ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន ក្នុងករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ នៅស្រុកស្វាយជ្រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង០៩នាទីយប់ ថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ត្រង់ចំណុចភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ អុិច រ៉ែម អាយុ៥៧ឆ្នាំ មុខរបរកសិកររស់នៅ ភូមិព្រៃពោន ឃុំដូនស ... Read More »

Haaland រកបាន២គ្រាប់ជួយ Man City ឈ្នះ Burnley ថ្ងៃបើកឆាក Premier League

ខ្សែប្រយុទ្ធ Erling Haaland បានត្រឡប់មកទម្លាប់ចាស់វិញជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អនៃការប្រកួតបើករដូវកាលថ្មី ២០២៣-២០២៤ ដោយជួយ Manchester City បើកការការពារពានរង្វាន់ Premier League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលនៅលើទឹកដី Burnley ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ... Read More »

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ឧក្រឹដ្ឋកម្មសាយប័រ ឬ Cybercrime »?

ភ្នំពេញ ៖ ឧក្រឹដ្ឋកម្មសាយប័រ ដែលអាចហៅបានផងដែរថា «ឧក្រឹដ្ឋតាមប្រព័ន្ធកម្មកុំព្យូទ័រ ឬ Computer Crime» គឺជាការប្រើប្រាស់កុំព្យូទ័រជាអាវុធ/ឧបករណ៍ ដើម្បីធ្វើទង្វើខុសច្បាប់ ដូចជាការប្រព្រឹត្តអំពើក្លែងបន្លំបោកប្រាស់ អំពើជួញដូរផ្លូវភេទកុមារ អំពើរំលោភលើកម្មសិទ្ធិបញ្ញា អំពើលួចអត្តសញ្ញាណកម្ម ឬអំពើរំលោភលើឯកជនភាព ... Read More »

តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

ភ្នំពេញ ៖ តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ? ១- តើអ្វីទៅជាទារកកើតមិនគ្រប់ខែ? តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន៣៧សប្តាហ៍នៃអាយុគភ៌។ ២- ហេតុអ្វីបានជាទារកកើតមិនគ្រប់ខែត្រូវការការថែទាំ ជាពិសេសខុសពីទារកគ្រប់ខែ? ទារកកើតមិនគ្រប់ខែ ពួកគាត់សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅ នៅក្រៅផ្ទៃពោះម្តាយទេ។ ប្រសិនបើពួកគាត់កើតកាន់តែឆាប់ ... Read More »

ព័ត៌មានបឋម ​៖​ ប្ដីប្រពន្ធ​ពីរនាក់​ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅទីតាំងរោង​ចិញ្ចឹម​ទា​ នៅស្រុកខ្សាច់កណ្ដាល

ខេត្ត​កណ្ដាល៖ គួរឱ្យរន្ធត់ណាស់លោក​អេីយ​! ខណៈ​ខ្មាន់កាំភ្លើង​មិនស្គាល់​អត្តសញ្ញាណ​ បានមកធ្វេីសកម្មភាពបាញ់សម្លាប់ប្ដីប្រពន្ធ​ពីរនាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ​នៅទីតាំង​រោង​ចិញ្ចឹម​ទានៅស្រុកខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ៣​ និង៣០នាទីទៀបភ្លឺថ្ងៃទី១២​ ខែសីហា​ ឆ្នាំ​២០២៣​ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ​ ជាទីតាំងរោង​ចិញ្ចឹម​ទា ស្ថិតនៅភូមិថ្មី ... Read More »

សូមបងប្អូន​កុំមានការភ័យខ្លាច! ការធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​នៅផ្សារទំនើបអុីអន​ម៉ល​សែនសុខ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូម​គោរព​ជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២​ (សែនសុខ) ព្រោះមន្រ្តីជំនាញ​ កំពុងធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​។  នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា​ ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកនាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ!

ភ្នំពេញ​៖​ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ​ បានមានប្រសាសន៍ថាកម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ ជាពិសេស​សម្ដេចតេជោ​ បានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% ... Read More »

នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ-១៩ កើនឡើង៨០% ដោយសារវីរុសបំប្លែងខ្លួនថ្មី

សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថាអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនករណីឆ្លងកូវីដ១៩ ថ្មី ដែលត្រូវបានរាយការណ៍ជាសកលបានកើនឡើង ៨០% កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីការកំណត់នូវ «ទម្រង់បំប្លែងខ្លួនថ្មីរបស់វីរុស»។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ។  បើតាមលោក ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ... Read More »

តើអ្នកដឹងទេ ផ្លាកសញ្ញាទាំង ៣ នេះ ប្រើប្រាស់ក្នុងការបង្ហាញព័ត៌មានយ៉ាងដូចម្តេចខ្លះ?

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អំពីផ្លាកសញ្ញាទាំងបី ៖ ផ្លាកសញ្ញាទី១៖ មានផ្លូវរថភ្លើងឆ្លងកាត់ (មួយខ្សែ)។ ផ្លាកសញ្ញានេះ សម្រាប់សម្គាល់ថា មានផ្លូវរថភ្លើងចំនួនមួយខ្សែ ឆ្លងកាត់នៅខាងមុខ។ ... Read More »

ជនជាតិអាមេរិកជិត 50 ពាន់នាក់បានស្លាប់ដោយសារការធ្វើអត្តឃាត

អាមេរិក គឺជាទឹកដីដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅរស់នៅទីនោះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ទៅជិត ៥ម៉ឺននាក់ បានជ្រើសរើសយកការបញ្ចប់ជិវិតដោយធ្វើអត្តឃាត។ តើហេតុអ្វីបានជាពលរដ្ឋសម្រេចធ្វើអត្តឃាតទៅវិញ។ កាលពីថ្ងៃទី 10 ខែសីហា (ម៉ោងក្នុងស្រុក) មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ចំនួនអ្នកធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ... Read More »

ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា​ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក​ កើនឡើងជាប់ ៤៣ ភាគរយ ... Read More »

យានយន្ត ២៨គ្រឿង ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​ស្លាប់ ០៤នាក់ និងរបួស ១០នាក់នាថ្ងៃទី១១ ខែសីហានេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៨គ្រឿងនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១១គ្រឿង និងរថយន្ត ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនស្រ្តីម្នាក់តាមដីកា!

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ៩១៦ ង ព្រ.ទ ចុះថ្ងៃទី០៩ ខែសីហា ... Read More »

ឃាត់ខ្លួនសង្ស័យ៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋបានសម្រេច។  ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១១​ ខែសីហាឆ្នាំ២០២៣​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា​ កាលពីព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៣​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋមួយគ្រឿងម៉ាកហុងដាឌ្រីម​ ក្នុងភូមិសាស្ត្រពន្សាំង​ ខណ្ឌព្រែកព្នៅ​ បានសម្រេចហេីយព្យាយាមគេចខ្លួន។  ... Read More »

យានស្រាវជ្រាវលើឋានព្រះចន្ទ របស់រុស្ស៊ីលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃសុក្រនេះរុស្ស៉ីបានបញ្ជូនយានរ៉ូបូតដើម្បីឱ្យទៅស្រាវជ្រាវលើឋានព្រះចន្ទឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំ ក្រោមគោលដៅផ្តល់កម្លាំងរុញច្រានជាថ្មីដល់វិស័យអវកាសរបស់ខ្លួន។ បេសកកម្ម Luna-25 ត្រូវបានបាញ់បង្ហោះចេញពីផែនដីកាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងមូស្គូ) នៅឯមូលដ្ឋានបង្ហោះយានអវកាស ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ សីហា ចំនួន ២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ... Read More »

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ចុះត្រួតពិនិត្យសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន

ភ្នំពេញ  ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋានបានអញ្ជើញចុះត្រួតពិនិត្យអង្គភាពសាលាបើកបរ ចំណុះទីចាត់ការចលនូប្បត្ថម្ភ ដែលមានទីតាំងនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ... Read More »

បើមានបេក្ខជនលើសពីម្នាក់ សិង្ហបុរីនឹងកំណត់យកថ្ងៃទី១ខែកញ្ញាដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសសិង្ហបុរីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ប្រសិនបើមានបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះសម្រាប់មុខតំណែងនេះ។ប៉ុន្តែប្រសិនបើនៅថ្ងៃទី២២ ខែសីហា មានឈ្មោះបេក្ខជនត្រឹមតែម្នាក់ ... Read More »

រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា យោងតាមព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

សម្តេចតេជោ ៖ “ខ្ញុំចង់ឃើញគណៈរដ្ឋមន្ត្រីថ្មីចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ”

ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ដែលជានាយករដ្ឋមន្ត្រីកាន់ដំណែងបានយូរជាងគេលើពិភពលោក បានមានប្រសាសន៍រម្លឹកថា ៖ “ខ្ញុំចង់ឃើញគណៈរដ្ឋមន្ត្រីថ្មីចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ” ។ សម្តេចថ្លែងក្នុង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាល ... Read More »

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញស្នាដៃពីលទ្ធផលបង្ក្រាបគ្រឿងញៀនបានជិត៥០០គីឡូក្រាម ចាប់ឈ្មួញថៃ២នាក់

    ​ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផលស្តីពីកិច្ចសហប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ឃាត់ខ្លួនឈ្មួញជនជាតិថៃ២នាក់និង សារធាតុញៀនជិត៥០០គីឡូក្រាម ។      ពិធីបង្ហាញស្នាដៃដ៏ធំធេងនោះធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ... Read More »

Premier League ស៊ើបអង្កេតក្លិប Chelsea ជុំវិញការបំពានហិរញ្ញវត្ថុដែលអាចកើតមាន

នាយកប្រតិបត្តិលោក Richard Masters បានប្រាប់កាសែតអង់គ្លេស Times កាលពីថ្ងៃព្រហស្បតិ៍ថា Premier League កំពុងស៊ើបអង្កេតការបំពានច្បាប់ហិរញ្ញវត្ថុដែលអាចកើតមាននៅក្លិប Chelsea ក្រោមភាពជាម្ចាស់របស់លោក Roman Abramovich ។ លោក ... Read More »

អគ្គនាយកដ្ឋានពន្ធដារ រំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ ... Read More »

បន្ទាប់ពីមានបណ្តឹងពីស្ថានទូតចិន ! នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំនួន៣នាក់ ត្រូវដកបញ្ឈរជើងបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពី (ជនជាតិចិន) នៅស្ដុបវត្តស្លែង ខណ្ឌដង្កោ

ភ្នំពេញ ៖ បើយោងតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ... Read More »

ក្នុងរយៈពេល៧ខែ៖​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%

ភ្នំពេញ៖ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ។  របាយការណ៍ដដែល​​ បានគូសបញ្ជាក់ថា​ ​​ចាប់ខែមករា ដល់ខែកក្កដាឆ្នាំ២០២៣ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ... Read More »

​ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​គ្មានអ្នកជាសះស្បើយ​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី១១ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​​ ​គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១០ ... Read More »

រថយន្តហាយឡេនឌ័រដឹកឈើចេញពីសៀមប៉ាង ស្ទឹងត្រែងត្រូវកងរាជអាវុធហត្ថសហការគ្នាបង្ក្រាបបាននៅខេត្តក្រចេះ

ខេត្តស្ទឹងត្រែង៖ រថយន្តមួយគ្រឿងកំពុងតែចរាចរដឹកឈើល្មើសច្បាប់ចេញពីស្រុកសៀមប៉ាងហើយឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តក្រចេះត្រូវកម្លាំងកងរាជអាវុធហត្ថស្ទាក់បង្ក្រាបបាន។     ការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបបាននៅជាប់ព្រំប្រទល់រវាងខេត្តទាំងពីរនាវេលាម៉ោងប្រមាណ៥ ទៀបភ្លឺ ចូលថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ស្ថិតនៅលើផ្លូវលំមួយខ្សែត្រង់ចំណុចអូរម្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។     យោងតាមប្រភពបានឱ្យដឹងថា ការស្ទាក់ចាប់រថយន្តដឹកឈើខាងលើកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ... Read More »