ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ ... Read More »

តៃកុងរបួសធ្ងន់​ ខណៈបេីករថយន្ដ​សាំយ៉ុង​ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​រងការខូចខាតជាខ្លាំង

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីបេីករថយន្តសាំយ៉ុងមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន​ បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កឡេីងកាលពីវេលា​ម៉ោង​១​ និង៥០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​​ ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៤​ ស្ថិត​តាមបណ្ដោយផ្លូវ​២១៧ សង្កាត់​វាលវង់​​ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតអបអរសាទរ លោក To Lam ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ ឯកឧត្តម To Lam ប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងហាណូយ ឯកឧត្តមជាទីគោរពរាប់អាន! ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ និងកិត្តិយស សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ... Read More »

លោក សុខ ចិន្តាសោភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និង សាធារណរដ្ឋតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន នៅប្រទេសម៉ារ៉ុក ។  លោក សុខ ... Read More »

ផាកពិន័យលើយានយន្តល្មើសចំនួន ២៥១គ្រឿងទៀត​ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​  ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។    ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក Shohrat Zakir អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Shohrat Zakir អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ ... Read More »

ទំនាក់ទំនងរវាងអង្គនីតិប្រតិបត្តិ និង​​ នីតិប្បញ្ញត្តិ​​ នឹងចូលរួមពង្រឹង​​ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ... Read More »

ស្ត្រីពីរនាក់ជិះម៉ូតូលឿនបុករថយន្តដឹកទឹកកកបណ្ដាលឱ្យស្លាប់ភ្លាមៗ គួរឱ្យរន្ធត់

ខេត្តកំពង់ចាម ៖ ស្ត្រីចំនួនពីរនាក់បានបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទឹកកកបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គួរឱ្យរន្ធត់។  ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១ព្រឹក លើផ្លូវជាតិលេខ ៦Aចន្លោះគីឡូម៉ែត្រលេខ ៦៧ – ៦៨ស្ថិតនៅភូមិរវៀង ... Read More »

ការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសគ្រូ បង្រៀនអនុវិទ្យាល័យ ៤៤១កន្លែង ត្រូវបានបញ្ចប់រួចរាល់

ភ្នំពេញ៖ លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។ ក្នុងនេះក៏មានវត្តមានការសង្កេតការណ៍ និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ ... Read More »

រដ្ឋាភិបាលអុីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតខ្លួននៅអៀរឡង់និងន័រវេស ត្រឡប់មកវិញ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថា ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានចេញបញ្ជាបន្ទាន់ឱ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអៀរឡង់និងន័រវេសត្រឡប់មកកាន់អ៉ីស្រាអែលវិញ ជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់ប្រទេសទាំងពីរ ដែលទទួលស្គាល់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន។ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក ... Read More »

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ៖ ចិនយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធារបស់កម្ពុជា

ភ្នំពេញ​៖​ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ នៃប្រទេសកម្ពុជា​ បានមានប្រសាសន៍ថា៖​ វត្តមានមេបញ្ជាការ នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំង នាវា Qi Jiguang និង ... Read More »

វត្តព្រៃឆ្លាក់ ប្រារព្ធពិធី បុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃ មហា មង្គលអភិលក្ខិតសម័យទាំង៣កាល នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ព្រះសច្ចកល្យាណោ យ៉ន សុខសាន្តចៅអធិការវត្ត ព្រៃឆ្លាក់ ព្រះសង្ឃ អាចារ្យ គណៈកម្មការ រួមទាំងពុទ្ធបរិស័ទជើងវត្តព្រៃឆ្លាក់ ទាំងមូល បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធពិធី បុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃ មហា ... Read More »

យុវជនសង្គមស៊ីវិលគាំទ្រការបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»

ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណា និយាយថា – កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ! កម្ពុជាមុននឹងមានថ្ងៃនេះបានរងគ្រោះព្រោះរបបខ្មៅងងឹងស្នើបាត់បង់ ... Read More »

ប្រទេសដំបូងបានប្រកាសថានឹងចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែលតាមដីការបស់ ICC

ប្រទេសន័រវេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសថា ខ្លួននឹងចាប់ខ្លួននាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល ក្រោមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អុីស្រាអែលកាលពីម្សិលមិញ (ថ្ងៃទី 21 ឧសភា) ប្រទេសន័រវេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសថាខ្លួននឹងអនុវត្តដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ... Read More »

បញ្ជូនបុរសជាអ្នកលក់ឡានម្នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីចេញសែកស្អុយជាង៨ម៉ឺនដុល្លារ

ភ្នំពេញ៖ ជនសង្ស័យជាអ្នកលក់ឡានម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤នេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយជាង៨ម៉ឺនដុល្លារ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យដាក់ទោសចំពោះជនណាដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យដាក់ទោសចំពោះជនណាដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធិបិទសន្និសីទស្ដីពី«អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ... Read More »

ខេត្តក្វាងស៊ី និង ហុងកុង ចុះហត្ថលេខាលើ«កិច្ចសហប្រតិបត្តិការ»៣៨គម្រោងក្នុងទុនវិនិយោគ ៤៨.៤ពាន់ លានយន់

ប្រទេសចិន​៖​ រដ្ឋាភិបាលតំបន់ស្វយ័ត ខេត្តក្វាងស៊ី នៅថ្ងៃទី ២២ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានរៀបចំព្រឹត្តិការណ៍មួយ នៅទីក្រុងហុងកុង ក្រោមចំណងជើងថា “ចូលរួមការអភិវឌ្ឍន៍គុណភាពខ្ពស់នៃតំបន់ Greater Bay ” ក្នុងព្រឹត្តិការណ៍នេះ ... Read More »

លោកស្រី ដេត ម៉ាលីណា អតីតភរិយា លោក ដួង ឆាយ ជាមួយកូនៗ យំសឹងរីងទឹកភ្នែក ខណៈមិនបានជួបគ្នា រយៈពេល ១ ឆ្នាំ ទៅហើយ !(មានវីដេអូ)

ភ្នំពេញ ៖ មើលក្នុុងវីដេអូឃ្លីប ដែលលោកស្រី ដេត ម៉ាលីណា អតីតភរិយា លោក ដួង ឆាយ បានបង្ហោះ ហាក់បង្ហាញពី ភាពក្តុកក្តួល រំជួយចិត្តពន់ពេកហើយ ខណៈគាត់ចង់ជួបកូន ... Read More »

តំបន់ជំរំសត្វទោច ចាហ៊ូ នៅកែវសីមា នឹងធ្វើការពង្រីកជម្រកសត្វទោចថ្ពាល់លឿងឱ្យដល់គោលដៅរហូត១០០០ហិកតា

ខេត្ត​មណ្ឌល​គិរី​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ USAID មរតកបៃតង​ បានឱ្យដឹងថា​ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីភាពជោគជ័យនៃជំរំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។ តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ... Read More »

គ្រាដ៏រន្ធត់នៅលើជើងហោះហើរសិង្ហបុរីជួបនឹងភាពចលាចល

អ្នកដំណើរនៅលើជើងហោះហើរ Singapore Airlines បានជួបប្រទះនឹងភាពច្របូកច្របល់ត្រូវបាននាំទៅកាន់អាកាសយានដ្ឋាន Changi (សិង្ហបុរី) ហើយមនុស្សជាច្រើននៅតែមានការកត់ស្លុត។ នៅព្រឹកព្រលឹមថ្ងៃទី 22 ខែឧសភា អ្នកដំណើរ 131 នាក់ និងសមាជិកអាកាសយានិក 12 ... Read More »

វត្តមានរបស់តារាខ្មែរ​ជាច្រើន​រូប​ បានបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​ ដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧​ នៅទីក្រុងកាន

ប្រទេស​បារាំង​៖​ វាពិតជាអស្ចារ្យខ្លាំងណាស់​សម្រាប់​សិល្បករ​ សិល្បការិនី​ខ្មែរ​យើង​ជាច្រើន​រូប​ ដែលបានបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧​ នៅទីក្រុងកាន​ ប្រទេស​បារាំង​ ដែធ្វេីឱ្យទស្សនិកជន​ និងអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបហើយមោទភាពជាខ្លាំង។  ជាក់ស្ដែង​វត្តមាន​តារាសម្តែងកញ្ញា មាន ... Read More »

ប្តីប្រពន្ធ២នាក់យកក្រពើ១ក្បាលមកលែងនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ មានប្ដីប្រពន្ធ២នាក់ យកក្រពើ១ក្បាលមកលែងនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយករណីនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន បានស្នើអ្នកដែលបានលែងជួយមកយកទៅវិញ។ ... Read More »

ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ៖ សង្គ្រាម និងជម្លោះមិនគួរមានឥទ្ធិពលលើកីឡានោះទេ

លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយថា សង្គ្រាម និងជម្លោះមិនគួរមានឥទ្ធិពលលើការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកដែលត្រូវការការបង្ហាញពីក្តីសង្ឃឹម និងការគាំទ្រ ហើយអ៊ីស្រាអែលមិនគួរត្រូវបានដាក់ទណ្ឌកម្មនោះទេ។ ប្រធាន IPC រូបនេះបាននិយាយកាលពីខែមីនាថា អត្តពលិករុស្ស៊ី និងបេឡារូសដែលចូលរួមកីឡាប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ២០២៤នឹងមិនជាផ្នែកមួយនៃពិធីបើករបស់ពួកគេទេ។ ... Read More »

អភិបាលស្រុកឱ្យគ្រឿងចក្រស្ដារស្រះទឹកក៏ប្រទះឃើញគ្រាប់ទម្លាក់ពីលើយន្តហោះMK82ក្នុងសម័យលន់នល់ នៅមានគុណភាព

ខេត្តកំពង់ចាម៖ ក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញរាយ ប៉ាយខ្លះនៅលើដីខ្លះកប់ក្នុងដី។ ជាក់ស្ដែងនៅកន្លែងស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ត្រូវបានគេប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រម ទាំងអាជ្ញាធរភូមិព័ទ្ធ និងដាក់ស្លាកសញ្ញាហាមមិនឲ្យប្រជាពលរដ្ឋណាម្នាក់ទៅក្បែរ ដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ... Read More »

សមត្ថកិច្ចនិងប្រជាពលរដ្ឋស្ទាក់ចាប់បាន ជនសង្ស័យលួចគោ២ក្បាលទាំងកណ្ដាលយប់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រជាការពារភូមិរួមជាមួយប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាស្ទាក់ចាប់ជនសង្ស័យលួចគោ២ក្បាលទាំងកណ្ដាលយប់នៅ ស្រុករមាសហែក។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាចោរលួចគោនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ដិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះឈាង សិត ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ ... Read More »

លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី១ រវាងព្រះរាជាណាចក្រ កម្ពុជា និងប្រទេសហ្សកហ្ស៊ី

ភ្នំពេញ ៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហ្សកហ្ស៊ី ! លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី នៅថ្ងៃទី១៥-១៦ ខែឧសភា ... Read More »

បេីករថយន្តងោកមួយភាំង រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងព្រឹក

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកមាន់មួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

លោកអភិសន្តិបណ្ដិត ស សុខា ដឹកនាំប្រតិភូជាតិ អន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀល ខេត្តកំពត!

ខេត្តកំពត ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាននៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាអញ្ជិត ... Read More »

នគរបាលរាជធានីភ្នំពេញបង្ហាញមុខ និង បញ្ជូនទៅកាន់តុលាការ នូវក្រុមក្មេងទំនើង«សប្បាយបោះគេ»(SBK)ចំនួន៨នាក់

ភ្នំពេញ៖ ក្រុមក្មេងទំនើង«សប្បាយបោះគេ»(SBK)ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួននិងធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤នេះ។ នៅក្នុងសន្និសីទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តមានបទបញ្ជាឯកឧត្តមឧត្តមសេនីយ៍ ឯក ជួន ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៤នាក់ដែលសកម្មខាងលួចកាច់សោ.កម៉ូតូទៅតុលាការក្រោយពីបង្ក្រាបបាន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាសកម្មខាងលួចកាច់សោ.កម៉ូតូនិងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ​ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនបាននិងសាកសួរនៅផ្នែកជំនាញរួចរាល់ ។  ជនសង្ស័យដែលត្រូវនាំខ្លួនទៅតុលាការនាព្រឹកនេះ មានឈ្មោះ សាម ជី ភេទប្រុស ... Read More »