ព័ត៌មានទាន់ហេតុការណ៍៖
'

កំពុងគាស់ទ្វារចូលលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវបានសន្តិសុខមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខធ្វេីការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចខណៈកំពុងគាស់ទ្វារតូបលក់គ្រឿងអលង្ការក្នុងផ្សារជម្ពូវ័ន​ ភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ​  កាលពីវេលាម៉ោង១០យប់​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៣។  ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេខណៈសមត្ថកិច្ចកំពុងសួរនាំ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុ ខណៈកម្លាំងសន្តិសុខផ្សារដេីរល្បាតខាងក្នុងផ្សារស្រាប់តែប្រទះឃេីញជនសង្ស័យម្នាក់កំពុងធ្វេីសកម្មភាពគាស់តូបលក់គ្រឿងអលង្ការក៏ធ្វេីការឃាត់ខ្លូនដកហូតសម្ភារមួយចំនួន ហើយប្រគល់ជនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់៕ ដោយ៖ សុខាសែនជ័យ Read More »

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ ឃាត់ខ្លួន

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ ពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សា ប្រព្រឹត្តល្មើសនៅមុខផ្ទះជួល ផ្លូវ៦៣១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ។  ជនរងគ្រោះឈ្មោះ ... Read More »

ម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តស៊េរីទំនេីបបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ​៖ ម៉ូតូសណ្តោងរ៉ឺម៉កបេីកបរលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា៩យប់​ ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តសំបួរមាស​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកMG ពណ៌ស​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជេីង​ ... Read More »

ប្រជាជនជប៉ុនមានវ័យចាស់កើនឡើងគួរឱ្យបារម្ភ ក្នុងចំណោម ១០ នាក់មានអាយុលើសពី ៨០ ឆ្នាំម្នាក់

មនុស្សដែលមានអាយុលើសពី 80 ឆ្នាំមានចំនួនច្រើនជាង 10% នៃចំនួនប្រជាជនសរុប។ នេះបើយោងតាមរបាយការណ៍ដែលរដ្ឋាភិបាលជប៉ុនបានចេញផ្សាយនៅក្នុង “ការគោរពទិវាមនុស្សចាស់” ប្រចាំឆ្នាំ។ អត្រាកំណើតពលរដ្ឋទាប និងអាយុសង្ឃឹមរស់បានយូរបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានមនុស្សវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក បើគិតពីសមាមាត្រនៃមនុស្សដែលមានអាយុលើសពី 65 ឆ្នាំឡើងដល់ 29.1% នៅឆ្នាំនេះ។ ... Read More »

លោក វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីកែលម្អ និងតម្រង់ទិសកិច្ចការផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដើម្បីស្វែងយល់ការលំបាក និងបញ្ហាប្រឈម​ផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់ គុណភាព, ប្រសិទ្ធភាព ... Read More »

លោក គឹម សន្តិភាព ៖ ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន្ត មួយរយៈពេលសិន

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ នៅព្រលប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា : ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ... Read More »

ប្រធានាធិបតីទួរគី Erdogan គំរាម “បំបែកផ្លូវ” ជាមួយសហគមន៍អឺរ៉ុប

ប្រធានាធិបតីទួរគី Erdogan បានបង្ហាញពីអាកប្បកិរិយារបស់គាត់ចំពោះរបាយការណ៍ថ្មីៗនេះដែលអនុម័តដោយសភាអឺរ៉ុបដែលបានបញ្ជាក់យ៉ាងច្បាស់ថាដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ទីក្រុងអង់ការ៉ាមិនអាចបន្តក្នុងកាលៈទេសៈបច្ចុប្បន្នបានទេ។ កាលពីថ្ងៃទី 16 ខែកញ្ញា ប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយថា ទីក្រុងអង់ការ៉ាអាច “និយាយលា” ទៅកាន់សហភាពអឺរ៉ុប (EU) ... Read More »

លោកស្នងការ ជួន ណារិន្ទ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅ លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ មកបំភ្លឺ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា : លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅមកបំភ្លឺ! ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ)  អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ នេះបើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ”

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ ... Read More »

កាត់បន្ថយទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ លោក ថាក់ស៊ីន នៅតែអាចត្រូវបានដោះលែងឆាប់ៗដែរឬទេ

អតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងនៅដើមខែកុម្ភៈ ឆ្នាំ 2024 ។ លោកថាក់ស៊ីនបានវិលត្រឡប់មកប្រទេសវិញកាលពីខែមុនបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំពីបទឧក្រិដ្ឋកម្មបំពានអំណាច ទំនាស់ផលប្រយោជន៍ និងការប្រព្រឹត្តខុស។ នៅយប់ដំបូងបន្ទាប់ពីត្រឡប់មកប្រទេសថៃវិញ លោកថាក់ស៊ីនបានធ្លាក់ខ្លួនឈឺ ... Read More »

#អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រក្សាចាស់ បង្កើនថ្មី!

ភ្នំពេញ ៖ រក្សាចាស់ បង្កើនថ្មី! នេះជាប្រសាសន៍ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលលោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន។    លោករដ្ឋមន្ត្រី ... Read More »

រុស្សីបញ្ចេញយន្តហោះទម្លាក់គ្រាប់បែក Tu-95MS ចំនួន៧គ្រឿងបន្ទាប់ពីការវាយឆ្មក់ជាច្រើនពីអ៊ុយក្រែន

អ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញាថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS ចំនួន 7 គ្រឿងរបស់កងទ័ពអាកាសរុស្ស៊ីបានហោះចេញពីមូលដ្ឋាន Olenegorsk ខេត្ត Murmansk សហព័ន្ធរុស្ស៊ី។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសនៅលើ Telegram នៅព្រឹកថ្ងៃទី១៨ ខែតុលាថា ... Read More »

ក្រសួងការងារចេញសារលិខិតអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ ៖ សារលិខិតអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៖    យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភាពលោកនៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ... Read More »

អភិបាលខេត្ត​ព្រះសីហនុ​៖​ រដូវនេះជារដូវភ្លៀង មានជួបខ្យល់ និងភ្លៀងច្រើនរំខានដល់ការរកស៊ីទទួលទានរបស់ពលរដ្ឋ នឹងងាយកើតនូវជំងឺផ្សេងៗ ពិសេសជំងឺគ្រុនឈាម មិនថាកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ក៏កើតជំងឺគ្រុនឈាមដូចគ្នា

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ ... Read More »

អាមេរិកព្រមានថា អាវុធនុយក្លេអ៊ែរខ្នាតតូចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗនេះ

ការមិនអើពើនឹងការព្រមានរបស់រុស្ស៊ីអំពីហានិភ័យនៃជម្លោះកើនឡើង វាទំនងជាថានៅពេលអនាគតដ៏ខ្លីនេះ វ៉ាស៊ីនតោននឹងផ្ទេរអាវុធនុយក្លេអ៊ែរខ្នាតតូចទៅកាន់ទីក្រុងកៀវដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី ។ សកម្មភាពទាំងនោះនឹងជំរុញឱ្យមានសង្គ្រាមបរមាណូជាទ្រង់ទ្រាយធំ ។ យោងតាមអតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) លោក Ray McGovern ជំហានបន្ទាប់ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ធ្វើឡើងនៅពេលផ្តល់អាវុធដល់ទីក្រុង Kiev ... Read More »

លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ សំណូមពរដល់នគរបាលជាតិថៃ​ បន្តជួយថែទាំប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅធ្វើការងារ​ និងរកស៊ីនៅប្រទេសថៃឱ្យបានល្អ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង ... Read More »

អាជ្ញាធរខណ្ឌមានជ័យ​ នាំខ្លួនមនុស្សចំនួន២៣នាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ ខណៈក្រុមនេះច្រើនបង្កអសន្តិសុខក្នុងមូលដ្ឋាន

ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បានចុះនាំខ្លួនមនុស្សដែលដេកតាមទីសាធារណៈគ្មានគោលដៅពិតប្រាកដចំនួន២៣នាក់​ យកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ ដោយពួកគាត់តែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ ។  ​   យុទ្ធនាការក្នុងការចាប់ប្រមូលក្រុមមនុស្សសមាសភាពមិនល្អនេះគឺធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣​ នៅក្រោយអតីតឡឥដ្ឋផ្លូវ ៦០ ... Read More »

Cristiano Ronaldo នឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Asian Champions League នៅក្លិប​អារ៉ាប៊ីសាអ៊ូឌីត

ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាកីឡាករធ្លាប់ជួយក្លិបនៅអឺរ៉ុបឈ្នះម្ចាស់ជើងឯក UEFA Champions League ៥នឹងចាប់ផ្តើមដំណើរស្វែងរកគ្រាប់បាល់របស់គាត់ដើម្បីប្រជែងក្នុងជើងឯកទ្វីបមួយទៀតទៅកាន់ប្រវត្តិសាស្ត្ររបស់គាត់នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះនៅពេលដែលក្រុម Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមយុទ្ធនាការប្រកួត Asian Champions League ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ៖ ពាក្យថា «សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ពាក្យថា«សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក ព្រោះបើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បច្ចុប្បន្នប្រទេសមួយចំនួនកំពុងជួបប្រទះសង្រ្គាមនៅឡើយ ... Read More »

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអគ្គកុងស៊ុលស្វីស ជួបពិភាក្សាការងារ​ដើម្បីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ... Read More »

មន្ត្រីសន្តិសុខជាតិអាមេរិក ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង ... Read More »

បុរសម្នាក់ដឹកកូនមកលោតទឹកលើស្ពានជ្រោយចង្វាដោយសារតូចចិត្តរឿងប្រពន្ធមកធ្វើការនៅភ្នំពេញអស់រយៈពេលជាច្រើនខែមិនត្រឡប់ទៅផ្ទះ

ភ្នំពេញ​៖​  បុរស​ម្នាក់​តូច​ចិត្ត​ប្រពន្ធ​រត់​ចោល​មកធ្វើ​ការ​នៅ​ភ្នំពេញ​មិន​ឃេីញ​ត្រលប់​ទៅ​ផ្ទះវិញ​ តូច​ចិត្ត​ផឹក​ស្រា​ថ្នាំ​អស់​មួយដប ពេលស្រវឹង​ក៏លួចម៉ូតូពូ​ជិះឌុបកូនប្រុសអាយុ៣ឆ្នាំមកលោតទឹកនៅស្ពាន​ជ្រោយ​ចង្វាផ្អេីល​សមត្ថកិច្ច​ជួយ​ធ្វើអន្តរាគមន៍​ឃាត់ទាន់​ពេល​វេលា។       ហេតុការណ៍​នេះ​បាន​កើត​ឡេីង​កាល​ពី​វេលាម៉ោង​១០:២០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​លេី​ស្ពាន​ជ្រោយចង្វា​ថ្មី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។    ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់បន្ទាប់ពីយកដបសាំងទៅចាក់បញ្ច្រកលើសង្សាររបស់ខ្លួនដោយសារភ្លើងប្រចណ្ឌ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសជាជនសង្ស័យជនជាតិចិនម្នាក់ករណីប្រើហិង្សាដោយចេតនា បន្ទាប់ពីយកដបសាំងទៅចាក់បញ្ច្រកលើសង្សាររបស់ខ្លួនដោយសារតែភ្លើងប្រចណ្ឌ។     ហេតុកាណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត   ខេត្តស្វាយរៀង ។ ... Read More »

ប៉ារ៉ាហ្គាយបញ្ចប់តំណែងគ្រូបង្វឹកលោក Barros Schelotto ចេញបន្ទាប់ដឹកនាំមិនល្អក្នុងវគ្គជម្រុះ World Cup

សមាគមកីឡាបាល់ទាត់របស់ប្រទេសបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Guillermo Barros Schelotto ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បន្ទាប់ពីការចាប់ផ្តើមដឹកនាំមិនល្អក្នុងការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង។ លទ្ធផលស្មើ ០–០ ជាមួយប៉េរូ និងចាញ់ ១–០ ... Read More »

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ផ្ញើសារគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរជាប្រវត្តិសាស្ត្រនៃការដាក់រមណីដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ... Read More »

Real Madrid រក្សាកំណត់ត្រាឈ្នះ១០០ភាគរយនៅ La Liga បន្តកាន់កាប់កំពូលតារាង

ក្រុមអធិរាជស Real Madrid បានកសាងក្តីសង្ឃឹមកាន់តែអស្ចារ្យដើម្បីពង្រីកការចាប់ផ្តើមរដូវកាលរបស់ពួកគេដោយឈ្នះ១០០% ដល់៥ប្រកួតជាប់គ្នាជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Real Sociedad នៅកីឡដ្ឋាន Bernabeu កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញានេះ។ អតីតខ្សែប្រយុទ្ធ Newcastle ... Read More »

អាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀភ្នាល់ដាក់ប្រាក់)

ខេត្តកំពង់ចាម ៖ ដោយបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៥និង២០ នាទី ... Read More »

មនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនក្នុងរយៈពេលមួយថ្ងៃ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​នេះថា៖​ ជនសង្ស័យចំនួន​ ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២៣ ... Read More »