ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសថ្ងៃទី១៦ កញ្ញា ម្សិលមិញ​!

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៩៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ... Read More »

យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែន ៧គ្រឿង ត្រូវបានកម្ទេចនៅឯជាយក្រុងមូស្គូនិងតំបន់គ្រីមៀ

សារព័ត៌មាន AFPបានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ១៧ ខែកញ្ញានេះបានរាយការណ៍ពីការបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ុយក្រែននៅឯជាយទីក្រុងមូស្គូ និង៦គ្រឿងផ្សេងទៀតនៅតំបន់គ្រីមៀ។ នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នៅម៉ោង១ៈ៤៥នាទីរំលងអធ្រាត្រ យន្ដហោះដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅស្រុកអ៉ីស្រ្ទីនស្គី (Istrinsky) នៃទីក្រុងមូស្គូ»។ ... Read More »

សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ព្រឹត្តិការណ៍ “ពិព័រណ៍អាស៊ាន-ចិន លើកទី២០” គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង

ទីក្រុង​ណាននីង​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  លោក លោកស្រី ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងពាណិជ្ជកម្ម ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលកាប់ជនបរទេសនៅសួនច្បារមាត់ទន្លេរបានម្នាក់ទៀតហើយ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យដែលកាប់ជនបរទេសរងរបួសដៃនៅសួនច្បារមាត់ទន្លេបានម្នាក់ទៀតហើយ ខណៈបក្ខពួកនៅសេសសល់ម្នាក់ទៀតកំពុងរត់គេចខ្លួន។ ហេតុការណ៍ចុះឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទល់មុខបុរីវិមានភ្នំពេញ ប្រឡាយទឹកស្អុយ ការដ្ឋានសំណង់ហ្គ្រែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ញឹម ... Read More »

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កងរាជវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅតុលាការដើម្បីចាត់ពិធានការទៅតាមនីតិវិធី។  គួររំលឹកឡើងថាកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ... Read More »

ស្លាប់មនុស្ស១៤នាក់ដោយសារធ្លាក់យន្តហោះនៅក្នុងប្រទេសប្រេស៊ីល

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីលបាននិយាយថា មនុស្ស១៤នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿងនៅឯរដ្ឋ Amazon ស្ថិតនៅភាគខាងជើងនៃប្រទេសប្រេសុីល។ បើតាមក្រុមមន្ត្រីប្រេស៊ីល ហេតុការណ៍ធ្លាក់យន្ដហោះដឹកភ្ញៀវទេសចរខាងលើបានកើតឡើងនៅខេត្ត បាសេឡូស (Barcelos) ស្ថិតនៅចម្ងាយប្រហែល ... Read More »

🔴ទៀតហើយ!!! ក្នុងហាងនឹកEx យុវជន២នាក់បានប្រើហិង្សាដាក់គ្នា ដោយសារយុវជនម្នាក់ខឹងនឹងយុវជនម្នាក់ទៀតដែលមកប៉ះពាល់នារីជាសង្សាររបស់ខ្លួន

    ភ្នំពេញ៖ ទៀតហើយ!!! ក្នុងហាងនឹកEx យុវជន២នាក់ដែលជាសង្សារថ្មីបានវាយគ្នាជាមួយយុវជនជាសង្សារចាស់ ដោយសារនារីជាស្ត្រីស្នេហ៍បែងចែកបេះដូងមិនច្បាស់លាស់ ខណៈដែលសង្សារចាស់មកជល់កែវស្រាជាមួយ ហើយបានថើបរូបនាង។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងហាងនឹកEx ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​១៧ ខែកញ្ញា​​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មាន​អ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៦ ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ​ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​ ដោយជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូ។         ​ គួររំលឹកឡើងថា ការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ​បានប្រព្រឹត្តកាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារទឹកពុះ មុខកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ ... Read More »

អ្នកញៀនល្បែង៩នាក់នៅក្នុងទីតាំងបនល្បែងដ៏ធំនៅខណ្ឌជ្រោយចង្វាត្រូវបានឆ្មក់បង្ក្រាបដោយកម្លាំងនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះឆ្មក់បង្ក្រាបនិងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃរបស់រាជរដ្ឋាភិបាលកម្ពុជា។      ... Read More »

ជនជាតិចិន២នាក់វាយគ្នា រួចម្នាក់បានរត់គេចខ្លួន ហើយជនដែលរបួសខឹងពេកបានវាយបំផ្លាញទ្រព្យសម្បត្តិនៅខាងមុខផ្ទះរបស់បុរសជាអ្នកបង្ក

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់មានទំនាស់ពាក្យសម្តីគ្នានៅក្នុងហាងផឹកស៊ីមួយកន្លែងរហូតដល់វាយបុរសម្នាក់ ជាជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ហើយបុរសជាបង្កបានរត់គេចខ្លួនបាត់ ភ្លាមនោះបុរសជនជាតិចិនដែលរងរបួសខឹងពេកបានវាយបំផ្លាញទ្រព្យសម្បត្តិនៅខាងមុខផ្ទះរបស់បុរសជាជនបង្កខ្ទេចខ្ទីអស់មួយចំនួន ។     ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីជាងម៉ោង១០យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះយីហោ «សាឡនមីងជៀន» ... Read More »

អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ខេត្តព្រះវិហារ ៖ អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍  ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានចុះបញ្ជីជាសម្បត្តិមនុស្សជាតិ-UNESCO។ ជារាជធានីរបស់ ព្រះបាទជ័យវម្មទេវទី៤ ដែលព្រះអង្គចាកចេញពីក្រុងអង្គរនាឆ្នាំ៩២១ជាតំបន់ មានបុរាណដ្ឋានប្រមាណ១៦៩ ក្នុងនោះមានប្រាសាទ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត រហាល ត្រពាំង ... Read More »

សុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៌ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ”

ប្រទេសចិន ៖ ឯកឧត្តម លី ឈាង (Li Qiang), នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និង ប្រមុខរាជរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, ... Read More »

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ទៅសាលាដំបូងពាក់ព័ន្ធករណីលួច

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ ស្ត្រីជនសង្ស័យ​ម្នាក់ជាជនជាតិថៃត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ ​ ដើម្បីអនុវត្តតាមនីតិវិធី​ពាក់ព័ន្ធទៅនឹងករណីលួច។ គួររំលឹកថា នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានឃាត់ខ្លួនស្ត្រីសង្ស័យជាជនជាតិថៃម្នាក់ពីបទលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ... Read More »

ស្វែងយល់ អំពី អាថ៏កំបាំងនៃភាពកម្សោយការស្តាប់!

ភ្នំពេញ ៖ ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។ ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖ ១- ចំពោះទារក៖    – ម្តាយកើតស្អូចកំឡុងពេលមានផ្ទៃពោះ ... Read More »

បុរសម្នាក់ចេញពីស្រុកមកលេងម្តាយនៅភ្នំពេញ​និងផ្ទះបងប្អូន​ តែអកុសលត្រូវរថយន្តសាំយ៉ុងបុកបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

ភ្នំពេញ​ ៖​ រថយន្តសាំយ៉ុងមួយគ្រឿងបើកលឿនជ្រុលទៅបុកចំពីមុខម៉ូតូម៉ាកប៊ីតពេញទំហឹង​ បណ្ដាលឱ្យបុរសម្នាក់ដួលបោកនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ កាលពីវេលាម៉ោង៧​និង៣០នាទីយប់ថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ​    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ ផៃ ... Read More »

ម៉ូតូហុងដាបើកឆ្លងផ្លូវត្រូវម៉ូតូហុងដាមួយគ្រឿងទៀតបុករបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបេីកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៥០នាទីយប់​ថ្ងៃទី១៦​ ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខផ្សារទួលពង្រ​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ... Read More »

រថយន្តមិនចាំម៉ាកបុកម៉ូតូហុងដាបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម​ខណៈជិះម៉ូតូតាមដងផ្លូវត្រូវបានរថយន្តមិនចាំម៉ាកបេីកបុកពេញទំហឹងកាលពីវេលា​ម៉ោង​២៣និង៣០នាទី​ថ្ងៃ​ទី​១៦ខែ​កញ្ញា​ឆ្នាំ​២០២៣​ នៅចំណុច​តាមបណ្តោយផ្លូវ​ ឈ្នះ=ឈ្នះ​ ក្នុងភូមិ​ចែងម៉ែង​  សង្កាត់សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ។  ​     ជនរងគ្រោះ ឈ្មោះ​ស៊ុន​  ភារុន​ភេទប្រុស អាយុ​៣៨ឆ្នាំ​ មានស្រុក​កំណើត​នៅភូមិ​តាគ្រាប ឃុំព្នៅទី១ ... Read More »

យាននអវកាសរុស្ស៊ីបានបញ្ជូន អវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយ ISS

យានអវកាស Soyuz MS-24 បានតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ នៅវេលាម៉ោង១និង ៥៣នាទី ថ្ងៃទី១៦ខែកញ្ញា ក្នុងកម្ពស់៤១៨គីឡូម៉ែត្រពីផែនដី ។ អវកាសយានិករុស្ស៉ី២រូបនិងអវកាសយានិក១រូបមកពីសហរដ្ឋអាមេរិកបានធ្វើដំណើររួមគ្នាឡើងទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្រោយជិះយានអវកាសចាកចេញពីមជ្ឈមណ្ឌល Baikonur Cosmodrome នៅប្រទេសកាហ្សាក់ស្ថាន ... Read More »

គ.ជ.ប បង្គាប់ឱ្យបុគ្គល សម រង្ស៊ី និង បុគ្គល ៣៦ រូបផ្សេងទៀតចូលខ្លួនមកបង់ប្រាក់ពិន័យ​ដោយស្ម័គ្រចិត្ត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមបង្គាប់មកឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ឱ្យចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល ... Read More »

សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ប្រទេសចិន ៖ តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ... Read More »

ក្រុមហ៊ុនអុីតាលីចង់វិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ

ប្រធានសមាគមសហគ្រិនអុីតាលីនៅរុស្ស៊ី (GIM Unimpresa) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សាជីវកម្មមួយចំនួនរបស់ប្រទេសនេះបានបង្ខំឱ្យចាកចេញពីទីផ្សាររុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចឥឡូវនេះចង់ត្រឡប់ទៅទីក្រុងមូស្គូវិញ។ ដូច្នោះហើយទើបលោក Vittorio Torrembini បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Izvestia ថា ការនាំចេញរបស់អុីតាលីទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះប្រហែល 35% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ... Read More »

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​ ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ១៦គ្រឿងទៀតនាថ្ងៃទី១៦ ខែកញ្ញានេះ!

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​  កម្លាំងនគរបាលទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ១៦គ្រឿងទៀត នាថ្ងៃទី១៦ ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ជនសង្ស័យបានម្នាក់ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួនករណីហិង្សាកាប់ជនបរទេសបណ្តាលឱ្យរងរបួស

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញឃាត់ជនសង្ស័យបានម្នាក់ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួនករណីហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោកាប់លេីជនរងគ្រោះ​ជាជនជាតិអូស្ត្រាលី​ ភេទប្រុស អាយុប្រហែល៥០ឆ្នាំជាង បណ្តាលឱ្យរងរបួសដៃឆ្វេង បច្ចប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យព្រះអង្គឌួង)។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។    ... Read More »

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី

ប្រទេសចិន ៖ នារសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣, ទីក្រុងណានឹង ... Read More »

ល្បីថាKTV ១កន្លែងបើកល្បែងសុីសងខុសច្បាប់

ភ្នំពេញ ៖ មានការដឹកនាំពីលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមននិងមានការចូលរួមកងកម្លាំងនគរបាលប៉ុស្តិ៍កម្លាំងព្រហ្មទណ្ឌខណ្ឌនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះរដ្ឋបាលត្រួតពិនិត្យ ខារ៉ាអូខេយីហោ ជីហោ នៅសណ្ឋាគារ លីសា ផ្លូវសប៊ិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ឆាប់ៗនេះ

ភ្នំពេញ៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក។  ក្រុមការងារព័ត៌មាន ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញគោលដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាននោះ បានដាក់ចេញទិសដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដនៅពេលខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឲ្យបានជាដាច់ខាត តាមការប្ដេជ្ញាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ... Read More »

រដ្ឋមន្ត្រី ហេង សួរ ៖ «ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជននិងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន»

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹមតាមរយៈហ្វេសប៊ុកផ្លូវការកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ រដ្ឋមន្ត្រីក្រសួងការងារ​ បានគូសបញ្ជាក់ថា៖ ... Read More »

ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី នឹងបន្តដាក់បម្រាមលើធញ្ញជាតិអ៊ុយក្រែន បន្តទៀត

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសអឺរ៉ុបចំនួន៣ រួមមាន៖ ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី នឹងដាក់ការរឹតត្បិតផ្ទាល់ខ្លួនរបស់ពួកគេ ទៅលើការនាំចូលធញ្ញជាតិរបស់អ៊ុយក្រែន បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចមិនបន្តសុពលភាពបម្រាមរបស់សហភាពអឺរ៉ុប ... Read More »