្នកជំងឺស្លាប់​​គ្មាន ។ ... Read More »

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល

ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលខណៈជួបថ្នាក់គ្រោះថ្នាក់ចរាចររវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៤។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២២។ នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌លឿងសណ្តោងរុឺម៉កពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ4A.0263 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុត្រង់ចំណោទលោកយាយម៉ៅពេជ្រនិល ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ ណែនាំមន្ត្រីជំនាញ និងផ្នែកឯកជន ខិតខំកែច្នៃគោលដៅទេសចរណ៍ដែលមានស្រាប់ និងបង្កើតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត ផែនការ យុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការ ចូលរួម ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសកម្ពុជាក្រពិតតែសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានជាង៩២ភាគរយ

ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាក្រពិតតែសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានជាង៩២ភាគរយ ចំពោះពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើយទៅ ហើយកុមារអាយុចាប់ពី៣ឆ្នាំឡើងបាន ជាង៥០ភាគរយ ដែលតួលេខនេះប្រសើជាងប្រទេសដែលបានមើលកម្ពុជាថាជាប្រទេសខ្សោយផ្នែកសុខាភិបាល។ ក្នុងនោះសម្តេចតេជោ ហ៊ុន ... Read More »

កម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀនក្រុងព្រះសីហនុ ឃាត់​ខ្លួនជនសង្ស័យម្នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ជាច្រើន​កញ្ចប់​

ខេត្តព្រះសីហនុ៖ បុរស​ម្នាក់​រួមនិងគ្រឿងញៀនជាច្រេីនកញ្ចប់​ ត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីនុ​ ស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ កាលពីវេលាម៉ោង​២២និង៣០នាទីយប់នៅថ្ងៃពុធទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិដូង ក្រុម១៧ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។  ជនសង្ស័យមានឈ្មោះ ចាន់ ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)…  # នៅរដូវអស់ភ្លៀង :   ចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជទៅ ថ្ងៃពេញបរមីខែកត្តិក អ្នកស្រុកនាំគ្នាធ្វើកឋិន និងនិមន្តព្រះសង្ឃឆាន់តាមបឹង។  បុណ្យកឋិនជាបុណ្យពុទ្ធានុញ្ញាតមួយ ព្រោះព្រះសង្ឃមានស្បង់ចីពរមិនស្អាត ដោយប្រឡាក់ភក់ទទឹកទឹកភ្លៀងនៅពេលដែលលោកនិមន្តបិណ្ឌបាត្រនៅរដូវចេញវស្សា ទើបព្រះពុទ្ធទ្រង់អនុញ្ញាតឲ្យព្រះសង្ឃទទួលត្រៃចីវរអំពីទាយកទាយិកាដែលស្ម័គ្រចិត្តវេរប្រគេន។ ... Read More »

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះអ្នកភូមិផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះខណៈដែលបុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យដោយសង្ស័យថាជនរងគ្រោះផឹកស្រាហើយមិនហូបអ្វីបណ្ដាលឱ្យខ្យល់គរ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ... Read More »

អីក៏ចិត្តអាក្រក់យ៉ាងនេះ! ប្តីប្រពន្ធ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីវាយធ្វើបាបកូនពីរនាក់ឱ្យរងរបួស

ខេត្តកំពង់ស្ពឺ៖ សូមបញ្ឈប់ការប្រើហិង្សាលើកុមារបន្តទៀតទៅ ព្រោះវាជាអំពើខុសច្បាប់!  ជាក់ស្តែងដូចជាករណីនេះអ៊ីចឹងប្តីប្រពន្ធពីរនាក់រួមគ្នាវាយធ្វើបាបកូនបង្កើតនិងកូនដើមខ្លួនឯងបណ្តាលឱ្យរងរបួសពេញខ្លួនត្រូវកម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនយកទៅសាកសួរ។    ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ នៅចំណុចផ្ទះជួលក្នុងភូមិសា្វយក្រវាន់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។   លោក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានឱ្យដឹងថា ... Read More »

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានចាប់ផ្តើមហើយ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) បានចាប់ផ្តើមហើយ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមជាប្រធានកិច្ចប្រជុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់កម្ពុជា

ភ្នំពេញ ៖ នៅយប់ម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា,  នារសៀលថ្ងៃទី១៦ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់រាជធានីភ្នំពេញដោយជោគជ័យ។ លោក អឿន ... Read More »

Update ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋតាមបណ្ដោយផ្លូវរថភ្លើងបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចជួយអន្តរាគមន៍

     ភ្នំពេញ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើងតំបន់ត្រឡោកបែកខាងក្រោយទីតាំងលក់គ្រឿងសមុទ្រត្រូវបានអគ្គិភ័យឆាបឆេះ។ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនរលត់ក៏រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជួយចេញរថយន្តអគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយខូចខាតតែសម្ភារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ផ្ទះលេខ២៤១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង មូលដ្ឋានសង្កាត់ទឹកថ្លា ... Read More »

ជួយ​សង្គ្រោះ​ជីវិត ជាមួយ​យុទ្ធនាការសុវត្ថិភាព​មួកសុវត្ថិភាព Heads Up!

យុវជន​ជិះ​ម៉ូតូ​បាន​ក្លាយ​ជា​និមិត្តរូបមួយ​ នៅតាមដងផ្លូវនៃតំបន់​អាស៊ីអាគ្នេយ៍។ ទស្សនីយភាព​របស់​សិស្សសាលាជិះម៉ូតូតូចៗដ៏​ស្រស់ស្អាតធ្វើដំណើរទៅសាលារៀននៅពេលព្រឹក បង្ហាញពីភាព​រីក​ចម្រើន​ឆ្ពោះទៅរកអនាគតកាន់តែប្រសើរ​​ក្នុង​តំបន់​។ សំឡេង​ម៉ាស៊ីន ​និងស៊ីភ្លេ​របស់​ពួកគេ ​គឺ​ជា​ការ​​ស្វាគមន៍មួយបន្ថែមលើ​សំឡេងទ្រហឹង​ក្នុងអំឡុង​ម៉ោងមានចរាចរណ៍មមាញឹក។ យុវជនដែល​មាន​ចំនួនប្រហែល​មួយ​ភាគ​ប្រាំ​នៃ​​ចំនួន​ប្រជាជន ឥឡូវ​នេះកំពុង​ធ្វើ​ដំណើរ​​នៅពាសពេញដង​ផ្លូវនៅតំបន់​អាស៊ីអាគ្នេយ៍។ ប៉ុន្តែវាក៏​មានន័យថា យុវជន​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រែក្លាយ​​ផ្លូវ​ថ្នល់​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​។ អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) ... Read More »