ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តបែនម៉ាក mazda ចំណុះ២តោនកន្លះបើកក្នុងល្បឿនក្រឡាប់ផ្ងារជើងស្លាប់ម្នាក់របួសធ្ងន់២នាក់

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែមីនានៅលើផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។     សមត្ថកិច្ចជំនាញបានឱ្យដឹងថា រថយន្តបង្កហេតុជារថយន្តប្រភេទបែនម៉ាក mazda ចំណុះ២តោនកន្លះ ពណ៌ខៀវគ្មានស្លាកលេខ ... Read More »

«សាររបស់ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា»

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវ «សាររបស់ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា» ដោយលោកសរសេរថា,      ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ខ្ញុំឈ្មោះ គីស៊ីដា ... Read More »

ពិធីប្រចាំដប់ពីរ(តពីលេខមុន)

(តពីលេខមុន) # ពិធីចម្រើនព្រះជន្មវស្សា :   ជាទំនៀមរៀងមក ព្រះរាជពិធីចម្រើនព្រះជន្មវស្សាត្រូវធ្វើអស់ថេរវេលា ៥ ថ្ងៃលើកលែងតែឆ្នាំណាដែលត្រូវនឹងឆ្នាំដែរព្រះករណាណាទ្រង់ប្រសូត្រ នោះពិធីបុណ្យត្រូវធ្វើគម្រប់ ៧ថ្ងៃ។  ថ្ងៃបន្ទាប់នឹងថ្ងៃបង្ហើយបុណ្យនេះគឺត្រូវនឹងថ្ងៃដែលព្រះកក់ទៅណាទ្រង់ប្រសូតិ។   គោលសំខាន់នៃបុណ្យដ៏ឧឡារិកនេះ គឺចម្រើនព្រះជន្មវស្សានៃព្រះមហាក្សត្រឲ្យបានយូរតទៅទៀត ... Read More »

ស្ត្រីជនជាតិថៃសារភាពកំហុសថា បានប្រឌិតព័ត៌មានចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ករណីស្ត្រីជនជាតិថៃ១រូប ដែលបានប្រឌិតព័ត៌មានពាក់ព័ន្ធករណីថា ក្រុមជនជាតិចិន ចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ នៅពេលនេះបានសារភាពទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះនគរបាលកម្ពុជា និងនគរបាលថៃ។ ស្ត្រីថៃរូបនោះបានបញ្ជាក់ថា ការប្រឌិតរឿងបែបនេះ ក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។  ... Read More »

រថយន្ត HILUX VIGO បេីកបុកបង្គោលភ្លើងថ្មនិងរថយន្តឡិចសុីសមួយគ្រឿងទៀតចតស្ងៀមរងការខូចខាតយ៉ាងដំណំ

      ភ្នំពេញ​ ៖​ មានមនុស្សប្រុសស្រីមួយក្រុម សង្ស័យទើបចេញពីហូបការគេហើយស្រវឹងស្រា​ បានបើករថយន្តTOYOTA HILUX VIGO មួយគ្រឿងជ្រុលចង្កូតទៅបុកបង្គោលភ្លើងធ្វើអំពីថ្មមួយដើម និងរថយន្តឡិចសុីសRX300 មួយគ្រឿងចតស្ងៀមបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ​   ... Read More »

រថយន្ត LEXUS GS300 បុកឡំប្រឺតាខ្ទាតទៅលេីសួនចែកទ្រូងផ្លូវរងការខូចខាត​ រួចហើយបង្កហិង្សាវាយតប់គ្នាផ្អេីលពេញផ្លូវ

ភ្នំពេញ​ ៖​ មានការវាយតប់គ្នាឡេីងផ្អេីលពេញផ្លូវ បន្ទាប់ពីជជែកគ្នាមិនត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត LEXUS GS300 បុកឡំប្រឺតាខ្ទាតឡេីងលេីសួនពុះចែកទ្រូងផ្លូវរងការខូចខាត​ កាលពីវេលាម៉ោង១​និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវលេខ២១៧​ (ចំការដូង​)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

ប្រវត្តិរូបសង្ខេប លោក គីសុីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ : សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ លោក គីសីដា ហ្វឹមីអូ (KISHIDA FUMIO) នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី  ២០ ខែមីនា ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២២នៅថ្នស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ស្ពឺ ដោយអញ្ជើញចូលរួមពីសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ស្ពឺ។ ជាកិច្ចចាប់ផ្ដើមលោកបណ្ឌិត ហ៊ុន ម៉ាណែត ... Read More »

ប្រទេសជាច្រើនមិនចង់ពាក់ព័ន្ធក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះឡើយ

ប្រទេសជាច្រើនក្រៅពីសម្ព័ន្ធមិត្តអាមេរិក មិនចង់ឱ្យពាក់ព័ន្ធនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែននោះឡើយ ដោយសារតែប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។ ប្រទេសតំបន់មជ្ឈិមបូព៌ាគឺមិនមានប្រតិកម្ម ឬចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីនោះឡើយ ។ ហេតុអ្វីបានជាប្រទេសជាច្រើនមិនចង់ពាក់ព័ន្ធក្នុងសង្គ្រាមនោះ? គឺដោយសារតែប្រទេសទាំងនោះបានយល់ឃើញថា «ជាសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសអតីតសហភាពសូវៀត» ហើយរុស្ស៊ីមានភាគរយយកឈ្នះក្នុងសង្គ្រាមនោះខ្ពស់។ ទាំងនោះហើយបានជាប្រទេសជាច្រើនមិនចង់ឱ្យបាត់បង់ទំនាក់ទំនងល្អជាមួយរុស្ស៊ីនោះឡើយ។ សារព័ត៌មាន Bloomberg នៅថ្ងៃទី១៩ ខែមីនា ... Read More »

ជនសង្ស័យពហុមុខរបរម្នាក់ ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើលដ៍ មានមុខរបរ រត់រ៉ឺម៉កកង់បីផង រត់ផាស្អាប់ផង ហើយក៏បន្ថែមមុខរបរឆក់ទូរស័ព្ទដៃមួយទៀត តែភ្លាត់ស្នៀត ... Read More »

សម្ពោធស្ពានខ្សែកាប្លិ៍ធំបំផុតតភ្ជាប់ ទ្វីបអាស៊ីនិងអឺរ៉ុប

ស្ពានតភ្ជាប់ពីឆ្នេរសមុទ្រអឺរ៉ុបនិងអាស៊ីនៅក្នុងប្រទេសតួកគី គឺស្ពាន Canakkale 1915 ត្រូវបានកសាងឡើងដោយក្រុមហ៊ុនតួកគី និងកូរ៉េខាងត្បូង ដោយបានចំណាយប្រាក់រហូតដល់ទៅ ២,៨ពាន់លានដុល្លារ ។ ស្ពាននេះមានបង្កោលឆ្ងាយពីគ្នាបំផុតត្រង់ចំណុចកណ្តាលមិនធ្លាប់មាន ក្នុងចំណោមស្ពានវែងៗទាំងអស់លើពិភពលោក។ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ... Read More »

ប្រទេសវ័យក្មេងបំផុតនៅតំបន់អាស៊ាន និងអាស៊ីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

នៅថ្ងៃទី១៩ខែមីនា ប្រទេសក្មេងបំផុតនៅតំបន់អាស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី៥របស់ខ្លួន ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ។ ការបោះឆ្នោតក្នុងពេលពលរដ្ឋបារម្ភពីវិវាទនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ បេក្ខភាពដែលលេចធ្លោសម្រាប់ការបោះឆ្នោតប្រធានាធិបតីទីម័រ រួមមានប្រធានាធិបតីកំពុងតែកាន់អំណាច គឺលោក Francisco “Lu Olo” Guterres បេក្ខភាព Jose ... Read More »

បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន​ត្រូវម៉ូតូដឹកសាច់ជ្រូកបុកបញ្ឆិតពីមុខរងការខូចខាត

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តទំនេីបម៉ាក​ Ford ឆ្លងផ្លូវមិនប្រយ័ត្ន​ត្រូវបានបុរសម្នាក់ជិះម៉ូតូដឹកសាច់ជ្រូកមកបុកបញ្ឆិតចំពីមុខពេញទំហឹង​បណ្ដាលឱ្យរងការខូចខាត​កាលពីវេលាម៉ោង៣​ និង២០នាទីរសៀល​ ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២២​ នៅតាមបណ្ដោយផ្លូវលេខ២១៧​ (ចំការដូង)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ... Read More »

មន្ត្រី ក.ប.ប.​ ដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ និងការចែកចាយគ្រឿងសម្អាង ដល់អាជីវករមុននឹងឈានដល់ការអនុវត្តនីតិវិធី ចំពោះអាជីវកម្មណាដែលមិនអនុលោមតាមច្បាប់​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​ មន្ត្រី ក.ប.ប. បន្តត្រួតពិនិត្យនិងដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ និងផ្សព្វផ្សាយប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាង ដល់អាជីវករ មុននឹងឈានដល់ការអនុវត្តនីតិវិធី ចំពោះអាជីវកម្មគ្រឿងសម្អាងដែលមិនអនុលោមតាមច្បាប់​ ។ ... Read More »

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បោះបង្គោលព្រំ និងលាបថ្នាំបង្គោលព្រំប្រទល់ដែនជម្រក

ខេត្ត​កំពង់​ឆ្នាំង ​៖​ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្នាក់ការរងក្បាលទឹក បានចូលរួមបោះបង្គោលព្រំ និងលាបថ្នាំបង្គោលព្រំប្រទល់ដែនជម្រកជាមួយក្រុមការងាររបស់ក្រសួងបរិស្ថាន នឡភូមិសាស្ត្រស្រុកទឹកផុស​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២។  ដោយឡែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការរងក្តុលសែនជ័យ សហការជាមួយ CPA ទឹកធ្លាក់ស្រែអំពិលបានចុះល្បាតពីចំណុចកោះអណ្តែត​រហូតដល់ចំណុចរលាបតោម ... Read More »

តោះ! មកស្គាល់កោះពោធិ៍ ជាកន្លែង​ផ្ដល់បរិយាកាសរីករាយមួយបែបលើដែនសមុទ្រខេត្តកែប

ខេត្ត​កែប៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កោះពោធិ៍ គឺជាកោះតូចមួយក្នុងចំណោមកោះទាំង១២នៃដែនសមុទ្រខេត្តកែប ពោលគឺទៅហួសពីកោះទន្សាយបន្តិច។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវទេសចរត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើន ដូចជា កោះទន្សាយ កោះហាល កោះស្វាយព្រៃជាដើម។ ... Read More »

ជនជាតិចិនម្នាក់​ចូលទៅម៉ាស្សាខឹងរកនារីបម្រើផ្លូវភេទមិនបាន​ទាញដំបងវាយខ្ទេច…

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់​ បានចូលទៅម៉ាស្សានៅហាងមួយកន្លែង​ ហើយខណៈ​សួរមេការរកនារីបម្រើផ្លូវភេទមិនបាន​ក៏ផ្ទុះកំហឹងអុកឡុកក្នុងហាងដោយយកដំបងវាយកម្ទេចរបស់របរ​ និងកញ្ចក់ទ្វារ​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបន្ទាប់ពី​រត់គេចខ្លួន​ចូលទៅសំងំនៅក្នុងសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ”​ នៅក្នុងក្រុងព្រះសីហនុ​ ។  ករណី​ហិង្សា​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យ សង្កាត់២ ... Read More »

មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម

ខេត្ត​ព្រៃវែង៖ មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម នៅក្នុងរថយន្តមួយគ្រឿងម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ​ រួមនិង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ផង​ដែរ​។  នេះបេីយោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​គយ​ ... Read More »

លោក ប្រាក់ សុខុន ៖ ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត

ភ្នំពេញ ៖ ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ខណៈដែលខ្ញុំបានស្វាគមន៍ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ នេះជាការថ្លែងរបស់ លោក ប្រាក់ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២ គ្រួសារក្នុងឃុំស្នឹង ស្រុកបាណន់ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងសហការី ... Read More »

ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ រៀបចំកិច្ចប្រជុំដំបូងដើម្បីរៀបចំផែនការ និងបែងចែកភារកិច្ចក្នុងទទួលខុសត្រូវលើការពិនិត្យខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យថ្មី។  ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះពិនិត្យអគាររដ្ឋបាលប៉ុស្តិ៍នៅ ស្រុកស្រីសន្ធរនិងកោះសូទិន

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចុះត្រួតពិនិត្យការសាងសង់​ ជួសជុល​ កែលម្អរ​ នូវអគារមួយចំនួនក្នុងស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ ។ ១-ស្រុកកោះសូទិន​ ... Read More »

កម្លាំងនគរបាលស្រុកឧដ្ដុង្គចាប់មុខសញ្ញាជួញដូរគ្រឿងញៀន ៥ នាក់ បញ្ជូនទៅតុលាការ

ខេត្ត​កំពង់ស្ពឺ​ ៖​ ​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្គ្រឿងញៀនចំនួន​ ៥​នាក់​ ត្រូវបានកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បង្ក្រាបនៅវេលា​ម៉ោង៤ រសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២នៅ​ចំណុច​ភូមិ​ស្ដុក​តោ​ល​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។​   ​មន្រី្តនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថាក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអញ្ជើញអធិបតីសម្ពោធ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត តម្លៃជាង ១១ម៉ឺនដុល្លារ

ខេត្តស្វាយរៀង៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសង្កាត់បាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ... Read More »

លួចម៉ូតូបាននៅក្រុងខេមរភូមិន្ទមកជាប់អន្ទាក់នគរបាលស្រុកស្រែអំបិល

ខេតត្តកោះកុង ៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានតាមប្រមាញ់និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូបានមួយគ្រឿងពីចម្ងាយ ហើយគេចខ្លួនមកដល់ទីនេះ ពេលចាប់បានប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ចាត់ការតាមច្បាប់។   ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង ១០និង៣០ ព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២២ នៅចំណុច​វាល​ស្បូវ​ភូមិ​ត្រពាំងរូង​ ... Read More »

លោកស្រីបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ-១៩

ខេត្តស្វាយរៀង ៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ... Read More »

ក្រសួងទេសចរណ៍ ៖ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

ភ្នំពេញ ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ នេះបើការបញ្ជាក់អោយដឹងពីក្រសួងទេសចរណ៍នៅលើផេកផ្លូវការ ... Read More »

អង្គប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានធ្វើការចែករំលែកនូវបទពិសោធន៍នៅតាមអង្គភាពរបស់ខ្លួន ដើម្បីដាក់ជូនអង្គប្រជុំធ្វើការពិនិត្យផងដែរ

ភ្នំពេញ ៖ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,  ក្នុងកិច្ចពិភាក្សា អង្គប្រជុំបានទទួលនូវមតិយោបល់ពីសមាជិកគណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ដែលជាធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងសកម្មភាពក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ យុទ្ធនាការពលរដ្ឋល្អ ការត្រៀមខ្លួនរបស់យុវជនចំពោះការមកដល់នៃបដិវត្តឧស្សហកម្ម ... Read More »

Benzema របស់ Real Madrid មានការសង្ស័យពីរបួសអាចនឹងអវត្តមានសម្រាប់ការប្រកួត Clasico នៅថ្ងៃអាទិត្យ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid មានការសង្ស័យសម្រាប់ការប្រកួត El Clasico នៅថ្ងៃអាទិត្យទល់នឹងក្រុម Barcelona នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេរបស់ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក mazda យ៉ាងលឿនបុករះពីក្រោយម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ រងរបួសធ្ងន់ រីឯបុរស២នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ... Read More »