ព័ត៌មានទាន់ហេតុការណ៍៖
'

ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប​ និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ភ្នំពេញ​៖​ ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប​ និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១៨ វិច្ឆិកា កើតឡើងចំនួន ០៩លើក បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ០៩លើក (យប់០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី០២នាក់), រងរបួសសរុប ១៨នាក់ (ស្រី ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៨ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៤៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៩០គ្រឿង, រថយន្តធំ ០៩គ្រឿង, ... Read More »

ខេត្តចំនួន៦ និងអង្គការធំៗចំនួន២ បន្ថែមទៀត នឹងចុះអនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួច ផ្តើមឡើងដោយបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ... Read More »

នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង​ ដឹកភ្ញៀវទេសចរជាង២ពាន់នាក់​ មកកម្សាន្តនៅកម្ពុជារយៈពេល២ថ្ងៃ

ខេត្ត​ព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នាវាទេសចរណ៍១គ្រឿង ផ្ទុកភ្ញៀវទេសចរ​បរទេសសរុបចំនួន ២០០៥នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី១៧វិច្ឆិកា ក្នុងគោលបំណងមកកម្សាន្តនៅកម្ពុជា រយៈពេល០២ថ្ងៃ (ព្រះសីហនុ)។ មន្ត្រីដដែលបន្តថា នាវាទេសចរណ៍បរទេស​មានឈ្មោះ NORWEGIAN JEWEL មានសញ្ជាតិ BAHAMAS ... Read More »

សាកសពរាប់ពាន់នាក់នៅតែកប់ក្នុងគំនរបាក់បែកនៅហ្គាហ្សា

នៅតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់ត្រូវកប់ក្រោមកម្ទេចថ្មជាច្រើនតោន មនុស្សជាច្រើនបាននិងកំពុងស្វែងរកសាកសពកូនៗ ឪពុកម្តាយ ឬអ្នកជិតខាង។ អ្នកទាំងអស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អុីស្រាអែល។ សាកសពនៅតែមាននៅកន្លែងណាមួយក្នុងទីវាលរហោឋាន។ ជាងប្រាំសប្តាហ៍នៅក្នុងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ផ្លូវមួយចំនួនមើលទៅដូចជាទីបញ្ចុះសព។ មន្ត្រីនៅតំបន់ហ្គាហ្សានិយាយថា ពួកគេមិនមានឧបករណ៍ កម្លាំងមនុស្ស ឬប្រេងឥន្ធនៈដើម្បីស្វែងរកអ្នកនៅរស់នោះទេ ។ ... Read More »

Everton ត្រូវបានកាត់១០ពិន្ទុភ្លាមៗនៅក្របខ័ណ្ឌ Premier League

ក្រុម Everton បានទទួលការកាត់ចេញចំនួន១០ពិន្ទុភ្លាមៗ បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ការដាក់ទណ្ឌកម្មនេះគឺជាទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ហើយទុកឱ្យ Everton ឈរនៅលេខរៀងទី១៩ក្នុងតារាង លើពិន្ទុគិតជាថ្មីចំនួន៤ពិន្ទុ។ ក្លិបបានប្រកាសថា នេះជាការតក់ស្លុត ... Read More »

នាំខ្លួនយុវជន០២នាក់​ ដែលជាប្រធានក្រុមបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ មានក្រុមបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក បាននាំគ្នាជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់(ឡានពេទ្យ)​ ដែលធ្វើ​ឱ្យ​សកម្មភាព​មួយនេះ​ ត្រូវ​បានមហាជនរិះគន់យ៉ាងខ្លាំង​នោះ​។ ពេលនេះកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ បាននាំខ្លួនយុវជន០២នាក់​ ដែលជាប្រធានក្រុមបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់​ យកមក​ធ្វើ​ការអប់រំណែនាំ​ឱ្យ​បញ្ឍប់នូវ​សកម្មភាព​ទាំង​នោះ​ទៀត​។  ប្រភពដដែលបន្តថា​ ... Read More »

ស្នងការនគរបាលខេត្តបាត់ដំបងបានធ្វើសេចក្កីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងការចោទប្រកាន់របស់អ្នកសារព័ត៌មាន១ក្រុមថាទីតាំងហាងកាហ្វេមួយកន្លែងយីហោប្រេស៊ីល ផ្សារបឹងឈូក បើកល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានធ្វើសេចក្កីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងការចោទប្រកាន់របស់អ្នកសារព័ត៌មាន១ក្រុមថាទីតាំងហាងកាហ្វេមួយកន្លែងយីហោប្រេស៊ីល ផ្សារបឹងឈូក បើកល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។  ក្រោយពីចុះដល់ទីតាំងធ្វើការស្រាវជ្រាវស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថាការចោទប្រកាន់របស់ក្រុមសារព័ត៌មានថាទីតាំងខាងលើបើកល្បែងខុសច្បាប់ជារឿងមិនពិត ។ សូមបញ្ជាក់ថាការពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ... Read More »

ប្រធានាធិបតីចិននិងជប៉ុនជួបពិភក្សាគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ ថ្លែងក្នុងកិច្ចជំនួប ... Read More »

ក្រុមអ្នកអភិរក្សរបស់អង្គការ USAID ប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង

ខេត្ត​ស្ទឹងត្រែង​៖​ មន្រ្តីរបស់អង្គការ USAID មរតកបៃតង កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានឱ្យដឹងថា ក្រុមអ្នកអភិរក្សរបស់ខ្លួន​ បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែល ជិតផុតពូជនៅលើលោក កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ... Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPMមិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់! លោកបកស្រាយជូន !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយជូនចំពោះ បណ្តាញទំនាក់ទំនងសង្គម Facebook ដោយបញ្ជាក់ថា ៖  ... Read More »

អូស្រ្តាលីអញ្ជើញនាយករដ្ឋមន្ត្រីចិន ទៅបំពេញទស្សនកិច្ច បន្ទាប់ពីទំនាក់ទំនងទ្វេភាគីប្រសើរឡើង

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងថា លោកបានអញ្ជើញនាយករដ្ឋមន្រ្តីចិន លោក Li ... Read More »

មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី

ខេត្តរតនគិរី៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរី។ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ដោយមានការចូលរួមលោក ... Read More »

ខ្សែបម្រើ Camavinga របស់ Real Madrid រងរបួសជង្គង់ ពេលបំពេញកាតព្វកិច្ចអន្តរជាតិ

ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Eduardo Camavinga បានរងរបួសសរសៃពួរជង្គង់ពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសបារាំង។កីឡាករវ័យ២១ឆ្នាំរូបនេះបានរងរបួសជង្គង់ស្តាំរបស់គាត់ក្នុងការហ្វឹកហាត់កាលពីថ្ងៃពុធបន្ទាប់ពីការប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Ousmane Dembele។ សេចក្តីថ្លែងការណ៍របស់ក្លិប La Liga បានឲ្យដឹងថា Camavinga ដែលបានលេងគ្រប់ការប្រកួតលីគរហូតមកដល់ពេលនេះបានហែកសរសៃចងផ្នែកខាងក្រោយ។ ... Read More »

អាកាសចរណ៍ពិភពលោកបានទទួលរងការខាតបង់យ៉ាងធ្ងន់ដោយសារតែជម្លោះជាបន្តបន្ទាប់

បន្ទាប់ពីកូវីដ-១៩ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ពេលនេះនៅមានជម្លោះនៅមជ្ឈិមបូព៌ាមិនត្រឹមតែបណ្តាលឱ្យមានការថយចុះនៃចំនួនអ្នកដំណើរដែលកក់សំបុត្រនៅក្នុងប្រទេសជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជើងហោះហើរត្រូវចំណាយពេលយូរជាងមុន ដោយសារពួកគេត្រូវហោះហើរជៀសតំបន់សង្រ្គាម។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg មជ្ឈិមបូព៌ាគឺជាផ្លូវបំបែកជាសកលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាយូរមកហើយ។ ជារៀងរាល់ថ្ងៃ យន្តហោះរាប់រយគ្រឿងធ្វើដំណើរឆ្លងកាត់តំបន់នេះទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុបនិងអាស៊ី។ ដូច្នេះហើយ នៅពេលដែលជម្លោះផ្ទុះឡើងនៅក្នុងតំបន់នេះនិងកន្លែងក្តៅជាច្រើនទៀត ប្រតិបត្តិការផ្លូវហោះហើរឆ្លងកាត់ទីនេះកាន់តែពិបាក។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែធ្វើការកែសម្រួលជាច្រើនដើម្បីធានាសុវត្ថិភាព។ ... Read More »

ជនជាតិចិន​ម្នាក់​ បីកូនលោតពីលើអគារលើហាងបញ្ចាំយីហោ”សុីនហួយ”ខណ្ឌចំការមន​ ស្លាប់​យ៉ាង​អាណោចអាធ័ម​

ភ្នំពេញ​៖​ មានករណីបុរសជនជាតិចិនម្នាក់​ បានបីកូនតូចអាយុប្រហែលជា២ខួប​ រួចលោតទំលាក់ខ្លួនពីលើអគារលើហាងបញ្ចាំយីហោ”សុីនហួយ”​ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  ហេតុ​ការណ៍​ខាងលេីនេះ​ បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​ភ្លាមៗ​កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​។  ... Read More »

ភ្លើងប្រចណ្ឌ! បុរសជនជាតិខ្មែរម្នាក់ត្រូវសង្សាររបស់ខ្លួនចាក់រងរបួសធ្ងន់

ប្រទេសថៃ៖ ស្នេហាឆ្លងដែន និងដោយសារតែភ្លើងប្រចណ្ឌ បុរសជនជាតិខ្មែរម្នាក់ត្រូវសង្សាររបស់ខ្លួនជាជនជាតិថៃចាក់រងរបួសធ្ងន់កាលពីវេលាម៉ោង០២និង២០នាទី ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងផាត់ថះយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។     តាមការឱ្យដឹងពីសមត្ថកិច្ចថៃ ជនរងគ្រោះមានឈ្មោះ វីន ភេទប្រុស ... Read More »

បច្ច័យអង្គកឋិនទានរដ្ឋបាលរាជធានីភ្នំពេញ ជាង១៥ម៉ឺនដុល្លារ បានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្ដប្រសិទ្ធីរីម្មារាម ខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ បច្ច័យបានមកពីសន្ធាជ្រះថ្លា ពុទ្ធ បរិស័ទ មន្ដ្រីរាជការ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការផ្ដួចផ្ដើមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងលោកស្រី  នឹងលោក ម៉ប់ ... Read More »

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង២០ មានកំណើន​សេដ្ឋកិច្ចលឿននៅឆ្នាំ២០២៤​,នេះបើតាមការតាមការព្យាករណ៍របស់​IMF

ភ្នំពេញ​៖​ កម្ពុជា​ នឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង ២០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង ៦.១ ភាគរយ ។​ នេះបេី​យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។  ... Read More »

កូរ៉េត្រៀមចេញច្បាប់ហាមបរិភោគសាច់ឆ្កែ

ប្រធានគោលនយោបាយគណបក្សកាន់អំណាចបាននិយាយនៅថ្ងៃសុក្រ (17 ខែវិច្ឆិកា) ថា ប្រទេសកូរ៉េខាងត្បូងមានបំណងហាមឃាត់ការបរិភោគសាច់ឆ្កែនិងបញ្ចប់ភាពចម្រូងចម្រាសលើការអនុវត្តទម្លាប់បុរាណចំពេលមានការកើនឡើងនៃការយល់ដឹងអំពីសិទ្ធិសត្វ។ ទម្លាប់នៃការបរិភោគសាច់ឆ្កែរបស់ជនជាតិកូរ៉េបុរាណបានប្រឈមមុខនឹងការរិះគន់ពីបរទេស ក៏ដូចជាការប្រឆាំងកាន់តែខ្លាំងឡើងនៅក្នុងស្រុក ជាពិសេសពីក្មេងជំនាន់ក្រោយ។ លោក Yu Eui-dong ប្រធានគោលនយោបាយនៃគណបក្សអំណាចប្រជាជនកំពុងកាន់អំណាចបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា៖ «វាដល់ពេលដើម្បីបញ្ចប់ជម្លោះសង្គមនិងវិវាទជុំវិញការប្រើសាច់ឆ្កែតាមរយៈការអនុម័តច្បាប់ពិសេសដើម្បីបញ្ចប់វា»។ លោក Yu ... Read More »

លោក ហ៊ុយ វណ្ណៈ បកស្រាយអំពីវិធានការកែលម្អការគ្រប់គ្រងសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ

ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការបកស្រាយអំពីវិធានការកែលម្អការគ្រប់គ្រងសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ ដោយលោកថ្លែងយ៉ាងដូច្នេះថា ៖  ចម្លើយខ្លីៗ៖ ថ្ងៃនេះ ... Read More »

កម្ពុជា​ ប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សហប្រតិបត្តិការ​ពហុភាគី គាំទ្រពាណិជ្ជកម្មដោយ​សេរី​ និង​បើក​ចំហ

ទីក្រុង​ប៉េកាំង​៖​ លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ ក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម នារដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានថ្លែង​ថា៖​ កម្ពុជា​ ប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និងគាំទ្រដល់ពាណិជ្ជកម្មដោយ​សេរី និង​បើក​ចំហ ... Read More »

សហព័ន្ធបាល់ទាត់អូស្ត្រាលីនឹងបរិច្ចាគផ្នែកមួយនៃថ្លៃប្រកួតជម្រុះ World Cup ជាមួយប៉ាឡេស្ទីនជាមនុស្សធម៌នៅហ្គាហ្សា

សហព័ន្ធបាល់ទាត់ប្រទេសអូស្ត្រាលីនឹងបរិច្ចាគផ្នែកមួយនៃថ្លៃប្រកួតពីការប្រកួតជម្រុះ World Cup របស់ពួកគេទល់នឹងប៉ាឡេស្ទីន ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅហ្គាហ្សា។ ការបរិច្ចាគរបស់ Socceroos នឹងត្រូវបានផ្គូផ្គងដោយ Football Australia ។ គ្រូបង្វឹកអូស្ត្រាលីលោក Graham Arnold បាននិយាយថា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​១៨ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​​​ , គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី៖​ ទិន្នផលគ្រាប់កាហ្វេស្រស់នៅក្នុងខេត្តមួយនេះ មានតម្លៃថ្លៃជាងមុន ក្រោយមានកិច្ចសន្យាផលិតកម្មកសិកម្ម

ភ្នំពេញ៖ ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់ រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ​ ផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះ នៅខេត្តមណ្ឌលគិរី មានការកើនឡើងជាអតិបរមាចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុង១គីឡូក្រាម សម្រាប់ឆ្នាំ២០២៣នេះ។  បេីតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកបណ្ឌិត សុង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរជោគជ័យការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏ SEA GAMES. ASEAN PARAGAMES ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

ការប្រកួតរបស់ក្រុមមកអុីស្រាអែល Haifa និង Tel Aviv នឹងលេងនៅប្រទេសស៊ែប៊ីដោយបិទទ្វារ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ខែវិច្ឆិកាថា ក្លិបមកពីលីកកំពូលប្រទេសអ៊ីស្រាអែល Maccabi Haifa និងក្រុម Maccabi Tel Aviv នឹងលេងការប្រកួតក្នុងទឹកដីកណ្តាលនៃប្រទេសនៅអឺរ៉ុបបន្ទាប់របស់ពួកគេនៅក្នុងប្រទេសស៊ែប៊ីដោយគ្មានអ្នកគាំទ្រ។ ក្រុម Haifa នឹងត្រូវប៉ះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីកិត្តិយសនិងមោទកភាពជាតិយ៉ាងធំធេង

ភ្នំពេញ ៖ ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរជោគជ័យការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏ SEA GAMES. ASEAN PARAGAMES ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

អុីស្រាអែលប្ដេជ្ញាតាមចាប់ក្រុមហាម៉ាស់ដល់ទីបញ្ចប់ បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិក៏ដោយ

កងទ័ពអុីស្រាអែលបានប្រកាសថា ខ្លួននឹងឈានទៅមុខគ្រប់ទីកន្លែងដែលក្រុមហាម៉ាស់មាន រួមទាំងផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងតំបន់ក៏ដោយ។ អ្នកនាំពាក្យកងកម្លាំងការពារអុីស្រាអែល (IDF) លោក Daniel Hagari បាននិយាយនៅថ្ងៃទី 17 ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ថា “យើងប្តេជ្ញាចិត្តដើម្បីលើកកម្ពស់សកម្មភាពរបស់យើង។ ... Read More »