ខេត្តតាកែវ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០៥គ្រឿង ដោយយកតាមខ្លួននូវដាវកែច្នៃចំនួនមួយដើម ស្ថិតនៅក្នុងភូមិត្រយឹងខ្ពស់ ឃុំលំពង់ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញប្រកាសតែងតាំង អភិបាលរង២រូបជំនួសអភិបាលរងទៅកាន់ជាអភិបាលខេត្ដឧត្ដរមានជ័យនិងខេត្តកំពង់ធំ
ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលអតីតជានាយកនិងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងរាជធានីភ្នំពេញជាផ្លូវការហើយ ជំនួសលោក មាន ចាន់យ៉ាដា ដែលទៅកាន់ជាអភិបាលខេត្ដឧត្ដមានជ័យ និងលោកនួន ផារ័ត្ន ... Read More »
មួយថ្ងៃសោះ! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៨នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេស
ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! សូមឆ្លើយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន ៧៨នាក់ (ស្រី ៤នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ... Read More »
អភិបាលខេត្ត ៖ ជនល្មើសប្រព្រឹត្តបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលប្រព្រឹត្តល្មើសនៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃត្រង់ ថ្ងៃអង្គារ ... Read More »
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ បន្តជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ រយៈពេល១ថ្ងៃៗ
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ... Read More »
រកឃើញយានយន្តល្មើសចំនួន ១៨០គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានរកឃើញយានយន្តល្មើសចំនួន ១៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ... Read More »
នាំខ្លួនយុវសិស្ស២នាក់ ធ្វើការណែនាំក្រោយរកឃើញម៉ូតូបំពាក់ស៊ីម៊ាំងកែច្នៃសម្លេងឮខ្លាំងៗ
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសចោរលួច ឆក់ ប្លន់ នឹងបទល្មេីសផ្សេងៗទៀត លុះដល់ចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏បានឃើញម៉ូតូចំនួន ... Read More »
ឆមាសទី១ឆ្នាំ២០២៤តុលាការទូទាំងប្រទេស បានចាត់ការសំណុំរឿងក្តី ទាំងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីសរុបចំនួន ៧៨ ៣៦៥
ភ្នំពេញ÷លោកជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងរយៈ ពេល ៦ខែ កន្លង ទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ... Read More »
លោកបណ្ឌិត ជិន ម៉ាលីន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសារព័ត៌មានមកពី ១១ស្ថាប័ន
ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល ... Read More »
សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណី(កាប់ម៉ូតូ) និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន
ខេត្តតាកែវ៖ អធិការនគរបាលស្រុកបាទីបានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះថា ៖កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង និងសហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីប្រេីប្រាស់ដាវ ... Read More »
នារីម្នាក់មានវិបត្ដិស្នេហាប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានវិបត្តិស្នេហាបែកបាក់ បានដើរឡើងទៅលើស្ពានជ្រោយចង្វាប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹក តែត្រូវបានអ្នកដំណើរតាមផ្លូវឃើញទាន់ជួយចាប់ឃាត់ទាន់ពេលវេលា។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »
វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ
ភ្នំពេញ÷ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ខែសីហាឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកមាតុ ប្រទេសកម្ពុជាវិញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូន ដំណឹងដល់សាធារណជនជ្រាបថា ក្រសួងបាន សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត ... Read More »
បែលហ្ស៊ិកដកខ្លួនចេញពីការប្រកួតកីឡាទ្រីយ៉ាត្លុងដោយសារអត្តពលិកមានជំងឺ
ប្រទេសបែលហ្ស៊ិកបានដកខ្លួនចេញពីការប្រកួតកីឡាទ្រីយ៉ាត្លុងចម្រុះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ បន្ទាប់ពីអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិករបស់ខ្លួនបានធ្លាក់ខ្លួនឈឺ។ អត្តពលិក Claire Michel បានប្រកួតក្នុងកីឡាទ្រីយ៉ាត្លុងនារីកាលពីថ្ងៃពុធដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣៨។ ប្រភពពីក្រុមបែលហ្ស៊ិកបានប្រាប់ BBC Sport ថា ផ្ទុយទៅនឹងរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនបានឆ្លងមេរោគ E.coli ទេ។ បែលហ្ស៊ិកមិនអាចប្រាកដអំពីទំនាក់ទំនងរវាងជំងឺរបស់ ... Read More »
កម្លាំងនគរបាលស្រុកត្រាំកក់ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២ក្រុម មានគ្នា១២នាក់ ក្រោយបង្កសកម្មភាពដេញកាប់គ្នាផ្អើលពេញភូមិ
ភ្នំពេញ៖ បើតាមលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមក្មេងទំនើង២ក្រុម ដែលតែងតែធ្វើសកម្មភាពដេញកាប់គ្នាប្រសេកប្រសាចតាមដងផ្លូវ និងបង្កការផ្អើលដល់អ្នកភូមិ ពេលនេះត្រូវបានលោកដឹកនាំកម្លាំងអធិការនគរបាលស្រុកត្រាំកក់ ចុះស្រាវជ្រាវឃាត់ខ្លួនបាន១២នាក់ យកមកសាកសួរ ... Read More »
មុខសញ្ញាចោរជំនាញកាច់បំបែកសោ.ក លួចយកម៉ូតូពលរដ្ឋតាមដងផ្លូវ ត្រូវបានឃាត់ខ្លួនចំនួន៥នាក់
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា០៥នាក់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យនីរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ទនឹងករណីអំពើលួច (កាច់បំបែកសោ ក លួចយកម៉ូតូ)។ ក្នុងប្រតិបត្តិការនោះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ... Read More »
របាំងសាច់អួនក្រឡាញឹកចំនួន ២៥របាំង ឡុកចំនួន២៥ឡុក បង្គោលចំរឹង ៣២០០ដើម ត្រូវបានរឹបអូសបានក្នុងបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួន នៅខេត្តសៀមរាប និងខេត្តបាត់ដំបង
ខេត្តសៀមរាប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងអន្តរាគមន៍ពាក់ព័ន្ធ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ... Read More »
នគរបាលខេត្តព្រះសីហនុ បង្ក្រាបនិងឃាត់ខ្លួនករណីជនជាតិចិនមួយក្រុម ក្រោយចាប់ជនរងគ្រោះដាក់រថយន្ត
ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុមធ្វើសកម្មភាពចាប់ជនរងគ្រោះដាក់រថយន្តកាលពីវេលាម៉ោងប្រហែល ០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ... Read More »
សាធារណជនបន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ៤,៤៩៨នាក់ទៀត
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន។ ក្រសួង បានបញ្ជាក់ថា កាលពីថ្ងៃទី៥ ... Read More »
កំណាត់ផ្លូវដែកភាគខាងជើងដែលរងការខូចខាតត្រូវបានជួសជុលភ្លាមៗ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់
ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ ... Read More »
ប្រធានាធិបតីអុីរ៉ង៖ ការពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីគឺជាការងារជាអាទិភាពមួយនៃគោលនយោបាយការទូតរបស់អុីរ៉ង់
អន្តរជាតិ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ដែលចេញផ្សាយនាថ្ងៃទី៥ខែសីហាឆ្នាំ២០២៤បានឱ្យដឹងថា ថ្ងៃដដែលពេលជួបជាមួយលោក ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
រដ្ឋាភិបាលឥណ្ឌាបានផ្តល់ទីលំនៅបណ្តោះអាសន្នដល់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស
យោងតាមសារព័ត៌មាន Daily Sun ឥណ្ឌានឹងផ្តល់ការគាំទ្រផ្នែកភស្តុភារគ្រប់ជ្រុងជ្រោយដល់លោកស្រី Sheikh Hasina ដែលទើបតែលាលែងពីតំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស ហើយបានចាកចេញពីប្រទេសនេះ ខណៈពេលដែលលោកស្រីកំពុងរង់ចាំសុំសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស។ រដ្ឋាភិបាលឥណ្ឌាបានផ្តល់សិទ្ធិឱ្យអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ស្នាក់នៅបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងប្រទេសអាស៊ីខាងត្បូងបានដួលរលំកាលពីថ្ងៃទី 5 ... Read More »
សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤
ភ្នំពេញ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ... Read More »
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សាលាដំបូង និងអយ្យការរាជធានីខេត្ត បានចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៤២ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៧៨នាក់ ក្នុងរយៈពេលមួយសប្ដាហ៍
ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ... Read More »
Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ... Read More »
មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចនៅប្រទេសអុីរ៉ង់ ក្នុងពេលកំពុងមានភាពតានតឹង
សារព័ត៌មាន Reuters នាថ្ងៃចន្ទទី៥ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថាលោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃចន្ទនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីរាយការណ៍ថា បានទៅដល់ទីក្រុង Tehran ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអុីរ៉ង់ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ ... Read More »
លោក Li Zhengdao ម្ចាស់ពានរង្វាន់ណូបែលផ្នែករូបវិទ្យាបានទទួលមរណភាព
អន្តរជាតិ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រព័ន្ធសារព័ត៌មានអាមេរិកបានផ្សាយដំណឹងកាលពីថ្ងៃទី ៥ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្តព្រះសីហនុជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់អ្នកណាទេ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណប្រទេសមួយដែលមកប្រាប់ថា កុំឱ្យប្រទេសមួយទៀតមកវិនិយោគនៅកំពង់សោមប្រយ័ត្នបាត់អធិបតេយ្យភាព។ ប្រទេសនោះបានប្រាប់សម្ដេចកុំទុកចិត្តប្រទេសមួយហ្នឹងព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថា ប្រជាពលរដ្ឋខ្មែរមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរថាអ្វីល្អឬអាក្រក់ ... Read More »
នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានភៀសខ្លួនចេញក្រៅប្រទេស
នាយករដ្ឋមន្ត្រីបានរត់គេចខ្លួនបន្ទាប់ពីភាពចលាចលដ៏ឃោរឃៅមួយថ្ងៃទី៤ ខែសីហា ដែលបានបណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់។ បាតុករប្រឆាំងរដ្ឋាភិបាលបង្ហាញទង់ជាតិ ខណៈពួកគេសម្រុកចូលវិមាននាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ក្នុងទីក្រុង Dhaka កាលពីថ្ងៃទី៥ ខែសីហា។ នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច