ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នំា២០២៣ នេះ ស្រមោលមនុស្សម្នាក់ក្នុងសម្លៀកបំពាក់អាវដៃវែង ខោជើងវែង រុំមុខយ៉ាងជិតផង ដែលបង្ហាញរាងយ៉ាងច្បាស់នៅក្នុងកាមេរ៉ាសុវត្ថិភាព ជាមួយនឹងសកម្មភាពដៃកាន់គប់ភ្លើងឆេះសន្ធោរសន្ធៅ រុញចូលទៅដុតកំទេចរថយន្តលោកនាយករងម្នាកនៃវិទ្យាល័យកំរៀងបណ្ដាល ឲ្យឆេះអស់គ្មានសល់ ស្ថិតនៅក្នុងភូមិអូរដា ឃុំអូរដា ... Read More »
កញ្ចប់អាហារពីសប្បុរសជនកម្ពុជា បានទៅដល់ដៃជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសតួកគីហេីយ
ប្រទេសតួកគី ៖ «កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី»។ ពេលនេះកញ្ចប់អាហារពីសប្បុរសជនកម្ពុជា បានទៅដល់ដៃជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសតួកគីហេីយ ។ សូមបញ្ជាក់ថា, កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, ... Read More »
បន្តការជីករុករកមនុស្ស៤៧នាក់ដែលបាត់ខ្លួនក្នុងការបាក់អណ្តូងរ៉ែនៅចិន
ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ក្រុមជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សចំនួន ៤៧ នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់អណ្តូងរ៉ែនៅភាគខាងជើងប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៦នាក់រងរបួសត្រូវបានជួយសង្គ្រោះនៅឯអណ្តូងរ៉ែក្នុងប្រទេសម៉ុងហ្គោលី។ ជាមួយនឹងតំបន់បាក់ស្រុតធំ ការជីកកកាយដោយប្រើគ្រឿងចក្រនិងគ្រឿងចក្រឈូសឆាយអាចបង្កហានិភ័យខ្ពស់នៃការដួលរលំ។ របាយការណ៍បាននិយាយថា ក្រុមជួយសង្គ្រោះកំពុងជីកកកាយជាស្រទាប់ៗ ... Read More »
ស្ត្រីសម្រាលកូនរួច និងស្រ្តីមានផ្ទៃពោះ នៅតាមខ្នងផ្ទះ ចំនួន ៥គ្រួសារ នៅក្នុងស្រុកកោះញែក បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
ខេត្តមណ្ឌលគិរី៖ នារសៀលសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ... Read More »
អុីរ៉ង់បានផលិតកាំជ្រួចមីស៊ីលអន្តរទ្វីបដោយជោគជ័យ បាញ់បានរយៈចម្ងាយ ១៦៥០ គីឡូម៉ែត្រ
កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយ 1.650km ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងមីស៊ីលនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុកក៏បានបង្ហោះរូបភាពដំបូងនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) មេបញ្ជាការកងទ័ពអាកាសអុីរ៉ង់ លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា ... Read More »
Update ៖ ត្រៀមបញ្ជូនខ្លួនក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយ ទៅតុលាការខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ ក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវ បង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភះ ... Read More »
ទេសរដ្ឋមន្ត្រី គន់ គីម ៖ ប្រសិនបើសមាជិក សមាជិកាស្លាប់សូមឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារដាក់ជូនពួកគាត់ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤លានរៀល និងសាររំលែកទុក្ខទៅជូនគាត់បានភ្លាមៗ
ខេត្តកំពង់ចាម៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកកំពង់ចាម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ហេង វុទ្ធី ជាប្រធាន និងលោក ... Read More »
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបកស្រាយ និងបដិសេធទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន CEN
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសេចក្តីបកស្រាយ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ ... Read More »
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារឯកជន
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារឯកជន។ ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីករណី ប្រជាពលរដ្ឋប្រមាណ ... Read More »
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅទួរគីនិងស៊ីរីកើនឡើងជាង៥០.០០០នាក់
ប្រទេសទួរគីបានចាប់ផ្តើមសាងសង់ផ្ទះឡើងវិញហើយបន្ទាប់ពីការរញ្ជួយដីដ៏សាហាវមក។ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានកើនឡើងដល់ទៅជាង ៥ម៉ឺននាក់ហើយ។ អគារជាង 160.000 ដែលមានអគារផ្ទះល្វែង (ខុនដូ)ចំនួន 520.000ល្វែងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៥ម៉ឺននាក់នៅក្នុងប្រទេសទួរគីនិងស៊ីរី។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននិងគ្រោះមហន្តរាយ (AFAD) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីពីគ្រោះរញ្ជួយដីបានកើនឡើងដល់ 44.218 ... Read More »
សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣,១៣២ នាក់ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៧ ឆ្នាំសិក្សា២០២១-២០២២ ចំនួន ៣,១៣២នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ... Read More »
ព័ត៌មានបឋម ៖ អគ្គិភ័យកំពុងឆាបឆេះអគារខុនដូព្រីនស៍ ផ្លាហ្សា នៅជាន់ទី១៥
ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះអគារខុនដូព្រីនស៍ ផ្លាហ្សា នៅជាន់ទី១៥ ជាប់មហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបង្កការភ្ញាក់ផ្អេីលនៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ។ ... Read More »
មនុស្សស្លាប់ និងរបួសចំនួន១៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែកុម្ភៈ កើតឡើង៨លើក!
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន៤នាក់(ស្រី៣នាក់) និងរបួសស្រាលចំនួន ៧នាក់(ស្រី៣នាក់) ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ... Read More »
រកឃើញយានយន្តល្មើសចំនួន៤៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២៤ ខែកុម្ភៈ
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១០គ្រឿង ម៉ូតូចំនួន ៣៩២គ្រឿង ក្នុងនោះរកឃើញ ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន៤៩នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន២២ករណីទូទាំងប្រទេសនាថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ!
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈដែលជនសង្ស័យចំនួន៤៩នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២២ករណីទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៩នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ... Read More »
កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចោរកម្ម និងទទួលផលចោរកម្ម
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចោរកម្ម និងទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។ នេះបេីតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ... Read More »
ទេសរដ្ឋមន្រ្តី លី ធុជ ៖ ២៤ កុម្ភៈ គឺជាថ្ងៃសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ខេត្តក្រចេះ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ គ្មានអ្នកឆ្លងថ្មី , អ្នកជាសះស្បើយ ០២នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា ... Read More »
ដល់ម៉ោងពឹស បង្ក្រាបពឹស ! ខណៈជាជាងអង្គុយប្រឌិតវាយប្រហារពួកគេ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យRFA និង The Cambodia Daily ចូលរួមថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បណ្តុំក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់សារព័ត៌មាន RFA និង The Cambodia Daily ចូលរួមថ្កោលទោស ទណ្ឌិត សម ... Read More »
នាំបងប្អូនទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់១នាក់
ខេត្តពោធិ៍សាត់ ៖ បុរស១នាក់ត្រូវបានបងប្រុសបង្កើតអះអាងប្រាប់សមត្ថកិច្ចនគរបាលថា ប្អូនប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារឆ្លងចរន្តឧបករណ៍ឆក់ត្រី(អាំងវ៉ាទ័រ)នៅគ្រាដែលពួកគាត់នាំគ្នាទៅរកត្រីកន្លែងបឹងមួយនៅក្បែរភូមិ ។ ហេតុការណ៍អ្នកឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតឡើងននាព្រឹកថ្ងៃសុក្រ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម : ១- ... Read More »
លោក Zelensky ចង់ជួបប្រធានាធិបតីចិន ដើម្បីពិភាក្សារកដំណោះស្រាយបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន
សង្រ្គាមនៅតែបន្តក្តៅឡើងនៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន ចង់ជួបលោក Xi Jinping រុស្ស៊ី និងលោកខាងលិច និយាយអំពីផែនការសន្តិភាពរបស់ចិន…។ សារព័ត៌មាន CNN បានផ្សាយថា នៅថ្ងៃទី២៤ ខែកុម្ភៈ ការបាញ់មីស៊ីលរបស់រុស្ស៊ីបានបន្ត ភាគច្រើននៅក្នុងខេត្ត ... Read More »
កម្ពុជា-ថៃ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥
ទីក្រុងបាងកក៖ ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។ នេះជាការបញ្ជាក់ ជាផ្លូវការតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។ សូមបញ្ជាក់ថា, ... Read More »
ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៦%
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ... Read More »
លោកបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយសាខាកាកបាទក្រហមកម្ពុជា អញ្ជើញមកប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក ... Read More »
សម្តេចក្រឡាហោម សខេង ៖ ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ (FATF) បានបង្ហាញព័ត៌មានជាផ្លូវការលើគេហទំព័រ (Website) របស់ខ្លួនដោយបញ្ជាក់ថាកម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើ ផេកផ្លូវការប្រាប់ដល់បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! អោយដឹងថា, ក្នុងនាម គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ(គ.ស.ហ)ខ្ញុំសូមប្រកាសជម្រាបជូនថា ... Read More »
មេដឹកនាំបារាំងនិងអាល្លឺម៉ង់ណែនាំប្រធានាធិបតីអ៊ុយក្រែនឱ្យចរចាជាមួយរុស្ស៊ី
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក Macron និងអធិការបតីអាល្លឺម៉ង់លោកScholz បានផ្តល់អនុសាសន៍ដល់មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។ កាសែត Wall Street Journal (WSJ) នៅថ្ងៃទី ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយបានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម : ១- ទឹកដល់ច្រមុះហើយទើបរកសុំការយោគយល់ = ការទាមទារឲ្យសាម៉ីជនសុំទោសជាសាធារណៈគឺជាការយោគយល់ហើយ ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវនគរបាលជួយសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូប៉ះគ្នានៅវេលាម៉ោង ០២និង៣០ នាទីឈានចូលថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចទីតាំងកើតហេតុទល់មុខសណ្ឋាគារ ហួត ថាម ស្ថិតនៅក្នុង ភូមិបាលេលិយ្យ ២ ... Read More »
រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសបុកម៉ូតូស្គូពីក្នុងបរិវេណបឹងកក់បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបើកបុកម៉ូតូហុងដាស្គូពីរបស់ជនរងគ្រោះនៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងនិងអូសជាច្រេីនម៉ែត្រ កាលពីវេលាម៉ោង១២និង ៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវR8 ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច