ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅតំបន់បិទខ្ទប់

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋាន  នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារស្រអែមជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារសម្រេច ៖ ត្រូវបានបិទខ្ទប់ផ្សារស្រអែម ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។  បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ... Read More »

ក្មេងស្ទាវ​ទះកំផ្លៀងបុរសវ័យចំណាស់ម្នាក់​ បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃកង់អាគុយ​ដួលទាំងសងខាង​ តែចុងក្រោយម្តាយចេញមុខសុំទោស

ភ្នំពេញ​ ៖​ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង​ ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ដែលជិះកង់អាគុយ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​ តាមបណ្តោយផ្លូវបេតុង​សាលាកសិកម្មចំការដូង​ នៅភូមិខ្វា​រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។  ... Read More »

សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ថាដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួល ការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។ ... Read More »

លោក ឃួង ស្រេង បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ ទោះបីជាវិបត្តិកូវីដ-១៩ ប៉ុន្តែវិស័យសំណង់នៅរាជធានីភ្នំពេញ មិនជាប់គាំងទេ

      ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ បានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។    ... Read More »

ទីបំផុត​! ក្រុម​ចោរ​ប្លន់​វ័យក្មេង​ ៤នាក់​ ត្រូវ​តុលាការ​ឃុំខ្លួន ពីបទ «លួចមានស្ថានទោស»

ភ្នំពេញ​៖ ទីបំផុត​! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា​ ជនត្រូវចោទទាំង៤នាក់នេះ​ បន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស ... Read More »

ស្នងការនគរបាលខេត្តព្រះសីហនុ​៖​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈ ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​ បានបញ្ជាឱ្យការិយាល័យទទួលផែនការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ខេត្ត​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈបន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​ ជាពិសេសអធិការក្រុងកោះរ៉ុង​ ... Read More »

លិចស្រឡាងនៅឥណ្ឌូនេស៊ី ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើន

នៅថ្ងៃទី២៩ខែមិថុនា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានករណីលិចស្រឡាងដឹកអ្នកដំណើរនៅតំបន់សមុទ្រកោះបាលី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ តាមសារព័ត៌មាន AP បានផ្សាយថា ស្រឡាង KMP Yunicee ដឹកអ្នកដំណើរ៥៣នាក់បានជួបគ្រោះថ្នាក់ពេលត្រៀមចូលចតនៅកំពង់ផែភាគខាងកើតកោះជ្វា ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី។ កម្លាំងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ... Read More »

ឆ្លងចរន្តអគ្គិសនីឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅស្រុកចំការលើបណ្តាលឲ្យកូនម្ចាស់ផ្ទះម្នាក់ស្លាប់(មានវីដេអូ)

ខេត្តកំពង់ចាម ៖ អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ត្រូវជាកូនម្ចាស់ផ្ទះ ព្រោះចូលទៅយកទ្រព្យសម្បត្តិពេលកំពុងភ្លើងឆេះយ៉ាងខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៤៥យប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ... Read More »

បុរសម្នាក់សង្ស័យតូចចិត្តដោយសារមានជំងឺប្រចាំកាយដាច់ចិត្តទិញសាំងចាក់ដុតខ្លួនឯងស្លាប់នៅក្នុងផ្ទះបណ្ដាលឲ្យឆេះផ្ទះផ្អើលអ្នកភូមិ

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា÷ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយនិងមានសតិមិនល្អផងដែរ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះកម្សត់របស់ខ្លួននៅត្រង់ចំណុចភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។    សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងជុំវិញហេតុការណ៍នេះថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះគី ឈាន ... Read More »

ជនសតិមិនគ្រប់ចិត្តឃោរឃៅខឹង បបួលស្រ្តីជាដៃគូទៅបេះត្រប់ មិនទៅតាមបំណង ក៏វាយនឹងចបស្លាប់តែម្តង !

ខេត្តបាត់ដំបង ៖ ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែងឋិតនៅក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។    បើយោងតាមសាក្សីបញ្ជាក់ថា, ជនបង្កបានអះអាងខ្លួនឈ្មោះវិត វ័យជាង ២០ឆ្នាំ ... Read More »

លោក សូផាត យុត្តិធន បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលបុណ្យសព លោក ចេង ប៊ុនឃាង

ភ្នំពេញ៖ លោក សូផាត យុត្តិធន នាយករងខុទ្ទកាល័យ បាននាំយកថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលបុណ្យសពលោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីជូនដំណឹងស្ដីពី មរណភាពបុរសជនជាតិខ្មែរចំនួន ០២នាក់ ដោយសារជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង  សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា បុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖ ១. ឈ្មោះ ឡូត ហេង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរ៉ា ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ... Read More »

អភិបាល​ខេត្ត​ព្រះសីហនុ​អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ​ ... Read More »

លោក គីម គឹមឡាយ អ្នកសារព័ត៌មាន ដេលីញូ ប្រើប្រាស់អាវុធច្នៃខុសច្បាប់ ត្រូវបានចាប់បញ្ជូនទៅស្នងការនគរ​បាលខេត្តព្រះវិហារ

ខេត្ត​ព្រះវិហារ ៖​ លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយ​ ជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមក​ស្នងការនគរបាលខេត្តព្រះវិហារ​ តាមចំណាត់​ការ​លោកស្នងការ​ធ្វេីឡេីងក្រោយ​ពេលមានការរិះគន់នៅលេីបណ្តាញ​ទំនាក់ទំ​នង​សង្គម​ ។  លោក គីម គឹមឡាយ​ បម្រើ​ការងារ​នៅ​សារព័ត៌​មាន​ដេលីញូ​ ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយ​ពិនិត្យ​រកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត ... Read More »

ទាហានថៃបន្តចាប់ពលករខ្មែរ ២គោលដៅផ្សេងគ្នាសរុប១៤នាក់

  ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរលួចឆ្លងដែនខុសច្បាប់និយាយថាក្នុងម្នាក់ចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់ពីរគោលដៅផ្សេងគ្នាកាលពីវេលាម៉ោង១០និង១៩នាទី ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ។  សមត្ថកិច្ចតាមព្រំដែនប្រាប់ឱ្យថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា សហការគ្នាចាប់ឃុំខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ... Read More »

មន្រ្តីនគរបាលពីរនាក់វិជ្ជមានកូវីដ-១៩និង២៩នាក់ទៀតជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោល

ខេត្តបាត់ដំបង ​៖ បើយោង​តាម​របាយ​ការ​ណ៍របស់​ស្នងការ​ដ្ឋាននគរបាលខេត្តបានបញ្ជាក់ឱ្យដឹង​ថា មន្ត្រី​នគរបាល​នៃការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចំនួន​២​នាក់ត្រូវ​បានក្រុម​គ្រូពេទ្យ​ធ្វើតេស្ដ​រហ័សកាលពី​ថ្ងៃ​ទី​២៩ ខែមិថុនាហើយ​រក​ឃើញ​មាន​«​វិជ្ជមាន​កូ​វី​ដ​-១៩» ព្រមទាំងមន្ត្រី​ចំនួន​២៩​នាក់​ទៀតក៏បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ដោយប្រយោល​ផងដែរ។ នៅ​ក្នុង​របាយ​ការ​ណ៍ដែលផ្ញើជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេនី​យ៍​ទោ សាត គឹ​ម​សាន ស្នងការ​នគរបាលខេត្តបាត់ដំបងបាន​រាយ​ការ​ណ៍ថា មន្ត្រី​នគរបាល​ចំនួន​២​នាក់នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវ​បាន​រក​ឃើញ​ឆ្លង​«​កូ​វី​ដ-១៩» និង មន្ត្រី​ពាក់ព័ន្ធ​ចំនួន​២៩​នាក់ទៀតក្នុង​នោះ​មាន​ចំនួន​១៣​នាក់​បានពាក់ព័ន្ធ​ផ្ទាល់​ ... Read More »

បើកម៉ូតូលឿនបុករទេះក្របីរបួសធ្លាយភ្លៅខាងឆ្វេងម្ខាងសន្លប់នៅកណ្តាលផ្លូវ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់រងរបួសមុតធ្លាយភ្លៅខាងឆ្វេងម្ខាង បន្ទាប់ពីបានបើកម៉ូតូរបស់ខ្លួនក្នុងល្បឿនលឿនបុករទេះក្របី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៩ , ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១)

ភ្នំពេញ៖ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើសកលលោក ។ ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ ... Read More »

បារាំងមិនគិតចង់បញ្ចប់តំណែងលោក Deschamps នោះទេ បើទោះបីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមនៅយូរ៉ូក៏ដោយ

ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង លោក Noel Le Graet បាននិយាយកាលពីថ្ងៃអង្គារទី២៩ ខែមិថុនាថា លោកមិនគិតថាការចាកចេញពីបារាំងឆាប់ៗពីយូរ៉ូឆ្នាំ២០២០ត្រឹមវគ្គ១៦ក្រុមនេះ នឹងប៉ះពាល់ដល់អនាគតរបស់គ្រូបង្វឹក លោក Didier Deschamps ប៉ុន្តែលោកនឹងនិយាយជាមួយគ្រូបង្វឹករូបនេះ។ សារព័ត៌មាន AFP ... Read More »

មនុស្សស្លាប់កើនដល់១២នាក់ហើយ​ ក្នុងករណីបាក់អគារនៅរដ្ឋផ្ល័ររីដា,​ ខណៈ១៤៩នាក់ទៀតបន្តបាត់ខ្លួននៅឡើយ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​អាជ្ញាធររដ្ឋផ្ល័ររីដា​ បានបញ្ជាក់ថា​ រហូតមកទល់ពេលនេះ​ ចំនួនអ្នកស្លាប់ ក្នុងករណីបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade ... Read More »

កម្ពុជា! ថ្ងៃ​នេះ​​​ បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន​ ១១៣០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៧០នាក់​ និងអ្នក​ស្លាប់​ ២៧នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី៣០ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១៣០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៧០នាក់ និងករណីស្លាប់​ ២៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៩ ខែមិថុនា​​ ... Read More »

ប្រធានក្រុម Fernandinho បន្តកុងត្រា១ឆ្នាំទៀតនៅ Manchester City

យោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៩ មិថុនាម្សិលមិញ ប្រធានក្រុម Manchester City កីឡាករ Fernandinho បានចុះកុងត្រាថ្មីមួយឆ្នាំទៀតនៅក្លិបជើងឯក Premier League មួយនេះ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម ... Read More »

អ្នកគ្រប់គ្រងរបស់កីឡាករ Conor McGregor ប្តឹង Manny Pacquiaoរឿងរំលោភកិច្ចសន្យា

អ្នកចាត់ការរបស់កីឡាករ Conor McGregor គឺលោក Audie Attar បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង កីឡាករហ្វីលីពីន Manny Pacquiao ពីបទរំលោភកិច្ចសន្យាបន្ទាប់ពីយល់ព្រមប្រយុទ្ធជាមួយ Errol Spence Jr. នៅ ... Read More »

តោកំណាចអង់គ្លេសឡើងវគ្គ៨ក្រុមក្រោយឈ្នះអាល្លឺម៉ង់២ទល់០ ខណៈអ៊ុយក្រែនមានសំណាងក្នុងម៉ោងបន្ថែម

អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់នៅក្នុងការប្រកួតប្រជែងមួយនៅឯកីឡដ្ឋាន Wembley ជាលើកដំបូងចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៦៦ ក្នុងការប្រកួតវគ្គជម្រុះយូរ៉ូ២០២០កាលពីរាត្រីថ្ងៃទី២៩ មិថុនាម្សិលមិញនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ក្រោយឈ្នះអាល្លឺម៉ង់ក្នុងវគ្គ១៦ក្រុម ធ្វើឲ្យអង់គ្លេសក្លាយជាក្រុមទី២ក្នុងប្រវត្តិសាស្ត្រអឺរ៉ុបមិនទាន់ចាញ់ក្នុង៤ប្រកួតដំបូងនៃការប្រកួតបន្ទាប់ពីប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៦។ ២គ្រាប់របស់ក្រុមអង់គ្លេសរកបានដោយកីឡាករ ... Read More »

មន្ត្រីកូរ៉េខាងជើងមួយរូបត្រូវដកតំណែងដោយសារតែធ្វេសប្រហែសក្នុងការទប់ស្កាត់កូវីដ-១៩

មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅកូរ៉េខាងជើង ត្រូវដកតំណែងដោយសារតែធ្វេសប្រហែសនៅក្នុងការទប់ស្កាត់កូវីដ-១៩ បង្កការគំរាមកំហែងដល់ពលរដ្ឋនិងប្រទេសកូរ៉េខាងជើង។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ៣០ខែមិថុនាថា មេដឹកនាំគីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សពលករដើម្បីដោះស្រាយបញ្ហាមន្ត្រីជាន់ខ្ពស់មួយរូបដែលព្រងើយកន្តើយចំពោះការងារទប់ស្កាត់កូវីដ-១៩ ។ លោកគីម ជុងអ៊ុនបញ្ជាក់ថា ការធ្វេសប្រហែសបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េខាងជើង គឺគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋ ដោយសារតែវិធានការចាំបាច់ដើម្បីទប់ស្កាត់កូវីដ-១៩ ... Read More »

ក្រុមគ្រូពេទ្យកងពលតូចលេខ៧០បន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករ-កម្មការិនីនៅស្រុកគងពិសីខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា  ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យ និងក្រុមការងាររបស់កងពលតូចលេខ៧០ បានកំពុងបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងខេត្តកំពង់ស្ពឺ ដែលទទួខុសត្រូវដោយកងពលតូចលេខ៧០ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សូយ ... Read More »

ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់ទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបញ្ច្រាសទិសគ្នាហើយបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៣១៦ ត្រង់ចំណុចភូមិ​ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្ត​ស្វាយរៀង​។ មន្ត្រីនគរបាលជំនាញស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ចាប វាសនា  អាយុ​២២ឆ្នាំ មុខ​របរកម្មករ រស់នៅភូមិ ... Read More »

ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយ​កម្មវិធី «ប្រព័ន្ធ​គ្រប់គ្រងឯកសារ​ច្បាប់​កម្ពុជា» សម្រាប់ប្រើប្រាស់នៅក្នុង​ប្រព័ន្ធកុំព្យូទ័រ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីមួយដែល មានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា» ដែលអនុញ្ញាតឱ្យលោកអ្នកអាចទាញយកទៅប្រើប្រាស់ និង គ្រប់គ្រងនូវឯកសារច្បាប់និងបទប្បញ្ញត្តិផ្សេងៗ ដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌។ លោកអ្នក មានកម្មវិធីនេះប្រៀបដូចជាមានបណ្ណាល័យអេឡិចត្រូនិចមួយនៅក្នុងកុំព្យូទ័រ ជាពិសេសលោកអ្នកអាចទទួលបាន នូវរាល់ឯកសារផ្សេងៗ ដែលធ្វើបច្ចុប្បន្នភាពនៅក្នុងគេហទំព័ររបស់ក្រសួង ... Read More »