ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»

ភ្នំពេញ ៖ ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»។ នេះជាការលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបុគ្គលិកដឹកជញ្ជូន ... Read More »

បើករថយន្តក្នុងស្ថានភាពងងុយដេកបណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ

ខេត្តបាត់ដំបង៖ រថយន្តធុនធំមួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំងបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងតឺន័មួយគ្រឿង ... Read More »

Botswana គំរាមបញ្ជូនដំរី 20.000 ក្បាលទៅអាល្លឺម៉ង់ តើមានហេតុផលអ្វី?

ប្រធានាធិបតី Botswana លោក Mokgweetsi Masisi បានគំរាមកំហែងថា នឹង “បញ្ជូន” ដំរីចំនួន 20.000 ក្បាលទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសំណើរបស់ទីក្រុងប៊ែរឡាំងដែលលោកបាននិយាយថានឹងធ្វើឱ្យប្រជាជននៅក្នុងប្រទេសអាហ្វ្រិកមួយនេះកាន់តែក្រីក្រ។ សារព័ត៌មាន CNN នៅថ្ងៃទី ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជេគី លី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។ ... Read More »

Leverkusen ឡើងវគ្គផ្តាច់ព្រ័ត្រ German Cup ក្រោយខកខានតាំងពីឆ្នាំ១៩៩៣

ក្រុមឡើងជើង Bayer Leverkusen បានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup ជាមួយ Kaiserslautern ក្រោយពីយកឈ្នះក្រុម Fortuna Dusseldorf ដែលជាក្រុមកំពុងលេងនៅលីកទី២អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា ក្នុងលទ្ធផល៤ទល់០។ ... Read More »

🔴Update៖ ទីបំផុត​! នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ឃាត់ខ្លួន​បុគ្គល​ គង់​ សុខសែង​ ហៅ​ដែន​ សូនី​ ដេីម្បី​ចាត់ការតាមច្បាប់

ភ្នំពេញ​៖​ ទីបំផុត​បុគ្គល​ឈ្មោះ​ គង់​ សុខសែង​ ហៅ​ ដែន​ សូនី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ឃាត់ខ្លួន​យកមកសាកសួរ​ និងកសាង​សំណុំរឿង​បញ្ជូនទៅ​ សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាម​នីតិវិធី​ច្បាប់​។  ... Read More »

លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផ្តល់សម្ភារៈបំពាក់ (ឈុតអាវការពារគ្រាប់) ចំនួន ៣០ឈុត ដល់កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចំនួន ... Read More »

ឃាត់ខ្លួន​មេតុងទីន២នាក់​ ក្រោយឆបោកប្រាក់ជាង២លានដុល្លារ​ រួចរត់គេចខ្លួនមករាជធានីភ្នំពេញ

ខេត្ត​កំពង់​ចាម​៖​ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានចារកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលរងគ្រោះ សរុបចំនួន៧២នាក់​ បាននាំគ្នា​ស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួន​មេតុងទីន​ប្រុសស្រី​ចំនួន​ពីរនាក់​ ក្រោយធ្វេី​សកម្មភាព​ឆបោក​លុយកូន​តុងទីន​ជាង២លានដុល្លារអាមេរិក​ ហេីយ​ព្យាយាម​រត់​គេច​ខ្លួន​មករាជធានីភ្នំពេញ​។  យោងតាម​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០៤​ ខែមេសា​ ឆ្នាំ​២០២៤នេះថា​ ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់) ... Read More »

ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាយន្តការដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ជាអាទិភាពសម្រាប់ឆ្នាំ២០២៤

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទីបី នៃដំណើរបេសកកម្មតាមបណ្តាខេត្ត ត្រូវជាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយសារធាតុញៀន៧កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយសារធាតុញៀន ចំនួន៧កញ្ចប់ កាលពីយប់ថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ... Read More »

ក្រសួងមុខងារសាធារណៈ ធ្វើរបាយការណ៍លទ្ធផលការងារជូនមន្ត្រីក្រោមឱវាទទូទាំងប្រទេស

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២នៃសន្និបាត ក្រសួងមុខងារសាធារណៈ ធ្វើរបាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រសួង រួមជាមួយផែនការថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ និងថវិកា ជូនអង្គសន្និបាត និងមន្ត្រីក្រោមឱវាទទូទាំងប្រទេសតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ តំណាងមន្ទីរមុខងារសាធារណៈចំនួន២គឺ​ មន្ទីរមុខងារសាធារណៈខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង បានបន្តធ្វើបទបង្ហាញ ... Read More »

លោក បណ្ឌិត តូច ប៉ូលីវ៉ា ជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូទាំងអស់ និងមន្ទីរសុខាភិបាល សូមខិតខំប្រឹងប្រែងសហការគ្នាជម្រុញ ការងារការថែទាំសុខភាពបឋមនេះឱ្យកាន់តែប្រសើរឡើង

ខេត្តស្វាយរៀង៖ លោក បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក អភិបាលខេត្តស្វាយរៀង ជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូទាំងអស់ និងមន្ទីរសុខាភិបាល សូមខិតខំប្រឹងប្រែងសហការគ្នាជម្រុញការងារការថែទាំសុខភាពបឋមនេះឲ្យ កាន់តែប្រសើរឡើងដើម្បីកែប្រែមុខមាត់ក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា។ ការជម្រុញបែបនេះធ្វើឡើង ... Read More »

លោក គីស៉ីដា ហ្វឺមីអុ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ហ្វឺមីអុ (KISHIDA Fumio) បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ... Read More »

បញ្ជូនខ្លួនជនត្រូវចោទ២នាក់ទៅពន្ធនាគារ ពីបទ លួចនិងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៣៨២ ឃខ/២៤ ចុះថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ... Read More »

បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជាម្នាក់​ បានដេកស្លាប់អាចមកពីជំងឺបេះដូង​ និង​ ញៀនស្រាជាប្រចាំ

ភ្នំពេញ​ ៖​ បុរសម្នាក់​ ដែលជាបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា​ បានដេកស្លាប់ក្នុងបន្ទប់ជួល​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ កាលពីវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវលំ ភូមិរលួស​ សង្កាត់ជេីងឯក​ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ... Read More »

ចិត្តខ្លាំងនេះ​ អាចដេកគុក..! ជនរងគ្រោះទៅសួរនាំរឿងទាស់សម្តីគ្នាជាមួយឪពុកបង្កើតខ្លួន​ បែរជាជនសង្ស័យខឹងបេីករថយន្តដេញបុកឱ្យរងរបួស​ ត្រូវនគរបាលឃាត់ខ្លួន

​     ខេត្តតាកែវ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងជំនាញ​អធិការដ្ឋានស្រុកគិរីវង់​ ធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) បណ្តាលឲ្យបុរសម្នាក់ដួលម៉ូតូរងរបួស​ ក្រោយពីជនរងគ្រោះទៅសួរនាំរឿងជនសង្ស័យមានទំនាស់ពាក្យសម្តីគ្នាជាមួយឪពុកបង្កើតរបស់ខ្លួន​ ។ នេះបេីយោងតាមប្រភព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឲ្យដឹងនាព្រឹកថ្ងៃទី០៤​ ខែមេសា​ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន៤ចំណុចក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» ... Read More »

ជនជាតិចិនបើករថយន្តលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវបណ្តាលឱ្យបុរសម្នាក់ស្លាប់នឹង២នាក់ទៀតរងរបួស

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក ALPHARD ក្នុងល្បឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េ បើកបត់ឆ្លងផ្លូវពេញទំហឹងប៉ើងមនុស្សធ្លាក់ពីរថយន្ត បណ្តាលឲ្យបុរសម្នាក់ជាមន្រ្តីយោធាបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសរួមដំណើរ២នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១:៣០នាទីយប់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ... Read More »

អភិបាលខណ្ឌប្ញស្សីកែវបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម១៦៥គ្រួសារនិងក្មេងកំព្រា៦០នាក់រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាថ្ងៃព្រហស្បតិ៍ ទី​៤ ខែមេសា ឆ្នាំ​២០២៤​នេះ នៅបរិវេណសាលារៀន រីយ៉ាទ អន្តរជាតិ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ១៦៥គ្រួសារ ... Read More »

Foden ស៊ុតបានគ្រាប់បាល់ hat-trick​ ជួយ Man City យកឈ្នះ Aston Villa

ខ្សែប្រយុទ្ធ Phil Foden បានស៊ុតបញ្ចូលទីបាន៣គ្រាប់យ៉ាងអស្ចារ្យ ខណៈដែល Manchester City បានបន្តដាក់សម្ពាធទៅលើគូប្រជែងដណ្តើមជើងឯក Premier League គឺ Arsenal និង Liverpool ជាមួយនឹងការទទួលជ័យជម្នះលើក្រុម ... Read More »

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យស្រាវជ្រាវករណីបុរសម្នាក់ ប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួល ទោះបីថតសម្ដែងក៏ត្រូវហៅមកសួរនាំ

ភ្នំពេញ៖ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ​ ដេីម្បី​ឱ្យ​ដឹងច្បាស់នៃរឿងហេតុ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »

ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី ។ នេះបើយោងតាមព្រះរាជសារ ... Read More »

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើសារលិខិតអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតគាំទ្រជ្រើសរើសជា ប្រធានព្រឹទ្ធសភា

ខេត្តព្រះវិហារ ៖ សារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេច ត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ... Read More »

តោះស្វែងយល់ អំពី តើអ្នកដឹងទេថា អ្នកជំងឺទឹកនោមផ្អែមអាចទទួលទានអ្វីបានខ្លះ?

ភ្នំពេញ ៖ អ្នកជំងឺទឹកនោមផ្អែមតែងតែសួរគ្រូពេទ្យថាតើគាត់អាចទទួលទានអ្វីបានខ្លះ?  ដើម្បីបង្កើនការយល់ដឹងបន្ថែម យើងសូមណែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ!  ជាតិស្ករមានសារៈសំខាន់ នៅក្នុងការធ្វើអោយកំរិតជាតិស្ករ នៅក្នុងខ្លួនរបស់មនុស្សយើងក៏ដូចជាអ្នកជំងឺកើនឡើងលឿន រឺយឺត។ សន្ទស្សន៍ជាតិស្ករត្រូវបានបែងចែកជាបីប្រភេទទៅតាមកំរិតរបស់វា: ទាប មធ្យម និង ខ្ពស់។ ... Read More »

ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសសំដែងមនោសញ្ចេតនារីករាយសាទរសារជាថ្មីដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលត្រូវបានក្លាយជាប្រធានព្រឹទ្ធសភាអាណត្តិទី៥នេះ

ភ្នំពេញ ៖ ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសសំដែងមនោសញ្ចេតនារីករាយសាទរសារជាថ្មីដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលត្រូវបានក្លាយជាប្រធានព្រឹទ្ធសភាអាណត្តិទី៥នេះ បន្ទាប់ពីមានការបោះឆ្នោតផ្តល់ទំនុកចិត្តគាំទ្រ១០០ភាគរយគឺ៦២ លើ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភានាព្រឹកថ្ងៃពុធទី ៣ ខែមេសា ឆ្នាំ ឆ្នាំ២០២៤នេះ។ សម្តេចតេជោ នៅតែជាវីរៈបុរសក្នុងបេះដូងប្រជាជនកម្ពុជាជាដរាប ... Read More »

រញ្ជួយដីនៅតៃវ៉ាន់៖ ចំនួនអ្នកស្លាប់ និងរបួសនៅតែបន្តកើនឡើង

គិតត្រឹមព្រឹកថ្ងៃទី 4 ខែមេសា មនុស្ស 9 នាក់បានស្លាប់ និងជាង 1,000 នាក់បានរងរបួសនៅក្នុងគ្រោះមហន្តរាយរញ្ជួយដីដែលបានកើតឡើងមួយថ្ងៃមុននេះនៅឯឆ្នេរសមុទ្រតៃវ៉ាន់ ។ ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមយកអ្នកជាប់នៅក្នុងអគារដែលរងការខូចខាត។ មជ្ឈមណ្ឌលរញ្ជួយដីនៃរដ្ឋបាលអាកាសធាតុទីក្រុងតៃប៉ិបាននិយាយថា ការរញ្ជួយដីខាងលើគឺខ្លាំងបំផុតនៅតៃវ៉ាន់ក្នុងរយៈពេល 25 ឆ្នាំចុងក្រោយនេះ ... Read More »

Arsenal ត្រឡប់មកកំពូលតារាងវិញជាមួយនឹងជ័យជម្នះលើ Luton

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើគូប្រកួត Luton Town ដោយគ្មានវត្តមានរបស់កីឡាករឆ្នើម Bukayo Saka ដើម្បីត្រឡប់ទៅឈរនៅកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Emirates ក្នុងលទ្ធផល២ទល់០។ Saka ... Read More »

អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយ ទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានប្រឡាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។ ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ ... Read More »