ព័ត៌មានទាន់ហេតុការណ៍៖
'

បាញ់ប្រហារនៅសាលារៀន ស្ថិតនៅភាគខាងកើតអាមេរិកស្លាប់៣នាក់

នៅថ្ងៃទី១ខែកុម្ភៈ(ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារនៅក្នុងរដ្ឋ Virginia និងរដ្ឋ Minnesota បណ្តាលឱ្យប៉ូលិសម្នាក់និងសិស្សម្នាក់ស្លាប់។ នៅលើបណ្តាញសង្គម Twitter ប៉ូលិសរដ្ឋ Virginia បានឱ្យដឹងថា មានករណីបាញ់ប្រហារនៅសាលា Bridgewater ក្នុងទីក្រុង Bridgewater ... Read More »

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ១៨៤នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។ សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មពហុជំនាញ លេខ៨២៩ ... Read More »

ថៃចាប់ផ្តើមអនុវត្តលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរ បើទោះបីការឆ្លងកូវីដ-១៩នៅកើនឡើងខ្ពស់ក្តី

ថៃបានចាប់ផ្តើមអនុវត្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ គោលដៅខាងលើដើម្បីដំណើរការវិស័យទេសចរណ៍ដែលជាប្រភពចំណូលសំខាន់របស់ជាតិ ស្មើនឹង២០% នៃGDP របស់ថៃ។ ការបើកទ្វារវិស័យទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កលើកនេះមានភាពទូលំទូលាយជាងពេលមុន។ ក្នុងពេលចាប់ផ្តើមបើកវិស័យទេសចរណ៍កាលពីខែវិច្ឆិកា ថៃអនុញ្ញាតឱ្យអ្នកទេសចរមកពី ៦៣ប្រទេសប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែកម្មវិធីនោះបានបិទទៅវិញនៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១ ក្រោយពីមានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃវិញក្រសួងសុខាភិបាលថៃនៅថ្ងៃទី០២ ... Read More »

ព្រះកាយ ច័ន្ទសម្រក់ទឹកភ្នែករហាមលើឆាកប្រកួត បន្ទាប់ពីបេក្ខភាពកញ្ញាឯកម្នាក់ពោលពាក្យចាក់ចំបេះដូង

ថ្មីៗនេះកម្មវិធីប្រកួតសម្រស់ថ្មីមួយគឺកម្មវិធីMiss Teen International Cambodia 2022 បានរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងរំជួលចិត្តអាណិតដល់កញ្ញា ព្រះកាយ ច័ន្ទ ជាពិធីករបានអួលដើករសម្រក់ទឹកភ្នែកភ្លាមៗនៅលើឆាកប្រកួតនោះតែម្តង។ ស្រក់ទឹកភ្នែកព្រោះតែនាងនឹករលឹកដល់ឪពុកដែលជាអ្នកមានគុណ ជាអ្នកបង្ហាត់បង្រៀន តុបតែងខ្លួន តាមមើលថែនាងគ្រប់ជំហាននិងច្នៃសម្លៀកបំពាក់សម្រាប់នាងចាប់តាំងពីមុននិងក្រោយចូលប្រឡូកសិល្បៈនោះបានលាចាកលោកកាលពីពេលកន្លងទៅ។ ... Read More »

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League អះអាងថា៨៥% នៃកីឡាករទាំងអស់បានចាក់វ៉ាក់សាំងការពារ COVID-19

ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រកាសថា ៨៥ភាគរយនៃកីឡាករបានទទួលយ៉ាងហោចណាស់មួយដូសនៃវ៉ាក់សាំងការពារជំងឺ COVID-19 ។ លីគបានបន្ថែមថា តួលេខនេះបានកើនឡើងដល់៩២ភាគរយនៅពេលដែលអត្រានៃការចាក់ថ្នាំបង្ការក្នុងចំណោមបុគ្គលិកក្លិបត្រូវបានបន្ថែមទៅលើកីឡាករ។ តួលេខនេះបង្ហាញពីការកើនឡើងបន្តិចចាប់តាំងពីតួលេខចុងក្រោយត្រូវបានចេញផ្សាយនៅក្នុងខែធ្នូ ដែលក្នុងនោះ៨៤ភាគរយនៃកីឡាករបានទទួលថ្នាំវ៉ាក់សាំងមួយដូស។ លីគបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “៨០ភាគរយនៃកីឡាករនៅ Premier League ... Read More »

មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានប្រារព្ធពិធីខួបគម្រប់ ១៣ឆ្នាំ ដំណើរការចេញផ្សាយ សារព័ត៌មាន «នគរវត្ត» កាសែត ទស្សនាវដ្តី គេហទំព័រ «នគរវត្ត» គេហទំព័រ «នគរដ្រេហ្គន»

ភ្នំពេញ ៖ អ្វីដែលមជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» បានដំណើរការមកដល់បច្ចុប្បន្ន មានរយៈពេល ១៣ឆ្នាំ គឺផ្តើមចេញពីការខិតខំប្រឹងប្រែង ពីយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ ជាអ្នកនិពន្ធ ជាបុគ្គល គ្រប់ផ្នែក គ្រប់ជំនាញ។ល។ និយាយរួមភាពជោគជ័យនេះ ... Read More »

ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មខាងលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វា សហការជាមួយអាជ្ញាធរសង្កាត់បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មខាងលួចម៉ូតូក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា បន្ទាប់ពីធ្វើសកម្មភាពលួចនាពេលកន្លងមក។    សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ... Read More »

មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្នុងស្រុករំដួលនិងស្រុករមាសហែក។    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល ដោយមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២០ ... Read More »

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាត ត្រួតពិនិត្យនូវវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២២ នៅដើមខែកុម្ភៈនេះ

ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចសំរាប់អនុវត្តន៍បន្តឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។   ... Read More »

នគរបាល​​ខេត្ត​ព្រះសីហនុ​ រំដោះ​ស្ត្រី​រងគ្រោះ​៣​នាក់​ និងឃាត់ខ្លួន​ជនជាតិ​រៀ​ត​ណា​មប្រុសស្រី​០៦​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើ​ទា​រុណកម្ម​ជំរិត​ទារប្រាក់

ខេត្តព្រះសីហនុ​៖​ ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តព្រះសីហនុ​ បានបើក​ការស៊ើបអង្កេតស្រាវជ្រាវ​ និងបង្រ្កាបមុខសញ្ញា​ក្រុមប្រព្រឹត្ត​បទល្មើស ចាប់ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នាចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​ធ្វើ​ទា​រណកម្ម​ជំរិត​ទារប្រាក់ ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ និងបាន​រំដោះ​ស្ត្រី​រងគ្រោះ​០៣​នាក់​​។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃពុធ​ទី​​០២ ខែកុម្ភៈ ... Read More »

វាយគេបង្ករបួសស្នាមរួចរត់គេចខ្លួនបាត់ជាង១០ឆ្នាំក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ជនជាប់ចោទម្នាក់វាយគេបង្កជារបួសស្នាមហើយព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំទើបត្រឡប់មកផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចភូមិ​អំពៅព្រៃ​១ ឃុំអំពៅព្រៃ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ​សុខ​ លីកាំង​ ... Read More »

ឃាត់ខ្លួន​ អ្នកញៀនល្បែងបញ្ជល់មាន់​ ៥នាក់​ និងដកមាន់រស់​ ងាប់​ចំនួន​ ៩ក្បាល​

ខេត្តព្រះសីហនុ៖ ដោយ​អនុវត្ត​តាម​បទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុងព្រះសីហនុ​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក តី វិសាល អធិការក្រុង កាលពីថ្ងៃទី០១ ... Read More »

បុរសម្នាក់ឆក់ត្រីក្នុងស្រះ តែបានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះលើកជនរងគ្រោះយកទៅកប់ក្នុងខ្សាច់ តែអកុសលយឹតពេលទៅហើយបន្ទាប់ពីជនរងគ្រោះឆក់ត្រីក្នុងស្រះ ប៉ុន្តែចៃដន្យភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ទៅវិញ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះថន ចាន់ថាត ហៅអួច ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន)…… *ភ្ញៀវនិងម្ចាស់ផ្ទះ សាច់សាលោហិត មិត្តសម្លាញ់ជិតឆ្ងាយនិងព្រាងលៀន ដែលទៅលេងសួរសុខទុក្ខបងប្អូនមិត្តសម្លាញ់ព្រៀងលានផងគ្នានេះទុកជាភ្ញៀវស្និទ្ធស្នាលជិតដិតនឹងគ្នា។ គប្បីទទួលរាក់ទាក់តាមយើងធ្លាប់រាប់អានគ្នាទាំងសងខាងតែងរវាំងកុំឲ្យលើសហួសប្រមាណ គឺប្រយ័ត្នកាយនិងវាចាកុំឲ្យជ្រុលពេកក្នុងការស្និទ្ធស្នាល។   ចំណែកភ្ញៀវដទៃឯទៀត ត្រូវកាន់គារវកិច្ចឲ្យបរិបូណ៌ចំពោះអ្នកផ្ទះ។ឯអ្នកផ្ទះវិញសោតក៏ត្រូវគោរពតបវិញឲ្យពេញលេញចំពោះភ្ញៀវ។   នៅផ្ទះយើងគប្បីស្លៀកពាក់ឲ្ុសមរម្យជាភាពកណ្ដាលល្មមនឹងទទួលភ្ញៀវដែលមកលេងផង។មិនចាំបាច់ផ្លាស់ប្ដូរសម្លៀកបំពាក់ជាថ្មីទៀតទេ តែមិនមែនតែងខ្លួនឲ្យល្អឆើតឆាយដូចជាទៅមើលល្ខោនឬ បុណ្យទានទេ។   ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញថ្មីចំនួន​ ៤៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៩៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​០២ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អ្នករៀបចំកីឡាអូឡាំពិកទីក្រុងប៉េកាំងសង្ឃឹមថានឹងមានសមត្ថភាពមនុស្សចូល៣០ភាគរយនៅក្នុងកន្លែងប្រកួត

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ សង្ឃឹមសម្រាប់សមត្ថភាពដាក់មនុស្សនៅក្នុងកីឡដ្ឋានយ៉ាងហោចណាស់៣០ភាគរយ បើទោះបីជាប្រទេសចិនបានអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ក៏ដោយ។ សំបុត្រសម្រាប់ការប្រកួតកីឡារដូវរងាដែលចាប់ផ្តើមពីថ្ងៃទី៤ខែកុម្ភៈ មិនត្រូវបានលក់ទៅឱ្យប្រជាជនក្នុងតំបន់ទេ ប៉ុន្តែផ្ទុយទៅវិញអ្នករៀបចំកំពុងចែកចាយពួកគេទៅក្រុមមនុស្ស “គោលដៅ” ។ ពួកគេបាននិយាយរួចមកហើយកាលពីខែកញ្ញាថា នឹងមិនមានអ្នកទស្សនានៅក្នុងការប្រកួតនេះទេ ខណៈដែលអ្នកដែលទទួលបានសំបុត្រនឹងត្រូវបានតម្រូវឱ្យអនុវត្តវិធានការការពារ COVID-19 ... Read More »

ហាងបញ្ចាំជាច្រើនទទួលផលចោរកម្មនៅសង្កាត់ទឹកល្អក់៣

ភ្នំពេញ៖ ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ឆបោក​ទំនុកចិត្ត​យក​ម៉ូតូ​ចំនួន១១គ្រឿង​យក​ទៅ​ដាក់​​បញ្ចាំ​ ហេតុ​ការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩២​ ក្នុង​សង្កាត់​ទឹកល្អក់​ទី៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១យប់​ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ក្រោយ​ពេល​កេីត​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែងកេីត​ហេតុ​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ធ្វេី​ការ​សាកសួរ​និង​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​៕ ដោយ ៖ រ៉ារ៉ា Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅអគ្គបញ្ជាការដ្ឋានបានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕ ដោយ៖ ស ... Read More »

ប្រធានក្លិប Barcelona ចោទប្រកាន់ក្រុមប្រឹក្សាភិបាលអាណត្តិមុន អំពីការគ្រប់គ្រងមិនត្រឹមត្រូវពីមូលនិធិរបស់ក្លិប

ប្រធានក្លិបបាល់ទាត់យក្សអេស្ប៉ាញ Barcelona លោក Joan Laportaកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈបានចោទប្រកាន់អតីតប្រធាន និងក្រុមប្រឹក្សារបស់គាត់ពីបទបង់ប្រាក់មិនពិត និងសកម្មភាពខុសច្បាប់ផ្សេងទៀតនៅក្នុងការគ្រប់គ្រងមូលនិធិរបស់ក្លិប។ លោកបាននិយាយថា ក្លិបបានរៀបចំការស៊ើបអង្កេតឯករាជ្យ និងសវនកម្មលើភាពមិនប្រក្រតីដែលអាចកើតមានក្នុងអំឡុងពេលកាន់តំណែងរបស់លោក Josep Bartomeu ។ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៥៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៧៦នាក់ (យានយន្ត ៥៣គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០២​ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០១​ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

នគរបាលប៉ុស្ដិ៍ស្ទឹងកាច់ឃាត់ខ្លួនជនសង្ស័យនិងបក្សពួក០៦នាក់តាមពាក្យបណ្ដឹងរួចបញ្ជូនទៅអធិការស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលប៉ុស្ដិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា÷នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ករណី១ដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងមានហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណី កើតឡើងកាលពីវេលាម៉ោង ០០និង០០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ... Read More »

កីឡាករ Mason Greenwood របស់ក្លិប Man Utd ត្រូវបានចោទប្រកាន់បន្ថែមទៀតពីបទរំលោភផ្លូវភេទ

កីឡាករបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានចាប់ខ្លួន និងចោទប្រកាន់បន្ថែមទៀត ក្រោមការសង្ស័យពីបទរំលោភផ្លូវភេទ និងគំរាមកំហែងសម្លាប់។ បុរស​វ័យ​២០​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ​​កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ។ ប៉ូលីស Greater Manchester (GMP) ... Read More »

មន្ត្រីACU ម្នាក់ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទវិតិក្រម ពាក់ព័ន្ធអំពើពុករលួយ

ភ្នំពេញ ៖ លោក គី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើ ពុករលួយម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទវិតិក្រម ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ។  ... Read More »

រថយន្ត​ឡិចស៊ីស​RX300បើកបុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ក្នុងបរិវេណកោះពេជ្រ​ បណ្ដាល​ឱ្យក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ​ ៖​ ​រថយន្ត​ឡិចស៊ីស​RX300មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់​ រួមដំណេីរជាមួយនារីម្នាក់ទៀត​បានជ្រុល​ទៅ​បុក​ក្បាល​ថ្មពុះ​ចែកទ្រូង​ផ្លូវ​ បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការខូចខាត​ ​កាលពីវេលា​ម៉ោង​ ៨និង​៣០នាទីយប់​ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​  ។  ​  ... Read More »

Barcelona ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aubameyang ពីក្លិបកាំភ្លើងធំ Arsenal

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមជាមួយក្លិប Barcelona លើការផ្ទេរដោយឥតគិតថ្លៃ (ដោយគ្មានតម្លៃខ្លួនពេលផ្ទេរ) បន្ទាប់ពីចាកចេញពីក្រុមកាំភ្លើងធំ Arsenal ជាមួយនឹងការផ្លាស់ប្តូរនឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​វ័យ​៣២​ឆ្នាំរូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំទេ ចាប់តាំងពីការបំពានវិន័យក្នុងខែធ្នូ ប៉ុន្តែបានស៊ុតបញ្ចូលទីបាន៩២គ្រាប់ក្នុង១៦៣ប្រកួត។Barcelona ... Read More »

ទោះបីអឺរ៉ុបមានករណីឆ្លងកូវីដ-១៩ នៅតែខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់មួយចំនួនបានលុបចោលរាល់វិធានការរឹតត្បិត

ក្នុងមួយសប្តាហ៍កន្លងមក តំបន់អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺជាង១០លាននាក់។ ប៉ុន្តែមានប្រទេសក្នុងតំបន់អឹរ៉ុបបានសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាក់ស្តែងគឺប្រទេសដាណឺម៉ាក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ដាណឺម៉ាកនៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្លាយជាប្រទេសមុនគេនៅសហភាពអឺរ៉ុប (EU) ... Read More »

សាហាវពេកហើយ!!គ្រាន់តែបើកឡំប្រឺតាបុកចូលមន្ទីរពេទ្យត្រូវសន្តិសុខចាប់អ្នកបើកបរចងភ្ជាប់ជាមួយឡំប្រឺតា បង្កការភ្ញាក់ផ្អើល

ភ្នំពេញ​ ៖​ បុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងបុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យ ត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយឡំប្រឺតា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៣១ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ... Read More »

ក្រៅពីដំណាំស្រូវកសិករម្នាក់ដាំដំណាំកសិផលវិលជុំទទួលផលផ្គត់ផ្គង់ក្នុងគ្រួសារ

ខេត្តបន្ទាយមានជ័យ ៖ ក្រៅពីការប្រកបការដាំដុះស្រូវកសិករមួយគ្រួសារបានដាំបន្លែដើម្បីផ្គត់ផ្គងក្នុងគ្រួសារ និងតម្រូវការទីផ្សារបើទោះបន្លែមួយភាគមានការនាំចូលពីប្រទេសជិតខាង ក៏តម្រូវការបន្លែដែលដាំដោយដៃកសិករខ្មែរក្នុងស្រុក នៅតែជាអាទិភាពរបស់ប្រជាពលរដ្ឋ ដែលភាគច្រើនមិនប្រើប្រាស់ជីគីមីនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកលឹម ថេង អាយុ ៥៣ ឆ្នាំមានប្រពន្ធឈ្មោះស្រី អោន ជាប្រជាកសិកររស់នៅភូមិបត់ត្រង់ឃុំបត់ត្រង់ ស្រុកមង្គលបូរី ... Read More »

អុីរ៉ង់៖ ការលុបទណ្ឌកម្មជារឿងដ៏សំខាន់សម្រាប់ពិភាក្សាស្តីពីកម្មវិធីបរមាណូ

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣១ខែមករាថា ការលុបទណ្ឌកម្មទាំងឡាយគឺជាកត្តាដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ក៏ដូចជាដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បញ្ជាក់ថា«បញ្ហាសំខាន់ និងជាបញ្ហាចម្បងបំផុតស្ថិតនៅទីនោះនៅឡើយ គឺការលុបទណ្ឌកម្ម ។ ទាំងនោះហើយទើបកិច្ចព្រមព្រៀងមិនទាន់សម្រេចបាននៅឡើយទេ»។ ... Read More »

ប្អូនស្រីបង្កើតរ៉េត សារីតា ដាក់ពាក្យប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២២គឺមានសមត្ថភាពមិនធម្មតាឡើយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទៅលើការប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពី កញ្ញា រ៉េត ស្រីនាថ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា។ ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយកាន់តែចាប់អារម្មណ៍គឺគេដឹងថានាងក៏មានសមត្ថភាពក៏មិនធម្មតាដែរ។  ទស្សនិកជននិងអ្នកគាំទ្រវិស័យកញ្ញាឯកលើកឡើងថានាងក៏នឹងក្លាយជាបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ថ្មីសម្រាប់ឆ្នាំនេះព្រោះតែនាងក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្នុងការដើរបង្ហាញម៉ូត និងចូលរួមប្រកួតកម្មវិធីសម្រសល់កន្លងទៅផងដែរ ពិសេសនាងទទួលបានការណែនាំច្រើនពីបងស្រីដែលធ្លាប់ទទួលបានជោគជ័យលើការងារសិល្បៈមួយចំនួននោះ។ កញ្ញា ... Read More »