ព័ត៌មានទាន់ហេតុការណ៍៖
'

ការចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ.១៩ Pfizer ដូសជំរុញឬដូសទី៤ ជូនដល់ក្រុមអាយុ ចាប់ពី ១៨ឆ្នាំឡើង ក្នុងខេត្តមណ្ឌលគិរី​ ចាប់ពីថ្ងៃទី ១៤ ខែមីនា​ ឆ្នាំ២០២២

ខេត្តមណ្ឌលគីរី ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយស សូមជម្រាប់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៤ ដោយប្រើវ៉ាក់សាំងPlizer ចាក់ជូនដល់ ក្រុមអាយុចាប់ពី ... Read More »

ក្រសួងការបរទេសកម្ពុជាបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃកបទ.សអ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១១ ... Read More »

បញ្ហាសំខាន់នៃដំណើរការបោះឆ្នោតឃុំ-សង្កាត់គឺមានការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ២០២២នេះថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយរយៈពេលបីថ្ងៃ មានការរកឃើញការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន ... Read More »

ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថាមិនឃើញក្មេងស្រីនេះត្រឡប់មកផ្ទះវិញ។ មន្ត្រីនគរបាលមូលដ្ឋានបានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថាក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេនៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។ មន្ត្រីនគរបាលមូលដ្ឋាន ... Read More »

ឈុតតំណាងជាតិរូបក្ងោករបស់ប៊ី សុធារីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International

      ភ្នំពេញ៖ ទស្សនិកជននៅតែទន្ទឹងរង់ចាំតាមដានកម្មវិធីប្រកួតកញ្ញាឯក Miss Charm International 2021 ដែលបានពន្យារពេលប្រកួតជាច្រើនខែកន្លងមកនោះ នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅអំឡុងចុងខែមេសាឆ្នាំ ២០២២ ខាងមុខនេះ។ មានការចាប់អារម្មណ៍មិនតិចនោះទេក្រោយពីឈុតតំណាងជាតិសម្រាប់កញ្ញាឯកពីកម្ពុជាប៊ី សុធារី ... Read More »

លោក ណុប ចំរើន ៖ ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋគ្រប់រូប ស្ថិតនៅជិតស្និតដឹងច្បាស់ពីតម្រូវការ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ... Read More »

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។  ប្រសាសន៍លើកឡើងរបស់នាយសេនីយ៍ ធ្វើឡើងនៅក្នុងឱកាសទទួលជួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង ... Read More »

មន្ត្រីនគរបាលមួយរូបសម្តែងក្តីសប្បាយរីករាយ ខណៈប្រធាននាយកដ្ឋានវិទ្យុទាក់ទង ផ្តល់ថវិកាចំនួន ៥.០០០ដុល្លារសម្រាប់ទិញដីធ្វើផ្ទះ

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា២០២២ នេះ គេបានលើកពី លោកវរសេនីយ៍ត្រី រស់ ឆាយហឿង នាយផ្នែកអធិការកិច្ច នៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្តែងក្តីសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

កម្ពុជា​! ទីផ្សារ​នាំចេញ​ត្រចៀកកាំ​ សង្ឃឹមថា​​នឹង​ល្អ​ច្រើនជាង​មុន​

ភ្នំពេញ​៖ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​ទទួលស្គាល់​ផ្លូវការ​ក្នុងការ​បង្កើត​សមាគម​ត្រចៀក​កាំ​ខ្មែរ​ កាលពីដើម​ខែមីនា​ ឆ្នាំ​២០២២​នេះ​ លោក ស៊ុយ កុក​ធាន តំណាង​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ កាលពីថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានបង្ហាញ​ក្តីសង្ឃឹម​ថា៖ នឹង​ជំរុញ​ការនាំចេញ​ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត ជាពិសេស​ទៅ​ប្រទេស​ចិន​។​ ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបញ្ច្រាសគ្នាស្លាប់ទាំងយប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្តាំបុកជាមួយរថយន្តម៉ាកឡិចស៊ីសយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២២ លើផ្លូវលេខ៣១៤D ស្ថិតក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះឃុន វន្នី អាយុ ៤៩ឆ្នាំ មុខរបរ ... Read More »

អាមេរិកទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន WHO ស្នើឱ្យបំផ្លាញវីរុសបញ្ចៀសការបែកធ្លាយ

កន្លងមករុស្ស៊ីបានប្រកាសថា អាមេរិកបានបើកទីតាំងស្រាវជ្រាវនិងផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវបានច្រានចោល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីមានរបាយការណ៍ជាក់លាក់មួយស្តីពីសកម្មភាពផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិកជាអ្នកចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនោះ។ ប៉ុន្តែក្រោយមកអាមេរិកក៏បានទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដោយអាមេរិកបារម្ភខ្លាចទីតាំងនោះធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី។ ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »

រថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់និងខូចខាតម៉ូតូមួយគ្រឿងយ៉ាងដំណំ

ខេត្តបាត់ដំបង​៖​ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកើតឡើងដោយរថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងខូចខាតម៉ូតូមួយគ្រឿង។   ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២២​ នៅវេលា​ម៉ម៉ោ៤និង​៤០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ជិត​ស្ពាន​អូ​តា​គ្រៃ​ ស្ថិត​ក្នុងភូមិ​ភ្ចា​វ​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។ ​ ... Read More »

មន្រ្តី​គយ បន្តបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងរាជធានីភ្នំពេញ​ ក្នុង​រយៈពេល២ថ្ងៃនេះ!

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមស្លាកលេខក្លែងក្លាយ ស្លាកលេខ ន.ប និងខ.ម។ ប្រភពដដែលបន្តថា​ ... Read More »

សារគន្លឹះរបស់ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សារគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសាទរទិវា ASEM ... Read More »

ក្រសួង​បរិស្ថាន​ គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញផ្តល់ប្រយោជន៍ដល់សហគមន៍

ភ្នំពេញ​៖​ លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) គិតគូរអំពីជីវភាពរបស់ពលរដ្ឋ និងជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ ប្រជាពលរដ្ឋនៅតាមតំបន់ការពារ ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​១១​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ... Read More »

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៣ឆ្នាំទៅ ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កំណត់នៅលើផ្លូវជាតិលេខ៥

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ត្រូវរៀបចំផែនការទប់ស្កាត់ និងចាប់ឃាត់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ព្រោះផ្លូវជាតិនេះជាផ្លូវល្អលេខ១។ សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំបែបនេះ ... Read More »

ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាមួយ លាយឡំជាមួយនឹងភ្លៀងមួយមេធំ បានធ្វើឱ្យដួលរលំ និងខូចខាតដល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១៧ខ្នងនៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ ដោយសារតែឥទ្ធិពល ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាមួយ លាយឡំជាមួយនឹងភ្លៀងមួយមេធំ បានធ្វើឱ្យដួលរលំ និងខូចខាតដល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១៧ខ្នងនៅក្នុងភូមិនានានៅក្នុងស្រុកបន្ទាយស្រី។ តែជាសំណាងល្អ ដែលហេតុការណ៍នេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ នេះជាការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក ... Read More »

ប្រធានាធិបតីបារាំងប្រឆាំងការចូលជាសមាជិកអឺរ៉ុបនៅពេលនេះរបស់អ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រឆាំងនឹងគោលបំណងចង់ចូលជាសមាជិកអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងតែមានវិវាទ ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១០ ខែមីនាបានប្រកាសថា ការ ត្រួតពិនិត្យចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែននាពេលនេះមិនសមស្របឡើយ ដោយអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម។ ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា ... Read More »

ក្រសួង​សុខាភិបាលករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២៣៧នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣០៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​១១ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៣៧នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣០៥នាក់ អ្នកជំងឺស្លាប់​​ ០១នាក់ ។ សូមជម្រាបថា​ ... Read More »

