ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយទៀត ដើរតាមលំនាំថ្នាលថ្មីរដ្ឋាភិបាលឌីជីថល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ... Read More »
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជា អតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម
ភ្នំពេញ ៖ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ដដែលនេះ បន្ទាប់ពីជំនួបជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ... Read More »
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឆ្លើយតបចំពោះសំណួរររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ រដ្ឋមន្រ្តីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តីជាមួយ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ... Read More »
លោក ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ចដោយគ្មានការគំរាមកំហែង
ភ្នំពេញ៖ ក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារអ្នកសារព័ត៌មានតាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ... Read More »
អាមេរិកត្រូវតែសងលុយអោយ WHO ឱ្យដាច់ស្រេច ទើបអាចដកខ្លួនចេញជាផ្លូវការបាន
មកទលពេលនេះអាមេរក បានជំពាក់បំណុល អង្គការសុខភាពពិភពលោកប្រមាណ ២៦០ លានដុល្លារ ហើយអាមេរិកត្រូវបំពេញកត្វកិច្ច មុនពេលចាកចេញជាផ្លូវការ។ សារព័ត៌មាន AFP ប្រមុខអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ... Read More »
សង្រ្គាមបង្កឡើងដោយ អាមេរិក-អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ អាចរុញច្រានមនុស្ស៣០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ
សារព័ត៌មាន AFP ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថា សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យតម្លៃថាមពលនិងជីកសិកម្មហក់ឡើងខ្ពស់ជាសកលនោះ អាចរុញច្រានមនុស្សច្រើនជាង៣០លាននាក់ ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ថ្លែងនៅទីក្រុងប៉ារីស អំឡុងកិច្ចប្រជុំក្រុមប្រទេស ... Read More »
មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនតាមទូរស័ព្ទ
នៅថ្ងៃទី 29 ខែមេសា ទីប្រឹក្សាការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺលោក Yuri Ushakov បាននិយាយថា លោកប្រធានាធិបតី ពូទីន បានទូរស័ព្ទជាមួយសមភាគីអាមេរិករបស់លោក គឺលោក ដូណាល់ ... Read More »
ប្រធានាធិបតី Trump៖ សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់
ប្រធានាធិបតី Trump បានប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី 29 ខែមេសាថា “សហរដ្ឋអាមេរិកកំពុងសិក្សា ... Read More »
ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ ឆាលស៍ (King Charles) និងព្រះមហេសី បំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក
សារព័ត៌មាន Reuters ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ ឆាលស៍ (King Charles) និងព្រះមហេសី កាមីឡា (Queen Camilla) បានយាងទៅដល់ទីក្រុងញូវយ៉ក នាថ្ងៃពុធនេះដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ... Read More »
ក្រុមក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងសាហាវនៅក្រុងតាខ្មៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កាល ពីវេលាម៉ោងប្រមាណ១៩:២៨នាទីយប់ ថ្ងៃទី ២៩ ខែ មេសាឆ្នាំ២០២៦ មានករណីក្រុមក្មេងទំនើងមួយក្រុមបានដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ចំណុចខាង ក្រោយសាខាពន្ធដារខេត្តកណ្តាល)។ សកម្មភាពក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ពីការដេញតាមវាយតប់ ... Read More »
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាលែងសត្វពង្រូល ១ក្បាល ចូលព្រៃធម្មជាតិវិញ
ខេត្តរតនគិរី៖ មន្ទីរបរិស្ថានខេត្តរតនគិរីតាមរយៈ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលែងសត្វពង្រូល ចូលព្រៃធម្មជាតិវិញ ក្រោយពីបានពិនិត្យ ឃើញ ថា សត្វពង្រូលនេះ មិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ នៅទីតាំងសមស្រប ... Read More »
កម្លាំងនគរបាលខេត្តពោធិ៍សាត់ ឃាត់ជនបរទេស ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ នឹងបទល្មើស Scam Online។ ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយចំនួនបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ... Read More »
គ្រូធំ Aston Villaនឹងប្រើបរាជ័យដ៏ឈឺចាប់ជាកម្លាំងជំរុញពេលប៉ះNottingham
អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បាននិយាយថា ក្រុមរបស់លោកនឹងប្រើប្រាស់ការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ឈឺចាប់របស់ពួកគេជាកម្លាំងជំរុញសម្រាប់ភាពជោគជ័យពានរង្វាន់ទ្វីបអឺរ៉ុប នៅពេលដែលពួកគេទៅជួបក្រុម Nottingham Forest ក្នុងជើងទីមួយនៃការប្រកួត Europa League វគ្គ ... Read More »
កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤G-NETS នៅឆ្នាំ២០២៨ នៅទីក្រុងតូក្យូ
ភ្នំពេញ៖ លោកស្រីដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងពីតូក្យូប្រទេសជប៉ុនមកថា ៖ កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់G-NETS គ្រោងនឹងរៀបចំធ្វើនៅខែឧសភាឆ្នាំ២០២៧ ហើយកិច្ចប្រជុំកំពូលលេីកទី៤G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ជាមួយគ្នានេះ គណៈប្រតិភូរាជធានីភ្នំពេញ ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំទាំងពីលើកនេះផងដែរ នៅទីក្រុងតូក្យូ ។ ... Read More »
ប្រពន្ធពពោះកូនភ្លោះបាន៥ខែក្នុងផ្ទៃ ប្តីចិត្តអប្រិយប្រើហិង្សាវាយដំច្រំធាក់ធ្វើឱ្យកូនភ្លោះទាំង២នោះរលូត និងបាត់បង់ជីវិត
ខេត្តព្រះសីហនុ÷ពិតជាសាហាវព្រៃផ្សៃណាស់ ប្រពន្ធកំពុងពពោះកូនភ្លោះបាន៥ខែក្នុងផ្ទៃ ប្តីចិត្តអប្រិយប្រើ ប្រាស់អំពើហិង្សាវាយដំច្រំធាក់ទៅលើប្រពន្ធរហូតធ្វើឱ្យកូនភ្លោះទាំង២នោះរលូត និងបាត់បង់ជីវិត។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើយោងតាមផេកហ្វេសប៊ុកឈ្មោះ ... Read More »
ប្រភពព័ត៌មាននិយាយថា ការប៉ាន់ប្រមាណការចំណាយចំនួន ២៥ ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណសម្រាប់សង្គ្រាមអ៊ីរ៉ង់គឺទាប ហើយមិនរាប់បញ្ចូលការចំណាយលើការកសាងមូលដ្ឋានទ័ពអាមេរិកឡើងវិញទេ
អន្តរជាតិ ៖ ការប៉ាន់ប្រមាណចំនួន 25 ពាន់លានដុល្លារដែលមន្ត្រីជាន់ខ្ពស់ម្នាក់របស់មន្ទីរបញ្ចកោណបានផ្តល់ឱ្យអ្នកតាក់តែងច្បាប់កាលពីថ្ងៃពុធសម្រាប់ការចំណាយសរុបរហូតមកដល់បច្ចុប្បន្ននៃសង្គ្រាមអ៊ីរ៉ង់គឺជាតួលេខទាបដែលមិនរាប់បញ្ចូលថ្លៃដើមនៃការជួសជុលការខូចខាតយ៉ាងទូលំទូលាយដែលមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់បានរងទុក្ខនោះទេ នេះបើយោងតាមមនុស្សបីនាក់ដែលស្គាល់បញ្ហានេះបានប្រាប់ CNN។ ប្រភពមួយបាននិយាយថា ការប៉ាន់ប្រមាណថ្លៃដើមពិតប្រាកដគឺជិតដល់ 40-50 ពាន់លានដុល្លារ នៅពេលដែលគិតគូរពីថ្លៃដើមនៃការកសាងឡើងវិញនូវទីតាំងយោធាអាមេរិក និងការជំនួសទ្រព្យសម្បត្តិដែលត្រូវបានបំផ្លាញ។ ការវាយប្រហាររបស់អ៊ីរ៉ង់នៅទូទាំងឈូងសមុទ្រក្នុងរយៈពេលដំបូងនៃសង្គ្រាមបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងយោធាអាមេរិកយ៉ាងហោចណាស់ប្រាំបួនក្នុងរយៈពេលត្រឹមតែ 48 ... Read More »
រូបថតជាមួយចបជីក បង្ហាញពីមោទនភាពនិងក្តីប្រាថ្នា
អន្តរជាតិ ៖ នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង។ ភាពស្ទាត់ជំនាញរបស់លោកក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នាយ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ... Read More »
ក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួរទាក់ទងនឹងការដែលប្រទេសចិនអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន
ប្រទេសចិន ៖ ប្រទេសចិននឹងចាប់ផ្តើមអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ។ មន្ត្រីទទួលខុសត្រូវនៃអគ្គនាយកដ្ឋានអង្គការពាណិជ្ជកម្មពិភពលោកនៃក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងគោលនយោបាយនេះ ។ កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសក្នុងសារលិខិតអបអរសាទរការបើកកិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកថា ភាគីចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ... Read More »
នគរបាលខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបការចល័តខ្លួនរបស់ជនបរទេសពាក់ព័ន្ធ Online Scam
ខេត្ត កំពង់ស្ពឺ៖ ខណៈអាជ្ញាធរកម្ពុជាកំពុងបង្ក្រាបទីតាំងឆបោកតាមអនឡាញយ៉ាងតឹងរឹងនៅតាមបណ្តាខេត្តនានា ជាពិសេសនៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានជនបរទេសមួយចំនួនបានគេចខ្លួន និងចល័តទៅកាន់តំបន់ផ្សេងៗដែលពួកគេគិតថាមានសុវត្ថិភាព។ ក្នុងនោះ ខេត្តកំពង់ស្ពឺ ត្រូវបានកំណត់ជាគោលដៅមួយសម្រាប់លាក់ខ្លួន។ ដើម្បីទប់ស្កាត់បញ្ហានេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ... Read More »
រថយន្ត កាមរីបាឡែនបេីកបុកម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ កាមរីបាឡែនបេីក លឿនជ្រុលបុកម៉ូតូហុងដាឌ្រីមត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២:៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »
យុវតីវ័យ១៤ឆ្នាំ ៣នាក់ សង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់
ខេត្តបន្ទាយមានជ័យ÷ក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រីបីនាក់បានលង់ទឹកស្លាប់ ក្រោយពេលពួកគេបានផឹកស្រាបៀររួចនាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយ ក្នុងស្ទឹងថ្មី ខាងលិចភូមិចម្ងាយ ២០០ម៉ែត្រ ពីភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។ លោកវរៈសេនីយ៍ទោ ... Read More »
តុលាការយោធាឥណ្ឌូនេស៊ីចាប់ផ្តើមកាត់ក្តីមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារដោយអាស៊ីតលើសកម្មជន
អន្តរជាតិ ៖ ហ្សាការតា ថ្ងៃទី 29 ខែមេសា – ព្រះរាជអាជ្ញាយោធាឥណ្ឌូនេស៊ីបានចោទប្រកាន់មន្ត្រីបួននាក់កាលពីថ្ងៃពុធពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយអាស៊ីតលើសកម្មជនម្នាក់ដែលត្រូវបានគេស្គាល់ថាបានធ្វើយុទ្ធនាការប្រឆាំងនឹងតួនាទីសាធារណៈដែលកំពុងពង្រីករបស់កងកម្លាំងប្រដាប់អាវុធ ដោយស្វែងរកការកាត់ទោសជាប់ពន្ធនាគារអតិបរមា 12 ឆ្នាំ។ លោក Andrie Yunus អនុប្រធានសម្របសម្រួលនៃគណៈកម្មការសម្រាប់មនុស្សបាត់ខ្លួន ... Read More »
ថ្ងៃនេះ ! ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ២០%
ភ្នំពេញ : ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ ... Read More »
Update ៖ អ្នកសារព័ត៌មានកម្ពុជាជាង៨០% វាយតម្លៃថា ស្ថានភាពសសេរីភាពសារព័ត៌មានមានភាពល្អប្រសើរ
ភ្នំពេញ ៖នេះបើយោងតាមរបាយការណ៍ ស្តីពី ស្ថានភាពសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រសួងព័ត៌មាន។ នៅក្នុងសន្និសីទសាព័ត៌មានកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា របាយការណ៍ស្តីពីសា្ថនភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ជារបាយការណ៍ដែលត្រូវបានរៀបចំឡើងដោយខ្លួនឯងផ្ទាល់ ... Read More »
ប៉ុនប៉ងគាស់ផ្ទះប្រជាពលរដ្ឋត្រូវបានម្ចាស់ផ្ទះដឹងរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចុះមកខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងចូលទៅគាស់ផ្ទះប្រជាពលរដ្ឋបំណងចូលទៅទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៦នស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់បានសម្រាកនៅខាងក្នុងបន្ទប់ក្រោយមកស្រាប់តែឭស្នូសំឡេងនៅហ្នឹងមាត់ទ្វារខាងមុខផ្ទះភ្លាមនោះដែរគាត់ក៏មានការភ័យក្លាចរួចអើតមើលពីខាងក្នុងក៏ឃើញជនសង្ស័យកំពុងតែប៉ុនប៉ងគាស់ទ្វារចូលពេលនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយទទួលដំណឹងខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីក៏បានចុះមកដល់រួចធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ... Read More »
ភរិយាអតីតប្រធានាធិបតី Yoon ត្រូវបានតុលាការកូរ៉េខាងត្បូង ដំឡើងទោសត្រូវជាប់ពន្ធនាគារដល់៤ឆ្នាំ
សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ អតីតជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ ... Read More »
ហេសបូឡាបដិសេធមិនឈប់វាយប្រហារអ៊ីស្រាអែលទេ ទីក្រុងតែលអាវីវព្រមានពីការ «ដុត» លីបង់
អ៊ីស្រាអែល និងហេសបូឡាកំពុង ប្រើប្រាស់ពាក្យសម្តីដ៏ឃោរឃៅ ចំពេលមានការវាយប្រហារឆ្លងកាត់ព្រំដែនជាបន្តបន្ទាប់។ យោងតាម Al Jazeera អ៊ីស្រាអែលបានគំរាម «ដុត» ប្រទេសលីបង់ទាំងមូល បន្ទាប់ពីហេសបូឡាបានបញ្ជាក់ជាថ្មីនូវការបដិសេធរបស់ខ្លួនចំពោះការចរចាសន្តិភាព ចំពេលមានការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនជាបន្តបន្ទាប់។ អគ្គលេខាធិការហេសបូឡា លោក Naim ... Read More »
ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Qinzhou ប្រទេសចិន
ភ្លៀងធ្លាក់ខ្លាំងបំផុត ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី 27 ខែមេសា បានប្រែក្លាយទីក្រុង Qinzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang (ភាគខាងត្បូងប្រទេសចិន) ទៅជាសមុទ្រទឹកភ្លៀងដ៏ធំធេង។ នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 10 ឆ្នាំកន្លងមក នៅក្នុងតំបន់នេះ ... Read More »
ទិវាជ័យជម្នះឆ្នាំនេះ រុស្ស៊ីមិនបង្ហាញអាវុធទំនើបៗដូចពេលមុនៗឡើយ
សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ថារុស្ស៉ីនឹងប្រារព្ធទិវាជ័យជម្នះលើ កងទ័ពណាហ្ស៉ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ នៅខែក្រោយនេះជាមួយការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមនៃទីក្រុងមូស្គូ។ ប៉ុន្តែមិនមានការអួតសម្ញែងអាវុធនោះទេដោយសារតែសង្រ្គាមអ៊ុយក្រែន។ ជារៀងរាល់ឆ្នាំ រុស្ស៉ីតែងតែប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៩ ខែឧសភា ... Read More »
តើមានអ្វីកើតឡើងនៅពេលដែល UAE ដកខ្លួនចេញពី OPEC
ប្រទេស UAE បានសម្រេចចិត្តចាកចេញពី OPEC និង OPEC+ ដើម្បីផលប្រយោជន៍ជាតិ និងដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ ការសម្រេចចិត្តនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែក្នុងរយៈពេលវែង វាអាចបណ្តាលឱ្យមានការប្រែប្រួលទីផ្សារ។ នៅថ្ងៃទី 28 ខែមេសា អារ៉ាប់រួម ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច