ព័ត៌មានទាន់ហេតុការណ៍៖
'

ក្លិប Chelsea មិនអាចជាធ្វើអាជីវកម្មដូចធម្មតាបានទេ ក្រោយការដាក់ទណ្ឌកម្មលើលោក Roman Abramovich

រដ្ឋមន្ត្រីកីឡាអង់គ្លេសលោក Nigel Huddleston បាននិយាយថា ក្លិបតោខៀវ Chelsea មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មដូចធម្មតាទេ បន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានដាក់លើលោក Roman Abramovichមហាសេដ្ឋីរុស្ស៊ីដែលម្ចាស់ក្លិបមួយនេះ។ លោក Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការលក់សំបុត្រក្នុងទឹកដីក្រុមនេះ ... Read More »

អាមេរិកប្តេជ្ញាការពារកោះតៃវ៉ាន់មិនឱ្យធ្លាក់ក្នុងគន្លងអ៊ុយក្រែនឡើយ

មន្ត្រីការទូតអាមេរិកប្រចាំនៅតៃវ៉ាន់បានឱ្យដឹងថា សម្ពាធ ការទូតនិងយោធារបស់ចិនចំពោះកោះតៃវ៉ាន់ គឺជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ។ ក្នុងពេលនេះអាមេរិកបានសន្យាជួយកោះតៃវ៉ាន់បង្កើនសកម្មភាពការពារ។ សកម្មភាពខាងលើរបស់អាមេរិក គឺធ្វើឡើងក្រោយពេលដែលរុស្ស៊ីកំពុងតែវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសអតីតសហភាពសូវៀត។ ការណ៍ដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន គឺដោយសារតែមិនមានការធានាសន្តិសុខបានល្អពីអាមេរិកនិងបណ្តាប្រទេសលោកខាងលិច។ មានប្រសាសន៍នៅក្នុងមន្ទីរពាណិជ្ជកម្មអាមេរិកនៅកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី៣០ខែមីនា លោកស្រី Sandra ... Read More »

លោកបណ្ឌិត អ៉ិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម លើកទី១២ អាណត្តិទី១

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ... Read More »

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN៖ កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

ទីក្រុងហ្សឺណែវ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញ សេចក្ដីថ្លែងការណ៍ព័ត៌មាន ពី “កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ” ។  ទីក្រុងហ្សឺណែវ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការក្នុងការបង្រ្កាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងប្រជានេសាទ ជ្រាបថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប ព្រមទាំងស្នើសាធារណជន ... Read More »

កាត់ទោសមេខ្លោងគ្រឿងញៀន៣នាក់ ដាក់គុកមួយជីវិតនិងពិន័យជាប្រាក់ម្នាក់៨០លានរៀលពាក់ព័ន្ធនឹងការផលិត រក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជាង២តោននៅលើទឹកដីខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះបានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន៣នាក់ជាមេខ្លោង ពាក់ព័ន្ធនឹងសំណុំរឿងផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង២តោន ដែលសមត្ថកិច្ចបង្ក្រាបបាននៅលើទឹកដីខេត្តកំពង់ស្ពឺ ... Read More »

អេហ្ស៊ីបអះអាងថាកីឡាករទទួលរងការរើសអើងជាតិសាសន៍មុនពេលការប្រកួតជម្រុះ World Cup ជាមួយសេណេហ្គាល់

សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសហព័ន្ធបាល់ទាត់សេណេហ្គាល់ដែលពួកគេអះអាងថា ក្រុមរបស់ពួកគេត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ ដោយអ្នកគាំទ្ររបស់សេណេហ្គាល់នៅទីក្រុងដាកា។ ការស៊ុតបាល់ប៉េណាល់ទីដែលជាគ្រាប់ជ័យជម្នះពីសំណាក់កីឡាករSadio Mane បានជួយឲ្យសេណេហ្គាល់កក់កៅអី World Cup ទៅកាន់ប្រទេសកាតាឆ្នាំនេះដោយយកឈ្នះក្រុមអេហ្ស៊ីប១ទល់០។ ប្រធានក្រុមអេហ្ស៊ីប Salah គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលត្រូវបានគេបាញ់តម្រង់ទិសដោយភ្លើងឡាស៊ែរពណ៌បៃតងអំឡុងពេលប្រកួត។ គេ​ក៏​បាន​អះអាង​ដែរ​ថា ​រថយន្តក្រុង​របស់​ក្រុម​អេហ្ស៊ីប​ត្រូវ​បាន​វាយ​ប្រហារ​បណ្តាល​ឲ្យ​មាន​មនុស្សរងរបួសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ ចាំបាច់ត្រូវបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន

ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ... Read More »

លទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពី លទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Louise ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ ដោយមានការអញ្ជើញចូលរួមពី លោក ... Read More »

អ្នកបេីកបរ​រថយន្ត វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ផ្អៀង​ធ្លាក់​ប្រឡាយ​ថ្នល់របួសធ្ងន់ស្រាល១៨នាក់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករកម្មការិនី ១៨ នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីអ្នកបេីកបរ​រថយន្ត វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ផ្អៀង​ធ្លាក់​ប្រឡាយ​ថ្នល់​ ចាក់មនុស្សពាសពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមកកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ នៅលើ​ផ្លូវ​៣៣៤ ស្ថិតនៅចំណុច​ភូមិ ត្រពាំង​កំពឹស​ ឃុំ​ខ្សែត្រ​ ស្រុកកំពង់​រោទ៍ ខេត្ត​ស្វាយរៀង​ ។ យោងតាមលោក ... Read More »

អគ្គិសនី​កម្ពុជា៖​ ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅវេលាម៉ោង០៩​ និង៣៩នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P2991 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរត្រង់ស្វូចរន្ដ(CT)  ដែលមានទីតាំងស្ថិតនៅ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅព្រឹកថ្ងៃដដែល។ សូមជម្រាបថា​ ... Read More »

ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ៖​ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន​ ប្រមាណជា ៤,៩០លានដុល្លារ

ខេត្ត​ព្រះសីហនុ ​៖​ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានថ្លែងថា​៖​ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩ លានរៀល (ប្រមាណជា ៤,៩០លានដុល្លារ)។ ការលើកឡើង​បែបនេះ​ នាឱកាស​លោក ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២ កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងឈ្មោះ BLACK SHEEP គ្មានលេខបវទន៍ពីក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម ... Read More »

ក្រសួង​សាធារណការ​ អំពាវនាវ​ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ

ភ្នំពេញ​៖​ បងប្អូនប្រជាពលរដ្ឋអាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ ខែមីនា​ ២០២២។  បង្គោលសញ្ញាក្នុងរូបភាពខាងក្រោមត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ ... Read More »

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិងរុស្ស៊ី បំពេញទស្សនកិច្ចនៅឥណ្ឌាក្នុងថ្ងៃតែមួយ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានសម្រេចបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា នៅថ្ងៃទី៣១ខែមីនា ដើម្បីបង្កើនទំនាក់ទំនងការទូតពាក់ព័ន្ធនឹងស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសពីដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលីនៅថ្ងៃទី៣១ខែមីនានេះដែរ ។ ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ សូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៤០នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១០៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤០នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១០៨នាក់ អ្នកជំងឺស្លាប់​​គ្មាន។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣០​ ... Read More »

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ( Zaheeruddin Babar ... Read More »

លោក សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព​ និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព

ប្រទេសអារ៉ាប់រួម ៖ រដ្ឋសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា, នាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ... Read More »

WHO ប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២

អង្គការសុខភាពពិភពលោក WHO បានប្រកាសពីគម្រោងបញ្ចប់ស្ថានភាពអាសន្នស្តីពីកូវីដ-១៩នៅលើពិភពលោកឆ្នាំ២០២២ដោយសារតែមានការថយចុះតួលេខកូវីដ-១៩ ក៏ដូចជា ការព្យាបាលកូវីដ-១៩ ក៏មានប្រសិទ្ធភាព កាត់បន្ថយការស្លាប់។ តាមសារព័ត៌មានThe Hill បានឱ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៣០ខែមីនា បានប្រកាសពីគម្រោងបញ្ចប់ភាពអាសន្នស្តីពីការឆ្លងកូវីដ-១៩ នៅលើពិភពលោកក្នុងឆ្នាំ២០២២។ កូវីដ- ១៩ ... Read More »

សត្វខ្ទីង១ក្បាល​វង្វេងផ្លូវ ​ចូល​ចម្ការដេញវ័ធ​ពលរដ្ឋរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តឧត្តរមានជ័យ៖ កសិករមួយក្រុមមិនស្គាល់សត្វខ្ទីងស្មានតែសត្វក្របី ក៏នាំគ្នារត់ទៅដេញ ស្រាប់តែសត្វខ្ទីងដេញវ័ធ បណ្តាលឲ្យកសិករម្ចាស់ចម្ការដំឡូង៣នាក់របួសធ្ងន់ស្រាល ស្ថិតនៅចំណុចភូមិសិទ្ធសេរី ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ ប្រភពព័ត៌មាន ​បានឱ្យដឹងថា ជនរងគ្រោះ៣នាក់ដែលមាន ... Read More »

លោករដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ទោះបីជាសាំងឡើងថ្លៃក្តី

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន ទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។  ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

បើករថយន្តឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយម៉ូតូបើកបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ខេត្តស្វាយរៀង ៖ បុរសពីរនាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២១នាទីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២០និងលេច១២១ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក​ ក្រុងស្វាយរៀង ។   ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាឱ្យពន្លឿនដំឡើងប្រាក់សោធននិវត្តន៍

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ដល់មន្ត្រីរាជការ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរួមសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើបានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2A-4695 ដែលបានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ សន្លឹកស្មើនឹង១,៤៣២ម៉ែត្រគុណ ។      ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំស្ថិតក្នងភូមិវាលទន្សាយ ឃុំមានជ័យ ... Read More »

មនុស្សម្នាក់ស្លាប់និងបីនាក់ទៀតរងរបួសខណៈជួបបាតុភូតរន្ទះបាញ់

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្ស០១នាក់បានស្លាប់ភ្លាមៗនិង០៣នាក់ផ្សេងទៀតរងរបួស ក្រោយជួបហេតុការណ៍បាតុភូតរន្ទះបាញ់កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១  ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។     សមត្ថកិច្ចបានឱ្យដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ខាងលើនេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ស្ពានអាកាសទាំង ៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិតរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការ «យករាជធានីភ្នំពេញ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣០ ខែមីនា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៣០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២០នាក់ (យានយន្ត ៩០គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី៣១ ខែមីនា​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២២។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »