ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ... Read More »
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធអគារថ្មីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយសង្កត់ធ្ងន់ថា «នេះជាកន្លែងផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ»
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវតែជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅ និងជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ... Read More »
អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាមួយទីតាំងផ្សារ «ស៊ីធីម៉ល» មិនឱ្យមានល្បែងស៊ីសង
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងផ្សារទំនើបស៊ីធីម៉ល (City Mall) យ៉ាងម៉ឺងម៉ាត់ ៖បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការបង្កប់ល្បែងស៊ីសងនៅក្នុងទីតាំងនោះ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទីតាំងផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ... Read More »
រថយន្ត Prius បើកបុករះម៉ូតូ និងរ៉ឺម៉ក បណ្តាលឲ្យមនុស្ស ២នាក់រងរបួស
ភ្នំពេញ៖ រថយន្ត Prius មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករ៉ឺម៉កមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុស-ស្រី ២នាក់ រងរបួសធ្ងន់ និងស្រាល។ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ នៃកងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ... Read More »
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបំបែកករណីគាស់ហាងលួចយកទូរសព្ទ័ជាច្រើនគ្រឿង និងហាងទទួលទិញផលចោរកម្ម
ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការបើកប្រតិបត្តិការបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យបាន០៦នាក់និងចាប់យកវត្ថុតាងទូរស័ព្ទជាច្រើនគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាអមសាលា ដំបូង ... Read More »
រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្សជាង៣០នាក់ ខណៈដែលក្រុមឧក្រិដ្ឋជនបានបំបែកជាក្រុមតូចៗ
ខេត្តកោះកុង៖ តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ ... Read More »
នគរបាលខណ្ឌបញ្ចេញកម្លាំងដើម្បីទប់ស្កាត់ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌ និងការលួចប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នគរបាលខណ្ឌដោយមានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត ... Read More »
លែងគ្នាបួនឆ្នាំហើយ,សុំមកត្រូវរូវគ្នាវិញ ប្រពន្ធមិនព្រមផ្ទុះហិង្សាផ្អើលទាំងយប់
ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ដោះស្រាយសម្របសម្រួលភ្លាមៗករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ…។ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២០:៤៥នាទីយប់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline ... Read More »
ឥណ្ឌូនេស៊ីចល័តកម្លាំងយោធារាប់រយនាក់ ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃ និងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ
ប្រទេសឥណ្ឌូនេស៊ីកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ និងគ្រប់គ្រងភ្លើងឆេះព្រៃ និងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃខេត្តកាលីម៉ាន់តាន់ ដោយចល័តកម្លាំងយោធាជាង ៥៨០ នាក់ ដើម្បីចូលរួមក្នុងយុទ្ធនាការយល់ដឹង ការបង្ការភ្លើងឆេះព្រៃ និងប្រតិបត្តិការនៅនឹងកន្លែង។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី តំបន់យោធាទី៦ បញ្ជាការមូឡាវ៉ាម៉ាន់ និងភ្នាក់ងារពាក់ព័ន្ធបានចាប់ផ្តើមដាំដើមឈើឡើងវិញនៅក្នុងតំបន់ព្រៃឈើដែលឆេះ ឬរេចរឹល ជាពិសេសតាមបណ្តោយច្រាំងទន្លេនៅខេត្តកាលីម៉ាន់តាន់ខាងកើត ... Read More »
ទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋអារីហ្សូណា មនុស្សរាប់សិបនាក់បាត់ខ្លួន
នៅថ្ងៃទី 30 ខែសីហា មន្ត្រីអាមេរិកបាននិយាយថា មនុស្សជាង 20 នាក់អាចបាត់ខ្លួន ឬមិនបានរាប់បញ្ចូល បន្ទាប់ពីទឹកជំនន់ភ្លាមៗបានកើតឡើងនៅក្នុងឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋអារីហ្សូណា។ អាជ្ញាធរឧទ្យានជាតិ Grand Canyon ... Read More »
អ៊ីរ៉ង់និងអាមេរិក ផ្ទុះការវាយប្រហារគ្នាជាថ្មី
សារព័ត៌មាន AFP សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២គ្រឿង នៅលើកោះតូចមួយរបស់អ៉ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលនេះជាការវាយប្រហារលើកដំបូងក្នុងរយៈពេលមួយខែមកនេះ និងជំរុញឱ្យ អ៉ីរ៉ង់សងសឹកវិញ។ ... Read More »
ចិនបញ្ជូនជំនួយបន្ទាន់៥០តោន និងអ្នកជំនាញជួយសង្គ្រោះទៅកាន់ប្រទេសនេប៉ាល់
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំប្រទេសចិន ប្រទេសនេះបានបញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ចំនួន ៥០ តោនទៅកាន់ប្រទេសនេប៉ាល់ និងបានបញ្ជូនអ្នកជំនាញជួយសង្គ្រោះផ្លូវរូងក្រោមដីចំនួន ៩ នាក់ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរនៅថ្ងៃទី ២៦ ខែសីហា។ ស្ថានទូតចិនប្រចាំប្រទេសនេប៉ាល់បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិនចំនួនពីរគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ... Read More »
សាឡាងដឹកមនុស្ស ២៦៧ នាក់ក្រឡាប់នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសស៊ីប បណ្តាលឲ្យមនុស្ស ៧ នាក់ស្លាប់
យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ និង ២៣ នាក់បាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរ និងសមាជិកនាវិកប្រហែល ២៧០ នាក់បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសស៊ីប (Cyprus)នៅថ្ងៃទី ៣០ ខែសីហា។ យោងតាមអាជ្ញាធរ សាឡាងឯកជនបានចាកចេញពីកំពង់ផែ ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន
ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិអំពីសកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ មិនដែលនៅស្ងៀមឡើយចំពោះមុខ ការរំលោភបំពានលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកខ្មែរដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ។ សម្តេចមហាបវរធិបតី ... Read More »
ទឹកស្ទឹងសង្កែ ឡើងយ៉ាងគំហុក ធ្វើឱ្យជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ... Read More »
កម្លាំងកងរាជអាវុធហត្ថក្រុងកំពតឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធគ្រឿងញៀន និងដកហូតអាវុធកែច្នៃ១ដើម គ្រាប់១ថង់
ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៧:៥០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សន សុខឿន ... Read More »
ថ្នាំញៀនទម្ងន់១៨០,៣១ក្រាមនិងអ្នកប្រព្រឹត្តិត្រូវបានសមត្ថកិច្ចបង្រ្កាបនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង
ខេត្តបាត់ដំបង÷កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០៥នាទីនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »
កម្លាំងអាវុធហត្ថខេត្តបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ... Read More »
បង្ក្រាបករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅស្រុកអង្គស្នួល
ខេត្ដកណ្ដាល៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង២០នាទីភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។ ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ិច សារី ភេទប្រុស ... Read More »
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense
ភ្នំពេញ÷នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០១:២០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense) ឃាត់ខ្លួននិងប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៧៣ ... Read More »
សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ
ភ្នំពេញ ៖ សមត្ថកិច្ចក្រោយពីទទួលពាក្យបណ្ដឹងនឹងសហការជាមួយការិយាល័យពហរហ្មទណ្ឌឈានដល់កំណត់មុខសញ្ញា ឆក់ទូរស័ព្ទរបស់ជនរងគ្រោះរហូតឃាត់បានជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone15) កាលវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវ៩០៧ ភូមិបឹងសាឡាង ... Read More »
អាជីវករនៅផ្សារនាគមាសរងគ្រោះ២១១ស្តង់ បានទទួលថវិកា ១លានរៀលក្នុង១តូបពីឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ អាជីវករនៅផ្សារនាគមាសចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ ដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន០១ លានរៀល ក្នុងមួយស្តង់ ដែលថវិកាទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ... Read More »
ក្រុមក្មេងទំនើងដែលជិះម៉ូតូពេញផ្លូវ និងបង្កអំពើហិង្សានៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន០៧នាក់
ភ្នំពេញ៖ ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី នៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៣នាក់។ ... Read More »
មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ សីហា!
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ របាយការណ៍ដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »
ឃាត់ខ្លួនបានហើយ! នារីដែលប្រើសម្តីឡូយ ជេរ ប្រមាថ និងធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបណ្តាញសង្គមហ្វេសប៊ុក ឡែតៗៗ ត្រូវបញ្ជូនខ្លួនទៅតុលាការ
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ... Read More »
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌមានជ័យ កំពុងស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្ត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង (ជនបង្ក)ដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ យកមកអនុវត្តតាមនីតិវិធីច្បាប់។ ... Read More »
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅប្រទេសនេប៉ាល់កើនឡើងដល់ជិត ៧៥០ នាក់ និងជាង ៣០០០ នាក់បាត់ខ្លួន
គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ៣០ ខែសីហា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗធ្ងន់ធ្ងរនៅប្រទេសនេប៉ាល់ និងប្រទេសចិនបានកើនឡើងដល់ ៧៥០ នាក់ ខណៈមនុស្សជាង ៣០០០ នាក់នៅតែបាត់ខ្លួន។ យោងតាមស្ថិតិផ្លូវការពីប្រទេសនេប៉ាល់ និងប្រទេសចិននៅថ្ងៃទី ៣០ ខែសីហា មនុស្សប្រហែល ... Read More »
មេដឹកនាំកំពូលអុីរ៉ង់អំពាវនាវឱ្យប្រទេសមូស្លីមពង្រឹងសាមគ្គីភាព
សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានជំរុញឱ្យបណ្ដាប្រទេសមូស្លីម (ឬប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន) ជាពិសេសគឺបណ្ដាប្រទេសមូស្លីម ក្នុងតំបន់ឈូងសមុទ្រពែក្ស រួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថាជាសត្រូវពិតប្រាកដរបស់ពួកគេ ហើយថាការបែកបាក់គ្នានៅក្នុងចំណោមមូស្លីមមានតែហុចប្រយោជន៍ឱ្យសត្រូវតែប៉ុណ្ណោះ។ ការអំពាវនាវរបស់លោក Mojtaba ... Read More »
បុរសម្នាក់ស្រវឹងស្រា ខឹងប្អូនស្តីបន្ទោស ទាញកាំបិតផ្គាក់ដេញកាប់ ត្រូវអាវុធហត្ថឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីសង្ស័យស្រវឹងស្រា និងខឹងប្អូនប្រុសបង្កើតដែលស្តីបន្ទោសរឿងផឹកស្រា រហូតទាញកាំបិតផ្គាក់ដេញកាប់ បង្កការភ្ញាក់ផ្អើលក្នុងគ្រួសារ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣៨នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្នោរទី១ សង្កាត់រការធំ ... Read More »
ចិនស្នើសាងសង់ «រោងចក្រ AI» រួមគ្នានៅវៀតណាម
ក្រុមហ៊ុនចិនបានស្នើសុំសហការជាមួយវៀតណាមក្នុងការសាងសង់ មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយផ្តល់ឧបករណ៍ និងទុនវិនិយោគ ជាថ្នូរនឹងដី អគ្គិសនី និងការអនុញ្ញាតពីរដ្ឋាភិបាល។ ថ្លែងនៅក្នុង វេទិកាសន្ទនាវៀតណាម-ចិន ស្តីពី AI និងសេដ្ឋកិច្ចឌីជីថល នៅទីក្រុងហាណូយ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច