ព័ត៌មានទាន់ហេតុការណ៍៖
'

នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើលិខិតផ្លូវការ គ.ជ.ប លុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ!

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់លិខិតផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ! ។ គួរបញ្ជាក់​ថា​ បន្ទាប់​ពី​មានការស្នេីសុំពីសំណាក់សម្តេចតេជោ​ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅចុះណែនាំចុងក្រោយឱ្យរុះរើផ្ទះបណ្តែតទឹកនិងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ភ្នំពេញ៖ ដល់ថ្ងៃឱសានវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលទុក រយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ឱ្យអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក  ផ្ទះទូកតូចៗ  និងសំណង់មិនរៀបរយដោយខ្លួនឯង  ដែលមកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម និងអ្នកខ្លះទៀតមិនព្រមអនុវត្តតាម  ។   ... Read More »

ជាដំណឹងល្អបំផុតសម្រាប់កម្ពុជា! ខណ:មិត្តចិនបានប្រកាសផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ដល់កម្ពុជា ក្នុងខែមិថុនានេះ

ភ្នំពេញ៖ មិត្តជួយគ្នាក្នុងគ្រាលំបាក ! ដើម្បីបន្តជួយកម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺរា​តត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ការប្រកាសនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ... Read More »

សហភាពអឺរ៉ុបបានដាក់សម្ពាធលើក្រុមហ៊ុន Google ដើម្បីបង្កើនចំនួនកម្មវិធីស្វែងរក (search engine) នៅក្នុងទូរស័ព្ទ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានធ្វើការផាកពិន័យក្រុមហ៊ុន Google ចំនួន ៥ពាន់លានដុល្លារទាក់ទងនឹងការដាក់កំណត់ដែលមិនអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសប្រើកម្មវិធីស្វែងរកពីក្រុមហ៊ុនដទៃទៀត ជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ ជាងនេះទៅទៀត Google ... Read More »

សមាជិក​អង្គការ​ដោះ​មីន​ ចំនួន​ ១០​នាក់​ នៅ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​ ត្រូវ​ខ្មាន់កាំភ្លើង​សម្លាប់​ និង​ ១៤នាក់ទៀតរងរបួស

អន្តរជាតិ​៖ បើយោង​តាមអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ នៃប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​ បានប្រកាសនៅថ្ងៃពុធទី៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះថា៖​ យ៉ាង​ហោច​ណាស់​មនុស្សចំនួន​ ​១០​នាក់ស្លាប់​ ​និង​ ​១៤​នាក់​ទៀតបានរងរបួស​ ដោយខ្មាន់កាំភ្លើង​​​ កាល​ពី​យប់​ថ្ងៃ​អង្គារម្សិលមិញនេះ​ បានធ្វេីការវាយប្រហារ​ទៅលើ​ជំរំ​របស់អង្គការ​ដោះមីន HALO Trust​ ... Read More »

បញ្ជូនក្រឡាបញ្ជីម្នាក់បោកប្រាក់គេម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត  ដែលជាប់ពាក់ព័ន្ធករណីឆបោកប្រាក់គេ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។ លោក ... Read More »

ប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចលើកដំបូងទៅកាន់៨ប្រទេសក្នុងតំបន់អឺរ៉ុប

ប្រធានាធិបតីបៃឌិន បានចាកចេញពីអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់៨ប្រទេសក្នុងតំបន់អឺរ៉ុប ហើយប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចនោះគឺអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំG7។ នៅថ្ងៃទី៩ខែមិថុនា ប្រធានាធិបតីបៃឌិន បានចាប់ផ្តើមទៅកាន់ប្រទេសអង់គ្លេសដែលជាប្រទេសទីមួយក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១។ ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបត្រូវអូសបន្លាយរយៈពេល៨ថ្ងៃ ទៅកាន់៨ប្រទេស ដើម្បីផ្សះផ្សាទំនាក់ទំនងដែលបានប្រឈមមុខតានតឹងក្នុងរដ្ឋកាលដឹកនាំរបស់លោកត្រាំ។ តាមគម្រោង អង់គ្លេស ជាទីតាំងដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោកបៃឌិន ហើយនៅទីនោះលោកនឹងចូលរួមកិច្ចប្រជុំG7 ... Read More »

អាមេរិក និងអឺរ៉ុប បានអំពាវនាវបើកការស្រាវជ្រាវប្រភពកូវីដ-១៩

ក្រោយមានការវាយតម្លៃខុសគ្នាទៅលើប្រភពកូវីដ-១៩ នាពេលកន្លងមក អាមេរិក និងអឺរ៉ុប អំពាវនាវឲ្យបន្តបើកការស្រាវជ្រាវ ពីប្រភពកូវីដ-១៩ ។ សារព័ត៌មាន Bloomberg News បានផ្សាយថា អាមេរិកនិងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្រាវជ្រាវពីប្រភពកូវីដ-១៩ជាថ្មី ក្រោយមានការវាយតម្លៃខុសគ្នាពីប្រភពកូវីដ-១៩។ អាមេរិកនិងអឺរ៉ុប បានអំពាវនាវ ... Read More »

លោកឃួង ស្រេង៖ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ជូនពលរដ្ឋនៅរាជធានីភ្នំពេញ គ្រោងនិឹងបញ្ចប់​នៅថ្ងៃទី៨ខែកក្កដាខាងមុខនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ នៅ​រាជធានី​ភ្នំ​ពេញ​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ​នៅ​ថ្ងៃទី០៨ខែកក្កដា​ខាងមុខ​ ខណៈ ការចាក់ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​បាន​ចំនួន​១១​ខណ្ឌ​ហើយ​ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​ ដោយ​ខណ្ឌ​ខ្លះ​បាន​ចាក់​រួចរាល់​ និង​ខណ្ឌ​ខ្លះទៀតកំពុង​ដំណើរការ​ចាក់​យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។    ការបញ្ជាក់បែបនេះរបស់លោកឃួង ... Read More »

ពិតជាគួរឱ្យកោតសរសើរមែន! ក្រុមគ្រូពេទ្យនៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបានជួយសម្រាលកូនដល់ស្ត្រីម្នាក់ដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺ ទទួលបានជោគជ័យទៀតហើយ!

ខេត្តស្វាយរៀង៖ ពិតជាគួរឱ្យកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលដែលបានជួយសម្រាលកូនដល់ស្ត្រីម្នាក់ទៀតដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺទទួលបានជោគជ័យដ៏ត្រចះត្រចង់។    យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួលបានបង្ហោះកាលពីវេលា​ម៉ោង​១០និង៥៥នាទីយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១នេះថា សូម​អបអរសាទរ​អ្នកជំងឺ​វិជ្ជមាន​មេរោគ​កូវីដ-១៩ ឈ្មោះ នង ដារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​(៣៩​សប្តាហ៍) ហើយ​ឈឺ​ពោះ​សម្រាលកូន​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​យកចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​ជួយ​សម្រាល​បាន​កូន​ស្រី​ម្នាក់​ប្រកបដោយជោគជ័យ។ ដោយក្រុមគ្រូពេទ្យបានជួយ​សម្រាល​បាន​កូន​ស្រី​ម្នាក់​មានទម្ងន់​២គីឡូ៩៥០ក្រាម​ ខណ:ស្ថាន​ភាព​ក្រោយ​សម្រាល​ ម្តាយ​ ... Read More »

កាច់សោ.កម៉ូតូបានហេីយឡេីងទៅយកកាបូបខោអាវចុះវិញបម្រុងជិះចេញទៅត្រូវម្ចាស់ម៉ូតូក្របួចជាប់

   ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះជួលដេញចេញពីបន្ទប់ជួល ហើយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណេីតនោះបានបែកគំនិតលួចកាច់សោ.កម៉ូតូអ្នកជិតខាង ខណៈកាច់សោ.កម៉ូតូបែកគ្រាប់អស់ហេីយក៏ឡេីងទៅយកកាបូបខោអាវនៅជាន់លេី លុះពេលចុះមកវិញឡេីងជិះម៉ូតូបម្រុងចេញទៅត្រូវម្ចាស់ម៉ូតូមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី​៩​ ខែមិថុនា​ ឆ្នាំ២០២១​ នៅ​ភូមិ​ព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។    ជនសង្ស័យឈ្មោះ​ ចែម​ ... Read More »

អភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្ដីពាក់ព័ន្ធចុះពិនិត្យ និងសម្របសម្រួល ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង៥ទីតាំង ក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចុះពិនិត្យ ... Read More »

តំណក់ប្រេងដំបូងរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រត្រូវបានយកមកតំកល់នៅវិមានឈ្នះ-ឈ្នះ តាមគោលនយោបាយសម្តេចតេជោ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីទទួលតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផលរបស់ ក្រសួងរ៉ែ និងថាមពល ដែលត្រូវប្រគល់ជូនដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ... Read More »

យានដ្ឋាន​ រ៉ូយ៉ាល់ ៥៩៨ អូតូ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៩៨ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,យានដ្ឋាន​ រ៉ូយ៉ាល់ ៥៩៨ អូតូ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៩៨ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់គ្រឿងក្រអូប និងបើកអុីម៉ានី ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះម្ចាស់ហាងមានជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់គ្រឿងក្រអូបនិងបើកអុីម៉ានី នៅខាងជើងផ្សារវាលយន្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះម្ចាស់ហាងមានជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាដោយមានបុរសឈ្មោះ មាស នួន អាយុ ៣៩ឆ្នាំ បើកអុីម៉ានី និងភរិយាឈ្មោះ ខឹម វាសនា ... Read More »

លោកស្រី ជិន គឹមអូន និងប្តី លោក វិញ រ៉យ ប្រមូលទិញឈើពីតំបន់ព្រៃរការ ខេត្តព្រះវិហារនិងព្រៃឡង់ ខេត្តកំពង់ធំ បន្លំដាក់ចូលសន្និធិស្របច្បាប់របស់ខ្លួន ឈានដល់បន្តចែកចាយទៅខេត្តដទៃជាច្រើនទៀត បន្តទៅវៀតណាម !

ខេត្តកំពង់ធំ៖ លោកស្រី ជិន គឹមអូននិងប្តី វិញ រ៉យ ក្លាយជាមេឈ្មួញឈើដ៏ធំ ក្នុងការប្រមូលទិញឈើពីប្រជាពលរដ្ឋផង ឈ្មួញផង ស្ទើរតែផ្តាច់មុខ ដែលបានកាប់បំផ្លាញដឹកចេញពីតំបន់ព្រៃរការ ខេត្តព្រះវិហារនិងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ បន្លំដាក់ចូលសន្និធិស្របច្បាប់របស់ខ្លួន បន្ទាប់អំពើល្មើសច្បាប់នេះ ... Read More »

លោកស្រីអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងទទួលសម្ភារប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ ដែលជាអំណោយ របស់លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួយខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារយុវជនខេត្តស្វាយរៀង បាននាំយកសម្ភារប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ដែលជាអំណោយ របស់លោក ហេង សុខណាង ... Read More »

សម្ដេចក្រឡាហោម ស ខេង​ ណែនាំវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់​ពី​រកឃើញករណីវិជ្ជមាន លើមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន​ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ អំពីការចាត់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ... Read More »

ទីបំផុត​! តុលាការ​សម្រេចឃុំខ្លួនបុរសជាប្តីដែលជះទឹកអាស៊ីតលេីប្រពន្ធរងរបួសធ្ងន់​ ក្រោយពីសុំប្រពន្ធរួមរស់វិញតែប្រពន្ធមិនព្រម

ភ្នំពេញ​៖​ ទីបំផុត​ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ចេញ​ដីកាឃុំខ្លួនបុរសជាជនដៃដល់ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន​​ ក្រោយពីរកឃើញថាជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងការជះទឹកអាស៊ីត​ដាក់លើអតីតប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់កាលពី១ឆ្នាំមុន។   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឱ្យដឹងថា​ ជនជាប់ចោទ​ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទ (ប៉ុនប៉ងមនុស្សឃាត ... Read More »

លោក ឃួង ស្រេង គ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុននៅប៉ុន្មានថ្ងៃទៀតនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញគ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។   នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយនៅសាលារាជធានីភ្នំពេញ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ ពីសម័យសង្រ្គាមជាច្រើនគ្រាប់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ... Read More »

ក្រុមជនសង្ស័យ៤នាក់ជិះ​រថយន្ត​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ត្រូវបាននគរបាលស្រុកមុខកំពូលក្របួចជាប់

     ខេត្តកណ្តាល៖ កម្លាំងជំនាញស្រុកមុខកំពូល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់ដែលតែងតែ​ធ្វើសកម្មភាពចាំស្ទាក់​ប្លន់​យកម៉ូតូប្រជាពលរដ្ឋធ្វើដំណើរ​តាមដងផ្លូវ​ជាតិ​លេខ​៦។      ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើងនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅវេលា​ម៉ោង៣ទៀបភ្លឺ ថ្ងៃទី​៨ ... Read More »

ឃាត់ពលករ ចំនួន១៥នាក់អ្នកនាំផ្លូវម្នាក់ លួចឆ្លងដែនទៅថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនស្រុកម៉ាឡៃ បានឃាត់ពលករ ចំនួន១៥នាក់ក្នុងនោះស្រី៨នាក់កុមារ២នាក់រួមទាំង អ្នកនាំផ្លូវចំនួន១នាក់ ក្នុងករណីលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់នៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះ។ សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់នោះមានឈ្មោះ យើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ... Read More »

នគរបាលប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀនបាន៣កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា យើងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ អំពីយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាម “យុទ្ធសាស្រ្តផ្ការីក” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ប្រទេស និងដែនដីចំនួន១១០​ ត្រូវ​បានសហរដ្ឋអាមេរិក បន្ធូរបន្ថយការរឹតត្បិតក្នុងការធ្វើដំណើរ

អន្តរជាតិ​៖ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា​ សហរដ្ឋអាមេរិក​ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន ១១០ ដែលមានស្ថានការណ៍ឆ្លងរាតត្បាត ... Read More »

នាយកក្រុមហ៊ុនអំពៅស្ករ អំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត៣កុំ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបជៀសផុតពីជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក កុយ សារ៉េន នាយកក្រុមហ៊ុនអំពៅស្ករអំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត ៣កុំ ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបយើងជៀសផុតពីការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា។ ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ក្នុងការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនកម្មករប្រមាណជិត១០០នាក់ដែលធ្វើស្មៅថែទាំអំពៅស្ករស្ថិតក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចការពារព្រំដែនជាច្រើននាក់ផងដែរ។ លោក  កុយ សារ៉េន បានអោយដឹងថាបញ្ហាប្រឈមនាពេលនេះក្នុងការថែទាំគល់អំពៅក្នុងឆ្នាំនេះមានការយឹតយ៉ាវប្រមូលផលនាចុងខែ៤ដោយជារៀងរាល់ឆ្នាំគឺប្រមូលដើមខែ១ប៉ុន្តែដោយសារតែមានកត្តាជាច្រើនដូចជាការរីករាលដាលជំងឺឆ្លងកូវីដ-១៩ដោយការប្រមូលផលនាំចេញមានការលំបាកនិងយឹតយ៉ាវផងដែរ។ ... Read More »

កម្ពុជា​ បន្តរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧២៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៣៩៨នាក់​ និងអ្នក​ស្លាប់​ ១១នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី៩ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧២៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៩៨នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៨​ ខែមិថុនា​​ ... Read More »

គ្រូបង្វឹកកោះហៅកីឡាករ៤នាក់បន្ថែមទៀតសម្រាប់ហ្វឹកហាត់បន្ទាប់ពីមានកីឡាករអេស្ប៉ាញឆ្លងកូវីដ-១៩

ក្រុមជម្រើសជាតិអេស្ប៉ាញបានកោះហៅកីឡាករចំនួន៤នាក់ឲ្យចូលរួមក្នុងការហ្វឹកហាត់ស្របគ្នា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ–១៩ របស់ប្រធានក្រុម Sergio Busquets កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជាតិអេស្ប៉ាញនៅថ្ងៃអង្គារ។ សារព័ត៌មាន CNA បានផ្សាយថា ការបន្ថែមបញ្ជីឈ្មោះកីឡាករថ្មីនេះរួមមាន Rodrigo Moreno មកពីក្លិប Leeds ... Read More »

បារាំងបង្ហាញភាពខ្លាំងក្នុងជំនួបមិត្តភាពអន្តរជាតិមុនព្រឹត្តិការណ៍យូរ៉ូមកដល់

ក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមភ្ញៀវប៊ុលហ្គារី ៣ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃទី៨ឈានចូលថ្ងៃទី៩ មិថុនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ៣គ្រាប់ដែលក្រុមជម្រើសជាតិបារាំងរកបានគឺ១គ្រាប់នៅតង់ទី១រកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី២៩ និង២គ្រាប់ទៀតរកបាននៅតង់ទី២ ដោយខ្សែប្រយុទ្ធ Olivier ... Read More »