ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗដែលកើតឡើងកាលពីសប្តាហ៍កន្លងមកតាមរយៈរូបភាព

រូបភាពនៅក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុង មួយសប្តាហ៍កន្លងមកដែលមានបណ្តាញព័ត៌មានជាច្រើនបានផ្សព្វផ្សាយហើយមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានការរញ្ជួយដីនៅអីុតាលី ទាហានទួរគីវាយលុកដោយថ្មើរជើងចូលទៅក្នុងប្រទេសស៊ីរី និងស្ថានភាពសន្តិសុខ នយោបាយនៅក្នុងអាស៊ីជាច្រើនទៀត ទទួលបានការចាប់អារម្ភយ៉ាងខ្លាំង។ ការវាយប្រហារដោយថ្មើរជើងនៅស៊ីរី កន្លងមកការប៉ុនប៉ងវាយប្រហារដោយថ្មើរជើងពីប្រទេសទួរគីទៅលើប្រទេសស៊ីរីត្រូវបានរារាំងដោយប្រទេសរុស្ស៊ី ប៉ុន្តែក្រោយ ពេលដែលរុស្ស៊ីនិងទួរគីត្រូវរូ៉វគ្នាវិញនោះ ប្រទេសនេះក៏បានចាប់ផ្តើមបើកការវាយប្រហារតែម្តង។ ការវាយប្រហារកាលពីថ្ងៃ ទី២៤ ... Read More »

ពលរដ្ឋរិះគន់អាជ្ញាធរខេត្ដសៀមរាប ធ្វើផ្លូវអត់ដាក់ប្រព័ន្ធលូ បណ្ដាលឲ្យទឹកជនលិច​ខូច​ខាត ផ្លូវស្ទើ​រទាំង​ស្រុង

ខេត្ដសៀមរាប៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលទើបចំណាយថវិការដ្ឋជួសជុល កាលពីរដូវប្រាំងឆ្នំាមុន បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារអាជ្ញាធរគ្មានប្រព័ន្ធលូបង្ហូទឹក ដើម្បីបញ្ជៀសការជនលិច ទើបបណ្ដាលឲ្យផ្លូវកៅស៊ូនោះទឹកជនលិចរៀងរាល់ថ្ងៃ ។ ផ្លូវកៅស៊ូមួយខ្សែនេះ មានចំណុចចេញពីខាងក្រោយផ្សារលើធំថ្មី ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ... Read More »

វគ្គហ្វឹកហ្វឺន៣បិទនិងបើកក្នុងថ្ងៃតែមួយ

ភ្នំពេញ ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រមុខបានប្រែក្លាយមាតុភូមិអង្គរពីកេរ ដំណែលនៃសង្គ្រាមជិត៣ទសវត្សកន្លង មកក្រោមនយោបាយឈ្នះ=ឈ្នះក្លាយជា ប្រទេសរីកចម្រើនឡើងនូវកាលានុវត្តភាព និងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងលើពិភពលោកមានការអភិវឌ្ឍស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។ ... Read More »

សាសនិកអ៊ិស្លាមភូមិព្រែកតូចឃុំទន្លេបិទផ្ទុះការតវ៉ាបញ្ហាតែងតាំងអីុម៉ាំវិហារអ៊ិស្លាមក្រោយពីថ្នាក់លើពុំទាន់មានដំណោះស្រាយ

ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃសុក្រ ទី២៦ សីហា ឆ្នាំ២០១៦ បងប្អូនសាសនិកអ៊ិស្លាមចំណុះវិហារអ៊ិស្លាមភូមិព្រែកតូច ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំបានតវ៉ាដោយលើកបដាប្រឆាំងនឹងការតែងតាំងឡើងវិញអីុម៉ាំវិហារដោយ លោក អីុម៉ាំស្រុកត្បូងឃ្មុំបន្ទាប់ពីលោក អីុម៉ាំវិហារនេះត្រូវបានអ្នកភូមិដកសេចក្តីទុកចិត្តហើយបានប្រកាសលាឈប់ពីតំណែង ។ តាមលិខិតរបស់ប្រជាពលរដ្ឋក្នុងភូមិដែលបានផ្ញើ ជូនថ្នាក់លើគ្រប់ជាន់ថ្នាក់ចុះថ្ងៃទី៣១ ... Read More »

អ្នកនាង អម្ពរទេវី ធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី២៧ សីហា

ភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ តារាសម្តែងស្រីល្បីឈ្មោះទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី បានធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការសម្ដែងនិងសាកសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ ក្នុងរយៈពេលជាងកន្លះខែកន្លងមកនេះ។ នៅក្នុងការធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិក របស់តារាស្រី អ្នកនាង អម្ពរទេវី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នេះផងដែរយើងពុំឃើញមានវត្តមានសិល្បៈករ ... Read More »

សមត្ថកិច្ចនគរបាលស្រុកសន្ទុកប្រគល់គ្រាប់មិនទាន់ផ្ទុះប្រភេទ B52 មួយគ្រាប់ដល់ក្រុមកម្ចាត់មីននៅកម្ពុជា

ខេត្តកំពង់ធំ៖គ្រាប់មិនទាន់ផ្ទុះ សល់ពីសម័យសង្រ្គាមអាមេរិក ប្រភេទB52 មួយគ្រាប់ ត្រូវបានក្រុមអ្នកធ្វើថ្នល់បានជីកកាយយកអាចម៍ដីក្រហម នៅក្នុងភូមិ ជីវ័ន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទះឃើញនៅក្នុងដី ជម្រៅ៣ម៉ែត្រ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ឃុំកកោះ បន្ទាប់មកត្រូវបានអធិការស្រុកសន្ទុករាយការណ៍ទៅក្រុមកម្ចាត់មីនកម្ពុជា ។ ... Read More »

អារផ្ដួលឈើភ្លាត់ស្នៀតរមៀលសង្កត់ស្លាប់ម្នាក់នៅក្នុងដែនសមត្ថកិច្ចបរិស្ថាន

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅកណ្ដាលព្រៃភ្នំដោយសារឈើ១ដើមធំរមៀលសង្កត់ ខណៈជនរងគ្រោះនិងបក្ខពួកអារផ្ឌួលឈើ១ដើមធំ ហើយបានរមៀលធ្លាក់ពីជុំរាលភ្នំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឲ្យរាល់ខេត្តពោធិ៍សាត់ ។ ហេតុការណ៍ដើមឈើរមៀលសង្កត់មនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ខេត្តពោធិ៍សាត់ ជាតំបន់ការពារដោយសមត្តកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ... Read More »

វាយប្រហារគ្រាប់បែកនៅស្នាក់ការប៉ូលិសស្លាប់និងរបួស៧០នាក់

យ៉ាងហោចណាស់ក៏មានមានុស្ស៩ នាក់ស្លាប់និងជាង៦០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកមួយនៅខេត្ត Sinak ភាគខាងកើតប្រទេស ទួរគី។ ការវាយប្រហារនោះធ្វើឡើងដោយរថយន្តបង្កៃគ្រាប់បែក។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅក្នុងខេត្តខាងលើបានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី២៥ ខែសីហាកន្លងមក បាន ធ្វើឲ្យមនុស្ស៦៤នាក់រងរបួស និងបំផ្លាញទីតាំងប៉ូលិសស្ទើរតែទាំងស្រុង។ រូបភាពដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ទួរគីបានឲ្យឃើញថា ផ្សែងខ្មួលខ្មាញ់លេចចេញពីកន្លែងវាយប្រហារ។ ... Read More »

អុីតាលីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះស្លាប់ដោយរញ្ជួយដី

កាលពីថ្ងៃទី២៧ ខែសីហា អុីតាលីរៀបចំ ពិធីកាន់ទុក្ខទូទាំងប្រទេសដល់ជនរងគ្រោះ ស្លាប់ដោយរញ្ជួយដីកាលពីថ្ងៃទី២៣ ខែ សីហាសម្លាប់មនុស្សយ៉ាងតិច២៨១នាក់។ ពិធីកាន់ទុក្ខធ្វើឡើងនៅទីក្រុង Ascoli Piceno ជាកន្លែងដែលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងបំផុតដោយមានការ ចូលរួមពីប្រធានាធិបតីអុីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រី ... Read More »

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំ ប្រធានាធិបតីអ៊ុយក្រែនខ្លាចបាត់បង់ប្រទេសទាំងមូល

រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែនបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែនដែលកំពុងតែមានភាពតានតឹងជាមួយរុស្ស៊ី ។ ការធ្វើសមយុទ្ធរបស់រុស្សីគឺដូចជាការត្រៀមលក្ខណៈវាយប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល ។ កាលពីថ្ងៃទី២៥ខែសីហា រដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន។ លោកបន្តទៀតថា តាមការសម្រេចរបស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកវ្លាឌឺមៀ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើសមយុទ្ធនោះមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង ... Read More »

បុរសតិរច្ឆានចាប់ក្មេងស្រីអាយុ៧ឆ្នាំរំលោភសមជាប់គុកណាស់

ខេត្តរតនគិរី៖ បុរសម្នាក់មានចរិត អន់ជាងសត្វតិរច្ឆានទៅទៀតបានចាប់ រំលោភក្មេងស្រីអាយ៧ឆ្នាំរហូតបាន សម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិសោមកានិញ ឃុំ សោមធំ ... Read More »

កម្ពុជា-វៀតណាមនឹងជួបគ្នាដើមសប្តាហ៍ក្រោយពិភាក្សារឿងព្រំដែន

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំ ដែនកម្ពុជាបានឲ្យដឹងថា គណៈកម្មការព្រំដែនកម្ពុជា-វៀតណាមនឹងបើកកិច្ចប្រជុំ មួយនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលកម្ពុជានឹងគ្រោងសួរដេញ ដោលអំពីកំណត់ទូតពាក់ព័ន្ធនឹងការរំលោភ បំពានរបស់វៀតណាមនៅតាមតំបន់ព្រំ ដែនមួយចំនួនរបស់កម្ពុជាផងដែរ។ លោកទេសរដ្ឋមន្រ្តីបានឲ្យដឹងថា បញ្ហា ... Read More »

ឈ្មួញលួចកាយដីអាងស្តុកទឹកអាជ្ញាធរថាផ្អាកម្តងហើយតែឈ្មួញនៅតែល្មើស

ខេត្តកំពង់ស្ពឺ៖ ដីក្នុងអាងស្តុកទឹកមួយកន្លែងត្រូវបានឈ្មួញលួចដាក់គ្រឿងចក្រ កាយយកអាចម៍ដីទៅលក់ដោយមិនខ្លាចច្បាប់បន្តិចណាសោះ ខណៈដែលអាជ្ញាធរ អះអាងថា ធ្លាប់ចុះផ្អាកម្តងហើយតែគេនៅតែមិនគោរពតាមការណែនាំរបស់អាជ្ញាធរហើយលួចមកកាយដីបន្តទៀត ព្រោះអាង អំណាចអ្នកធំនៅពីក្រោយ ។ ឈ្មួញដាក់គ្រឿងចក្រមកកាយដីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ... Read More »

បញ្ចាំខ្សែក៥០ដុល្លារពេលទៅលោះវិញម្ចាស់ទទួលបញ្ចាំថាហួសកំណត់ទៅប្តឹងនគរបាលឲ្យជួយ

ភ្នំពេញ៖ ស្ត្រីម្នាក់បានទៅកាន់ប៉ុស្ដិ៍ នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ កាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីរូបនាងយក ខ្សែកតម្លៃ២៦០ដុល្លារទៅបញ្ចាំនៅហាង លក់មាសមួយកន្លែងក្នុងផ្សាកាណាឌីយ៉ា ក្នុងតម្លៃ៥០ដុល្លារ ដើម្បីយកលុយមើល ជំងឺម្តាយ ... Read More »

សម្តេចតេជោបន្តសួរសុខទុក្ខព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងដំណើរទៅកាន់ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្នុងដំណើរបេសក កម្មបន្តពីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍ លេខ៣ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យកាល ពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលបានអញ្ជើញចូលសួរសុខទុក្ខ និងដោះ ស្រាយសំណូមពរនានាទាំងនៅក្នុងវិស័យ ... Read More »

តុលាការ​កាត់ទោសលោក​ សម​ រង្ស៊ី​ ​ថ្ងៃ២៥ វិច្ឆិកា ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នឹងបើកសវនាការកាត់ទោសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស ពាក់ព័ន្ធការសមគំនិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ នេះបើយោងតាមដីកាកោះហៅរបស់តុលាការ ។ ដីកាកោះហៅជនជាប់ចោទឲ្យចូលសវនាការ ... Read More »

រកស៊ីផ្លូវភេទមិនសូវកាក់កប ធ្វើចោរលួចកាបូបម្តងជាប់អន្ទាក់នគរបាល

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះ បានសម្រេចហើយ តែរត់មិនរួច កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ... Read More »

ចាប់ខ្លួនអតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួលដកហូតថ្នាំញៀន៤កញ្ចប់

ខេត្តកណ្តាលៈ អតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃគោល ឃុំលំហាច ស្រុកអង្គស្នួល រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់តូច, ដាវកែច្នៃចំនួន០១ដើម, ... Read More »

សមត្ថកិច្ចចាប់ខ្លួនចោរ៣នាក់ប្លន់ថៅកែកាប់ជ្រូកបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពប្លន់យកលុយនិងទូរស័ព្ទដៃពីថៅកែកាប់ជ្រូកត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះ សីហនុបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ កែវ ប៊ុនហៀង ហៅត្រងោល ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកលើកដែកចាប់ខ្លួន

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនករបាលស្រុកលើកដែកបង្រ្កាបចាប់ខ្លួន ខណៈកំពុងអង្គុយរងចាំមួយមកទិញគ្រឿងញៀននៅក្បែរស្រះទឹក ក្នុងបរិវេនវត្តគីរីរតនារ៉ាម ហៅវត្តកំពង់ភ្នំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ។ ... Read More »

​កីឡា E-Sport ចង់ប្រជ្រៀតខ្លួនចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុន

ភ្នំពេញ ៖ ដើម្បីអាចប្រជ្រៀតខ្លួនចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាឆ្នាំ ២០២០ខាងមុខបានដោយជោគជ័យនោះ ថ្នាក់ដឹកនាំកីឡាអេឡិចត្រូនិកចំនួន៤ទ្វីបបានជួបប្រជុំគ្នានៅទីក្រុងសៀងហៃប្រទេសចិនកាលពីពេលកន្លងទៅថ្មីៗនេះដើម្បីស្វែងរកចំណុចរួមមួយសម្រាប់ប្រជ្រៀតខ្លួនចូលក្នុងកីឡាអូឡាំពិកនៅប្រទេសជប៉ុន។ នេះបើយោងតាមប្រសាសន៍របស់លោក ជា ចាន់បរិបូរណ៍ អនុប្រធានសហព័ន្ធកីឡា E-Sport កម្ពុជាដែលបានលើកឡើងក្នុង សន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៦ ។ លោក ... Read More »

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដើរឆ្លងផ្លូវ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម នៅពេលបុរសរូបនេះកំពុងដើរឆ្លងផ្លូវជាតិលេខ៥ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីរំលងអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ UTM  ១៥៣៣៦-៨៥០៤៩ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ... Read More »

បុរសម្នាក់ទំនងមិនទាន់ស្វាងស្រវឹង បានជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកថ្មដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ទាំងព្រឹក (មានវីដេអូ)

ភ្នំពេញ៖ បុរសម្នាក់ទំនងជាមិនទាន់ស្វាងស្រវឹងនៅពេលយប់ លុះដល់ព្រឹកឡើងក៏ជិះម៉ូតូរ៉េពេញផ្លូវជ្រុលទៅបុករថយន្តដឹកថ្មចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្មសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុងព្រៃស  ភូមិព្រៃស ខាងកើតសង្កាត់ព្រៃស ខណ្ឌដង្កោ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

Barcelona, Sevilla, Gijón, Mallorca សង្ឃឹមរកបាន៣ពិន្ទុក្រៅទឹកដីនៅអេស្ប៉ាញថ្ងៃទី២៨ ខែសីហា

  ការប្រកួតបាល់ទាត់នៅអេស្ប៉ាញ សម្រាប់ដើមរដូវកាលថ្ងៃនេះក្រុមខ្លាំង Barcelona, Sevilla, Gijón, Mallorca នៅតែសង្ឈឹមមានឱការរកគ្រាប់បាល់ ក្រៅទឹកដីដើម្បីរក៣ពិន្ទុពីគូប្រកួតរបស់ខ្លួន ។ អេស្ប៉ាញ Primera Liga Palmas Vs ... Read More »

ដេកមួយភាំងរថយន្តកង់តឺន័រេចង្កូតធ្លាក់ចូលស្ពានប្រសូត្រ សំណាងមិនគ្រោះថ្នាក់ដល់ផ្ទះអ្នកភូមិ

ខេត្តស្វាយរៀង៖ រថយន្តកង់តឺន័មួយគ្រឿងបានក្រឡាប់ធ្លាក់លើស្ពានប្រសូត្របណ្ដាលឲ្យបាក់រនាំងបង្កាន់ដៃស្ពាន១៦កង់ ស្មើរ១៦ម៉ែត្រ បង្កឲ្យមានការភ្ញាក់ ផ្អើលទាំងកណ្ដាលយប់ តែមិនបានបុកផ្ទះប្រជាពលដ្ឋនោះទេ ដោយគ្រាន់តែរងរបួសអ្នកបើករថយន្តរងរបួសស្រាលប៉ុណ្ណោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នេះ បានកើតឡើងថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង០០និង៣៩នាទីរំលងអធ្រាត្រ នៅចំណុចស្ពានប្រសូត្រ ស្ថិតនៅភូមិ ប្រសូត្រ1 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ... Read More »

ស្ត្រីមេទ័ពជប៉ុន ធ្វើឲ្យចិនកាន់តែព្រួយបារម្ភ

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោកស្រី tomomy Inada បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេសជប៉ុនមិនទាន់ទិញ ឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអានាគត ស្ថានភាពអាចនឹងផ្លាស់ប្តូរ » ។ ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង  អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ក្នុងការការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ ... Read More »

មានការលួចថតចម្លងស៊ីឌីក្លែងក្លាយយ៉ាងធំនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងអាជីវករបានរាយការណ៍មកថា នៅក្នុងទីតាំងក្រុមហ៊ុនសន្តិសុខហ្គារូដា ដែលស្ថិតនៅផ្ទះលេខ១ ផ្លូវទំនប់ទួលគោក ខណ្ឌឫស្សីកែវ មានការផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយភាគច្រើនជារឿងភាពយន្តថៃ យកពីទូរទស្សន៍ខ្សែកាប លក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តមួយចំនួនទៀត មិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនៅឡើយទេ។ គេបានរាយការណ៍ទៀតថា អ្នកដែលជាមេក្លោងថតចម្លងនិងផលិតស៊ីឌីក្លែងក្លាយមានឈ្មោះ ឈឹម ប្រុស ... Read More »

លោករដ្ឋមន្ត្រី​ លឹម​ គានហោ​ អញ្ជើញចុះពិនិត្យការដ្ឋានបើកផ្លូវទឹកថ្មី ដើម្បីនាំទឹកពីទំនប់៧មករា ទៅកាន់ស្ថានីយបូមទឹកហ៊ុនសែនទី២២-២៣ (ទន្លេបាទី)

ខេត្តតាកែវៈ ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានបើកផ្លូវទឹកថ្មី ដើម្បីនាំទឹកពីទំនប់៧មករា ទៅកាន់ស្ថានីយបូមទឹកហ៊ុនសែនទី២២-២៣ (ទន្លេបាទី) ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទលួច និងហិង្សាដោយចេតនានៅប៉ោយប៉ែត

ប៉ោយប៉ែតៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយសន្តិសុខស្តារកំផ្លេរ(ផ្កាយ៥) ចាប់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា កាលពីម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ នៅចំណុចបរិវេណកាស៊ីណូស្តារវីហ្គាស (ផ្កាយ៥) ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

រដ្ឋាភិបាលហ្វីលីពីនរងការថ្កោលទោសយ៉ាងខ្លាំងដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនបានសម្លាប់កុមារីអាយុ៥ឆ្នាំម្នាក់

ក្មេងស្រីទើបតែអាយុ៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងយុទ្ធនាការបោសសម្អាត់គ្រឿងញៀនរបស់រដ្ឋាភិបាលហ្វ៊ីលីពីនធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។ កាលពីថ្ងៃទី២៧ ខែសីហា បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា តាមរបាយការណ៍ពីអង្គការឃ្លាំមើលសិទ្ធិមនុ្សបានបញ្ជាក់ថា ក្មេងស្រី អាយុ៥ឆ្នាំ មានឈ្មោះថាDanica May Garcia បានស្លាប់ដោយសារតែបុរសពីរនាក់ជិះម៉ូតូហើយបាញ់ចំក្បាលកុមារីនោះ ពេលកំពុងតែញំាអាហារជាមួយគ្រួសារនៅក្នុងភោជនីយដ្ឋាន ។ ... Read More »