ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនខ្លួនជនសង្ស័យ ០២នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក សមគំនិតជួញដូរគ្រឿងញៀនខុសច្បាប់

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង​ ៤រសៀល​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ចុះបង្រ្កាបករណី រក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ... Read More »

ឃាត់ជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម

ភំ្នពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។ នេះបេីយោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៣។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យអាទិភាព និងជាតម្រូវ ការចាំបាច់ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង០១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង០១ខ្សែតភ្ជាប់សងខាងស្ពាន ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ... Read More »

រដ្ឋមន្ត្រីចិន ៖ ការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងចិនគឺជាគ្រោះមហន្តរាយសម្រាប់ពិភពលោក

រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បាននិយាយថា ទីក្រុងប៉េកាំងស្វែងរកការសន្ទនាជាជាងការប្រឈមមុខជាមួយទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី – Shangri-La Dialogue នៅថ្ងៃទី ៤ខែមិថុនា រដ្ឋមន្ត្រីការពារជាតិចិន Li Shangfu បានព្រមានថា ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពលួចជាក់ស្ដែង

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ​ មិថុនា​ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣និង៣០នាទីរំលងអធ្រាត្រកម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច(លួចទ្រព្យសម្បត្តិជនរងគ្រោះមិនបានសម្រេច)  ដែលប្រព្រឹត្តបទល្មើសនៅចំណុច សំណង់​ដីឡូត៍គ្មានលេខ​ ផ្លូវលេខ៥២៤ ក្រុម៥០​ ភូមិ១៣​ សង្កាត់បឹងកក់ទី១ ... Read More »

សង្ស័យពុលត្រីកំពតបុរសម្នាក់បានស្លាប់ នៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបរិភោគត្រីកំពតហើយមានអាការៈទន់ដៃទន់ជើងបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក  ។ នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ បុរសដែលស្លាប់ឈ្មោះ ថោក ភើយ ភេទប្រុសអាយុ ... Read More »

ក្រុមអ្នកសារព័ត៌មានលោកខាងលិច មិនអនុញ្ញាតឱ្យចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburgនោះទេ

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ វិមានក្រឹមឡាំងបានប្រកាសថា ក្រុមអ្នកកាសែតមកពី «ក្រុមប្រទេសអមិត្ត» នឹងមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសាំងភីតស្បឺគ (St Petersbug) របស់ប្រទេសរុស្ស៉ីឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង ... Read More »

កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64

ភ្នំពេញ៖ អបអរសាទរ កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតរជោ។ នេះជាឈ្នះមេដាយមាស ១គ្រឿងបន្ថែម ... Read More »

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ សុំអោយអ្នកចំរៀង មាស សុខសោភា លប់បទចម្រៀង ” មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ចោលទៅ, គួរលប់ចោលទៅ លប់ឱ្យបានលឿន !

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហា និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សុំអោយអ្នកចំរៀង ... Read More »

ឃាត់ខ្លួន​ក្រុម​អ្នកញៀនល្បែងស៉ីសង​បញ្ជល់មាន់​ចំនួន១៩នាក់ នៅក្រុងបាត់ដំបង​

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បា​បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាល​ក្រុងបាត់ដំបង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ដោយជាក់ស្ដែងឃាត់ខ្លួនមនុស្សចំនួន១៩នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះកម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការជាមួយកម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក​ ចៀក​ ... Read More »

លោក ហ៊ុន ម៉ានី ៖ អបអរសាទរកម្ពុជាដែលបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យកាលសន្តិភាពដ៏រុងរឿង

ភ្នំពេញ ៖ អបអរសាទរកម្ពុជាដែលបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យកាលសន្តិភាពដ៏រុងរឿង ដែលនេះក៏ជាផ្នែកមួយនៃការបង្ហាញអំពីការផ្តល់អាទិភាពលើប្រជាជន ឬ ការយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ៗរូបជាអាទិ៍ បងប្អូនដែលមានពិការភាពតាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៤ ... Read More »

លោកសៅ សុខា អញ្ជើញសម្ពោធឧប្បដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រៃស្វាយ ស្ថិតនៅភូមិព្រៃស្វាយ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។ ក្នុងឱកាសនោះលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ ​​អ្នកឆ្លងថ្មី​​ ០១នាក់,​ អ្នកជាសះស្បើយ​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០៤ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កម្មករកម្មការិនីឲ្យបន្តចូលរួមការពារនូវសន្តិភាពនៅកម្ពុជាដែលរក្សាបានមកដល់បច្ចុប្បន្ន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាពចំពោះការអភិវឌ្ឍន៍និងផលប្រយោជន៍ទៅដល់សង្គមជាតិនិងពលរដ្ឋ។ ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន ... Read More »

យានយន្តល្មើសចំនួន ២២គ្រឿង ត្រូវបានផាកពិន័យ​ ខណៈមនុស្សស្លាប់ ៦នាក់ និងរងរបួស ១០នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​នាថ្ងៃទី​០៣​ មិថុនា​ម្សិលមិញ​!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២គ្រឿង ម៉ូតូ ០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២គ្រឿង ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ... Read More »

អនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិក ឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ដោយបញ្ជាក់ថា :  ឧបនាយករដ្ឋមន្ត្រីបចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កម្មវត្ថុ ៖ ករណីស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយ កម្មករនិយោជិតជាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីជំនួបសន្ទនារវាងរដ្ឋមន្រ្ដីនឹងកម្មករនិយោជិត ដើម្បីស្វែងយល់ពីអនុសាសន៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញទៅថា តើសម្រេចបានដល់កម្រិតណា ហើយចាំបាច់ត្រូវជំរុញបន្ថែមលើផ្នែកណាបន្ថែមទៀត។ ដូច្នេះហើយទើបសម្ដេចតេជោ បានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយ ... Read More »

សាលារៀន០២ បន្ទប់និងផ្ទះមួយខ្នងត្រូវរបើកដំបូលនិងរលំទាំងស្រុង ដោយសារមានភ្លៀងលាយឡំខ្យល់កន្រ្តាក់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ សាលារៀនចំនួន០២ បន្ទប់និងផ្ទះមួយខ្នងត្រូវរបើកដំបូលនិងរលំទាំងស្រុង ដោយសារមានភ្លៀងលាយឡំខ្យល់​កន្រ្តាក់បោកបក់សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៣ស្ថិតនៅ ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាកាលពីវេលាម៉ោង៣និង៤០នាទីរសៀលមានករណីខ្យល់​កន្រ្តាក់ដែលបណ្តាលអោយខូចខាតផ្ទះទាំងស្រុងចំនួនមួយខ្នង និងរបើកដំបូលសាលារៀនចំនួន០២ បន្ទប់ ... Read More »

ឃើញវ៉ាលិសអណ្ដែតលើទឹកចូលទៅឆែកមើលឃើញសាកសពមនុស្សសង្ស័យករណីឃាតកម្ម

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋប្តីប្រពន្ធ២នាក់ ចែវទូកបណ្តែតមង បានប្រទះឃើញវ៉ាលិសមួយអណ្ដែតលើទឹក ចូលទៅឆែកមើលស្រាប់តែឃើញសាកសព បង្កការផ្អើលឆោឡោដល់សមត្ថកិច្ចចុះពិនិត្យដោយសង្ស័យថា ជាករណីឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមាត់ច្រាំងទន្លេ ភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

លោករដ្ឋលេខាធិការ ស សុខា ៖ ករណីនគរបាលចរាចរណ៍ឃ្លុំមុខឈរជើងផាកពិន័យហាលក្ដៅរងការរិះគន់!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះលើ facebook ផ្លូវការថា : ថ្មីៗនេះ បណ្ដាញសារព័ត៌មានអនឡាញ ... Read More »

មាតាបិតា ត្រូវយល់ដឹងការវៀចករបស់ទារក!Torticollis or Wryneck!

ភ្នំពេញ ៖ យើងដឹងពីភាពមិនប្រក្រតីផ្សេងៗ របស់ទារកបន្ទាប់ពីសម្រាលបានដោយសារ ការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារក។ ក្នុងចំណោមភាពមិនប្រក្រតីទាំងឡាយ ករណីជួបទារកវៀចក គឺជាករណីឧស្សាហ៍ជូបប្រទះ ដែលមានប្រហែលជា២% នៃភាពមិនប្រក្រតីទាំងអស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។  មូលហេតុចំបងនៃភាពមិនប្រក្រតីនេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ

ភ្នំពេញ ៖ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

គួរឱ្យរន្ធត់ណាស់! ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសចោមចៅដួលបោកក្បាលនឹងថ្នល់​ រួចត្រូវរុឺម៉កកិនបន្ថែមបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

​      ភ្នំពេញ​ ៖​ គួរឱ្យរន្ធត់ខ្លាំងណាស់​! ខណៈដែលបុរសម្នាក់បានជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងហើយស្របពេលនោះក៏មានរុឺម៉កសណ្ដោងបើកមកពីក្រោយកិនបន្ថែម បណ្ដាលឱ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម​ បង្កការឱ្យមានភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​    សពជនរងគ្រោះមានឈ្មោះសែម ចាន់សុភីន ... Read More »

ប្រធានាធិបតីអ៊ុយក្រែន ត្រៀមលក្ខណៈជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណីទូទាំងប្រទេសថ្ងៃទី០៣ មិថុនា

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ក្នុងចំណោមជនសង្ស័យចំនួន ... Read More »