ព័ត៌មានទាន់ហេតុការណ៍៖
'

លោក​ នួន​ ផារ័ត្ន​ ចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង កាលពី២០ឆ្នាំមុន

ភ្នំពេញ​៖​ លោក​ នួន​ ផារ័ត្ន​ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ « លោកតំណាងឱ្យលោកអភិបាលរាជធានីភ្នំពេញ មានឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២១-២០២២ ទាំង ២៩រូប ... Read More »

ប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតីកំពុងតាមដានការវាយប្រហារសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ិស្លាម IS

កាលពីយប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោកបៃឌិន និងអនុប្រធានាធិបតីលោកស្រី kamala Harris បានតាមដានសកម្មភាពវាយប្រហារទៅលើភូមិគ្រឹះកម្ពស់៣ជាន់របស់មេដឹកនាំក្រុមភេរវកម្ម IS ។ ក្រោយទទួលរងការវាយប្រហារនេះ មេដឹកនាំក្រុម IS លោក Abu Ibrahim ... Read More »

រថយន្តយីឌុបដឹក​​ឈើដាក់​អង្កាម​ពីលើដាច់ហ្វ្រ័ងក្រឡាប់ហើយត្រូវឈើសង្កត់ស្លាប់​ម្នាក់របួសធ្ងន់​៣​នាក់

   ខេត្តមណ្ឌលគិរី​៖ រថយន្ត​វេ​អង​មួយគ្រឿងដឹក​ឈើ​គ្រឿងផ្ទះពេញព្រៀបដោយដាក់បាវអង្កាមពីលើបន្លំភ្នែកមហាជននិងសមត្ថកិច្ច តែជួបគ្រោះស៊យរថយន្តបាន​ក្រឡាប់នៅត្រង់ចិ​ញ្ចើម​ផ្លូវចុះចំណោតបង្កឱ្យមានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់បីនាក់ដាយសារត្រូវឈើសង្កត់លើ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​ដល់អ្នកធ្វើដំណើ​រ​តាម​ដងផ្លូវ​ចោមរោម​ឈរ​មើលទាំងនឹកហួសចិត្ត។    ហេតុការណ៍រថយន្តដឹកបាវអង្កាមចុះចំណោតក្រឡាប់ចេញសុទ្ធតែឈើសង្កត់មនុស្សស្លាប់និងរបួសធ្ងន់នោះបានកើតឡើងនៅ​វេលារសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២លើកំណាត់ផ្លូវ​ជាតិ​លេខ​៧៦A ត្រង់ចំណុច​អូរ​ងើយត្រង់ផ្លូវបត់កោងហើយចោតទៀតផងស្ថិតក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំងខេត្តមណ្ឌលគិរី​។​    រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ា​កវេ​អង ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-0854 ដោយមានដឹក​អង្កាម​ដាក់គ្របពីលើឈើ​បន្លំភ្នែកមហាជនបើកបរចេញពី​ស្រុក​កោះ​ញែក​ឆ្លងកាត់​ទីរួមខេត្តមណ្ឌលគិរី​ឆ្ពោះទៅកាន់​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម ... Read More »

Update ៖ ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះបាត់មួយយប់ព្រឹកឡេីងទេីបរកសពឃេីញ

ភ្នំពេញ​ ៖ ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះលង់លិចបាត់ព្រះកាយ បន្សល់ទុកតែស្បែកជើង ស្បង់ចីវរ នៅមាត់ស្រះ បង្កឲ្យភ្ញាក់ផ្អើល ឆោឡោ ទាំងពុទ្ធបរិស័ទ ទាំងសមត្ថកិច្ច រាវរក កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រះទឹកក្នុងបរិវេណវត្ត ... Read More »

កម្លាំងប៉ូលិសកាណាដាស្នើយោធាជួយរំសាយក្រុមបាតុករ

តាមសារព័ត៌មាន AFP នៅថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២២ បានផ្សាយថា កម្លាំងប៉ូលិសកាណាដាបានស្នើដល់កម្លាំងយោធាជួយធ្វើអន្តរាគមន៍ «បំបែកក្បួនរថយន្តបាតុករ»ប្រឆាំងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការធ្វើបាតុកម្មដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនបានបង្កផលលំបាកយ៉ាងខ្លាំងដល់ការទប់ស្កាត់ពីកម្លាំងប៉ូលិស ដោយបាតុករប្រមូលផ្តុំគ្នាកាន់តែច្រើន។ ទាំងនោះហើយទើបកម្លាំងប៉ូលិសស្នើឱ្យយោធាចូលរួមជួយបំបែកហ្វូងបាតុកររថយន្ត។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ... Read More »

ការ​រាតត្បាត​​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​ក្លិប​បាល់ទាត់នៅអឺរ៉ុប​ខាត​បង់ជិត៨ពាន់លានដុល្លារ

ការសិក្សាដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ជំងឺរាតត្បាត COVID-19 បានធ្វើឱ្យក្លិបនៅអឺរ៉ុបខាតបង់ប្រាក់ចំនួន៧ពាន់លានអឺរ៉ូ (៧.៩១ពាន់លានដុល្លារ) ក្នុងរយៈពេល២រដូវកាល បើទោះបីជាប្រាក់ឈ្នួលរបស់កីឡាករនៅក្រុមកំពូលៗបានកើនឡើង២ភាគរយដល់១១.៩ពាន់លានអឺរ៉ូ (១៣.៤៥ពាន់លានដុល្លារ) ក្នុងអំឡុងពេលនោះក៏ដោយ។ ក្លិបកំពូលៗបានទទួលរងការខាតបង់ដែលមានតម្លៃប្រមាណ៤ពាន់លានអឺរ៉ូ (៤.៥២ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១កើនឡើងប្រមាណ៣ពាន់លានអឺរ៉ូ (៣.៣៩ពាន់លានដុល្លារ) ... Read More »

បើកឡំប្រឺតាទៅបុករថយន្តតូយ៉ូតាព្រូស​ កំពុងបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ​ ៖​ បុរសម្នាក់បេីកឡំប្រឺតាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៥០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ​  ... Read More »

ផឹកចំស្រាស្រេកឃ្លានតណ្ហា ពេលដឹងថាប្តីមិននៅផ្ទះចូលចាប់រំលោភសេពសន្ថវ:ប្រពន្ធគេបានសម្រេច១លើក ជាប់ខ្នោះនគរបាលល្មម

ខេត្តបាត់ដំបង៖ ពិតជារឿងមួយស្មានមិនដល់ ខណ:ដែលដឹងថាប្ដីគេមិននៅផ្ទះ ស្រាប់តែមានបុរសប្រមឹកម្នាក់បានចូលទៅចាប់រំលោភសេពសន្ថវៈប្រពន្ធគេដល់ក្នុងផ្ទះបានសម្រេច តែទីបំផុតត្រូវនគរបាលចាប់ដាក់ខ្នោះកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចហើយនៅព្រឹកថ្ងៃទី៤ខែ កុម្ភ: ឆ្នាំ២០២២ នេះ ។   ប្រភពពីមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារនិងការពារអនីតិជនខេត្តបាត់ដំបងបានឲ្យដឹងថា រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់នៅ ... Read More »

ម្ដាយចិត្តឃោរឃៅប្រើអំពើហិង្សា​ ដោយក្ដិចមួលកូនប្រុសអាយុ៣ខែកន្លះ​ស្នាមជាំពេញខ្លួន

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលបានកេីតឡេីង​ ខណៈស្ត្រី​ម្នាក់​មាន​វិបត្តិ​ជាមួយ​ប្តី​កំហូច​ តូច​ចិត្ត​ផឹក​ស្រា​ស្រវឹង​ ក៏បានប្រេី​អំពេី​ហិង្សា​មក​លេីកូន​ប្រុស​អាយុ​ទើប​បាន​៣ខែ​កន្លះ បណ្តាល​ឲ្យ​មានស្នាមពេញខ្លួនប្រាណ​ កាលពី​វេលា​ម៉ោង​១០​ និង​៣០នាទីយប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ ក្បែរ​ច្រកចូល​វត្ត​ពោធិ៍ញាណ​ ផ្លូវលេខ​៣៧១​ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញថ្មីចំនួន​ ៦៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៩៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៤ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៨នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣​ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៥៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១១៩នាក់ (យានយន្ត ៨៣គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៤ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ពិធីរៀបអាពាហ៍ពិពាហ៍កូនក្រមុំភ្លោះក្នុងថ្ងៃតែមួយ និងរោងការតែមួយ

ខេត្តកំពង់ធំ ៖ រឿងរ៉ាវលេីលោកនេះពិតជាប្លែក  ហេីយ កម្របានជួបប្រទះពិតមែន ។ តួយ៉ាងដូចជាពេលនេះកូនក្រមុំភ្លោះពីរនាក់បងប្អូនត្រូវបានឪពុកម្តាយសម្រេចរៀបអាពាពិពាហ៍ក្នុងថ្ងៃតែមួយ ក្នុងរោងការតែមួយដែលបង្កឲ្យមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋនៅ ក្នុងតំបន់នោះជាពិសេសនៅលើបណ្ដាញសង្គមហ្វេសប៊ុក។  ភ្ញៀវញាតិមិត្តជិតឆ្ងាយបានចូលរួមពិធីមង្គលនេះយ៉ាងអធិកអធ័មដោយបានអបអរសារទយ៉ាងរីករាយ។ អ្នក ខ្លះចំអែចំអន់ឱ្យកូនកំលោះទាំងពីរប្រយ័ត្នប្រយែងនៅថ្ងៃខាងមុខខ្លាចក្រែងច្រឡំបន្ទប់គ្នា។ អ្នកខ្លះនិយាយថាឪពុកម្ដាយកូនក្រមុំចំណេញខ្លាំងណាស់គឺរៀបការតែ ម្ដងបានកូនប្រសាដល់ទៅពីរនាក់ ហើយគេសង្ឃឹមថាពួកគេនឹងចាប់ដៃគ្នាកសាងសុភមង្គលគ្រួសាររៀងៗខ្លួនដោយមិនមានទំនាស់អ្វីធំដុំឡើយ។ ... Read More »

Real Madrid បានធ្លាក់ចេញពី Copa del Rey ក្រោមថ្វីជើង AthleticBilbao

គ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅចុងម៉ោងដោយកីឡាករបម្រុង Alex Berenguer បានជួយឱ្យក្រុម Athletic Bilbao ទទួលជ័យជម្នះ ១-០ លើក្រុម Real Madrid ដោយបានទម្លាក់ក្រុមនេះចេញពីពានរង្វាន់ Copa del Rey ... Read More »

ខេត្តស្វាយរៀងជា«ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)»

ខេត្តស្វាយរៀង ៖ អបអរសាទរខេត្ដស្វាយរៀង ជាខេត្តទីមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែល«បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥(NSP 2014-2025) ប្រទេសកម្ពុជា ត្រូវសម្រេចឲ្យបាន១០០%ទាំងទឹកស្អាត និងអនាម័យនៅឆ្នាំ២០២៥។ ខេត្តស្វាយរៀង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

បើករថយន្តលឿនពេករេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវខូចខាតអស់២កង់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនធ្វើឱ្យរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតអស់២កង់ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូលេខ២១៧ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។    ... Read More »

កងទ័ពមួកខៀវកម្ពុជា ១៨៤នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋលីបង់

ភ្នំពេញ ៖ កងវិស្វកម្មពហុជំនាញលេខ៩២៨ ដែលមានកម្លាំងសរុបចំនួន១៨៤ ក្នុងនោះស្ត្រី៣០នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។ រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងវិស្វកម្មពហុជំនាញលេខ៨២៩ ដែលជាកងទី១២ ... Read More »

អេហ្ស៊ីបទម្លាក់ម្ចាស់ផ្ទះកាមេរូនឡើងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

អ្នកចាំទី Mohamed Abou Gabal របស់ក្រុមជម្រើសជាតិអេហ្ស៊ីបបានធ្វើការសង្គ្រោះដ៏អស្ចារ្យចំនួន២គ្រាប់ ខណៈដែលអេហ្ស៊ីបបានយកឈ្នះម្ចាស់ផ្ទះកាមេរូនក្នុងលទ្ធផល ៣-១ ក្នុងការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations បន្ទាប់ពីស្មើ០ទល់០ដោយគ្មានគ្រាប់បាល់បន្ទាប់ពីម៉ោងបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ។ ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

..(តពីលេខមុន) * ការលាគ្នា   ភ្ញៀវត្រូវកំុភ្លេចខ្លួនអំពីម៉ោងពេលឱ្យសោះ ត្រូវរំពៃឲ្យញយដងបន្តិចក្រែងអ្នកម្ចាស់ផ្ទះគេមានធុរៈផ្សេងៗតទៅទៀត ឬមានភ្ញៀវថ្មីទៀតមក  ឬមានការប្រញាប់ចេញទៅណាមកណាទៀត។ បើយើងឃើញអ្នកផ្ទះរាក់ទាក់រីករាយសប្បាយនឹងយើង ដោយយើងជាញាតិ ឬជាមិត្តស្និទ្ធនោះ យើងក៏ត្រូវរវាំងកុំឲ្យសួរពីមួយម៉ោងទៅសោះ  ដោយគិតក្រែងដល់ពេលម្ចាស់ផ្ទះគេអាស្រ័យបាយឬដល់ពេលត្រូវសម្រាក(គឺគេដេក) ។ កុំអង្គុយដល់ផ្ទះគេធុញទ្រាន់នោះឲ្យសោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ណារ៉ុងផាន់ ​ជិតកែវធែ ... Read More »

ព្រះសង្ឃមួយអង្គសង្ស័យមានជំងឺប្រចាំកាយរើឡើងបណ្តាលឱ្យប្រកាច់ធ្លាក់ចូលក្នុងស្រះទឹកលង់លិចបាត់

ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គសង្ស័យជំងឺប្រចាំកាយរើឡើងបណ្តាលឱ្យប្រកាច់ធ្លាក់ចូលក្នុងស្រះទឹកលង់លិចបាត់ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងវត្តតាំងកសាងខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    ព្រះសង្ឃរងគ្រោះមានព្រះនាមច័ន្ទ មានរិទ្ធ ហៅក្រៅថាណប់ មានព្រះជន្មជាង២០ឆ្នាំ ... Read More »

មានវិបត្តិស្នេហា…បុរសម្នាក់ឡេីងលេីស្ពានអាកាសស្ទឹងមានជ័យបម្រុងលោតសម្លាប់ខ្លួន​តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់មិនឱ្យលោត

​    ភ្នំពេញ ៖​ បុរសម្នាក់ខូចចិត្ត​នឹងស្នេហា​បានសម្រេចចិត្តមកធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយចាប់យកចុះមកខាងក្រោមវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែ កុម្ភៈ ឆ្នាំ២០២២​ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ​ ក្នងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ។  ... Read More »

ស្លុតចិត្តទាំងកណ្តាលយប់អាណិត វីរៈ និច្ច គ្រប់គ្នាក្រោយនាងទម្លាយដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃ

ភ្នំពេញ៖ ធ្វើឲ្យគេស្លុតចិត្តអាណិតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង វីរៈនិច្ច គ្រប់ៗគ្នាទាំងកណ្តាលយប់ក្រោយពីនាងបានបញ្ជាក់ដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃនោះហើយ។ ដំណឹងនេះត្រូវបានទម្លាយក្រោយពីមុននេះមានការជជីកសួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញការស្លៀកពាក់សម្លៀកបំបាក់បែបរឹបរាងដូចទៅនឹងមនុស្សដែលមិនមានកូនក្នុងផ្ទៃនោះ។    តបទៅនឹងការចោទសួរនេះបានធ្វើឲ្យនាងទម្លាយដំណឹងដ៏សោកស្តាយនេះទាំងយប់ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២នេះថា៖ ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ ។ មូលហេតុ  ... Read More »

ពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេសA ទាំង១១នាក់ ក្នុងស្រុកកំពង់ត្រាច

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ​មិដែលទទួលបាននិទ្ទេសA ទាំង១១នាក់ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត​។​ នាឱកាសសំណេះសំណាលនេះដែរ លោកអភិបាលនៃគណៈអភិបាលស្រុក ... Read More »

បុរសម្នាក់ចង.កក្នុងខ្ទមចាំស្រះចិញ្ចឹមត្រីផ្អើលគ្រួសារទាំងក្បាលល្ងាច

ខេត្ត្តស្វាយរៀង ៖ អ្នកភូមិនិងក្រុមគ្រួសារមានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចខណៈប្រទះឃើញបុរសម្នាក់ចង.កក្នុងខ្ទម ចាំស្រះចិញ្ចឹមត្រីដែលមានចំងាយពីផ្ទះប្រហែល២៥០ម៉ែត្រនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅភូមិ ដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ មាស ... Read More »

ស្លាប់ម្នាក់ដោយសារក្រឡាប់រថយន្តធ្លាក់ផ្លូវចូលក្នុងទឹក

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីខេត្តបាត់ដំបងបានឱ្យដឹងថា មានបុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពីបើករថយន្តដឹកត្រី សង្ស័យក្នុងស្ថានភាពងងុយដេក រួចរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្ទឹងសង្កែ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ... Read More »

លោក ឃួង ស្រេង ស្នើឲ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ លោកTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជានិងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នារសៀលថ្ងៃទី៣ កុម្ភៈ ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានស្នើ ដល់អ្នកវិនិយោគជប៉ុន ... Read More »

បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១ កញ្ញា  Harnaaz Sandhu នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីអ្នកផលិតកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះ  ពីលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ... Read More »

ក្មេងប្រុស២នាក់ចេញពីសាលារៀនមកផ្ទះហើយនាំគ្នាចុះលេងទឹកស្រះខាងកើតផ្ទះលង់ស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង ៖ សំឡេងជីដូនបានស្រែកទ្រហោយំនិងហៅអ្នកភូមិឱ្យជួយសង្គ្រោះចៅលើកស្រង់ចេញពីក្នុងស្រះដាក់លើគ្រែនិងឆ្អើរភ្លើង ប៉ុន្តែអកុសលហួសពេលទៅហើយខណ:ដែលក្មេងប្រុសបងប្អូនជីដូនមួយ២នាក់បាននាំគ្នាចុះលេងទឹកស្រះខាងកើតផ្ទះបណ្ដាលឱ្យលង់ស្លាប់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិសង្រ្គោះ ឃុំសំបួរ ស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងរងគ្រោះមានឈ្មោះរឿន ភ័ក្ត្រា អាយុ៧ឆ្នាំ និងឈ្មោះហេង រដ្ឋា ... Read More »

យុវជនម្នាក់ជិះម៉ូតូម៉ាកMslaz ក្នុងល្បឿនលឿនរេចង្កូតដួលស្លាប់ទាំងយប់

ខេត្តស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ចេញមកមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណៈជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយរេចង្កូតដួលបោកក្បាលកាលពីវេលាម៉ោង ១១និង៣០យប់ ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាយុវជនរងគ្រោះមានឈ្មោះប៉ុល វិស្សុតកក្តា អាយុ ២០ ឆ្នាំមានទីលំនៅនៅ ... Read More »