ព័ត៌មានទាន់ហេតុការណ៍៖
'

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ ៖​ សមត្ថកិច្ច បន្តឃាត់​ខ្លួន​មនុស្ស ៥២នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន​ ៥២នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៩ ... Read More »

លោកបណ្ឌិត ទូច សុខៈ ៖ រយៈពេលមួយសប្តាហ៍ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស!

ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ... Read More »

ព័ត៌មានចុងក្រោយអំពីឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ធ្លាក់

រហូតមកដល់ព្រឹកថ្ងៃទី២០ ឧសភា ម៉ោងក្នុងស្រុក ព័ត៌មានអំពីជោគវាសនារបស់ប្រធានាធិបតីអុីរ៉ង់ លោក Ebrahim Raisi បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកមេដឹកនាំរូបនេះត្រូវចុះចតជាបន្ទាន់នៅតំបន់ក្បែរព្រំដែន Azerbaijan នៅរសៀលថ្ងៃទី១៩ ឧសភា មិនទាន់ត្រូវបានកំណត់នៅឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់ កងកម្លាំងជួយសង្គ្រោះនៅតែព្យាយាមជម្នះលក្ខខណ្ឌអាកាសធាតុមិនល្អនិងតំបន់ភ្នំដើម្បីទៅដល់ទីតាំងចុះចតរបស់ឧទ្ធម្ភាគចក្រ។ ព័ត៌មានចុងក្រោយដែលផ្តល់ដោយមន្ត្រីអុីរ៉ង់ដល់ប៉ុស្តិ៍ទូរទស្សន៍ ... Read More »

លោក De Zerbi នឹងចាកចេញពីក្លិប Brighton នៅចុងបញ្ចប់រដូវកាលនេះ

ក្លិប Brighton & Hove Albion បានប្រកាសកាលពីថ្ងៃអាទិត្យថា គ្រូបង្វឹករបស់ក្លិបលោក  De Zerbi នឹងចាកចេញពីក្លិបបន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Manchester United។ លោក De Zerbi ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ៖​ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពផ្លោះរបង់ផ្ទះចូលទៅលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចមកទាន់ឃាត់យកទៅសួរនាំ​ កាលពីវេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ​ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទាយប្រឆាំងភេវៈកម្ម៩៩ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  ជនសង្ស័យៈ១/ឈ្មោះ សាប ជី ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់នឹងដកហូតថ្នាំញៀនមួយចំនួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់។  ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពី៥និង៥០នាទីល្ងាចថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួល លេខ១៣ ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  ជនសង្ស័យឈ្មោះ វុធ ... Read More »

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមល្អបំផុតប្រចាំប្រទេសកម្ពុជាលើកទី៤

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតជាផ្លូវការ ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ បើយោងតាមលិខិតគឺ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបមក លោក សែម សារឿន ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា រំលឹកទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៤!

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានសំណេរថា ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ... Read More »

សម្តេចធិបតីអញ្ជើញ ជាអធិបតីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ ... Read More »

រថយន្តបុកម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើបើកឆ្លងផ្លូវបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់

    ភ្នំពេញ៖ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកជាមួយម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើដែលកំពុងបើកឆ្លងផ្លូវ ។     ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ... Read More »

ក្លិប Leverkusen បង្កើតប្រវត្តិសាស្ត្រនៅ Bundesliga ដោយបញ្ចប់រដូវកាលមិនចាញ់សោះ

ក្រុមខ្លាំង Bayer Leverkusen បានក្លាយជាក្រុមដំបូងគេនៅ Bundesliga ដែលបញ្ចប់រដូវកាលលីកដែលមិនធ្លាប់ចាញ់ទាល់តែសោះ ខណៈដែលសុបិនរបស់ក្លិបនេះគឺប្រកួតក្នុងមួយរដូវកាល២០២៣-២០២៤ ដែលបង្កើតជាប្រវត្តិសាស្ត្រនៅលីកកំពូលអាល្លឺម៉ង់ចាប់តាំងពីបង្កើតមក។ ក្រុមរបស់លោក Xabi Alonso បានឈ្នះពានលីកដំបូងរបស់ពួកគេរួចហើយ ប៉ុន្តែបានបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត ខណៈដែលការទទួលជ័យជម្នះ ២-១ ... Read More »

រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ ជាងជួសជុលម៉ូតូម្នាក់បានបាត់បង់ជីវិតដោយសារតែរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតចូលទៅក្នុងផ្ទះបុកស្លាប់នៅវេលាម៉ោង១និង០៥នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះហ៊ូ យឿម ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន​៖​ ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា !

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​របស់​សម្ដេច​ថា៖​ ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ថ្ងៃទី២០​ ឧសភានេះ​ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដ៏ឃោរឃៅ និងខ្មៅងងឹត

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​ថា៖​ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត។ សម្ដេចធិបតី​ បានមានប្រសាសន៍ថា​ ថ្ងៃទី២០​ ឧសភានេះ ... Read More »

🔴ពិតជាសាហាវណាស់! កំពុងឡាយវីដេអូរឿងជំពាក់លុយ កូនបំណុលទាញកំបិតផ្គាក់កាប់ស្លាប់ភ្លាមៗនៅស្រុកស្អាង(មានវីដេអូ)

    ខេត្តកណ្ដាល៖ គួរឱ្យរន្ធត់ណាស់! ស្រ្តីម្នាក់ទៅទារលុយថ្លៃឈ្នួលពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀល ហើយទាក់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏យកទូរស័ព្ទឡាយវីដេអូ ក៏ត្រូវជនសង្ស័យទាញកាំបិតផ្គាក់កាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង១៧និង៣៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ... Read More »

ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​កម្ពុជា​ ថ្ងៃនេះ​អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ​សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់​មិនត្រូវ​ឱ្យ​កូន​តូច​ៗ​ចាក​ចេញ​ពី​ផ្ទះ​ ព្រោះ​ខ្លាច​បាតុភូតរន្ទះបាញ់​។   ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ... Read More »

រដ្ឋាភិបាលចិនប្រឹងចាក់លុយរាប់ពាន់លានដុល្លារជួយវិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិខ្លាំង

អាជ្ញាធរចិនបានបង្ហាញពីគម្រោងដ៏សំខាន់បំផុតរបស់ពួកគេដើម្បីជួយដោះស្រាយវិបត្តិលើវិស័យអចលនទ្រព្យដែលកំពុងអូសបន្លាយពេលវេលាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។   វិធានការថ្មីដើម្បីសង្រ្គោះ វិស័យអចលនទ្រព្យចិន រួមមានការកាត់បន្ថយចំនួនប្រាក់កក់មុនសម្រាប់ អ្នកទិញផ្ទះ និងការលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានឱ្យទិញយកអចលនទ្រព្យដែលមិនទាន់លក់ចេញរបស់ប្រជាពលរដ្ឋ។ វិបត្តិលើវិស័យអចលនទ្រព្យបាននិងកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ដោយសារតែវិស័យអចលនទ្រព្យជាកត្តាដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចចិន។  ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ខ្លួននឹងបង្កើតកញ្ចប់ជំនួយ 300 ពាន់លានយន់ស្នើនឹង41.5ពាន់លានដុល្លារអាមេរិក  ដើម្បីជួយគាំទ្រលំនៅដ្ឋានដែលមានតម្លៃសមរម្យ។លោក ... Read More »

បុរសជនជាតិចិនម្នាក់ មិនដឹងថាមានវិបត្តិអ្វី លោតទម្លាក់ខ្លួនចេញពីបន្ទប់ជួលជាន់ទី៥ស្លាប់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទើបមកស្នាក់នៅបន្ទប់ជួលបាន១ថ្ងៃ មិនដឹងថាមាន វិបត្តិរឿងអ្វី បានលោតទម្លាក់ខ្លួនចេញពីបន្ទប់ជាន់ទី៥ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅខាងក្រោយសណ្ឋាគារ អន្តរជាតិ ឡានប៉រ៉ាន ... Read More »

លោក ឃួង ស្រេង សំណេះសំណាលជាមួយសមាជិកជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ មកពី៣ខណ្ឌចំនួនជាង១០០នាក់

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ឆ្នាំ២០២៤ចំនួន៣ខណ្ឌ គឺខណ្ឌឫស្សីកែវ ... Read More »

តម្លៃបុណ្យសពខ្ពស់ធ្វើឱ្យមនុស្សជាច្រើនមិនទៅទទួលយកសាកសពសាច់ញាតិក្នុងប្រទេសកាណាដា

ខេត្តមួយចំនួនរបស់កាណាដាបានកត់ត្រាការកើនឡើងនៃចំនួនសាកសពដែលមិនត្រូវបានសាច់ញាតិទៅទទួល ដោយការកើនឡើងថ្លៃបុណ្យសពគឺជាហេតុផលដែលពួកគេទុកសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេចោល។ យោងតាមការប៉ាន់ស្មាន តម្លៃសរុបនៃពិធីបុណ្យសពនៅប្រទេសកាណាដាបានកើនឡើងដល់ប្រហែល 8,800ដុល្លារពីប្រហែល 6,000 ដុល្លារក្នុងឆ្នាំ1998 ។ នៅក្នុងខេត្ត Ontario ដែលជាខេត្តមានប្រជាជនច្រើនបំផុតរបស់ប្រទេសកាណាដា ចំនួនសាកសពដែលមិនត្រូវបានសាច់ញាតិទទួលបានកើនឡើងដល់ 1,183ករណី ក្នុងឆ្នាំ 2023 ... Read More »

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលករណីរន្ទះបាញ់

ខេត្តបន្ទាយមានជ័យ៖ ពិតគួរឲ្យរន្ធត់ណាស់មនុស្ស២នាក់ស្លាប់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ក្នុងករណីរន្ទះបាញ់នៅវេលាម៉ោង១៥និង០០ នាទី ថ្ងៃទី ១៩ខែឧសភាឆ្នាំ២០២៤   ។  នគរបាលមូលដ្ឋានបានប្រាប់ថាៈ បន្ទាប់ពីទទួលព័ត៌មានពីលោក តែម វុធ ភេទប្រុស អាយ៥៨ឆ្នាំមេភូមិអំពិលកោង បានរាយការណ៍តាមរយៈទូរស័ព្ទលេខ ០៩៧ ... Read More »

នគរបាលខណ្ឌសែនសុខ បំបែកសំណុំរឿងជនជាតិប៉ាគីស្ថាន២ នាក់ ចាប់ជនជាតិឥណ្ឌា បង្ឃាំងជម្រិតទារប្រាក់២ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានបំបែកសំណុំរឿង និងឃាត់ខ្លួនជនជាតិប៉ាគីស្ថាន២នាក់ ចាប់ជនជាតិឥណ្ឌា បង្ឃាំងទុកដោយខុសច្បាប់ ក្នុងគោលបំណងជម្រិតទារប្រាក់២ ម៉ឺនដុល្លារអាមេរិក ។  ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ... Read More »

អ្នកបើកបរអ៊ុយក្រែនធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ចល័តទ័ពថ្មី

ច្បាប់ស្តីពីការចល័តយោធាថ្មីនៃរដ្ឋបាលរបស់ប្រធានាធិបតី Zelensky កំពុងប្រឈមមុខនឹងការរិះគន់ជាច្រើន។ អ្នកបើកបររថយន្តដឹកទំនិញអ៊ុយក្រែនបានធ្វើការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងច្បាប់ចល័តថ្មីរបស់ប្រទេសនេះ។ ចូលជាធរមាននៅថ្ងៃទី18 ខែឧសភា ច្បាប់ថ្មីតម្រូវឱ្យអ្នកបើកបរអ៊ុយក្រែនចុះឈ្មោះនៅពេលពួកគេចូលប្រទេសពីក្រៅប្រទេស។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ AFP កាលពីថ្ងៃសុក្រថា “យើងត្រូវការកម្លាំងមនុស្សសម្រាប់កងកម្លាំងបម្រុង” – ... Read More »

ក្មេងទំនើងប្រុសស្រី ១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពដេញកាប់កម្មករម្នាក់ឱ្យរងរបួសធ្ងន់

ខេត្តសៀមរាប៖ ក្មេងទំនើងប្រុសស្រី ១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពដេញកាប់កម្មករម្នាក់ឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សមត្ថកិច្ចបានឱ្យដឹងថា ៖ ... Read More »

តើបងប្អូនស្គាល់ទេ ! « ខ្លោងទ្វារ ដំណាក់ ហ្លូ ង » ដែល មាន អាយុកាល ជិត ១០០ ឆ្នាំ នៅក្រុងបាត់ដំបង ?

ខេត្តបាត់ដំបង ៖ ខ្លោងទ្វារ បុរាណ មួយ កន្លែង ដែល មាន អាយុកាល ជិត ១០០ ឆ្នាំ ឈ្មោះ « ខ្លោងទ្វារ ... Read More »

នាវាកងទ័ពជើងទឹកចិនពីរគ្រឿងចូលចតធ្វើទស្សនកិច្ចពង្រឹងមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា

ខេត្តព្រះសីហនុ៖ មាននាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង គឺទី១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន និងទី២-នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរគ្រឿងបានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិ ... Read More »

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង កំពុងដំណើរការ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ... Read More »

ម្តាយមីងហ៊ានយកពូថៅកាប់ សម្លាប់ក្មួយស្រីខ្លួនឯង នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ

ខេត្តបាត់ដំបង ៖ មានករណីឃាតកម្មគិតទុកជាមុនមួយករណី ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ ។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់, គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់, គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »