ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹង ស្តីពីការៀបចំកម្មវិធីអកអំបុក សំពះព្រះខែ នៅក្រុងបាត់ដំបង -ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ព្រះរាជពិធី ... Read More »

Update ៖ ស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោម នឹងចែកជូនដោយឥតគិតថ្លៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ភ្នំពេញ ៖ ដោយទទួលការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃសៅរ៍ ១៣ កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២៦ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​​​ , គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ... Read More »

អគ្គស្នងការរងនគរបាលជាតិ៖​ ស្នើកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ និងអត់ធ្មត់ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីប្រជុំជួរពិនិត្យកងកម្លាំងទាំង៧ផែន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភំ្នពេញ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ... Read More »

មន្រ្តីឧទ្យានុរក្ស​ស្នាក់ការ​ នៃការិយាល័យដែនជម្រកសត្វព្រៃ​តាមបណ្ដាខេត្ត​ បន្តចុះល្បាតក្នុងមូលដ្ឋាន​ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ខេត្ត​ព្រះវិហារ៖ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ​ មន្រ្តីឧទ្យានុរក្ស​ប្រចាំស្នាក់ការ​ នៃការិយាល័យដែនជម្រកសត្វព្រៃ​តាមបណ្ដាខេត្ត​នានា បានបន្តចុះល្បាតក្នុងមូលដ្ឋាន​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​។  ក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ នៃការិយាល័យដែនជម្រកសត្វព្រៃឆែប-ព្រះរការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានចុះល្បាតទៅចំណុច ត្រពាំងគគីរ ... Read More »

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីជូនដំណឹងស្ដីពីការអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ... Read More »

ប្រធានអង្គភាពអនុវត្តគម្រោង​ ចុះពិនិត្យ​«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»នៅក្នុងខេត្តកោះកុង និងកំពង់ស្ពឺ

ខេត្តកោះកុង​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ លោកបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានដឹកនាំបេសកកម្មពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅក្នុងខេត្តកោះកុង និងកំពង់ស្ពឺ ចាប់ពីថ្ងៃទី ... Read More »

លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋហ្វីលីពីន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ កិត្តិ​សង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃទី២៦-២៧-២៨ វិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ ៖ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃទី២៦-២៧-២៨ វិច្ឆិកា ឆ្នាំ២០២៣ ។ សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរម នរោត្តម សីហមុនី ព្រះមហាក្សត្រ ... Read More »

ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ក្នុងក្រុងបាត់ដំបង​ ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​ទាំង​ស្រុង​

ខេត្តបាត់ដំបង​៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងទាំងស្រុង​ នៅត្រង់ចំណុច ក្រុមទី ១០  ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ ខណៈសមត្ថកិច្ចជំនាញ​ បាន​សន្ឋិដ្ឋាន​ជំហាន​ដំបូង​ថា ... Read More »

កម្ពុជា​-ហូឡង់​៖​ ជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន

ភ្នំពេញ​៖​ យោងតាម​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ដែលទើប​ទទួល​នៅព្រឹកថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ពី“លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រហូឡង់”។  ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស ... Read More »

ប្រវត្តិ​នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ភ្នំពេញ​៖​ ប្រវត្តិសាស្ត្រ​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក​ បា​នបញ្ជាក់ថា​ នៅ” ថ្ងៃ ១៤-១៥ កើតខែអស្សុជ និង ១ រោជខែកក្ដិក” ពិធីអុំទូក ... Read More »

សមត្ថកិច្ច​បំផ្លាញ​របាំងសាច់អួន១៧កន្លែង សង្រ្គោះ​ត្រី១៥០គីឡូក្រាម នៅភូមិដីរនាត

ខេត្តពោធិ៍សាត់ ៖ លោក ថៃ សីលាលីតា  នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកក្តិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស. ២៥៦៧ ... Read More »

ជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៥នាក់​ជាមុខសញ្ញាប្លន់យកម៉ូតូ​ ត្រូវកម្លាំងជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៥នាក់​ ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវនិងកសាងសំណុំរឿងត្រៀមបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស​ ។ នេះបេីតាមការបញ្ចាក់របស់មន្ត្រីជំនាញ​ព្រហ្មទណ្ឌខណ្ឌដង្កោ​ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។  ​   ... Read More »

ស្វែងយល់អំពី រោគសញ្ញានៃជំងឺស្អិតស្បូន!

ភ្នំពេញ ៖ ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។ ក) មូលហេតុ៖ – ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis) – ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion) ... Read More »

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖  ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ... Read More »

លោក​បណ្ឌិត​ គឹម សន្តិភាព​៖​ ទណ្ឌិតចំនួន ៥៣៨នាក់​ ត្រូវ​បានលើកលែងទោស​ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ​៖​ លោកបណ្ឌិត​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា៖​ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ ... Read More »

ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ​៖​ ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ បងប្អូន ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន​ អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ និង​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា​ បានថ្លែង​ឱ្យ​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេចនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​​ ដោយចូលរួម​អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​ ចូលរួម​អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដែលមានរយះពេល៣ថ្ងៃ​ ... Read More »

មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាលេីសន្តិសុខម្នាក់និងគំរាមបាញ់សមត្ថកិច្ច

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីយោធាក្រោយពីប្រេីហិង្សាទៅលេីបុរសជាសន្តិសុខម្នាក់រងរបួសបែកមុខមាត់បង្កការភ្ញាក់ផ្អេីលកាលពីពីវេលាម៉ោង ១រំលងអធ្រាត្រាចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ ... Read More »

ប្រទីបរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ត្រៀមបង្អួតសម្រស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ... Read More »

រថយន្តឡិចស៊ីសRX 350 សង្ស័យគ្មានពន្ធនាំចូលត្រូវសាខាគយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះរឹបអូស

ខេត្តរតនគិរី៖ រថយន្តឡិចស៉ីសRX 350 ១គ្រឿងត្រូវបានសាខាគយចុះរឹបអូសយកមករក្សាទុកនៅស្នាក់ការគយសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។ ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ យោងតាមរបាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថខេត្តចំនួន៤នាក់ ... Read More »

លោក លី ច័ន្ទតុលា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស​ (Opening Legal Markets to Foreign Lawyers and Law Firms)

ទីក្រុងបឹងហ្គាឡូរ៉ូ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស​ (Opening Legal Markets to Foreign Lawyers and ... Read More »

រាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមតាំងបង្ហាញផលិតផលខ្មែរនៅក្នុងពិព័រណ៍ “Cambodia Water Festival” នៅសួនកម្សាន្តយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ

ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមតាំងបង្ហាញផលិតផលខ្មែរនៅក្នុងពិព័រណ៍ “Cambodia Water Festival” នៅសួនកម្សាន្តយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុន BMI ដែលរៀបចំពិព័រណ៍នេះឡើងក្នុងក្របខ័ណ្ឌអបអរសាទរខួប ... Read More »

សមាគមជាតិមួយចំនួនទៀត បានចូលរួមធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន ពីក្រុមយុវជន នៃសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម សមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព និងសមាគមមួយចំនួនទៀត បើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៤ឆ្នាំ

ភ្នំពេញ  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ ... Read More »

នគរបាលចរាចរណ៍ផ្លូវគោក ដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបិទផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ​ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ... Read More »

បុរសម្នាក់រាយខ្សែភ្លេីងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖​ បុរសម្នាក់ក្រោយពីទំនេរពីការងារឆ្លៀតរាយខ្សែភ្លៀងដេីម្បីឆក់ត្រីយកមកធ្វេីម្ហូបបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចក្រោយសាលាបឋមសិក្សាជម្ពូវ័ន​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ សួន​ វិច្ឆិកា​ ភេទប្រុសអាយុ៣១ឆ្នាំ​ ស្នាក់នៅភូមិឃុំកេីតហេតុ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »