ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានចេញពីសេចក្តីណែនាំ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ... Read More »
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្ងើចសរសើរពីការចូលរួមរបស់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ជាប់លេខ៣ នៅអាស៊ាន
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមរបស់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានរំលេចថា កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩១៩៩នាក់ ... Read More »
លោក ទូច សុឃៈ៖ «យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ «យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស ឈរលើក្របខ័ណ្ឌវិន័យ សីលធម៌មនុស្សជាតិជឿនលឿន។ ... Read More »
អីយ៉ា…មីយ៉ាន់ម៉ា បិទព្រំដែនជាឯកតោភាគី ធ្វើឱ្យថៃ ក្រពុលមុខខ្លាំងនិងកំពុងឆ្លេឆ្លាជាខ្លាំង
អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់ The Nation បាននិយាយថា ថៃកំពុងក្រពុលមុខខ្លាំងនិងឆ្លេឆ្លារិះរកវិធីដើម្បីដោះស្រាយ ក្រោយពេលមីយ៉ាន់ម៉ា សម្រេចបិទព្រំដែនMae Sot-Myawaddy 2 ជាឯកតោភាគី ធ្វើឲ្យរថយន្តដឹកជំនិញរាប់រយគ្រឿងត្រូវជាប់គាំងនៅព្រំដែន ខាតបង់ប្រាក់រាប់ពាន់លានបាត។ The Nation ... Read More »
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១២ និងព្យុះទី១៣ ក្នុង ឆ្នាំ២០២៥ ហើយមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ ... Read More »
Breaking News ៖ សម្តេចតេជោ ៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ
ភ្នំពេញ ៖ រាត្រីដ៏ស្ងាត់ ! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ ថា ៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ... Read More »
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៥ តាមបណ្តាខេត្ត និងភ្នំពេញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%
ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែសីហា ឆ្នាំ២០២៥ តាមបណ្តាខេត្ត និងភ្នំពេញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។ យោងតាមការអង្កេត ពិនិត្យ ... Read More »
បទវិភាគ៖ការសម្រេចបាននូវការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពរបស់សេដ្ឋកិច្ចចិនពង្រឹងជំនឿចិត្តរបស់ពិភពលោកទាំងមូល
អន្តរជាតិ ៖ នៅថ្ងៃទី ១៥ ខែសីហា បន្ទាប់ពី រដ្ឋភិបាល ចិន បាន ប្រកាស ពី សភាពការណ៍ ដំណើរ ការ ... Read More »
រដ្ឋាភិបាលលោក Trump បញ្ជូន សារ ជា បន្តបន្ទាប់អំពី ខ្លឹមសារ សម្រាប់កិច្ចប្រជុំរវាង ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែន
អន្តរជាតិ ៖ លោក Trump ប្រធានាធិបតីអាមេរិក និងលោក Marco Rubio រដ្ឋមន្ត្រី ការបរទេស អាមេរិក បានថ្លែងជាបន្តបន្ទាប់គ្នាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី ១៧ ខែសីហា ... Read More »
ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារក្នុងខេត្ត Narathiwat
ថៃ ៖ សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng នៃខេត្ត Narathiwat ដោយកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។ តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥, សកម្មប្រយុទ្ធ១០ទៅ១៥នាក់ បានបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ... Read More »
អាជ្ញាធរមីន រៀបចំសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន
អាជ្ញាធរមីន ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក ហេង រតនា ... Read More »
លោកបណ្ឌិត ទូច សុឃៈ ៖ «គេបំផុសឱ្យមានការស្អប់ជាតិសាសន៍ និងរើសអើងផលិតផល មុខទំនិញ ដែលជាយុទ្ធវិធី ដើម្បីឱ្យក្រុមណាមួយយកមកដុតរោល បែប«ដុតឱ្យខ្លោច រោលឱ្យឆៅ» ដែលពេលខ្លះឈានដល់ហិង្សា… !
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានលើកឱើងថា ៖ «គេបំផុសឱ្យមានការស្អប់ជាតិសាសន៍ និងរើសអើងផលិតផល មុខទំនិញ ... Read More »
ឡានដឹកទំនិញថៃ«៥០០គ្រឿង»ជាប់គាំង ក្រោយមីយ៉ាន់ម៉ាបិទព្រំដែន
ប្រទេសមីយ៉ាន់ម៉ា៖ ឡានដឹកទំនិញរបស់ថៃ ប្រមាណ៥០០គ្រឿង បានស្ទះជាប់គាំងនៅស្ពានមិត្តភាពទី២រវាងព្រំដែនមីយ៉ាន់ម៉ា-ថៃ ក្រោយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបិទស្ពាន និង ព្រំដែនថៃមិនឲ្យឡានទំនិញថៃនាំចូលឥវ៉ាន់បានទៀត បន្ទាប់ពីមន្ត្រីយោធា និង ស៊ីវិលជាន់ខ្ពស់ត្រូវបានចាប់ខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងក្រុង ប៉ាអាន ដោយការបិទនេះមានរយៈពេលប្រហែល ២ ... Read More »
លួចរ៉ឺម៉កម៉ូតូបានសម្រេចពីខេត្តកណ្តាល ញ៉ាមមកឆក់ទូរស័ព្ទនៅខេត្តកំពង់ស្ពឺ អស់លក្ខណ៍
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ហើយម្នាក់ទៀតរត់គេចខ្លួន ខណៈដែលជិះម៉ូតូដែលលួចបានពីខេត្តកណ្តាល ហើយដោះកន្ទុយរ៉ឺម៉កចេញ ឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងអាយុ៣ឆ្នាំ ម្តាយក្មេងតូចស្រែកថាចោរៗ ផ្អើលឈុលជាប់ខ្នោះបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួនយុវជនឆក់ទូរស័ព្ទបានម្នាក់កាលពីវេលាម៉ោង០១និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នៅក្នុងភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ... Read More »
ការអនុវត្តបទឈប់បាញ់របស់ភាគីកម្ពុជា-ថៃនឹងធ្វើឱ្យមានភាពអំណោយផលឈានដល់សន្តិភាព ប្រក្រតីភាពនៃប្រទេសទាំងពីរ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ឱ្យដឹងថា ៖ ស្ថានការនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ក្រោយពីមានការគោរពបទឈប់បាញ់រវាងភាគីទាំងពីរ ដែលមានភាពអំណោយផលឈានទៅរកសន្តិភាពនិងប្រក្រតីភាពនៃប្រទេសទាំងពីរឡើងវិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការរណៈរដ្ឋមន្ត្រីលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី ... Read More »
ក្រុមហ៊ុនអាកាសចរណ៍Qantas រងការផាកពិន័យ59លានដុល្លារព្រោះបញ្ឈប់ការងារខុសច្បាប់អំឡុងពេលជំងឺកូវីដ
តុលាការអូស្ត្រាលីបានពិន័យក្រុមហ៊ុនអាកាសចរណ៍យក្ស Qantas ចំនួន 90 លានដុល្លារអូស្ត្រាលី(59លានដុល្លារ) សម្រាប់ការបណ្តេញបុគ្គលិកជាង 1,800 នាក់ដោយខុសច្បាប់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ (Covid-19)។ សហជីពកម្មករដឹកជញ្ជូនរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួនស្វាគមន៍ចំពោះការពិន័យនេះ ដែលជាការដាក់ទណ្ឌកម្មដ៏ធំបំផុតដោយតុលាការសម្រាប់ការរំលោភលើច្បាប់ទំនាក់ទំនងឧស្សាហកម្មក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ ចៅក្រមតុលាការសហព័ន្ធលោក Michael ... Read More »
យុវជនម្នាក់ទៅរកត្រីជាមួយមិត្តភ្តិ តែមិនចេះហែលទឹកក៏លង់ទឹកស្លាប់គួរឲ្យសង្វែគ
ភ្នំពេញ ៖ យុវជនម្នាក់បានទៅរកត្រីជាមួយមិត្តភក្តិតែមិនចេះហែលទឹកក៏លង់ស្លាប់គួរឲ្យសង្វែគ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្នុងរណ្ដៅដីលិចទឹក ផ្លូវលំ ភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
កងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកងរាជ អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន៨ នាក់
តាកែវ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលថ្ងៃទី១៥-១៦ ខែសីហា ... Read More »
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមយកអំណោយមនុស្សធម៌ សួរសុខទុក្ខអ្នកស្រី អេន ស៊ីណា ជាភរិយា វីរយុទ្ធជនជួរមុខ
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានចូលរួមអមដំណើរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ... Read More »
ខឹងជីដូនមិនស្តីដណ្ដឹងប្រពន្ធគំរាមសម្លាប់ទីបំផុតត្រូវជាប់ខ្នោះ
កណ្ដាល៖ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ក្រោយណីយកពូថៅគំរាមសម្លាប់ជីដូនខ្លួនឯង ព្រោះខឹងមិនចូលស្តីដណ្ដឹងប្រពន្ធអោយ ។ ករណីនេះបានកើតឡើងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ... Read More »
តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ថ្លែងថា ៖ តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ។ ... Read More »
គោយន្តមួយគ្រឿងបុកជាមួយម៉ូតូPCX បណ្ដាលឲ្យប្រុសស្រី២នាក់ស្លាប់យ៉ាងអាណោចអាធម៌
តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តមួយគ្រឿងបានបុកជាមួយម៉ូតូPCX បណ្ដាលឲ្យប្រុសស្រី០២នាក់ស្លាប់នៅនិងកន្លែង កាលពីវេលាម៉ោង៣ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៨៦,៨៧ ក្នុងភូមិដើមផ្ដៀក ... Read More »
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 11:00 AM, August 18, 2025
Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson: ... Read More »
អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ៖ កម្ពុជា ប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ដែលថា កម្ពុជា បានដាក់មីនថ្មី និងរក្សាទុកគ្រាប់មីន
ភ្នំពេញ ៖ កម្ពុជាបានប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានដាក់មីនថ្មី និងស្តុកទុកមីន ដែល ការ ចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ។ បើតាមការលើកឡើងពី លោកបណ្ឌិត ... Read More »
លួចម៉ូតូបានហើយជិះរត់មិនរួចឃាត់បានម្នាក់រត់រួចម្នាក់
ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាប្រើ ប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ជាប់ពន្ធនាគារដល់ ទៅ២លើកផងនោះ ត្រូវបានម្ចាស់ម៉ូតូនិងនគរបាលដេញប្រផាប់ចាប់ប្រភីងនិងឃាត់ខ្លួនដកហូតយកម៉ូតូមកវិញ ចំណែកឯបក្សពួកម្នាក់ទៀតបានផ្តួលម៉ូតូរត់គេចខ្លួន។ វរៈសេនីយ៍ទោ លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ម៉ន ... Read More »
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បង្កើនអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា-ចិន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោក វង សូត អនុប្រធានទី២រដ្ឋសភាបានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) ... Read More »
លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ
ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានអោយដឹងថា, ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ... Read More »
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស រំលឹកពីប្រវត្តិជាមួយមិត្តភក្តិក្នុងរបបដ៏ជូរចត់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានស្កាត់ជួបគ្នានៅថ្ងៃនេះ ! (នៅវត្តស្បូវរីក)
ភ្នំពេញ : នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះលើផេកលោកថា, នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីប្រគេនទៀនព្រះវស្សា ... Read More »
លោកស្រី បាន ស្រីមុំ ប្រាប់ពីផលវិបាកពលករខ្មែរក្នុងប្រទេសថៃ និងការបោះដៃជួយពីរដ្ឋបាលខេត្តឱ្យបានធ្វើដំណើរដល់ព្រំដែន
ខេត្តប៉ៃលិន : ឆ្លងកាត់បទពិសោធទទួលពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងប្រទេសនាប៉ុន្មានថ្ងៃមកនោះ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផលវិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។ លោកស្រីបានលើកឡើងថា ... Read More »
សេដ្ឋវិទូថៃបានព្រមានថា ថៃអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី៤ចុងឆ្នាំ ជំរុញដោយជម្លោះព្រំដែនជាមួយកម្ពុជា
អន្តរជាតិ៖ ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn លោក Burin Adulwattana បានព្រមានថា ប្រទេសថៃអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥នេះ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃបរិមាណនាំចេញ និងភាពមិនច្បាស់លាស់ជុំវិញភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា។ លោកប្រធានសេដ្ឋវិទូ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញទូរទស្សន៍ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច