ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្អឹងជំនីរជ្រូកនិងជើងជ្រូកបង្កកចំនួន ២តោន៣៥២គីឡូក្រាមត្រូវបានដុតកម្ទេចចោល

    ខេត្ត​បាត់ដំបង៖ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី នាព្រឹកនៅថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីរជ្រូកនិងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ... Read More »

អុីរ៉ង់៖ ការបោះឆ្នោតសភាចាប់ផ្តើមហើយ នៅថ្ងៃទិ១ខែមីនា

នៅថ្ងៃទី ១ ខែមីនា អ្នកបោះឆ្នោតអុីរ៉ង់បានចាប់ផ្តើមទៅការិយាល័យបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាទី 12 និងក្រុមប្រឹក្សាឯកទេសជំនាញទី 6 ។ ប្រជាជនអុីរ៉ង់ជាង 61 លាននាក់ក្នុងចំណោម 85 លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលនេះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកបោះឆ្នោតរំពឹងទុកមានកម្រិតទាប ... Read More »

រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥ គ្រឿង​ ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង)​ និង​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​(២គ្រឿង)

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥ គ្រឿង​ ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ... Read More »

កម្លាំងនគរបាល​ផ្នែកប្រឆាំងគ្រឿងញៀនស្រុកឈូក​ ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ០៣នាក់

ខេត្តកំពត៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹង​នៅថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងបី កាលពីរសៀលម្សិលមិញនេះ​ បានបង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ០១ករណី នៅចំណុចភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ... Read More »

Marcus Rashford ប្តេជ្ញាចិត្តចំពោះក្លិប Man Utd បន្ទាប់ពីមានការរិះគន់លើចំពោះអាកប្បកិរិយា

Marcus Rashford និយាយថា មនុស្សដែលចោទសួរពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះ Manchester United ចាំបាច់ត្រូវបង្ហាញមនុស្សជាតិកាន់តែច្រើន។Rashford វ័យ២៦ឆ្នាំបានស៊ុតបញ្ចូលទី៥គ្រាប់សម្រាប់ United នៅរដូវកាលនេះ ហើយបានប្រឈមមុខនឹងការរិះគន់អំពីបញ្ហាអាកប្បកិរិយា។ គាត់បានខកខានការឈ្នះពានរង្វាន់ FA Cup របស់ ... Read More »

អ្នកនាំពាក្យ​៖​ យានយន្តសរុប ១០១ ៦១២គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ យានយន្តសរុប ១០១ ៦១២គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១៩ ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ប្រសិនបើអ៊ុយក្រែនចាញ់ ណាតូនឹងត្រូវប្រយុទ្ធជាមួយរុស្ស៊ី

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម ប្រទេសណាតូនឹងត្រូវតទល់ជាមួយរុស្ស៊ី។ ដូច្នេះហើយ ការកៀរគរការគាំទ្របន្ថែមសម្រាប់ទីក្រុងគៀវមានសារៈសំខាន់ក្នុងការទប់ស្កាត់សេណារីយ៉ូនៃប្រទេសដែលបំពានព្រំដែនប្រទេសជិតខាង និងការកាន់កាប់ទឹកដីរបស់ពួកគេ។ យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រសិនបើអ៊ុយក្រែនចាញ់នៅលើសមរភូមិនោះ បណ្តាប្រទេសបាល់ទិកអាចប្រឈមនឹងហានិភ័យ។ “ប្រសិនបើអ្នកជាប្រទេសបាល់ទិក អ្នកព្រួយបារម្ភយ៉ាងខ្លាំងថា ... Read More »

ឧទ្យានទន្លេស្ងួតបានបង្កើតជាសួនកម្សាន្តកុមារអមដោយផ្កាចម្រុះពណ៌ត្រូវបានសម្ពោធសម្រាប់ជាទីកម្សាន្តកុមារ

ខេត្តត្បូងឃ្មុំ៖ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។  ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០ គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ។ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី ... Read More »

ការចុះបញ្ជីគណបក្សនិងបេក្ខជនឈរឈ្មោះបោះឆ្នោតចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី- ខេត្ត ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ចាប់ ផ្តើមហើយ

ភ្នំពេញ៖ សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជ្រើសរើសក្រុម ប្រឹក្សារាជធានី,ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សាក្រុង, ក្រុម ប្រឹក្សាស្រុក,ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់គ្នា​! ខណៈ​សមត្ថកិច្ច​ជំនាញ​ បន្ត​ផាកពិន័យ​មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មូកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ... Read More »

យុវជនម្នាក់ជិះម៉ូតូរអិលដួល​ ត្រូវរថយន្ត Sienna បេីកមកពីក្រោយកិនស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ៖​ ពិតជាអកុសលខ្លាំងណាស់..! ខណៈយុវជនម្នាក់បានជិះម៉ូតូស្គូពីមួយគ្រឿងតាមដងផ្លូវបេតុង​ក៏រអិលដួល​ ហេីយត្រូវបុរសម្នាក់បេីករថយន្តម៉ាក​ Toyota Sienna មកពីក្រោយកិនជនរងគ្រោះបន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ជិតនឹងផ្សារសំបូរមាស ... Read More »

ខឹងសង្សាររត់ទៅចង.កសម្លាប់ខ្លួនតែមិនបានសម្រេចដាច់ខ្សែធ្លាក់សន្លប់ឈឹង

ភ្នំពេញ៖​ យុវតីម្នាក់ដោយសារចិត្តខឹងនឹងសង្សារខ្លួនក៏គិតខ្លីយកកន្លែងទៅចងកសម្លាប់ខ្លួនតែមិនបានសម្រេចក៏ដាច់ខ្សែធ្លាក់មកក្រោមវិញសន្លប់បាត់មាត់ក​ ត្រូវបានអ្នករេីសអេតចាយប្រទះឃេីញជួយសង្គ្រោះទាន់ពេលវេលា។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួល​ ភូមិត្រពាំងក្រសាំង​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ ព្រួច​ ប៉ុន​ ធី​ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកប្រធានាធិបតី Biden និងលោក Trump ទៅព្រំដែនតែមួយ ក្នុងថ្ងៃតែមួយ តែគោលនយោបាយផ្ទុយគ្នាអំពីអន្តោប្រវេសន៍

លោកប្រធានាធិបតី Biden និងលោក Trump បានទៅទស្សនាព្រំដែនសហរដ្ឋអាមេរិក-ម៉ិចស៊ិកនៅថ្ងៃតែមួយ ហើយបានធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នាអំពីគោលនយោបាយអន្តោប្រវេសន៍។ យោងតាម CNN កាលពីថ្ងៃទី 29 ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Joe Biden និងអ្នកកាន់តំណែងមុនរបស់លោក ... Read More »

BREAKING៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ៥០៛) ត្រូវ​លក់តម្លៃ​៤,៣០០រៀល ខណៈម៉ាស៊ូត​ (ចុះថ្លៃ ១០០៛) លក់៤,២០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​មីនា ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា​​​​​​​​​ ឆ្នាំ២០២៤នេះ​ ​សាំង​(ចុះថ្លៃ៥០៛) ខណៈ​ប្រេងម៉ាស៊ូត (ចុះថ្លៃ១០០៛)។ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមហាផ្ទៃជាស្ថាប័នស្នូលមួយដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ​៖ «ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបា​លជូនដល់ប្រជាពលរដ្ឋ»។ នេះជាគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្រោយរុស្ស៊ីព្រមានអាមេរិកថា មិនមានសញ្ញាណាមួយបង្ហាញថាលោក ពូទីន កំពុងត្រៀមប្រើអាវុធនុយក្លេអ៊ែរនោះទេ

ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរបានធ្វើឱ្យប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសសមាជិកអង្គការណាតូ «មានអារម្មណ៍ខ្លាច»ផងដែរ ដោយអាមេរិកមិនអាចជួយទាន់ពេលឡើយបើសង្គ្រាមផ្ទុះឡើង។ នៅពេលនេះសហរដ្ឋអាមេរិក បានថ្កោលទោសការព្រមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ពីហានិភ័យនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរថាគ្មានទំនួលខុសត្រូវ ប៉ុន្តែបញ្ជាក់ថា មិនមានសញ្ញានៃហានិភ័យធ្ងន់ធ្ងរណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ... Read More »

បង្ហាញ​មុខ​ជនសង្ស័យ ១១នាក់ ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ)

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃ​ទី០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ជនសង្ស័យ ១១នាក់ ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ)​ ជាសាធារណៈ​ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​ រហូត​បញ្ចប់​នីតិវិធី​ ... Read More »

អុីស្រាអែលបើកការបាញ់ប្រហារលើជនភៀសខ្លួនប៉ាឡេស្ទីន ស្លាប់និង របួសជាង ៨៥០នាក់

យោងតាមកងទ័ពអុីស្រាអែល ទាហានរបស់ខ្លួនបានសម្រេចចិត្តបើកការបាញ់ប្រហារនៅពេលដែលពួកគេ “មានអារម្មណ៍ថាមានការគំរាមកំហែង” ដោយហ្វូងជនភៀសខ្លួនដែលកំពុងរង់ចាំរថយន្តដឹកជំនួយមនុស្សធម៌មកដល់។ យោងតាម RT យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 104 នាក់ត្រូវបានសម្លាប់ និង 750 នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលកងកម្លាំងការពារអុីស្រាអែល (IDF) បានបើកការបាញ់ប្រហារទៅលើហ្វូងជនភៀសខ្លួននៅចំណុចចែកចាយជំនួយមនុស្សធម៌នៅភាគខាងលិចទីក្រុង Gaza ... Read More »

ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង​ ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ នារាត្រី​ថ្ងៃទី​២៩​ កុម្ភៈ​!

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ចម្រុះ​តាម​បណ្ដា​ខណ្ឌ​ ក្នុង​រាជធានី​ភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ជាក់ស្ដែង​ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង​ នារាត្រី​ថ្ងៃទី​២៩​ កុម្ភៈ​!  ក្នុងប្រតិបត្តិការនោះ​ ... Read More »

រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧​ លើរបៀបវារៈ ចំនួន ៣

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០១ ... Read More »

បើករថយន្តលឿនរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យនារីម្នាក់របួសធ្ងន់

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ ធ្វើឲ្យអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។     ... Read More »

មេធាវីការពារក្តីឱ្យជនត្រូវចោទទាមទារឱ្យតុលាការកោះហៅអតីតស្នងការរងខេត្តកំពតនិងគូកន២នាក់មកតទល់គ្នាក្នុងសវនាការ

ភ្នំពេញ ៖ សំណុំរឿងគ្រឿងញៀនដ៏ស្មុគ្រស្មាញមួយដែលជនត្រូវចោទកំពុងគេចខ្លួន ហើយជនពាក់ព័ន្ធស្ថិតនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការជំនុំជម្រះក្តីជាសាធារណៈ តែមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទម្នាក់ទាមទារឱ្យតុលាការកោះហៅជនជាប់ពាក់ព័ន្ធ៣ នាក់មកតតាំងក្តីលើសំណុំរឿងគ្រឿងញៀនជិត២គីឡូក្រាមដែលសមត្តកិច្ចបង្ក្រាបជាក់ស្តែងកាលពីឆ្នាំ២០២១នោះ ។      សវនាការដឹកនាំដោយលោកស្រី ឈុន ... Read More »

បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតឡើងសួនច្បារទៅបុកបង្គោលថ្មបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបានបើករថយន្ត ចេញពីខេត្តព្រៃវែងមកយកបន្លែនៅផ្សារនាគមាស ពេលបើកមកដល់ក្បែរគល់ស្ពានច្បារអំពៅ ស្រាប់តែងោកមួយភាំងរេចង្កូតឡើងសួនច្បារទៅបុកបង្គោលថ្ម បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ ចំណែកស្រ្តីជាប្រពន្ធរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានច្បារអំពៅប៉ែកខាងកើត លើផ្លូវជាតិលេខ១ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងព័ត៌មាន និងបណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនចូលរួមផ្សព្វផ្សាយទិវាវប្បធម៌ជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងព័ត៌មាន និងបណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។ នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ... Read More »

តោះស្វែងយល់ អំពី ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល!

ភ្នំពេញ ៖ ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល! ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖     – ការឈឺចាប់នៅកដៃ     – ម្រាមដៃចាប់កាន់អ្វីៗមិនបាន    – គាំងចលនាសន្លាក់ ... Read More »

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤៖ ជ្រលងសម្ពាធទាបនៅបន្តមានឥទ្ធិពល ចាប់ពីឈូងសមុទ្របេងហ្គាល និងលើឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងគ្របដណ្ដបមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ ... Read More »

អបអរសាទរខួបទី២៥ (១៩៩៩-២០២៤)​ នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា)

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។ អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព ... Read More »