Cristiano Ronaldo កាន់តែមានចេតនាចង់ចាកចេញពី Man Utd នៅរដូវក្តៅនេះបន្ទាប់ពីជួបពិភាក្សាជាមួយភ្នាក់ងារ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួបពិភាក្សាជាមួយភ្នាក់ងារលោកJorge Mendes អំពីអនាគតរបស់គាត់នៅក្លិបបិសាចក្រហម Manchester United។ លោក Mendes បានព្យាយាមធ្វើឱ្យកីឡាកររូបនេះស្ងប់ចិត្ត បន្ទាប់ពីគាត់មិនបានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហមពេលប៉ះក្រុម Manchester City ក្នុងការប្រកួត ... Read More »

ចាត់វិធានការតាមច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងបន្ថែមទៀតក្រោយមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​មន្រ្តី​ជំនាញ​ នៃអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​ជារៀង​រាល់​ថ្ងៃ​តែងតែ​ចុះត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេស​ នៅតែរកឃើញទីតាំងមួយចំនួនមិនមានអនុលោមភាព​ ហេីយ​ត្រូវ​បានមន្រ្តីជំនាញ​ ចាត់វិធានការតាមច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈទាំងនោះផងដែរ។  ជាក់ស្ដែង​មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ ... Read More »

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបន្ដទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងនៅលើគោក និងក្នុងទឹក ពិសេសធនធានធម្មជាតិនៅបឹងទន្លេសាប។  នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ... Read More »

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ​ចុះ​ត្រួតពិនិត្យ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​សង្ស័យ​មានលួចលាក់ប្រើប្រាស់គ្រឿងញៀន

​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង បន្ទាប់​ពី​មានការ​សង្ស័យ​ថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០​ខែមីនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្លឹ​ប​កម្សាន្ត​៩៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ក្លឹ​ប​កម្សាន្ត​នោះ បាន​បើក​ដំណើរការ ... Read More »

ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លងមក ចិនមានករណីឆ្លងកូវីដ-១៩ ជាង១០០០នាក់

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនបានកើនឡើងជាង ១ពាន់នាក់ក្នុងមួយថ្ងៃ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ ភាគច្រើនករណីឆ្លងថ្មីនេះគឺជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង។ តាមតួលេខរបស់គណកម្មការសុខាភិបាលចិនបានបញ្ជាក់ថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១.១០០នាក់នៅក្នុងរបាយការណ៍ថ្ងៃទី១១ខែមីនា ក្នុងនោះមាន៧០៣នាក់មិនចេញអាការៈនោះឡើយ។ ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងពី ៣០០នាក់ ឡើងដល់ជាង ១.០០០នាក់ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ ... Read More »

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងរៀបចំការដេញថ្លៃទិញយកក្លិប Chelsea

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងស្វែងរកយ៉ាងសកម្មនូវជម្រើសមួយចំនួនសម្រាប់ការដេញថ្លៃដ៏មានសក្តានុពលដើម្បីទិញក្លិបតោខៀវ Chelsea។ លោក Candy ដែលជាអ្នកគាំទ្រក្រុម Chelsea កាលពីកុមារភាពកំពុងព្យាយាមបង្កើតសម្ពន្ធភាពជាមួយនឹងអ្នកវិនិយោគអន្តរជាតិមួយចំនួន។ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានដាក់លក់ក្លិបនេះកាលពីសប្តាហ៍មុនចំពេលមានវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ លោក ... Read More »

ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតមួយកន្លែង យីហោ ម្លប់ជ្រៃ បើកដំណើរការទទួលអ្នកចូលលេងវិញហើយ! អាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ!?

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អាចពិចារណាបន្តិចផង ខណៈលោក ឃួង ស្រេង ព្រមានដកតំណែងមន្ដ្រីណាទៅកាងបនល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន ខណៈដែរ ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ តាមប្រព័ន្ធអុីនធើណេត ... Read More »

ទំនិញមិនមានអនុលោមភាពត្រូវបានមន្ត្រីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារចំនួន ៧២.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៧៩លីត្រ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​ ដើម្បី​យុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប.។  មន្រ្តីជំនាញ ក.ប.ប. ... Read More »