ភ្នំពេញ ៖ យើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ នេះជាការលើកឡើង ពី លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីមាន បញ្ចេញមតិផង ... Read More »
រដ្ឋបាលរាជធានីភ្នំេញធ្វើពិធីក្រុងពាលី មុនចាប់ផ្តើមជួសជុលកែលម្អរមណីយដ្ឋានវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ត្រៀមចូលឆ្នាំថ្មីនិងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនឹងការរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែងកែលម្អសោភណភាពទីតាំងនេះ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការទទួលគោរមងារអ្នកសង្គ្រោះសាសនា ពិភពលោកនាពេលខាងមុខផងដែរ។ មុនការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនាព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាង បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះតាមប្រព័ន្ធ Telegram ចង់អោយ The Cambodia Daily ... Read More »
ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៩%
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »
ឥណ្ឌាចាប់មនុស្ស១១២នាក់ បិទអុីនធើណេតដើម្បីតាមរកក្រុមបំបែកខ្លួនជ្រុលនិយម
ការស្វែងរកចាប់ខ្លួនមេដឹកនាំ Sikh រ៉ាឌីកាល់នៅក្នុងប្រទេសឥណ្ឌាបានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ (19 មីនា) ខណៈដែលអាជ្ញាធរបានបិទអុីនធើណេតចល័តនៅទូទាំងរដ្ឋ Punjab និងចាប់ខ្លួនអ្នកគាំទ្ររបស់គាត់ចំនួន 112 នាក់ផងដែរ។ លោក Amritpal Singh បានលេចធ្លោក្នុងប៉ុន្មានខែថ្មីៗនេះសម្រាប់ការទាមទាររបស់គាត់ដើម្បីបង្កើត Khalistan ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ
ខេត្តសៀមរាប ៖ ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ។ នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។ សម្តេចតេជោ ... Read More »
🔥ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះអស់៥ខ្នងទាំងព្រឹកនៅខណ្ឌចំការមន
ភ្នំពេញ ៖ គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នងទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍នាវេលាម៉ោង០៧ នឹង៤៥នាទីថ្ងៃព្រឹក ថ្ងៃចន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ... Read More »
Arsenal បំបាក់ Crystal Palace ឡើងដាច់៨ពិន្ទុនៅ Premier League
អ្នកចាត់ការទូទៅលោក Mikel Arteta បានដឹកនាំការប្រកួតប្រជែងជាមួយកីឡាករ Arsenal របស់គាត់ដើម្បីរក្សាតំណែងកំពូល បន្ទាប់ពីសម្រាកអន្តរជាតិបន្ទាប់ពីពួកគេបានយកឈ្នះក្រុមភ្ញៀវ Crystal Palace ៤ទល់១ ដើម្បីឈានទៅ៨ពិន្ទុដាច់នៅលើកំពូលតារាង Premier League។ ក្រុមកាំភ្លើងធំបានឈ្នះការប្រកួតលីកចំនួន៦ប្រកួតជាប់ៗគ្នា ខណៈដែលពួកគេមានគោលបំណងក្លាយជាជើងឯកជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣-២០០៤។ ... Read More »
Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ... Read More »
ឈុត ឯម រាម រងទាំងការរិះគន់លើបណ្តាញសង្គមរឿងស្លៀកពាក់មិនសមរម្យចូលរួមកម្មវិធីកម្រាលព្រំក្រហម
ភ្នំពេញ៖ មិនមែនលើកដំបូងទេដែលលោក ឯម រាម ដែលកន្លងមកជាអ្នកច្នៃម៉ូតល្បីឈ្មោះត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ីនោះ។ មុននេះលោកក៏ទទួលបានការរិះគន់ជាថ្មីជុំវិញការច្នៃឈុតមិនសមទំនងចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមមួយ។ ការស្លៀកពាក់សិចស៊ីថ្មីមួយបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីអ្នកច្នៃម៉ូត ល្បីឈ្មោះ លោក ឯម រាម ... Read More »
Man Utd វាយបកយកឈ្នះ Fulham ដែលមានគ្នា៩នាក់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FA Cup
ក្រុមបិសាចក្រហម Manchester United បានស៊ុតបាល់បញ្ចូលទីដើម្បីយកឈ្នះក្រុម Fulham ដែលមានគ្នា៩នាក់ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងជ័យជម្នះដ៏ចម្រូងចម្រាសនៅ Old Trafford។ ក្រុមរបស់លោក Marco Silva ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយក ១០ចំណុចសំខាន់ៗដូចខាងក្រោម : ១- រដ្ឋធម្មនុញ្ញកម្ពុជាហាមមិនឲ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីកម្ពុជា ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី១៩ មីនាម្សិលមិញ!
ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៦នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ ... Read More »
Barcelona យកឈ្នះ Real Madrid នៅ EL Clasico បន្តក្តីសង្ឃឹមលើកពាន La Liga
កីឡាករ Franck Kessie រកបានគ្រាប់បាល់ឈ្នះចុងម៉ោង ខណៈដែល Barcelona បានផ្តួលក្រុម Real Madrid ដើម្បីនាំមុខរហូតដល់១២ពិន្ទុដាច់នៅ La Liga។ Real Madrid បាននាំមុខមុនក្នុងការប្រកួត ... Read More »
បុរសម្នាក់បានស្លាប់នឹងនារីម្នាក់ទៀតបានរងរបួសដោយសារបើកម៉ូតូបុករថយន្តនៅផ្លូវបំបែកជាបួន
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីម្នាក់ទៀតបានរងរបួសស្រាល ខណៈបើកម៉ូតូលឿនបានជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនៅនឹងថ្នល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាប្រឈមដែលសម្ដេចត្រូវជួបប្រទះស្ទើរគ្រប់ពេលមុននឹងអាចនាំកម្ពុជាឈានមកដល់សព្វថ្ងៃ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមដែលសម្ដេចត្រូវជួបប្រទះស្ទើរគ្រប់ពេលមុននឹងអាចនាំកម្ពុជាឈានមកដល់សព្វថ្ងៃ។ សូមបញ្ជាក់ថា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងបានមកដល់សព្វថ្ងៃសម្ដេចត្រូវប្រឈមនឹងគ្រោះថ្នាក់ចំនួន៣គឺការយកជីវិតទៅប្ដូរជាមួយនឹងខ្មែរក្រហម ការប្រថុយប្រថានក្នុងការនាំសន្ដិភាពមកកាន់ប្រទេសកម្ពុជា ... Read More »
សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រងហិរញាវត្ថុសាធារណៈដំណាក់កាលទី៤
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ... Read More »
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស !
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមុិញ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បាននាំយកនូវអំណោយ ចំនួន០៧មុខ ... Read More »
ទីតាំងដីព្រៃក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលជនមិនស្គាល់មុខលួចឈូសឆាយធ្វើជាកម្មសិទ្ធិនោះសមត្ថកិច្ចចម្រុះចុះពិនិត្យហើយ
ខេត្តមណ្ឌលគិរី៖ ទីតាំងដីព្រៃមួយកន្លែងក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយក្នុងគោលបំណងហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំងនោះត្រូវបានសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរីចុះពិនិត្យហើយ។ ការចុះពិនិត្យនោះដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីមានសកម្មភាពកាប់ឆ្ការឈូសឆាយព្រៃជាច្រើនហិកតា ដោយគ្មានច្បាប់អនុញ្ញាតនោះមកកម្លាំងជំនាញបានចុះប្រតិបត្តិការនៅទីតាំងបទល្មើសជាក់ស្តែងក៏ ប្រទះឃើញផ្ទៃដីប្រមាណ៥០ហិកតាត្រូវបានគេឈូសឆាយព្រៃចាស់និងថ្មីរួចថែមទាំងប្រមូលដុតបំបាត់ដានទៀតផងប៉ុន្តែគ្មានមនុស្សណាម្នាក់ឬគ្រឿងចក្រណាមួយត្រូវបានគេរកឃើញនៅកន្លែងនោះឡើយ។ ... Read More »
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង
ភ្នំពេញ ៖ វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ នេះជាប្រសាសន៍លើកឡើង របស់ ... Read More »
សម្តេចតេជោ អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រងហិរញាវត្ថុសាធារណៈដំណាក់កាលទី៤
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ... Read More »
សម្ដេចតេជោ ហ៊ុន សែន ៖ បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេច យ៉ាងដូច្នេះថា៖ បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ... Read More »
អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រី ក្រុងបាវិតមិនទាន់ដឹងមូលហេតុ
ខេត្តស្វាយរៀង ៖ អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រីក្រុងបាវិតបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏យករថយន្តបាញ់ទឹកពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឆេះទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ហើយរលត់ទាំងស្រុងនៅវេលាម៉ោង៦ល្ងាចនៅចំណុចក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប ទីតាំងនៅផ្សាររាត្រីក្រុងបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងមូលដ្ឋាន ... Read More »
នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានសហការជាមួយកម្លាំងអធិការក្រុងបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តប៉ៃលិន៖ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត សហការជាមួយកម្លាំងវេនប្រចាំការ បញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅដូចខាងក្រោម៖ -គោលដៅទី០១៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី ... Read More »
ចូលក្នុងវត្តគាស់បង្អួចកុដិលួចយកអំភ្លឺបាស(គ្រឿងភ្លេង) បានសម្រេចរួចលាក់ទុកក្នុងព្រៃ ចុងក្រោយជាប់ខ្នោះដៃ
ខេត្តបាត់ដំបង៖ យុវជនម្នាក់ បានធ្វេីសកម្មភាពចូលទៅក្នុងវត្តគាស់បង្អួចកុដិចូលលួចអំភ្លឺបាស(គ្រឿងភ្លេង) បានសម្រេចរួចគេចខ្លួនបាត់ប៉ុន្មានថ្ងៃ និងយកទៅលាក់ទុកក្នុងព្រៃ ប៉ុន្ដែសំណាងមិនល្អ ក៏ត្រូវកម្លាំងនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យទី១៩ ... Read More »
បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងគ្មានផ្លាកលេខ ខឹងប៉ូលិសចាប់ផាកពិន័យទុកម៉ូតូចោល រួចបង្ហោះហ្វេសប៊ុកចោទប្រកាន់លើមន្រ្តីចរាចរណ៍ ចុងក្រោយសំពះសុំទោសជាសាធារណៈ
ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងគ្មានផ្លាកលេខ ខឹងប៉ូលិសចាប់ផាកពិន័យទុកម៉ូតូចោល រួចបង្ហោះហ្វេសប៊ុកចោទប្រកាន់លើមន្រ្តីចរាចរណ៍ ចុងក្រោយសំពះសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាអប់រំ។ ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ ... Read More »
សម្តេចតេជោ នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រងហិរញាវត្ថុសាធារណៈដំណាក់កាលទី៤ ស្អែកនេះ!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ សូមជម្រាបថា ... Read More »
ឆ្មាំទន្លេ ប្រទះឃើញសត្វផ្សោតមួយក្បាលទៀត អណ្តែតទឹកងាប់នៅចំណុចកោះព្រះ ស្រុកសៀមបូក
ខេត្តស្ទឹងត្រែង៖ បេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី វិចិត្រ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងមន្ត្រីជលផល និងអង្គការ WWF បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ លេីសត្វផ្សោតមួយក្បាលដែលកម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម កាលពីព្រឹកមិញនេះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច