ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីប្រមូលកម្លាំងបម្រុងបន្ថែម

កាលពីថ្ងៃទី ១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រចាំឆ្នាំមួយ ដែលប្រមូលផ្តុំពលរដ្ឋនៃប្រទេសនេះ បន្ថែមកម្លាំងបម្រុងសម្រាប់ការហ្វឹកហ្វឺនយោធានៅឆ្នាំ ២០២៤។ ក្រឹត្យនេះមានគោលបំណងកៀរគរពលរដ្ឋរុស្ស៊ីទៅក្នុងកងកម្លាំងបម្រុងដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនយោធានៅក្នុងកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ឆ្មាំជាតិរុស្ស៊ី និងភ្នាក់ងារសន្តិសុខរដ្ឋ ព្រមទាំងសេវាសន្តិសុខសហព័ន្ធ។ ... Read More »

នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី!

ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន ... Read More »

នគរបាលក្រុងដូនកែវ បង្រ្កាបអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ ពីបទ​ ជួញដូរគ្រឿងញៀន

​     ខេត្តតាកែវ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ​ ធ្វេីការបង្ក្រាប​ និងចាប់ឃាត់ខ្លួននៅវេលាម៉ោង ១២ និង៣០ នាទី ថ្ងៃទី០២ ខែមីនា ... Read More »

ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨

ខេត្តសៀមរាប ៖ ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ... Read More »

ការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជនរុស្ស៊ីចំពោះប្រធានាធិបតីពូទីន គាំទ្រកើនឡើង

សមាមាត្រនៃប្រជាជនរុស្ស៊ីដែលបង្ហាញពីទំនុកចិត្តលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយនេះ បានកើនឡើង 0.4% បើធៀបនឹងការស្ទង់មតិមុន ដែលឈានដល់ 79.6% ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់លទ្ធផលនៃការស្ទង់មតិចុងក្រោយបង្អស់ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរបស់រុស្ស៊ីទាំងអស់ដែលបានចេញផ្សាយនៅថ្ងៃទី 1 ខែមីនា ... Read More »

ស្អែកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤​ ទឹកស្អាតជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងដាក់ឱ្យដំណើរការសាកល្បង!​

ភ្នំពេញ ៖ នៅស្អែកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤​ ទឹកស្អាតជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងដាក់ឱ្យដំណើរការសាកល្បង!​ ក្នុងករណី បងប្អូនប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត និងមានទឹកល្អក់កករ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩ ... Read More »

ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ដំណើរចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) របស់នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាធារណរដ្ឋបជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំ ពាក់ព័ន្ធឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ... Read More »

អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ ៖  រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ... Read More »

កូដកម្មធ្វើឲ្យការដឹកជញ្ជូនសាធារណៈក្នុងប្រទេសអាល្លឺម៉ង់ជាប់គាំង

រថយន្តក្រុង រថភ្លើង និងរថភ្លើងក្រោមដីនៅទូទាំងប្រទេសអាល្លឺម៉ង់បានឈប់ដំណើរការនៅថ្ងៃទី 1 ខែមីនា។ នេះគឺជាចំណុចកំពូលបន្ទាប់ពីមួយសប្តាហ៍នៃបុគ្គលិកដឹកជញ្ជូនសាធារណៈនៅប្រទេសអាឡឺម៉ង់ធ្វើកូដកម្មដែលបែកខ្ញែកដោយសារតែការខ្វែងគំនិតគ្នាជាមួយនិយោជកទាក់ទងនឹងម៉ោងធ្វើការ។កូដកម្មដែលរៀបចំដោយសហជីព Verdi បានប៉ះពាល់ដល់រដ្ឋចំនួន 14 នៃរដ្ឋចំនួន 16 របស់ប្រទេសអាល្លឺម៉ង់ រួមទាំងរដ្ឋធានី Berlin ផងដែរ។ ... Read More »

ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

ទីក្រុង​ម៉ែលប៊ន៖​ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ... Read More »

លោក ឆាយ ថននិងលោកហ៊ុន ម៉ានី និងក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចខែមីនា នៅមន្ទីរគណបក្សខេត្ត

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៤ លោក ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងលោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ... Read More »

រាជរដ្ឋាភិបាល ចេញ សេចក្តីណែនាំ ស្តីពី ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ ៖ បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ... Read More »

តើប្រទេសលោកខាងលិចកំពុងតែចូលរួមគាំទ្រអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សាឬ?

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា  ប្រទេសនីការ៉ា កាលពី​ថ្ងៃទី​១ខែមីនា ក្នុងសំណុំរឿងមួយ ដែលត្រូវបានចាប់ផ្តើមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាមរយៈការផ្តល់ការគាំទ្រដល់អ៉ីស្រាអែល និងការផ្អាកផ្តល់មូលនិធិឱ្យ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ... Read More »

ក្រុមហ៊ុន Plus94 Fund បង្ហាញបំណងវិនិយោគលើសេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា

ប្រទេសអូស្ត្រាលី ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក  Arj Samarakoon នាយកប្រតិបត្តិ ... Read More »

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះមហាអគ្គសង្ឃរាជ ទេព វង្ស

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

សមត្ថកិច្ចបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង

ភ្នំពេញ ៖ សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញគាត់ចង់យកដាក់ពន្ធនាគារ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រទេសអូស្ត្រាលី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបជាមួយ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពកាយថ្មចេញពីទន្លេ នៅឃុំឫស្សីស្រុក​ ស្រុកស្រីសន្ធរ ខណៈបច្ចុប្បន្ននេះបានសម្រេចបាន៧០%ហេីយ

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ មីនា ឆ្នាំ២០២៤នេះ​ បានអញ្ជេីញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពកាយថ្មចេញពីទន្លេ ក្នុងភូមិសាស្ត្រ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខណៈបច្ចុប្បន្ន នេះបានសម្រេចបាន៧០%ហេីយ។ ... Read More »

សូមប្រយ័ត្នចាញ់បោកជន​ខិល​ខូច​៖​ ជនអនាមិកបានបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនង Telegram ដោយប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា

ភ្នំពេញ​៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅព្រឹកថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២៤នេះ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនង Telegram ដោយប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។ ក្រសួងសូមបញ្ជាក់ជូនថា គណនីនេះ ... Read More »

លោក ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិតាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។ នេះជាការបញ្ជាក់ពី ពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ លោកថ្លែងថា ៖ ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ មន្ត្រីជំនាញ​ ចុះត្រួតពិនិត្យ​និងឃាត់រថយន្តដឹកលើសទម្ងន់សរុបចំនួន ១០គ្រឿង នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ​ នាថ្ងៃទី​០១​ មីនា!

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្ត្រីជំនាញ​ បានបន្តចុះត្រួតពិនិត្យ​យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ និងឃាត់រថយន្តដឹកលើសទម្ងន់សរុបចំនួន ១០គ្រឿង នៅក្នុងភូមិសាស្រ្តខេត្តចំនួន០៣។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារចូលរួមរំលែកមរណទុក្ខជូនលោក ឧត្ដមសេនីយ៍ត្រី អេង ហ៊ី និងក្រុមគ្រួសារ ដោយឧបាសិកា សែម ហួយ ត្រូវជាម្តាយបង្កើតរបស់ បានទទួលមរណភាព នៅវេលាម៉ោង៥ និង ៣០នាទី ទៀបភ្លឺ ថ្ងៃសៅរ៍ នេះ

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ផ្ញើសារចូលរួមរំលែកមរណទុក្ខជូនលោក ឧត្ដមសេនីយ៍ត្រី ... Read More »

Luis Diaz ​ស្ថិត​ក្នុងបញ្ជីដែលត្រូវចាកចេញពី​ Liverpool រដូវកាលនេះ

កីឡាករ Luis Diaz ស្ថិតក្នុងបញ្ជីក្នុងការចាកចេញដ៏ធំបំផុតពីក្លិបហង្សក្រហមLiverpool នៅរដូវក្តៅនេះ ប្រសិនបើក្លិបចង់រក្សា Mo Salah ទៅនឹងកិច្ចព្រមព្រៀងថ្មី ខណៈមានក្លិបអេស្ប៉ាញជាច្រើនកំពុងសម្លឹងមើលខ្សែប្រយុទ្ធរូបនេះ។ ក្លិបហង្ស​ក្រហម​បាន​ត្រៀម​ខ្លួន​ដើម្បី​ស្តាប់​ការ​ផ្តល់​ជូន​ដោយ​សារ​តែ​ជម្រើសខ្សែប្រយុទ្ធ​ដ៏​សំបូរ​បែប។ អាទិភាពកំពូលសម្រាប់អ្នកស្នងតំណែងរបស់លោក Jurgen Klopp គឺកិច្ចសន្យាថ្មីសម្រាប់ ... Read More »

ប្រតិកម្មរបស់រុស្ស៊ីនិងអាល្លឺម៉ង់ចំពោះការលេចធ្លាយព័ត៌មានអំពីការវាយប្រហារស្ពានគ្រីមៀ

ខណៈពេលដែលរុស្ស៊ីស្វែងរកការពន្យល់ ក្រសួងការពារជាតិអាល្លឺម៉ង់បានសម្រេចចិត្តបើកការស៊ើបអង្កេតលើការលេចធ្លាយព័ត៌មានអំពីការវាយប្រហារស្ពាននៅ Crimea ជាមួយនឹងការព្រួយបារម្ភថា រុស្ស៊ីអាចនឹងធ្វើចារកម្មលើឧត្តមសេនីយ៍ទ័ពអាកាស (Luftwaffe)។ កាលពីថ្ងៃទី 1 ខែមីនា ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះ​ បន្តចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅកន្លែងនេសាទសហគមន៍

ខេត្ត​ពោធិ៍សាត់៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ... Read More »

ក្រសួងបរិស្ថានផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន

ភ្នំពេញ៖ ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត  ហើយស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។ លើសពីនេះ ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។ នេះបើ តាមការថ្លែងឱ្យដឹងពី ... Read More »

ខ្សែការពារ Eric Dier បង្កើតជម្រើសកុងត្រាមួយឆ្នាំជាមួយ Bayern Munich

ខ្សែការពារសញ្ជាតិអង់គ្លេស Eric Dier បានបង្កើតជម្រើសមួយក្នុងការផ្ទេរទៅ Bayern Munich ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ដើម្បីបង្ហាញពីការបញ្ចប់អាជីពរបស់គាត់នៅក្លិបមាន់ខ្នាយមាស Tottenham។ Dier វ័យ៣០ឆ្នាំបានចូលរួមជាមួយ Bayern ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលក្នុងខែមករា បន្ទាប់ពីគាត់បានធ្លាក់ចេញពីការពេញចិត្តនៅ Spurs ... Read More »

ជំនាញ​ខាងលួចកាច់យកកញ្ចក់រថយន្តស៊េរីទំនើប​ ចុងក្រោយ​អស់លក្ខណ៍​ជាប់ខ្នោះដៃ

​ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​២០២៤​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួច(លួចកាច់យកកញ្ចក់រថយន្ត០១គ្រឿងម៉ាក Lexus 200T ម្ខាងឆ្វេង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩៦ ផ្លូវលេខ៦០៨ ក្រុមទី៣៩ ភូមិ៨ ... Read More »

អាមេរិកស្នើឱ្យមានបទឈប់បាញ់ ដើម្បីទម្លាក់ស្បៀងអាហារនិងជំនួយផ្សេងៗឱ្យប្រជាជននៅតំបន់ហ្កាហ្សា

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះនូវផែនការនាំយកស្បៀងអាហារ ក៏ដូចជាជំនួយផ្សេងៗទៀតទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ... Read More »