ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យនៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។ ... Read More »
វិបត្តិនយោបាយនៅអាល្លឺម៉ង់ និងបារាំង តើអឺរ៉ុបនឹងទៅជាយ៉ាងណា?
មិនដល់មួយខែផង រដ្ឋាភិបាលក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាសសរទ្រូងនយោបាយ និងសេដ្ឋកិច្ចពីរនៃសហភាពអឺរ៉ុប (EU) បានដួលរលំម្តងមួយៗ។ វិបត្តិនេះបានធ្វើឲ្យអឺរ៉ុបធ្លាក់ចូលក្នុងរយៈពេលនៃអស្ថិរភាព “មិនធ្លាប់មាន”។រដ្ឋាភិបាលបារាំងបានដួលរលំជាផ្លូវការបន្ទាប់ពីសភាបារាំងកាលពីថ្ងៃទី 4 ខែធ្នូបានអនុម័តការបោះឆ្នោត “គ្មានទំនុកចិត្ត” ដែលស្នើឡើងដោយសម្ព័ន្ធភាពឆ្វេងនិយម “រណសិរ្សនិយមថ្មី” (NFP) ... Read More »
ចេញសេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ ... Read More »
ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម ... Read More »
ការរត់ជាន់គ្នាពេលមើលបាល់ទាត់ មនុស្ស៥៦នាក់បានស្លាប់
ការរត់ជាន់គ្នាបានកើតឡើងបន្ទាប់ពីអ្នកទស្សនាបានគប់ដុំថ្ម ប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល អំឡុងពេលការប្រកួតបាល់ទាត់ក្នុងស្រុកវគ្គផ្តាច់ព្រ័ត្រនៅប្រទេសហ្គីណេ។ កាលពីថ្ងៃទី 2 ខែធ្នូ មន្ត្រីហ្គីណេបាននិយាយថា ឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅកីឡដ្ឋាន “ថ្ងៃទី 3 ខែមេសា” នៅទីក្រុង Nzerekore ភាគអាគ្នេយ៍នៃប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ... Read More »
រដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹងថោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង ... Read More »
យោធាកូរ៉េខាងត្បូង នឹងមិនគោរពតាមបទបញ្ជាច្បាប់អាជ្ញាសឹកផ្សេងទៀតឡើយ ប្រសិនបើត្រូវបានប្រកាសជាថ្មី
សារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានផ្សាយថា រដ្ឋមន្រ្តីការពារជាតិស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខអះអាងថា ក្រសួងការពារជាតិ ព្រមទាំងយោធា នឹងមិនគោរពតាមដាច់ខាត ចំពោះបទបញ្ជាណាមួយផ្សេងទៀត ដែលចង់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ប្រសិនបើវាត្រូវបានប្រកាសសាជាថ្មី។ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ... Read More »
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៦កើត ខែមិគសិរ ... Read More »
បន្ទាប់ពីការហៅទូរស័ព្ទកម្រិតខ្ពស់រវាងរុស្ស៊ី និងអាមេរិក អ៊ុយក្រែនបានបញ្ឈប់ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលរុស្ស៊ី
ទាហានរុស្ស៊ី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើសមរភូមិ ប៉ុន្តែនៅពីក្រោយពួកគេ ការហៅទូរស័ព្ទរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលប៉ះពាល់ដល់លទ្ធផលនៃសង្គ្រាមកើតឡើងដោយសម្ងាត់។ យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែធ្នូ ម៉ោងក្នុងស្រុក យោធាអាមេរិកបានបញ្ជាក់ថា ឧត្តមសេនីយ៍ Charles Q. ... Read More »
អនាគតលោក Lopetegui ស្ថិតក្នុងភាពស្រពិចស្រពិលនៅ West Ham ក្រោយដឹកនាំចាញ់
អនាគតរបស់លោក Julen Lopetegui ជាគ្រូបង្វឹកក្រុម West Ham ត្រូវបានគេយល់ថា កំពុងស្ថិតក្នុងតុល្យភាព និងមិននឹងនរ ដោយក្រុមប្រឹក្សាភិបាលរបស់ក្លិបកំពុងសម្រេចចិត្ត 60-40 ជុំវិញថា តើត្រូវបណ្តេញគាត់ចេញឬមួយបន្តឲ្យដឹកនាំក្លិបនេះ។ បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលរបស់ក្លិបកំពុងថ្លឹងថ្លែងថា ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាពនៅកម្ពុជា នឹងធ្វើឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នៅពហុកីឡាដ្ឋានមរតកតេជោមានមហាជនចូលរួម ៥ម៉ឺននាក់
ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួម ប្រមាណជិត៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ... Read More »
ប្រទេសចិនបាញ់បង្ហោះផ្កាយរណប Qianfan-03 ដែលជាផ្កាយរណបដើរតាមគន្លងតារាវិថីនៃប៉ូលរបស់ផែនដី
អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅវេលាម៉ោង ១២ ... Read More »
រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ... Read More »
Club World Cup ៖ Man City ប៉ះ Juventus, Chelsea ប៉ះ Flamengo
ក្រុមការពារតំណែងជើងឯក Manchester City នឹងត្រូវប៉ះក្រុមខ្លាំងមកពីអ៊ីតាលី Juventus ក្នុងវគ្គចែកពូលនៃ FIFA Club World Cup នៅរដូវក្ដៅក្រោយ ខណៈដែល Chelsea ជួបក្រុមប្រេស៊ីល Flamengo។ ... Read More »
អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការទប់ស្កាត់ឱ្យបានចំពោះកម្ចីតាមអនឡាញ
ខេត្តតាកែវ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាល ក្រុង ស្រុក ... Read More »
ប្រមុខបក្សកាន់អំណាចកូរ៉េខាងត្បូង៖ មានភាពចាំបាច់ដែលត្រូវឱ្យលោក Yoon Suk-yeol បញ្ចប់តួនាទីជាប្រធានាធិបតីក្នុងពេលឆាប់ៗ
អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Han ... Read More »
លោក ហ៊ុយ វណ្ណៈ ៖ «វិធី៧យ៉ាង ដើម្បីបង្ការទប់ស្កាត់ការភូតភរបោកប្រាស់»
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ Facebook ... Read More »
លោកXi Jinping ចុះត្រួតពិនិត្យការងារនៅកងកម្លាំងគាំទ្រផ្នែកព័ត៌មាន
អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ៤ ខែធ្នូ ... Read More »
សារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ មនោសញ្ចេតនារីករាយនិងសូមចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ ជាមួយអ្នកនិពន្ធ កវីនិពន្ធ និង ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេតុងទីនពាក់ព័ន្ធករណីលេងតុនទីនហេីយព្យាយាមគេចវេសមិនទទួលខុសត្រូវ
ភ្នំពេញ៖ កូនតុងទីនបានធ្វេីការឃាត់ខ្លួនមេតុងទីនម្នាក់ប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីក្រោយគេចវេសមិនទទួលខុសត្រូវពីមួយខែទៅមួយខែរហូតដល់ឆ្នាំ ។ ការឃាត់ខ្លួនមេតុងទីនខាងលេីនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អឹម ផារ៉ុង ភេទប្រុស អាយុ ... Read More »
ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកដាក់ចេញវិធានការប្រឆាំងការលក់បង្ខូចថ្លៃចំពោះប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤
អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្នុង សន្និសីទ សារព័ត៌មាន ... Read More »
មន្រ្តីជាន់ខ្ពស់CDC៖ កម្ពុជា ជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន, មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន
ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) ដែលរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber ... Read More »
កម្ពុជាទទួលបានការវិនិយោគចំនួន៤៣ គម្រោង មានទុនសរុបជិត ៩៤០ លានដុល្លារអាមេរិក
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ៩៤០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង ... Read More »
វេទិកាធុរកិច្ចកម្ពុជា-ឡាវ គឺជាព្រឹត្តិការណ៍អមនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា
ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងកម្មវិធីខាងលើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ... Read More »
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤
ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៧ ... Read More »
ព័ត៌មានបឋម! ១ករណីទៀតហើយចាក់សម្លាប់ជនជាតិចិនយកទៅបោះចោល ខណៈឃាត់ខ្លួនមនុស្ស៤នាក់ និងរថយន្ត១គ្រឿង
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋមនាព្រឹកព្រលឹមថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចចិញ្ចើមផ្លូវលំ ក្បែររបងវត្តមួយ ... Read More »
Shaw របស់ Man United ជួបបញ្ហារបួសជាថ្មី
ខ្សែការពារឆ្វេងរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Luke Shaw បាននិយាយថា រូបគេបានរងនូវរបួសមួយផ្សេងទៀតតិចជាងពីរសប្តាហ៍បន្ទាប់ពីបានត្រឡប់មកវិញ។ ខ្សែការពារអង់គ្លេសរូបនេះបានខកខានជាច្រើនក្នុងឆ្នាំនេះដោយសារតែរបួស ហើយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា គាត់មានបញ្ហាមួយផ្សេងទៀតក្នុងអំឡុងពេលហ្វឹកហាត់ដែលអាចនឹងអវត្តមានគាត់ជាច្រើនសប្តាហ៍។ កីឡាករវ័យ២៩ឆ្នាំដែលបានខកខានការចាប់ផ្តើមនៃរដូវកាលនេះដោយសារតែរបួសកំភួនជើងបាននិយាយនៅក្នុងបណ្តាញសង្គមកាលពីថ្ងៃអង្គារថា គាត់មានការលំបាកតិចតួច។ គាត់អះអាងថា “ខ្ញុំបានឆ្លងកាត់ការឡើងចុះជាច្រើន ... Read More »
សមត្ថកិច្ចបញ្ចូនខ្លួនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងកាន់កាប់អាវុធខុសច្បាប់
ភ្នំពេញ៖ ជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ មុនការបញ្ជូនខ្លួនទៅកាន់តុលាការ នគរបាលខណ្ឌ៧មករា ក៏បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាសាធារណៈផងដែរ ។ ... Read More »
១គ្រាប់របស់ Huijsen ជួយឱ្យ Bournemouth ឈរលើ Tottenham នៅ Premier League
ខ្សែការពារ Dean Huijsen រកបានគ្រាប់បាល់តែមួយគត់ ខណៈដែលក្រុមម្ចាស់ផ្ទះ Bournemouth ផ្តួលក្រុម Tottenham ដើម្បីឡើងពីលើពួកគេក្នុងតារាង Premier League។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានតែតបាល់បញ្ចូលទីនៅចំហៀងបង្គោលទីពីការបញ្ជូនចេញពីជ្រុងរបស់ Marcus Tavernier នៅនាទី១៧។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច