ខេត្តស្វាយរៀង៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនេះ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ... Read More »
គ្រូបង្វឹក AC Milan ច្រានចោលព័ត៌មានចាកចេញ ខណៈសម្ពាធកើនឡើង
គ្រូបង្វឹកក្រុម AC Milan លោក Paulo Fonseca បានច្រានចោលការរំពឹងទុកដែលកំពុងកើនឡើងអំពីអនាគតរបស់គាត់កាលពីថ្ងៃអាទិត្យដោយសង្កត់ធ្ងន់ថា គាត់មិនបានពិភាក្សាអំពីតួនាទីរបស់គាត់ជាមួយនរណាម្នាក់ទេ ហើយក៏គ្មានការភ័យខ្លាចអ្វីដែរ។ ពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់គាត់បានគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបន្ទាប់ពីលទ្ធផលស្មើ ១-១ របស់ AC Milan ទល់នឹង ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ... Read More »
Update÷ ជិះកង់បីចេញពីផ្ទះបម្រុងទៅមន្ទីរពេទ្យឲ្យគ្រូពេទ្យព្យាបាលជម្ងឺ ជាអកុសលពេលដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តបុកស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ពិការភ្នែកទាំងសងខាងម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកកង់៣និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តTOYOTA បាឡែនមួយគ្រឿងនឹងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំនុចផ្លូវបំបែកជាបួន ក្នុងភូមិព្រៃមូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ... Read More »
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង
ភ្នំពេញ៖ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ... Read More »
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ នាឱកាសនោះដែរ ... Read More »
មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារមិនរាងចាលចេញមកប្រព្រឹត្ដបទល្មេីសដដែលត្រូវសមត្ថកិច្ចបង្រ្កាបជាក់ស្ដែងនិងដកហូត ដាវកែច្នៃ០១ដេីមនិងកាំបិត ០៣ដើម
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសមុខសញ្ញាក្មេងទំនើង នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ កំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការបង្រ្កាបមុខសញ្ញាហិង្សាដោយចេតនាប្រេីដាវកាប់មកលេីកំលាំងប្រជាការពារ នៅចំណុចភូមិអង្គដូនពិស ឃុំទឹកល្អក់ ... Read More »
អធិការនគរបាលស្រុកជល់គីរីឡើងកាន់តំណែងបានបីខែចង.កសម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ លោកអធិការនគរបាល ស្រុកជល់គីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗបានរយៈពេលជាង ៣ខែ បានសម្រេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិតដោយ ចង.ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ... Read More »
សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ ៖ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុទៅលើបាតុភូតសកល ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ ... Read More »
សហភាពសហព័ន្ធយុវជនកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» (Celebrating Cambodia)
ភ្នំពេញ ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធ ឡើងចាប់ពីម៉ោង៣:០០នាទីរសៀល នៅថ្ងៃទី៣១ ខែធ្នូ ... Read More »
កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ
ភ្នំពេញ ៖ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ... Read More »
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ៖ ភាគីរុស្ស៊ីមិនពេញចិត្តចំពោះសំណើស្តីពីដំណោះស្រាយបញ្ហាអ៊ុយក្រែនដែលលើកឡើងដោយក្រុមការងាររបស់លោកត្រាំ
អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទីភ្នាក់ងារ សារព័ត៌មាន ... Read More »
រឿង៖ មួយថ្ងៃមួយយប់
សូរសំឡេងកញ្ចែបានលាន់ឮឡើងយ៉ាងញាប់រន្ថាន់ចេញពីមាត់សមមិត្ត មឿន។ សមមិត្ត មឿនគឺជាប្រធានកងកុមារដែលពួកយើងហៅថា” សមមិត្តៗ “គ្រាន់តែស្នូរសំឡេងកញ្ចែចេញពីមាត់សមមិត្ត មឿន មិនទាន់ផុតផងពួកយើងរត់មកតម្រង់ជួរដោយនាំគ្នាមកអង្គុយរង់ចាំស្ដាប់ប្រធានកងស្ដីបន្ទោសឲ្យអំពីការធ្វើការងារជូនអង្គការ។ សមមិត្ត មឿន មានសក់ក្រញាញ់សម្បុរខ្មៅស្រអែមក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបង់កក្រមា ពាក់មួកយោធា និងពាក់ស្បែកជើងកង់ឡានបានដើរក្រពាត់ដៃចុះឡើងខាងមុខជួររបស់យើងដែលមានគ្នាប្រមាណ ៣០នាក់។ បន្ទាប់ពីផ្ដើមពាក្យថា ... Read More »
កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានជាង៨៥ម៉ឺនតោន និងរកចំណូលបានសរុប១១៥០លានដុល្លារ ក្នុងរយៈពេលជិត១២ខែ ឆ្នាំ២០២៤នេះ!
ភ្នំពេញ៖ ក្នុងរយៈពេលជិត១២ខែ ឆ្នាំ២០២៤កន្លងមកនេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទី បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឱ្យដឹងថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ... Read More »
ករណីយន្តហោះដឹកមនុស្សជិត ៧០នាក់ធ្លាក់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ បាននិយាយថា “ត្រូវមីស៊ីលចេញពីដីរុស្ស៊ី”
ប្រធានាធិបតី Azerbaijan លោក Ilham Aliyev បានប្រកាសថា យន្តហោះដឹកអ្នកដំណើរ Embraer 190 លេខ J2-8243 ផ្ទុកមនុស្សជិត 70 នាក់ ត្រូវបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងពីដីរុស្ស៊ី។នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃទី ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាព លោកស្រីឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន
ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាព លោកស្រីឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន ... Read More »
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធិ និងការចុះផ្សាយរបស់កាសែត The Cambodia daily
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា កាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធិ និងការចុះផ្សាយរបស់កាសែត The Cambodia ... Read More »
នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល ១ថ្ងៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ... Read More »
ការបញ្ជាទិញអាវុធរបស់រុស្ស៊ីមានកម្រិតខ្ពស់បំផុត
ក្រុមហ៊ុននាំចេញអាវុធរបស់រដ្ឋ Rosoboronexport របស់រុស្ស៊ីបាននិយាយថា ការបញ្ជាទិញរបស់ខ្លួនសម្រាប់ឆ្នាំ 2024 បានឈានដល់កម្រិតខ្ពស់បំផុត។ TASS បានដកស្រង់សម្តីលោក Alexander Mikheyev នាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport ដោយបញ្ជាក់ថា៖ នៅចុងឆ្នាំ 2024 ... Read More »
អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី៣០ ខែធ្នូនេះ
ភ្នំពេញ ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី៣០ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៤រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ ... Read More »
Liverpool យកឈ្នះ West Ham ដើម្បីនាំមុខ៨ពិន្ទុនៅកំពូលតារាង Premier League
ក្រុមហង្សក្រហម Liverpool បានបន្តនាំមុខលើកំពូលតារាង Premier League ដល់ទៅ៨ពិន្ទុ ខណៈដែលពួកគេបានយកឈ្នះក្រុម West Ham United ៥ទល់០ នៅកីឡដ្ឋាន London កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូនេះ។ ... Read More »
រថយន្តដឹកទំនិញធុនធំបេីកឡេីងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ហើយទៅកៀររថយន្តហាយលែនឌ័រ និងបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញធុនធំសង្ស័យស្រវឹងស្រា រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់មួយដើមហើយរថយន្តបន្តហោះរំលងទៅផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តហាយលែនឌ័រមួយគ្រឿងកំពុងធ្វេីដំណេីរហើយរថយបង្កបន្តទៅបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤ ជិតផ្សារព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តប្រភេទដឹកទំនិញធុនធំ ... Read More »
សិស្សវិទ្យាល័យល្វា ដែលបានទៅទស្សនកិច្ច នៅឧទ្យានជាតិគីរីរម្យ ហើយជួបគ្រោះថ្នាក់ចរាចរ ពេលនេះ បានមកដល់វិទ្យាល័យល្វាវិញហើយ
ខេត្តកំពង់ចាម៖ ដោយការយកចិត្តទុកដាក់ ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ លោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ... Read More »
ជម្លោះកើតឡើងដោយសារលក់ក្បែរគ្នាមិនចេះយោគយល់គ្នា !
ភ្នំពេញ ៖ ក្រុមសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជួយត្រួតពិនិត្យមើលអ្នកលក់ដូរតាមមាត់ទន្លេយ៉ាងអនាធិបតេយ្យ ហើយតែងតែបង្កបញ្ហាជាញឹកញាប់ ! ចៀសវាងក្លាយជាហិង្សាធ្ងន់ធ្ងរ។ បើយោងតាមវីដេអូពីប្រភព Facebook គឺជម្លោះនេះអ្នកលក់ដូរមុខព្រះបរមរាជវាំងរកស៊ីយ៉ាងអនាធិបតេយ្យ ហើយបង្កជម្លោះគ្រាន់តែរឿងបន្តិចបន្តួច គ្មានការយោគយល់គ្នាទៅវិញទៅមក បង្ករំខានដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ... Read More »
ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ២០២៥ កម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ ដល់១៩ អង្សាសេ
ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ២០២៥ កម្ពុជា ... Read More »
Update ៖ អភិបាលខេត្តកំពង់ចាម ៖ សិស្សវិទ្យាល័យល្វាដែលទៅទស្សនកិច្ច នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ បានជួបគ្រោះថ្នាក់នោះមិនមានរងរបួសធ្ងន់ធ្ងរឡើយ ពេលនេះអាជ្ញាធរកំពុងគិតគូរអំពីសុវត្ថិភាព
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរដែលបានទៅទស្សនកិច្ចនៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ នៃខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះមិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរកំពុងយកចិត្តទុកដាក់ និងគិតគូរអំពីសុវត្ថិភាពរបស់ពួកគេ ... Read More »
អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់
ខេត្តតាកែវ ៖ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ... Read More »
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ... Read More »
ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសពីរនាក់បាននាំគ្នាទៅងូតទឹកប្រឡាយចម្ងាយ ៣០០ ម៉ែត្រខាងលិចភូមិទ្រលោក ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។ នគរបាលស្រុកព្រះនេតព្រះបានឱ្យដឹងថា÷ ក្មេងប្រុសរងគ្រោះទាំងនាក់មានឈ្មោះ១-មឿន កូមីន ... Read More »
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះរបស់កូរ៉េខាងត្បូង
អន្តរជាតិ ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៩ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច