ព័ត៌មានទាន់ហេតុការណ៍៖
'

បេីករថយន្តបុកម៉ូតូកិនមនុស្សស្លាប់ម្នាក់ព្យាយាមបេីករត់គេចតែរត់មិនរួច

ភ្នំពេញ៖ បុសសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រួមនឹងម៉ូតូមួយគ្រឿងរងការខូចខាត ខណៈកំពុងជិះម៉ូតូសុខៗត្រូវបានរថយន្តម៉ាកPRADO បើកបុកនិងកិនអូសជាច្រើនម៉ែត្រ រួចអ្នកបើករថយន្តបង្កព្យាយាមបើករត់កាលពីវេលាម៉ោង៨និង ១០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅក្បែរបុរីហ្គ្រេនភ្នំពេញ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

ឃាត់ខ្លួនជងសង្ស័យជិត ៣០នាក់ ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាប ទីតាំងរក្សាទុក ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៧កន្លែង នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា៖​ ជនសង្ស័យ​ប្រមាណជា ៣០នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន​ ត្រូវ​បាន​កម្លាំងសមត្ថកិច្ចជំនាញ​​ ចុះបើកប្រតិបត្តិការចូលឆ្មក់បង្រ្កាបការរក្សាទុក ចែកចាយ និងទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន ៧ទីតាំង ... Read More »

ការហ្វឹកហាត់រួមនៃសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា -ចិន “នាគមាស-ឆ្នាំ ២០២៣”ប្រព្រឹត្តទៅដោយរលូនទោះបីអាកាសធាតុក្តៅបន្តិច

ខេត្តកំពង់ឆ្នាំង ៖ សកម្មភាពហ្វឹកហាត់រួម នៃសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រហូតមក ដល់រសៀលនាថ្ងៃទី៣០ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយ ដល់សិស្សានុសិស្សនៅ«អង្គការលើកស្ទួយប្រជាពលរដ្ឋ»

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន ព្រមទាំងក្រុមការងារមនុស្សធម៌ បានអញ្ជើញចុះមកសួរសុខទុក្ខសិស្សានុសិស្ស និងផ្ដល់អំណោយដល់អង្គការ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល ស្ថិតនៅឃុំព្រៃស្នៀត ... Read More »

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ មីនា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៤នាក់

 ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​សារមិនឱ្យមានការលក់​សំបុត្រ​ ចូលមេីលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) កម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែង​សារមិនឱ្យមានការលក់​សំបុត្រ​ ចូលមេីលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣០ ខែមីនា រកឃើញយានយន្តល្មើសចំនួន ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១២៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៦គ្រឿង ម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៥គ្រឿង មានម៉ូតូចំនួន ... Read More »

កម្ពុជាមានសន្តិភាព ក្រុមហ៊ុន ខេ (ខេមបូឌា)បើកដំណើរការ ជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុន ហ្វត បានបង្កើតរោងចក្រតម្លើងរថយន្ត នៅខេត្តពោធិ៍សាត់ ប្រកបដោយភាពជោគជ័យ ។ ឈានមានក្រុមហ៊ុន ខេ (ខេមបូឌា)បើកដំណើរការ ជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។  សូមបញ្ជាក់ថា, ... Read More »

ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច ក្នុងវិស័យយោធាចិន-រុស្សុីក៏កាន់តែជិតស្និទ្ធថែមទៀត

នៅក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ច ពាណិជ្ជកម្មចិននិងរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាងមុន ។ នៅពេលនេះដែរ ក្នុងវិស័យយោធា ចិននិងរុស្ស៊ីក៏បានបង្កើនទំនាក់ទំនងសហប្រតិបត្តិការផងដែរ។ ទាំងនោះហើយបានធ្វើឱ្យលោកខាងលិចកាន់តែបារម្ភ ពិសេសគឺអាមេរិក ខ្លាចបាត់បង់មហាអំណាចយោធាទីមួយនៅលើពិភពលោក។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា ឆ្នាំ២០២៣បានផ្សាយថាក្រសួងការពារជាតិចិននៅថ្ងៃទី៣០ ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានទីលំនៅនៅភូមិធ្លកអណ្ដូង ... Read More »

សេចក្ដីថ្លែងការណ៍រួមរបស់សហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន ទាក់ទងនឹងទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភាថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ប៉ុន្ដែយកករណីនេះធ្វើជាឈ្នាន់នយោបាយទៅវិញ

   ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី អាចនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ យកធ្វើឈ្នាន់នយោបាយ ។  យើងខ្ញុំទាំងអស់គ្នាជាសហភាពអង្គការសង្គមស៊ីវិលទាំង៣៩ស្ថាប័ន ... Read More »

ទីក្រុងប៉ារីស«ជន់លិច»ដោយសំរាមជាង10.000 តោន បន្ទាប់ពីការធ្វើកូដកម្ម

បន្ទាប់ពីកូដកម្មដ៏យូរដើម្បីតវ៉ានឹងការអនុម័តច្បាប់សោធននិវត្តន៍ដោយប្រធានាធិបតីបារាំង Emmanuel Macron បុគ្គលិកអនាម័យនៅទីក្រុងប៉ារីសបានចាប់ផ្តើមចូលធ្វើការវិញនៅថ្ងៃទី 29 ខែមីនា។ គំនរសំរាមជាង 10.000 តោន តម្រង់ជួរតាមដងផ្លូវនៃរដ្ឋធានីបារាំង ដែលស្មើនឹងទម្ងន់នៃតួ Eiffel បានក្លាយជានិមិត្តសញ្ញាដ៏លេចធ្លោមួយ ដែលមើលឃើញ និងក្លិនស្អុយ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍ណែនាំ ៦ចំណុច ជំរុញឲ្យការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដូចខាងក្រោម :  ទី១៖ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេន ជាកំណត់ត្រាដែលចាត់ទុកថា ... Read More »

សម្តេចតេជោ ៖ ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុនបានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំដែលមានព្រះជន្ម១០២ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារមានទុក្ខជាទំងន់ បន្ទាប់ពីទទួលដំណឹងថា, ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុនបានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយសម្តេចដែលមានព្រះជន្ម១០២ឆ្នាំ។  នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះ នារសៀលថ្ងៃទី៣០ ... Read More »

អ្នកសារព័ត៌មាន របស់ Wall Street Journal ត្រូវបានចាប់ខ្លួននៅរុស្ស៊ី

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អ្នករាយការណ៍ព័ត៌មានម្នាក់ដែលធ្វើការឱ្យសារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ... Read More »

ព័ត៌មានបន្ថែម៖ ស្រ្តីដែលរៀនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកអូរជ្រៅបានឃាត់ខ្លួនស្ត្រីដែលរៀនបើកបរហើយបុករះបណ្តាលឱ្យស្លាប់មនុស្ស២នាក់និងរបួសធ្ងន់ស្រាល៦នាក់នៅផ្សារគុត្តសត កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅមុខផ្សារគុត្តសតក្នុងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវឃាត់ខ្លួនបានហើយ។     មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖ ស្ត្រីដែលបើកបររថយន្តបុករះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ដួង ផាវី ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១០នាក់។គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២៨ ... Read More »

លទ្ធផលជំរឿនសត្វត្មាត ២០២២ ៖ ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានការកើនឡើង

ភ្នំពេញ ៖ យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត។ នៅឆ្នាំ ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទសរុបចំនួន ១៣៤ ... Read More »

ស្លាប់កើនឡើងជាង៣០នាកក្នុងហេតុការណ៍ឆេះស្រឡាងនៅហ្វីលីពីន

រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា មានមនុស្ស ៣១នាក់ស្លាប់ និង២៣០នាក់ត្រូវបានជួយសង្គ្រោះចេញពីអគ្គិភ័យឆាបឆេះស្រឡាង កាលពីយប់ថ្ងៃទី ២៩ ខែមីនា នៅតំបន់ភាគខាងកើតប្រទេសនេះ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ... Read More »

សមត្ថកិច្ចបំភ្លឺព័ត៌មានជុំវិញករណីប្រឌិតរឿងចោរគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចក្នុងផែនជំនាញនគរបាលព្រហ្មទណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន លោកវរសេនីយ៍ឯក ផង់ សុភាព ស្នងការរងជំនួយការងារការិយាល័យនគរបាលព្រហ្មទណ្ឌ ... Read More »

កីឡាករឆ្នើម Rodriguez របស់ក្រុម Real Madrid ជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ

ឪពុករបស់គាត់ឈ្មោះ Daniel បានប្រាប់សារព័ត៌មាន Cadena SER កាលពីថ្ងៃពុធថា កូនរបស់គាត់ជនជាតិអេស្ប៉ាញដើមកំណើតរបស់ក្លិប Real Madrid កីឡាករ Alvaro Rodriguez បានជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំដែលកើតនៅ Palamos ... Read More »

រុស្ស៊ីនិងចិនបាននិយាយអំពីការអញ្ជើញរបស់ប្រធានាធិបតី Zelensky ទៅកាន់ប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចនៅអ៊ុយក្រែន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Associated Press (USA) នៅលើរថភ្លើង លោកប្រធានាធិបតី Volodymyr Zelensky បានលើកឡើងពីការអញ្ជើញប្រធានាធិបតីចិន Xi Jinping ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ ក្រុមអ្នកសារព័ត៌មាន AP មួយក្រុមបានចំណាយពេលពីរថ្ងៃក្នុងការធ្វើដំណើរតាមរថភ្លើងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ... Read More »

យុវតីពីរនាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ម្នាក់,របួសធ្ងន់ម្នាក់ក្នុងករណីជិះម៉ូតូបុកដើមឈើ

ខេត្តរតនគិរី ៖ យុវតី២នាក់ម្នាក់រងរបួសធ្ងន់និងម្នាក់ ទៀតស្លាប់ បន្ទាប់ពីពួកគេទាំងពីរនាក់នោះ ជិះម៉ូតូឌុបគ្នា ទៅបុកដើមឈើដួលកាត់ផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង០០និង២០នាទី យប់ឆ្លងចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិកាឡៃ ឃុំកាឡៃ ... Read More »

អតីតគ្រូបង្វឹកអារ៉ាប៊ីសាអ៊ូឌីតនឹងចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិនារីបារាំងនៅ Women’s World Cup 2023

លោក Herve Renard បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបុរសរបស់អារ៉ាប៊ីសាអ៊ូឌីត ហើយគ្រោងនឹងដឹកនាំក្រុមជម្រើសជាតិនារីបារាំងក្នុងការប្រកួតបាល់ទាត់ពិភពលោកនារីនៅរដូវក្តៅនេះ។ សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) បានប្រកាសកាលពីថ្ងៃពុធថា លោក Renard វ័យ៥៤ឆ្នាំបានស្នើសុំឱ្យបញ្ចប់កិច្ចសន្យារបស់គាត់។គាត់នឹងជំនួសលោកស្រី Corinne Diacre ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីកីឡាការិនីសំខាន់ៗជាច្រើនបាននិយាយថា ពួកគេនឹងលែងតំណាងឱ្យប្រទេសរបស់ពួកគេក្រោមការដឹកនាំរបស់គាត់ទៀតហើយ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន បានចាត់ទុកជនអាក្រក់នៅក្រៅប្រទេសផ្សព្វផ្សាយ កាឡៃការពិតពីកម្ពុជា ជាក្មេងពាលកែមិនឡើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជនអាក្រក់នៅក្រៅប្រទេសផ្សព្វផ្សាយ កាឡៃការពិតពីកម្ពុជា ជាក្មេងពាលកែមិនឡើង។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល​បានលើកឡើងពី​បញ្ហានយោបាយវាយបក​ទៅក្រុមប្រឆាំង​នៅ​ក្រៅប្រទេសយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម ​និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់​នៅកោះពេជ្រ នាព្រឹកថ្ងៃទី ៣០មីនានេះ។ ... Read More »

អង្គការសហប្រជាជាតិធ្វើជាអ្នក សម្របសម្រួលជាមួយតុលាការយុត្តិធម៌អន្តរជាតិលើបញ្ហា អាកាសធាតុ

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយដែលស្នើឡើងដោយប្រទេសវ៉ានូអាទូ ដែលជាប្រទេសដីកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដើម្បីស្វែងរកមតិយោបល់អំពីកាតព្វកិច្ចផ្លូវច្បាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ប្រទេសដែលស្ថិតក្រោមសម្ពាធពីប្រព័ន្ធអាកាសធាតុ និងមានប្រជាជនរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ ក្រោមការជួយជ្រោមជ្រែងពីប្រទេសចំនួន១៣២ នៅអង្គការសហប្រជាជាតិ ... Read More »

ដល់ម៉ោង ! ក្រុមយុវជនសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍បកអាក្រាតថា «ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧» ជារឿងស្វាស៊ីបាយលៀបមាត់ពពែ

ភ្នំពេញ ៖ ទីបំផុត ដល់ម៉ោង ! ក្រុមយុវជនសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍បកអាក្រាតថា «ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧» ជារឿងស្វាស៊ីបាយលៀបមាត់ពពែ ។ នេះបើយោងតាម ... Read More »

ឃាត់ខ្លួនមន្ត្រីអាកាសចរណ៍ស៊ីវិល ក្រោយដកកាំភ្លើងខ្លីភ្ជង់គំរាមទៅលើបុរសម្នាក់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់​ ដែលជាមន្ត្រីអាកាសចរណ៍ស៊ីវិល​ ត្រូវ​បានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន  ពាក់ព័ន្ធករណីយកអាវុធគំរាមជនរងគ្រោះ និងកាន់កាប់អាវុធខុសច្បាប់ (ដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០​ និង២០នាទី នៅចំណុចក្នុងបុរីជីបម៉ុង៥៩៨ ផ្លូវP៤១ ក្រុមទី៣ ... Read More »

នាយកគ្រប់គ្រងក្លិប Tottenham អាចចាកចេញពីតួនាទីបន្ទាប់ពីត្រូវ FIFA ដាក់បម្រាម

នាយកគ្រប់គ្រងក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Fabio Paratici ប្រហែលជាត្រូវចាកចេញពីតួនាទីរបស់គាត់ បន្ទាប់ពី FIFA បន្តបម្រាមរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី និងនៅទូទាំងពិភពលោក។លោក Paratici ត្រូវ​បាន​គេ​ដាក់​បម្រាម​រយៈពេល៣០ខែ​កាល​ពី​ខែ​មករា បន្ទាប់​ពី​អតីត​ក្លិប Juventus ... Read More »