ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈជនសង្ស័យចំនួន ៦១ នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញសេចក្តីថ្លែងការណ៍ ជុំវិញករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅចំណុចចំការតែ
ខេត្តកំពង់ស្ពឺ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តី ថ្លែងការណ៍មួយ ជុំវិញករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី ច្រៀងរាំនៅចំណុចចំការតែ។ នៅក្នុងសេចក្តីថ្លែងការណ៍ខាងលេីនេះ បានបញ្ជាក់ថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ ... Read More »
អគ្គនាយកដ្ឋានពន្ធដារ រំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ព្រោះជិតដល់ថ្ងៃកំណត់ហើយ!
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣នេះ។ ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ ... Read More »
ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្មវិធី GDT Taxpayer App កើនឡើងជិត៧៥% ខណៈយានយន្តចំនួន ១៥ ៥១៥គ្រឿង បានបង់ពន្ធរួចរាល់
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា GDT Taxpayer App ជាកម្មវិធីទូរស័ព្ទដៃដ៏ពេញនិយម និងទទួលបានការពេញចិត្តពីអ្នកជាប់ពន្ធ ជាពិសេសការប្រើប្រាស់មុខងារបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ដោយហេតុថា ការបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃនេះ មានភាពងាយស្រួល ... Read More »
ជាលើកដំបូង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយក្នុងសង្រ្គាមនៅហ្គាហ្សា
សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកាបានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។ នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន១២នៅក្នុងចំណោមសមាជិកទាំង១៥ ... Read More »
🔴សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសមេតុងទីនប្រុសស្រី២នាក់ជាប្តីប្រពន្ធ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីមេតុងទីន ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់ សក្កិសក្កិ) និងប្តីឈ្មោះ គីម ខេមរិទ្ធិ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ព្រមទាំងសងជំងឺចិត្តមកដេីមបណ្តឹងវិញ។ នេះបើយោងតាមសាលក្រមដែលទទួលបាននៅ ... Read More »
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបំពេញទស្សនកិច្ចននៅកូរ៉េខាងត្បូង កូរ៉េខាងជើងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ... Read More »
ផ្ដន្ទាទោសភ្នាក់ងារល្បែងសុីសង១១នាក់ឱ្យជាប់ទណ្ឌកម្មពន្ធនាគារ៧ថ្ងៃ(វីដេអូ)
ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបម្រើអោយល្បែងសុីសងខុសច្បាប់ ។ ... Read More »
អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញ៖ កម្លាំងជំនាញ កំពុងស្រាវជ្រាវរកមុខសញ្ញា ពាក់ព័ន្ធការប្រើសារធាតុញៀនក្នុងប៉េងប៉ោងសប្បាយ (Happy balloon)
ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃេីញថា មានក្រុមជនខិលខូចឆ្លៀតឱកាសក្នុងការប្រើប្រាស់សារធាតុញៀនមួយប្រភេទបញ្ចូលខ្យល់នូវសារធាតុញៀនក្នុងប៉េងប៉ោង (Happy balloon) ប៉ុន្តែករណីនេះ ក៏ត្រូវបានកម្លាំងមានសមត្ថកិច្ច ឆ្មក់ចូលបង្ក្រាបបានជាបន្តបន្ទាប់នៅតាមទីតាំងក្លឹបកម្សាន្ត នាពេលថ្មីៗនេះ។ ខណៈខ្យល់សប្បាយ ឬ Happy balloon គឺជាសារធាតុញៀនដែលបានបញ្ចូលទៅក្នុងប៉េងប៉ោង ហើយត្រូវបានយុវជន ... Read More »
ស្លាប់២៥នាក់និងរបួស៥០នាក់ ដោយឆេះអគារក្រុមហ៊ុនធ្យូងថ្មនៅចិន
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា មនុស្សចំនួន២៥នាក់បានបាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតបានទទួលរងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះអគារមួយកន្លែង ស្ថិតក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ។ ... Read More »
ល្ងាចស្អែកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ល្ងាចស្អែក ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ... Read More »
Update៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ... Read More »
អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវការិយាល័យរដ្ឋអាជ្ញាកោះហៅ
កាសែត Philippine Inquirer បានផ្សាយនៅថ្ងៃនេះ (ថ្ងៃទី 16 ខែវិច្ឆិកា) ថា ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Quezon បានចេញដីកាកោះហៅអតីតប្រធានាធិបតី Rodrigo Duterte ឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថាលោកបានគំរាមកំហែងប្រឆាំងនឹងស្ត្រីសមាជិកសភា France ... Read More »
លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល២៥ឆ្នាំ
ខេត្តសៀមរាប៖ លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។ លោក ញ៉ុក ឡូ ... Read More »
លោកទេសរដ្ឋមន្ដ្រី លី ធុជ៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ស្តីពីពិភពលោកគ្មានមីន នៅសៀមរាប
ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា៖ អាជ្ញាធរមីនកម្ពុជាមានសកម្មភាព៣សំខាន់ គឺការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេសមិនទាន់ចូលជាសមាជិក នឹងប្រទេសជាសមាជិកអាស៊ានចំនួន ៤រួមមាន៖ ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម គឺក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំនេះកម្ពុជានឹងកៀងគរប្រទេសទាំងនេះឱ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ា ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួច ម៉ាសុីនត្រជាក់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចយកម៉ាសុីនត្រជាក់គេត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី នៅចំណុចផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អ៊ុក ... Read More »
Manchester City ជាក្លិបរកចំណូលច្រើនជាងគេក្នុងរដូវកាល២០២២-២០២៣
ក្លិប Manchester City បានប្រកាសប្រាក់ចំណូលក្នុងក្របខ័ណ្ឌ Premier League ចំនួន៧១២.៨លានផោនសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២២–២០២៣។ នេះលើសពីកំណត់ត្រា៦៤៨.៤លានផោនដែលបានបង្ហោះកាលពីខែមុនដោយក្លិបManchester United និងជាការកើនឡើង៩៩.៨លានផោនកាលពីឆ្នាំមុន។ ប្រាក់ចំណេញរបស់ Man City ចំនួន៨០.៤លានផោនគឺកើនឡើងពីកំណត់ត្រាក្លិបកាលពីឆ្នាំមុនដែលមានចំនួន៤១.៧លានផោន។ តួលេខនេះកើតឡើងនៅខាងក្រោយរដូវកាលដែលពួកគេបានក្លាយជាក្លិបអង់គ្លេសទី២បន្ទាប់ពី ... Read More »
ប្រជាពលរដ្ឋនៅខណ្ឌ៧មករា ស្នើឱ្យអាជ្ញាធរជួយពន្លឿនការងារផ្ដល់សេវាសាធារណៈឱ្យបានលឿន
ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់នូវសំណើ នឹង សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើក ឡើង ក្នុងវេទិកាផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌ៧មករា ។ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ អ្នកឆ្លងថ្មី ០១នាក់, គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
ក្លិប Union Berlin ចែកផ្លូវជាមួយគ្រូបង្វឹកលោក Fischer បន្ទាប់ពីចាញ់៩ប្រកួត
ក្លិប Union Berlin នៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធបានចែកផ្លូវជាមួយគ្រូបង្វឹកលោក Urs Fischer បន្ទាប់ពីដឹកនាំចាញ់៩ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ដែលបានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយ។ ក្រុម Union Berlin ... Read More »
ក្រសួងព័ត៌មានប្រកាសពីវិធានការចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពត៌មាននាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា កន្លងមកក្រសួងព័ត៌មានបានចេញលិខិតលេខ៥៨សជណ.ព.ម ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អតីតតំបន់សមរភូមិក្តៅ បានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ
ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កាលពីដើម តំបន់សូត្រនិគមនេះ ជាតំបន់សមរភូមិវាយគ្នារហូតដល់ឆ្នាំ១៩៩៨ រវាងកងទ័ពរដ្ឋាភិបាលជាមួយកងកម្លាំងខ្មែរក្រហម ហើយផ្លូវសម្រាប់ធ្វើដំណើរពីទីរួមខេត្តមកកាន់តំបន់នេះ ពោរពេញទៅដោយគ្រាប់មីន ការច្បាំងគ្នា ... Read More »
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តទៅក្រោមមូលបទ“សន្តិភាព វិបុលភាព និងសន្តិសុខ”
ឥណ្ឌូនេស៊ី÷តបតាមការអញ្ជើញរបស់លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »
សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង អ៊ីប៉ (Wang ... Read More »
រថយន្តបីគ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត
ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈបេីកបរបន្ថយល្បឿនស្រាប់តែមានរថយន្តចំនួនពីរគ្រឿងទៀតបេីកបរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារបឹងបៃតង តាមបណ្តោយវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AE ... Read More »
ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព
ភ្នំពេញ ៖ ជើងឯកថ្នាក់ជាតិកីឡាប៊ូលនិងប៉េតង់ ឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា២០២៣ នៅក្នុងទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសម្ព័ន្ធ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងចំណងមិត្តភាពកម្ពុជា-ចិន
ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី ១៦ វិច្ឆិកា ២០២៣ នេះ គឺកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងជាសមិទ្ធផលថ្មីលេចធ្លោបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ... Read More »
ដីកាចាប់ខ្លួនអន្តរជាតិលើកដំបូងបំផុត ប្រឆាំងនឹងមេដឹកនាំស៊ីរី ចាប់តាំងសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០១១មក
សារព័ត៌មាន AFP បានផ្សាយថា ប្រទេសបារាំងបានចេញដីកាចាប់ខ្លួន លោក Bashar al-Assad ដោយចោទប្រកាន់ប្រធានាធិបតីស៊ីរីរូបនេះពីបទសមគំនិតក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើប្រាស់អាវុធគីមីកាលពីឆ្នាំ២០១៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពមួយពីតុលាការបារាំងដែលខ្លួនទទួលបាន បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកាថា ... Read More »
នាយកប្រតិបត្តិក្លិប Man Utd នឹងចាកចេញពីក្លិបក្រោយធ្វើការងាររយៈពេល១៦ឆ្នាំ
នាយកប្រតិបត្តិក្លិបបិសាចក្រហម Manchester United លោក Richard Arnold នឹងចាកចេញពីក្លិបបន្ទាប់ពីធ្វើការងារក្នុងក្លិបរយៈពេល១៦ឆ្នាំ ខណៈដែលកិច្ចព្រមព្រៀងរបស់លោក Sir Jim Ratcliffe សម្រាប់ការទិញភាគហ៊ុន២៥%នៅក្នុងក្រុម Old Trafford ជិតដល់ទីបញ្ចប់ហើយ។ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់
ខេត្តសៀមរាប ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច